ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ថោះ រោង ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្...

ឆ្នាំទាំង៤ ថោះ រោង ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងមង្គលល្អ ស្ថិតក្នុងដៃអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៤រោច ខែមិគសិរ     

ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់លោកអ្នកនោះទេ។ កុំបាក់ទឹកចិត្ត ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកមានក្តីក្លាហានជំនះរាល់ឧបស័ក្គ ហើយប្រសិនបើអ្នកតូចចិត្តនឹងការរិះគន់ អយុត្តិធម៌ កុំយកចិត្តទុកដាក់ចំពោះវា។ ក្នុងពេលឆាប់ៗ មនុស្សធ្វើបាបអ្នកនឹងដើរចេញពីអ្នកដោយខ្លួនឯង។ សម្រាប់ទំនាក់ទំនងសេ្នហា មានភាពចុះសម្រុងគ្នាធម្មតាទេ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មិនទាន់អាចសម្រេចកិច្ចការងារ និងមុខជំនួញក្នុងថ្ងៃនេះទេ។ កិច្ចការងារនោះហាក់មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងអាកប្បកិរិយារបស់លោកអ្នក ហេតុដូច្នេះចូរផ្លាស់ប្តូរឥរិយាបថឲ្យបានទន់ភ្លន់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ចូរចេះអត់ធ្មត់ និងអនុគ្រោះ។ ចូរទម្លាក់ការងារខ្លះចោល ព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងខួរក្បាលរបស់អ្នកហើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អ្នកអាចមានមនុស្សច្រណែននិន្ទាច្រើន ហើយទំនាក់ទំនងក្នុងគ្រួសារក៏ហាក់មានភាពរង្គោះរង្គើរដែរ។ ចូរងាកមកចាប់អារម្មណ៍លើការរឹតចំណងមិត្តភាពជាមួយមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ព្រោះពួកគេនឹងអាចជួយលោកអ្នកគេចពីបញ្ហា។ លើសពីនេះពួកគេ និងផ្តល់ឳកាសសម្រាប់ការងារ និងមុខជំនួញដល់អ្នក។ មនុស្សដែលអាចជួយយកអាសារអ្នកល្អជាងគេ គឺមានកំណើតឆ្នាំថោះ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងាររបស់អ្នកមានភាពរីកចម្រើនលូតលាស់ខ្លាំងណាស់។ ចូរកុំស្ទាក់ស្ទើរបង្កើតគម្រោងថ្មី ឬធ្វើការបណ្តាក់ទុន។ រាសីលោកអ្នកត្រូវគ្នានឹងមនុស្សឆ្នាំ្កកុរ។ ថ្ងៃនេះចូរយកចិត្តទុកដាក់ដៃគូ ជាពិសេស អភ័យទោសកំហុសរបស់គាត់ពីអតីត។ សម្រាប់សុខភាព គឺគ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សញ្ញាណវិជ្ជមាននៅគ្រប់ទិសទី ដូច្នេះថ្ងៃនេះអ្នកនឹងទទួលបានជោគជ័យចំពោះភារកិច្ចការងារគ្រប់យ៉ាង។ កុំខ្លាចផ្លាស់ទី ឬផ្លាស់ប្តូរគំនិតថ្មី ប៉ុន្តែចូរកុំភ្លេចថាអ្នកត្រូវការមុខរបរ ឬការងារមួយឲ្យប្រាកដ ហើយត្រូវគិតពីផលលំបាកមុននឹងចាប់ផ្តើមអ្វីមួយ បើមិនដូច្នោះអ្នកអាចខាតបង់។ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ឆ្នាំរកា។ សម្រាប់កំឡោះក្រមុំ គូស្នេហ៍យល់ចិត្តគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាង ឬលុយកាក់ហូរចូលជាច្រើន។ ចំណែកអ្នកធ្វើការងាររដ្ឋ និងឯកជននឹងទទួលបានដំណឹងល្អពីចៅហ្វាយនាយ។ ដោយឡែក សូមប្រកាន់តែពាក្យពិត និងស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន។ ថ្ងែនេះលោកអ្នកអាចរៀបចំពិធីមង្គលនានាបាន ដោយគ្មានផលជំទាស់អ្វីឡើយ។ ជៀសវាងការច្រណែន និងតិះដៀលអ្នកដទៃ ទោះចេតនា ឬអចេតនាក្តី។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺន