យោងតាមរយៈការស្រាវជ្រាវបុរាណវិទ្យានៅក្នុងខេត្ត Hunan ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន បានបង្ហាញអំពីទិន្នន័យថ្មីៗអំពីការរកឃើញនូវវត្ថុបុរាណជាច្រើននៅទីតាំងផ្នូរពីរសម័យកាលផ្សេងគ្នា។ ទីតាំងទីមួយមានអាយុកាលក្នុងរជ្ជកាល Shang (1600-1046 B.C.)។ ការរកឃើញនៃទីតាំងផ្នូរនេះគឺតាមរយៈក្រុមបុរាណវិទូធ្វើកំណាយក្នុងទីតាំងក្រុងបុរាណក្នុងរាជវង្ស Shang មួយដែលមានឈ្មោះថា Miluo ក្បែរ នឹងទីក្រុង Yongzhou។ នៅទីនេះ អ្នកបុរាណវិទូបានរកឃើញផ្នូរ ហើយបានរកឃើញរណ្តៅ សសរផ្ទះ ឡ ផ្សេងៗទៀត ព្រមទាំងឧបករណ៍ស្មូន និងថ្ម។ អ្នកស្រាវជ្រាវបានបង្ហាញថា ទីតាំងនៃផ្នូរនេះគឺជាកន្លែងបញ្ចុះសពដ៏ធំ និងដំបូងបង្អស់នៅសម័យកាលចុងរាជវង្ស Shang ក្នុងខេត្ត Hunan ហើយវាគឺជាទិន្នន័យដ៏សំខាន់ក្នុងវិស័យបុរាណវិទ្យា អំពីការសិក្សាលើទីតាំងបញ្ចុះសពនាសម័យបុរាណ និង បង្ហាញឲ្យយល់ដឹងអំពីលក្ខណៈនៃការបញ្ចុះសពរបស់មនុស្សបុរាណនៅភាគខាងកើតនៃតំបន់បឹង Dongting ដែលជាបឹងទឹកធំទីពីរនៅក្នុងប្រទេសចិន។
ក្រៅពីនេះ ក៏មានការឃើញនូវផ្នូរបុរាណផ្សេងមួយទៀត ដែលស្ថិតនៅក្នុងរជ្ជកាលQing (1644-1911)។ ការរកឃើញនោះ ភាគច្រើនជាប្រភេទ កុលាលភាជន៍, ឧបករណ៍អំពីសំរិទ្ធ និងគ្រឿងអលង្ការជាដើម។ ទីតាំងផ្នូរដែលបានរកឃើញនោះមានឈ្មោះថា Houbeishan ស្ថិតនៅក្នុងទីក្រុង Yongzhou។ កុលាលភាជន៍ទាំងនោះ ភាគច្រើនជាប្រភេទ ក្រឡ ធំ ៗ សម្រាប់ដាក់ម្ហូបអារហារ និងសម្រាប់បញ្ចុះក្នុងផ្នូរ។ អ្នកបុរាណវិទូបាននិយាយថា ការរកឃើញផ្នូរនេះបានផ្តល់នូវទិន្នន័យ ពត៌មានថ្មីៗអំពីការយល់ដឹងពីទំនៀមទម្លាប់នៃការបញ្ចុះសព ប្រវត្តិសាស្រ្ត និងវប្បធម៌ក្នុងតំបន់នៅភាគខាងត្បូងប្រទេសចិនក្នុងកំឡុងរាជវង្ស Qing។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ បុរាណវិទ្យាខេត្ត Hunan បានឱ្យដឹងថា អ្នកបុរាណវត្ថុវិទូបានរកឃើញផ្នូរចំនួន 25 ដែលមានអាយុកាលតាំងពីរាជវង្ស Qing (1644-1911) នៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន៕
ប្រភព៖ Xinhua