ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន​ (ភាគ៤៣)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន​ (ភាគ៤៣)

(ស្នេហាលើទូក)

នៅក្នុងបន្ទប់មួយដ៏ធំល្វឹងល្វើយ ភ្ញៀវទាំងអស់អង្គុយលើកៅអីត្រៀបត្រាមើលស្រីរាំ ក្បាច់។ សម្លៀកបំពាក់នៃភ្ញៀវទាំងនោះ មានភាពរុងរឿងជាអនេកប្បការប្រកបដោយពណ៌ ខុសៗគ្នារលើបរលង់។ ភរិយាអ្នកធំខ្លះ ប្រដាប់ដោយមាសពេជ្រ តាំងពីកជើងរហូតដល់ចុង សក់អង្គុយធ្វើមុខញញឹមប្រិមប្រិយយ៉ាងឧឡារឹក។ នៅកៅអីធំមួយដ៏រុងរឿងកណ្តាលជួរខាង មុខព្រះកម្ពុតជាកិត្តិយស។ ខាងស្តាំឥស្សរជនជាន់ខ្ពស់បំផុតនោះ មានព្រះនាងខត្តិយាណី កែវមណីដែលត្រូវគ្រឿងខាងក្រៅមើលឃើញសាច់ថ្លាម៉ដគួរចាប់ចិត្តលើអ្នកផង។ ខាងឆ្វេង ព្រះកម្ពុតកាមាអង្គុយជិតនៅស្ងៀមតែជិតជ្រៅ។ ស្រីៗអ្នករាំចេញមកត្រៀបត្រាលើកដៃរេរាំ បន្ទន់ខ្លួនរត់លោតទៅតាមចង្វាក់ភ្លេងដ៏ស្រស់អស្ចារ្យ គួរសរសើរដល់សិល្បៈខ្មែរក្រៃពេក។​ សូរភ្លេងរបាំ និងកាយវិការរបស់នារីយើង នាំចិត្តអោយរំភើបស្ញប់ស្ញែងដល់ភាពរុងរឿងនៃ អារ្យធម៌យើង។ ភ្លេងនោះរបាំនោះធ្វើឲ្យនាយអារុណនិងនាយវីរៈភ្លេចការដែលខ្លួនមកធ្វើ អស់ចំនួនមួយស្របក់ធំ។ នាយវីរៈញាក់មុខដាក់នាយអារុណ ក្រោយប្រឡោះបង្អួចលើឡៅ មួយពីលើហ្វូងជនអ្នកមើនិងជនអ្នករាំឲ្យគេមើលនេះ។ នាយអារុណញាក់មុខជាសញ្ញាឆ្លើយ តបទៅសហជាវិនខ្លួនវិញ។ ស្រីៗដែលរេរាំកំពុងលុតក្រាបពីមុខព្រះកម្ពុត ដែលមួយពេល នោះហាក់អណ្តែកខ្លួនទៅក្នុងអាកាស រួចដែលបណ្តោយចិត្តទៅក្នុងសេចក្តីថ្កើងឥតនឹកនា ថាពុំគួរឲ្យគេធ្វើដូច្នោះឡើយ។

ក្នុងពេលដែលព្រះកម្ពុត ព្រះនាងខត្តិយាណី និងកាមា បានត្រូវគេលើកផុតអស់ មនុស្សលើលោកនេះ សម្រែកអារុណដែលយិតធ្នូរចំដើមទ្រូង ព្រះកម្ពុតដ៏លាន់ឮឡើង។

បិសាចទាំងអស់ ឈប់សប្បាយនៅឲ្យស្ងៀម ឬមួយកម្ពុតស្លាប់ក្នុងពេលនេះ។ ហាស់ៗៗ សប្បាយណាស់ ក្នុងពេលដែលខ្មែររងទុក្ខ។

អ្នកទាំងអស់គ្នាស្រឡាំងកាំង។ ព្រះកម្ពុតភិតភ័យតក្កមា។ ព្រះនាងខត្តិយាណី មុខឡើងស្លាំង។ កាមាខាំធ្មេញ សម្លឹងមើលអារុណស្ទើរធ្លុះ។

          គ្មានអ្នកណាមួយកំរើករពើកឡើយ។ ស្រីៗដែលកំពុងរាំក៏ឈប់ស្ងៀមស្ងាត់។

          ព្រះកម្ពុតនិយាយញ័រៗឡើងថាៈ

          អ្នកឯងជាអ្នកណា? មកពីណា? មានការអ្វី?

          ហាសៗ! យើងៗ ជាអារុណមកពីទល់ដែនមកដោះលែងមានន្ទ។ ស្ងៀមវីរៈចូលទៅ យកសោគុកពីកម្ពុតមក!

          វីរៈលោតផ្លោតពីលើប​ង្អួចចុះមកក្រោម ធ្លាក់ខ្លួនទៅលើពូកមួយផ្ទាត់ខ្លួនលោតកំពស់ ពីរម៉ែត្រធ្លាក់មកវិញ ញ៉ាំងរត់ទៅរកព្រះកម្ពុតឥតបង្អង់យូរឡើយ។

កាមាច្រានតុរលំប្រាវព្រួញរត់ពីដៃអារុណមកបុកតុដែលដួលឈឹប។ ការប្រឡូកគ្នាក៏ ចាប់កើតមានឡើងមួយរំពេច។

          អារុណបោះស្នាប្រូស លោតតាមបង្អួចមកដល់ដីកាប់ផ្លាប់ៗភ្លាម។

          ព្រះកម្ពុតចាប់ដៃនាងមណីឡើងជណ្តើរ។ កាមាថយខ្លួនក្រាកពីបន្ទប់សមរភូមិ។ តុទូ

ល្អៗក្រឡាប់គ្រេងៗ គេឃើញអារុណ និងវីរៈវាយប្រហារយ៉ាងអង់អាចក្រោមចក្ខុរបស់ព្រះ នាងមណីនិងព្រះកម្ពុត ដែលឥឡូវនេះញញឹមយ៉ាងពេញចិត្តនឹងពលទាហានខាងខ្លួន។ ព្រះនាងខត្តិយាណីចាប់ភ្លឹកយ៉ាងខ្លាំងនឹងវីរបុរសទាំងពីរ ដែលពូកែស្វិតស្វាញវាយពលខាង នាងដួលត្រៀបត្រា។ នាងនឹកថាៈ

          ជនអ្នកតស៊ូពូកែមែន! ខាងឯងមានគ្នាច្រើនដូចជាគួរឪ្យខ្មាស់ទេវតាណាស់។

          អារុណវាយថយៗ ស្រាប់តែងាកក្រោយទង្គិចខ្នងវីរៈ។ អារុណស្រែកឡើងថាៈ

          មាត់ទ្វារធំ។

          វីរៈសើចវាយថយ រួចជនទាំងពីរបិទទ្វារគ្រឹប។

          ព្រះកម្ពុតឃើញដូច្នោះមុខឡើងស្លាំងញ័រដៃទទ្រើក ស្រែកយ៉ាងអស់ទំហឹងថាៈ

          ចាប់វាឲ្យបាន!​

          កងទាហានបុកទ្វារនឹងស្មារប៉ាំងៗ តែទ្វារពុំរបើកសោះ។

អារុណ និងវីរៈស្ទុះទៅទ្វារគុក។ អ្នកយាមភាំងស្រឡាំងកាំង ត្រូវវីរៈទាត់មួយជើងផូងដួលផ្ងារ ពោះស្រែកថាៈ​
          ជួយផង! ជួយផង!

         អារុណទៅដល់គុកទាញទ្វារអឺសៗអស់ទំហឹងតែពុំរួចសោះ។ មានន្ទជួយធាក់ទ្វារពី ក្នុងមកដែរ តែពុំរួចទៀតព្រោះជាប់សោរ។

          វីរៈមកដល់បង្ហាញសោរ។ អារុណកញ្ឆក់សោភ្លាមចាក់។ ជនទាំងបីរត់ទៅបើកទ្វារគុក ឯទៀតទាំងអស់។ អ្នកទោសស្រែកទ្រហ៊ោឡើងថា ជយោ! ជយោ! លាន់ឮក្រេវៗ។

          ខាងទាហានរាប់រយនាក់ ក៏ស្ទុះស្រមកដល់។ សង្គ្រាមផ្ទុះឡើងរឹតតែខ្លាំងទៅៗ។

          នាយកោប មហាកាល អគ្គី មានន្ទ អារុណ វីរៈ វាយឆើតជាងគេសើចបណ្តើរ ញាក់មុខ ដាក់គ្នាបណ្តើរ។ នាយកោបស៊ីចេកមួយស្និតផងវាយផង។

          មានន្ទស្រែកៈ

          តស៊ូអោយជាប់ដៃកនយើង!

          រួចទៅខ្សឹបប្រាប់អារុណឲ្យប្រាប់តៗទៅទៀតថាៈ

          យប់នេះជួបគ្នានៅភូមិភ្នៀត។

(សូមរងចាំតាមដានភាគទី៤៤ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!