អនុគ្រោះគ្នាបានយ៉ាងល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ​អ្នកនឹងទទួលបានផលកំរៃក្នុងមុខជំនាញជាប្រក្រតី។ ថ្ងៃនេះអ្នកនឹងទទួលបានការលើកទឹកចិត្ត។ ចូរប្រយ័ត្ន រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំម្សាញ់នោះទេ ចូរកុំពិភាក្សាការងារសំខាន់ឡើយជាមួយគេឡើយ។ សម្រាប់ទំនាក់ទំនងស្នេហា ត្រូវមានការអត់ធ្មត់ និងស្ងប់ស្ងាត់ ហើយអនុគ្រោះ។ គួរតែសំលឹងមើលទង្វើររបស់ខ្លួនច្រើនជាងដៃគូ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានដំណឹងល្អមួយពីចៅហ្វាយនាយ ហើយយរាល់ពាក្យសំដីរបស់អ្នកនិយាយចេញទៅ នឹងមានការទុកចិត្តខ្ពស់ ដូច្នេះចូរព្យាយាមសម្រេចការងារធំដុំ ឬដោះស្រាយបញ្ហាកន្លងមកនៅថ្ងៃនេះ។ សម្រាប់ទំនាក់ទំនងក្នុងគ្រួសារហាក់មានមន្ទិលសង្ស័យច្រើន ដូច្នេះគួរប្រើពេលពិភាក្សាឡើងវិញ។ ចំពោះសុខភាព ចូរប្រយ័ត្នរោគរលាកសន្លាក់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានមុខជំនួញ​​​ នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែសូមរក្សាអាកប្បកិរិយា​ និងមិនត្រូវមើលងាយស្ថានការណ៍ឡើយ។ ធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សភ័យក្មេង។ ផ្អាកការធ្វើដំណើរផ្លូវឆ្ងាយសិន ពីព្រោះលោកអ្នកអាចនឹងជួបបញ្ហាច្រើនក្នុងពេលធ្វើដំណើរ។ ដោយឡែកសម្រាប់ទំនាក់ទំនងសេ្នហា អាចមានភាពចង្រួងចម្រាស់តិចតួច ប៉ុន្តែមិនជាបញ្ហាធំដុំទេ អនុគ្រោះ និងអត់ធ្មត់នឹងជួយឲ្យលោកអ្នកគេចផុតពីបញ្ហាធំ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការ និងអាជីវកម្មរបស់អ្នកប្រព្រឹត្តិទៅ យ៉ាងល្អប្រសើរ។ ឳកាសជោគជ័យមានធំណាស់ ប៉ុន្តែភាពរឹងរូសរបស់អ្នកអាចនឹងធ្វើឲ្យអ្នកបាត់បង់ឳកាស។ ព្យាយាមកែប្រែស្ថានការណ៍ឡើងវិញ ដើម្បីឲ្យលោកអ្នកអាចសម្រេចផលបានល្អប្រសើរ។ ពេលវេលាល្អសម្រាប់ការរៀបចំពិធីមង្គល គឺនៅពេលព្រឹកចន្លោះម៉ោង៩ ទៅម៉ោង១១។ កុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ គួរយកពេលគិតគូរពីគម្រោងជីវិត ទើបជាការប្រសើរជាង។ សម្រាប់គូស្នេហ៍ សូមរក្សាភាពស្មោះត្រង់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះរាល់សកម្មភាពនឹងទទួលបានជោគជ័យ ប៉ុន្តែសូម បន្ថែមវិធីសាស្រ្តការងារ និងត្រៀមជានិច្ចជៀសវាងផលរំខាននាំឲ្យខាតបង់។ លោកអ្នកអាចស្ថិតក្នុងបរិស្ថានដែលពោរពេញទៅដោយមន្ទិលសង្ស័យ និងការនិន្ទាពីមនុស្សមួយចំនួន ដូច្នេះចូរគិតគូរឲ្យមានវែងឆ្ងាយ។ ត្រូវរៀនគសម្រេចចិត្តប្រកបទៅដោយហេតុផល និងកុំសន្និដ្ឋានបញ្ហាលឿនពេក។ ស្ងប់ស្ងាត់ជាវិធីល្អបំផុតសម្រាប់អ្នក។ ចំពោះគូស្នេហ៍មានភាពចុះសម្រុងគ្នាល្អណាស់។ ដោយឡែកសម្រាប់សុខភាព លោកអ្នកអាចរំខានដោយជំងឺឈឺ ក្បាល។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភជាលុយកាក់ជាច្រើន។ ពន្លឺសម្រាប់មុខតំណែងការងារ នឹងមកដល់អ្នកនៅថ្ងៃនេះ។ រក្សាការសំងាត់ឲ្យបាន កុំពិភាក្សានឹងមនុស្សដែលមិនសូវជិតដិតនឹងអ្នក។ សូមប្រយ័ត្នជាមួយមនុស្សឆ្នាំខាល និងវក។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហា និងកិច្ចការដែលនៅសល់ទាំងអស់ថែមទាំងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង។ សម្រាប់ស្នេហាកំលោះក្រមុំ មានភាពចុះសម្រុងគ្នាណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!