ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿងមហាចោរនៅទល់ដែន (ភាគ៧៤)

អក្សរសិល្ប៍ខ្មែរ៖ រឿងមហាចោរនៅទល់ដែន (ភាគ៧៤)

(ជោគជ័យ)

          ឳ! ស្រីអង្វរឲ្យទុកជីវិតនាង។

          ចិត្តមួយទៀត គឺចិត្តស្នេហាការងារ ស្នេហាជាតិ។ ក្នុងការងារនេះនាងខត្តិយាណីជា ឧបសគ្គមួយដ៏ធំក្រៃលែង។ បើលែងចោល កញ្ញានេះអាចរំលាយអង្គការតស៊ូបាន!

ចិត្តទាំងពីរនេះស្ថិតនៅក្នុងចិត្តមានន្ទតែមួយរួចច្បាំងគ្នាយ៉ាងគគ្រឹកគគ្រេង។ ត្រូវតែចិត្តមួយឈ្នះលើចិត្តមួយ។ ចិត្តទាំងពីរនេះ ពុំអាចនៅជាមួយគ្នាបានឡើយ។ ