ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

ចំណាំៈ

ឆ្នាំទាំង៤ ខាល រោង មមី មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ចាប់ផ្តើមកិច្ចការ ការ បណ្តាក់ទុន និងការសហការ។  

ឆ្នាំទាំង៥ ជូត ឆ្លូវ វក ច កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ថោះ ម្សាញ់ រកា រាសីស្រុតចុះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើជំនួញ         បណ្តាក់ទុន និងបង្កើតមុខរបរថ្មី។ លោកអ្នករំពឹងថានឹងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក។ មនុស្សម្នារជាច្រើននៅជុំវិញខ្លួន នឹងគាំទ្រទំនុកបម្រុងលើការងាររបស់អ្នក ដែលអាចសម្រួលល្បឿននៃភាពជោគជ័យរបស់អ្នក។ បើទោះបីជាទូទៅអ្នកនឹងទទួលបានផលល្អប្រសើរ ប៉ុន្តែករណីជម្លោះអាចនឹងកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ និងដៃគូជំនួញរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់អ្នក។ ការយកចិត្តយកថ្លើមថ្នាក់លើ ជាជម្រើសមិនប្រសើរនោះទេ អ្វីដែលអ្នកគួរតែធ្វើគឺការបំពេញកាតព្វកិច្ចរបស់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបក្នុងការគិតពិចារណា និងការវាយតម្លៃប្រកបដោយភាពសុទិដ្ឋិនិយម។ ក្នុងពេលនេះគួរតែគូសវាសផែនការអនាគតរបស់អ្នក ពីព្រោះអ្នកមានលទ្ធភាពធ្វើឲ្យអ្វីៗប្រសើរឡើងក្នុងកំរិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សូមកុំរងចាំការសម្រេចចិត្ត ឬពឹងអាស្រ័យលើគំនិតយោបល់របស់អ្នកដទៃចំពោះការងាររបស់ខ្លួន។ ក្នុងនោះភាពអត់ធ្មត់ និងការរក្សាគម្លាតពីបញ្ហានឹងធ្វើឲ្យអ្នកជៀសផុតពីបញ្ហាបាន។ ដោយឡែក សូមបង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងថ្នាក់លើ ដោយសារភាពរយាលនឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកផ្តល់ទិន្នផលដែលអ្នកបានទន្ទឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងការងារគង់នឹងទទួលបានជោគជ័យជាទីមោទនភាពក្រៃលែង។ ចំពោះសុខសុវត្តិភាពក៏នឹងកើតឡើងស្របពេលគ្នា ដែលធ្វើឲ្យលោកអ្នកអាចបំពេញការងារតាមចិត្តប្រា្​ថ្នា។ ដោយឡែក ក្នុងពេលនេះគួរប្រើពេលវេលាខ្លះពិនិត្យវិភាគផែនការការងារជាថ្មី ធ្វើយ៉ាងណារៀបចំគម្រោងអនាគតទុនជាមុន។ លើសពីនេះ ការជឿទុកចិត្តលើខ្លួនឯងជាកូនសោរជោគជ័យរបស់អ្នក។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ ឬសូម្បីតែកិច្ចការដែលប្រកបដោយភាពចម្រូងចម្រាស់យ៉ាងណាក្តី។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមាន​ ដែលអាចធ្វើឲ្យអ្នកបញ្ចៀសឧបស័គ្គបានច្រើន។ ផ្ទុយវិញ ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃគ្រប់ករណីទាំងអស់។ 

