(ក្បួនការពារឯករាជ្យ)
ក្រោយពីពេលដែលនាយកត និងនាយឡំបានរួចពីអណ្តូងមរណភាពមក ជនទាំងពីរបាន ត្រឡប់ទៅកាន់បន្ទាយវិញ។ ថ្វីត្បិតតែរឿងធ្លាក់អណ្តូងនេះ កន្លងទៅបានមួយឆ្នាំមកហើយ តែជន ទាំងពីរនៅនឹកឃើញរឿងនេះហាក់ថ្មីជានិច្ច។ ហេតុនេះហើយបានជាក្នុងឳកាសបុណ្យរបស់ព្រះ កម្ពុតនេះ ជនទាំងពីរប្រុងស្មារតីជាងគេព្រោះរអានឹងរឿងអណ្តូងចង្រៃ ដែលគេចេញសឹងពុំរួចនោះ លុះដល់កន្លែងមួយឆ្ងាយពីមនុស្សបន្តិច មហាកាលចាប់ស្មាមិត្តទាំងបួននិយាយខ្សឹបៗថាៈ
រកលោកគ្រូមិនឃើញទេ។
អារុណសើចរួចថាៈ
ខ្លាចក្រែងគាត់ក្លែងខ្លួនជាអ្នកស្រុកដូចយើងទេដឹង?
វីរៈកាត់ភ្លាមៈ
រួចមិត្តទាំងប្រាំ ដាក់គូថអង្គុយលើស្មៅដោយអស់សង្ឃឹមថា នឹងរកមានន្ទឪ្យឃើញ។
មហាកាលអង្គុយកណ្តាលមិត្ត ទាំងបួនដកដង្ហើមធំពិគ្រោះថាៈ
គាត់ប្រហែលទៅណាហ្ន៎? ធ្វើម៉េចអោយបានដឹងរឿងនេះឆាប់ៗ? គិតទៅជាងមួយអាទិត្យមក ហើយ ដែលគាត់អញ្ជើញមកបាត់ពីកន្លែង។ ឯងសុំគាត់មកជាមួយផងក៏គាត់មិនឲ្យ។ គិតទៅលោក គ្រូហ៊ានពេកតែម្តង។
វីរៈឆ្លើយថាៈ
យ៉! បើមិនហ៊ានធ្វើកូនប្រុសម្តេចកើត?
អារុណបញ្ចេញគំនិតថាៈ
មើល៍! អ្នកណាគ្រាន់បើ ធ្វើយ៉ាងណាឲ្យឃើញលោកគ្រូទាំងយប់នេះ?
មហាកាលងក់ក្បាលៈ
អឺៗមែន! មើល៍ យើងគិតយ៉ាងណា?
នាយកតលើកដៃភ្លែតៈ
យើងដើរទៅរកមើលក្នុងហ្វូងស្រីណាដែលល្អៗ មិនលែងឃើញលោកគ្រូទៅលបមើលគេទេ!
អ្នកទាំងអស់សើចគឹលឡើង។ មហាកាលដែលសើចដែរ ក៏រាដៃថាៈ
ឆ្កួត! គេនិយាយមែន ឯងគិតពីលេង។
នាយឡំ និយាយយ៉ាងស្ងួតថាៈ
ខ្ញុំបាននឹកឃើញហើយ តោង…តោងនាំគ្នាទៅដេក។
អារុណសួរភ្លាមថាៈ
ម៉េចអីចុះវិញ?
ពីព្រោះបើយើងអាល័យតែដើរ លោកគ្រូក៏ដើរកាលណាជួបគ្នា? វាទាល់តែយើងនៅស្ងៀម ទើបវាជួប។
គេសើចគឹលឡើង។ មហាកាលទះក្បាលនាយឡំមួយផូង ដែលធ្វើឲ្យនាយកតភ្ញាក់តាំងឃុំ ខ្ញង់។
អារុណនិយាយនឹងនួនថាៈ
ឆ្កួត! នៅស្ងៀមៗ គេឮ!
តែវីរៈកាប់មហាកាលផូងៗ ធ្វើអោយទាំងអស់គ្នាស្រឡាំងកាំង រួចឃើញវីរៈផ្តួលខ្លួនននៀល ក្រោកឡើងចាប់ដៃ គេឯងមករួបគ្នាស្តីថាៈ
ខ្ញុំនឹកឃើញហើយ!
អារុណៈ
យ៉ាងណា? យ៉ាងណា?
ស្តាប់ខ្ញុំ អ្នកទាំងអស់គ្នា! យើងទៅឡោមព័ទ្ធចាប់និលពេជ្រឈ្លេចសួរវា ទើបដឹងច្បាស់ពីព្រោះនិលពេជ្រវាជាសេនារបស់…!
អ្នកទាំងអស់គ្នាញញឹមញញែម ទះស្មាវីរៈដោយសរសើរគំនិតនេះក្រៃពេក។
នាយកតឡើងក្អេងឡើងដែរៈ
មែន! ខ្ញុំឃើញវានៅដេកជិតជង្រុក។ វាប្រហែលមានស្រីផងក៏មិនដឹង!
មហាកាលត្រេកអរក្រៃលែង បន្ទរថាៈ
មែនហើយ! មែនហើយ! កនយើងៗ ទៅឡោមព័ទ្ធចាប់វាឲ្យបាន! ហ៊ឺស! នឹកឃើញអាចង្រៃ ហ្នឹងឡើងចង់តែស៊ីសាច់ហុតឈាមវាទាំងស្រស់ៗ។ ទៅកនយើងលបៗទៅ។
នាយអារុណទាញដៃសហការីថយក្រោយខ្សឹបៗថាៈ
ប្រយ័ត្ន! វាមានទាហានច្រើនណាស់ណ៎ា!
មហាកាលបញ្ជាក់ថាៈ
យ៉! កុំខ្លាចយប់ថ្ងៃបុណ្យយ៉ាងនេះ អាសត្វនោះវាធ្វេសខ្លួនហើយ ក្រោយពីពេលដែលខ្សឹបខ្សៀវគ្នាអស់ពេលយ៉ាងយូរ ជនទាំងប្រាំនាក់ក៏ដើរលបៗទៅជិតផ្ទះមួយដែលនៅដាច់ឆ្ងាយពីគេ។
មហាកាលគ្រាន់តែបញ្ជាក់ឡើងវិញៈ
កតឯងប្រាកដជាវាដេកនៅផ្ទះនោះមែនឬ?
ខ្ញុំតាមជាប់នឹងភ្នែក។ ប្រាកដជាវាដេកនៅក្នុងផ្ទះហើយ។
អារុណញាក់ស្មាដើរទៅមុខឥតរួញរា ដោយពោលពាក្យថាៈ
ទៅ! ចាប់ធ្វើការឡើង កុំបង្អង់ឲ្យយូរ។
វីរៈចាប់ស្មាអារុណៈ
ធ្វើយ៉ាងណា? ចូលតាមណា? ធ្វើម៉េច?
មហាកាលនិយាយឡើងថាៈ
អញ! ទុកឲ្យអញ អញចង់សងសឹកនឹងវា! អញរកតែមុខវាឲ្យឃើញនេះឯង។ ទុកឲ្យអញ សម្លាប់វា!
វីរៈសួរទៀតថាៈ
ចុះបើវាសម្លាប់កាលឯងវិញ តើធ្វើយ៉ាងណា?
(សូមរងចាំតាមដានភាគទី៦៥ នៅសប្តាហ៍ក្រោយ)