ទំព័រដើមប្រវត្តិសាស្ត្រការរកឃើញទិន្នន័យថ្មីៗលើគំនូរពណ៌ដែលមានអាយុ ២០០០ឆ្នាំ​នៅប្រាសាទសម័យរ៉ូមាំង

ការរកឃើញទិន្នន័យថ្មីៗលើគំនូរពណ៌ដែលមានអាយុ ២០០០ឆ្នាំ​នៅប្រាសាទសម័យរ៉ូមាំង

Cupra Marittima មានទីតាំងស្ថិតនៅក្បែរនឹងមាត់សមុទ្រក្នុងតំបន់ Marche នៃប្រទេសអ៊ីតាលី ដែលជាអតីតតំបន់រីកចម្រើន និងជាតំបន់មានឥទ្ធិពលខ្លាំងក្លានៃចក្រភពរ៉ូមសម័យបុរាណ។ តំបន់នេះមានទីតាំងក្បែរនឹងឆ្នេរ Adriatic ដោយមានប្រាសាទ Cupra ជាទីតាំងដែលក្រុមអ្នកបុរាណវិទូបានរកឃើញនូវទិន្នន័យថ្មីៗ កាលពីសប្តាហ៍មុន។

ក្រុមអ្នកបុរាណវិទូបានរកឃើញផ្នែកខ្លះនៃជញ្ជាំង និងពិដានរបស់ប្រាសាទCupra ដែលមានអាយុកាល ២០០០ ឆ្នាំ ដែលមានលាបពណ៌ខៀវ លឿង ក្រហម ខ្មៅ និងបៃតង ហើយតុបតែងលម្អដោយកម្រងផ្កា candelabra។ អ្នកបុរាណវិទូ Marco Giglio ដែលជាអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវរបស់ស្ថានីយបុរាណវិទ្យានេះ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Naples L’Orientale បាននិយាយថាការរកឃើញនេះ គឺជាភស្តុតាងដ៏សំខាន់នៃទិន្នន័យអំពីការតុបតែងផ្នែកខាងក្នុងប្រាសាទសម័យរ៉ូមាំង ហើយនេះជាលើកទី១ដែលយើងបានរកឃើញគ្រឿងតុបតែងទាំងនោះ ដែលស្ថិតនៅជាមួយប្រាសាទ ដោយមានពណ៌ជាច្រើននៅជាប់នឹងសាច់ថ្ម។ លើសពីនេះ ការតុបតែងទាំងនោះ គឺដ៏សម្បូរបែប និងយ៉ាងល្អិតល្អន់។  លោកបានបន្តនិយាយនៅក្នុងបទសម្ភាសតាមទូរស័ព្ទដោយបន្ថែមថា “នៅពេលដែលយើងបានសម្អាត និងវិភាគបំណែកទាំង ១០០ ទាំងអស់ដែលបានរកឃើញ យើងសង្ឃឹមថាវានឹងផ្តល់ឱ្យយើងនូវរូបភាពពេញលេញនៃប្រាសាទ​នេះ​»។

បំណែកជញ្ជាំងដែលមានពណ៌ចំរុះ (ប្រភព៖ CNN)
បំណែកកុលាភាជន៍ពណ៌ក្រហមត្រូវបានកាយយកដោយប្រុងប្រយ័ត្ន (ប្រភព៖ CNN)

លោក Giglio សង្ឃឹមថា របកគំហើញនេះ បានបង្ហាញពីពន្លឺថ្មីលើបច្ចេកទេសវិស្វកម្មដែលប្រើដោយជនជាតិរ៉ូម។ ការ​សិក្សា​គំនូរ​តុបតែង​​របស់​ជញ្ជាំង​ក៏​អាច​ជួយ​អ្នក​ស្រាវជ្រាវ​ឱ្យ​យល់​បន្ថែម​ទៀត​អំពី​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ទីក្រុង  និង​គំនូរ​អាច​គូស​បញ្ជាក់​អំពីស្នាដៃនៃមនុស្សសម័យបុរាណ។

រូប candelabra ដែលបានរកឃើញនៅទីតាំងប្រាសាទ (ប្រភព៖ CNN)

ប្រាសាទ Cupra នេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១ នៃគ.ស គឺជាមជ្ឈមណ្ឌលខាងសាសនា និងពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់ Marche ក្នុងសម័យរ៉ូមាំង។ ការធ្វើកំណាយបានចាប់ផ្តើមនៅខែកក្កដា ហើយនឹងកំពុងត្រូវបានដឹកនាំដោយក្រុមប្រឹក្សាក្រុងរបស់សាកលវិទ្យាល័យ Naples L’Orientale និង Cupra Marittima ដែលគ្រប់គ្រងប្រាសាទចាស់ៗនៅទីក្រុងឆ្នេរសមុទ្រមួយនេះ។ បើយោងតាមលោក ​​Giglioបាននិយាយថា គំនូរទាំងនោះ ហៅថា Third Pompeian  ជាធម្មតាត្រូវបានប្រើដើម្បីតុបតែងក្នុងគ្រួសារអ្នកមាននៅក្នុងតំបន់Pompeii និងRome។ ​

ការរកឃើញបំណែក​កុលាភាជន៍​​ពណ៌​ផ្ទៃ​មេឃ (ប្រភព៖ CNN)

លោក Ilaria Benetti បុរាណវិទូមកពីខេត្ត Pisa និង Livorno បាននិយាយថា “ការជួសជុលស្ដារឡើងវិញនូវគំនូរលើជញ្ជាំងបុរាណដែលមានសភាពបែបនេះ គឺកម្រណាស់។ ថ្នាំលាបលើសាច់ថ្មពិបាកនឹងថែរក្សាដោយសារកត្តាពេលវេលា កត្តាសំណើម ហើយវាក៏ពិបាកក្នុងការសំអាតពណ៌”។ តាមរយៈការវិភាគលើពណ៌និងសាច់ថ្ម បានបង្ហាញអំពីការលក្ខណៈពិសេសនៃគំនូរនេះគឺជាប្រភពគំនូរដែលឃើញមានភាគច្រើននៅតាមប្រាសាទដែលសំខាន់ៗ ដូចនៅទីក្រុងរ៉ូមជាដើម ដែលមានតម្លៃ​ខ្ពស់ ដោយសារវាមានពណ៌ដែលពិបាកក្នុងការធ្វើដូចជា Sky blue។

ក្បាច់លម្អផ្កាបានបាក់បែកនៅផ្នែកពណ៌ក្រហម (ប្រភព៖ CNN)
ការស្រាវជ្រាវលើប្រាសាទបានចាប់ផ្តើមនៅឆ្នាំ 2015 បន្ទាប់ពីភាពជាដៃគូរវាងឧទ្យានបុរាណវត្ថុ Cupra និងសាកលវិទ្យាល័យ Naples L’Orientale (ប្រភព៖ CNN)
ការរកឃើញបំណែកថ្មដំបូលប្រាសាទនៅទីតាំងផ្ទាល់ (ប្រភព៖ CNN)

ចំពោះឈ្មោះនៃប្រាសាទនេះ cupra គឺតំណាងឱ្យយអធិទេពរ៉ូមាំងបុរាណ និងជាទេពសំខាន់នេះ​ ដែលអ្នកស្រាវជ្រាវជឿថា ប្រាសាទនេះកសាងដោយក្នុងរជ្ជកាលស្តេច Hadrian ។ ដើម្បីពង្រឹងរចនាសម្ព័ន្ធនៃប្រាសាទស្តេច Hadrian បានធ្វើជញ្ជាំងលាបពណ៌ និងគ្របដោយថ្មម៉ាប។  លោក Giglio បាននិយាយថា “នោះហើយជាមូលហេតុដែលបំណែកដែលបានរកឃើញត្រូវបានរក្សាទុកយ៉ាងល្អ ពីព្រោះដោយសារបច្ចេកទេសនិងការផលិត”។ បន្ទាប់មកស្តេច Hadrian បានបន្ថែមសសរកម្ពស់ប្រាំបួនម៉ែត្រ ជាប់ជាមួយនឹងថ្មដំបូលសត្វតោ ដែលផ្នែកខ្លះត្រូវបានរកឃើញ។ ទ្រង់​ក៏​បាន​សង់​ក្លោង​ទ្វារ​ឥដ្ឋ​ពីរ​ដែល​នៅ​ជាប់​នឹង​ប្រាសាទ។ យោងតាមលោក Giglio ស្នាដៃរបស់ ស្តេចHadrian ក្រោយមកត្រូវបានកំទេចទៅជាបំណែកនៅសតវត្សទី៧។ ចម្លាក់ថ្មម៉ាប និងសសរត្រូវបានវាយកម្ទេចចោល ដើម្បីប្រើប្រាស់ជាសម្ភារសំណង់ ខណៈដែលនៅចុងសតវត្សទី១៩ ជញ្ជាំងប្រាសាទត្រូវបានរុះរើ ដើម្បីធ្វើបន្ទប់សម្រាប់ផ្ទះជនបទដែលបោះបង់ចោលតាំងពីសម័យបុរាណដែលនៅតែលេចធ្លាយពីលើប្រាសាទ។ វាពិតជាអស្ចារ្យណាស់ដែលអ្វីដែលយើងបានរកឃើញនាំឱ្យយល់ច្បាស់អំពីរបៀបនៃការកសាង និង​ដំណើរកសាងរបស់មនុស្សសម័យរ៉ូម៉ាំងបុរាណ៕

ដកស្រង់ពី៖ New discoveries hint at 2,000-year-old Roman temple’s colorful history – CNN Style

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!