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងសេចក្តីប៉ងប្រាថា្នរបស់អ្នកនឹងសម្រេចតាមគោលដៅដែលបានគូសវាសទុក។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនង ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចមានកំហុសដោយងាយបំផុត។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺត្រូវតែមានគម្រោងផែនការច្បាស់លាស់ បើមិនដូច្នេះផលរំខាន និងកំហាតផ្នែកសេដ្ឋកិច្ចអាចនឹងមានកំរិតខ្ពស់។ លើសពីនេះ ចំពោះស្ថានភាពប្រថុយប្រថានទាំងឡាយ មិនគួរសាកល្បងនោះទេ។ ដោយឡែក សូមជឿជាក់លើវិចារណញាណរបស់ខ្លួនជាសំខាន់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។​ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងបន្សល់ស្លាកស្នាមមិនល្អចំពោះទំនាក់ទំនងនានាក្នុងការងារ។ លើសពីនេះ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ស្វែងរកវិធីសាស្ត្រធ្វើឲ្យការងារមានប្រសិទ្ធភាព។ លើសពីនេះ សូមគិតតែរឿងរ៉ាវវិជ្ជមាន។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែក​សូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។ ផ្ទុយទៅវិញ លោកអ្នកមិនអាចជឿទុកចិត្តនរណាម្នាក់ដោយងាយបានទេ ពីព្រោះឳកាសអាចចាញ់បោកគេមានភាពផុយស្រួយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របដើម្បីបំពេញការងារដោយការប្រញាប់ប្រញាល ឬភ័យស្លន់ស្លោ និងការបង្ហាញភាពទន់ខ្សោយនៅចំពោះមុខមិត្តរួមការងារ និងដៃគូជំនួញនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងការងារជាប់គាំង សូមសម្រាករយៈពេលខ្លី ដើម្បីបញ្ចៀសបញ្ហា។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យលោកអ្នករស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមកុំមានភាពអស់សង្ឃឺម ប៉ុន្តែបន្តការងាររបស់អ្នកជានិច្ច ពីព្រោះសំណាងធំស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានទំនួលខុសត្រូវលើការងារ បើទោះបីជាការងារតូចតាចក្តី។ ការបំពេញកាតព្វផ្លូវការ ដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈ ដែលអាចនឹងទទួលបានជោគជ័យ។ រាសីក្នុងពេលនេះនឹងផ្តល់ជូនលោកអ្នកនូវភាពស្រមើស្រមៃយ៉ាងសម្បូរបែប។ បើទោះជាយ៉ាងណាក៏ដោយ សូមផ្សារភ្ជាប់សកម្មភាពការងាររបស់អ្នកជាមួយនឹងការច្នៃប្រឌិតខ្ពស់។ នៅរវាងចុងខែនេះ អ្នកអាចទទួលបានការចាកចេញសម្រាប់ដំណើរបេសកកម្មផ្លូវឆ្ងាយ។

ឆ្នាំថោះ                

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការរំខានច្រើនពីទំនាក់ទំនងជាមួយនឹងមនុស្សក្នុងរង្វង់ការងារ។ ក្នុងពេលនេះគួររក្សាភាពស្ងប់ស្ងាត់ ហើយបន្តការងារបច្ចុប្បន្នសិន។ ការផ្លាស់ប្តូរការងារ ឬការចាយវាយច្រើននឹងអាចធ្វើឲ្យកំរិតសេដ្ឋកិច្ចរបស់អ្នកមានភាពរង្គោះរង្គើរ។ ស្ថានភាពថ្ងៃនេះអាចនឹងជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកបន្តិចបន្តួច ប៉ុន្តែសូមកុំមានការអស់សង្ឃឹម ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាវិជ្ជមានវិញក្នុងពេលាឆាប់ៗ។ ដោយឡែក លោកអ្នកអាចនឹងទទួលបានព្រឹត្តិការណ៍រីករាយសម្រាប់ជីវិតផ្ទាល់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យផ្សារភ្ជាប់សារៈសំខាន់ការងារទៅនឹងបញ្ហាតូចតាច។ ក្នុងពេលនេះលទ្ធផលការងារធំដុំមិនទាន់អាចទទួលបានតាមបំណងប្រាថ្នានោះទេ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានលាភសំណាងទាំងលុយកាក់ និងសម្ភារៈយ៉ាងសម្បូរបែប។  ចំពោះទំនាក់ទំនងជាមួយដៃគូ និងមិត្តរួមការងារអាចនឹងជួបភាពរអាក់រអួលខ្លះ ដូច្នេះសូមមានការអត់ធ្មត់ ហើយព្យាយាមបង្ហាញពីគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់។ ការយល់ច្រឡំផ្សេងៗ ត្រូវតែដោះស្រាយកុំទុកជាមន្ទិលដល់ថ្ងៃក្រោយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ ហានិភ័យដែលអ្នកនឹងប្រឈមមុខជាមួយឧបស័គ្គគឺមានបំផុតខ្ពស់បំផុត។ សូមលោកអ្នកយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចុប្បន្នជាជាងចាប់យកការងារថ្មីក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ភាពប្រញាប់ប្រញាល និងការភ្លេចភ្លាំងនឹងអាចបង្កើតកំហុសដោយងាយ។ ប៉ុន្តែបើទោះបីជាស្ថានភាពថ្ងៃនេះរឹងស្ទះដល់ការសម្រេចផលយ៉ាងណាក្តី សូមស៊ូទ្រាំបន្តិច អ្វីៗនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។ សូមចងចាំថា លោកអ្នកអាចកែប្រែស្ថានភាពលំបាក ដោយគំនិតច្នៃប្រឌិត។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!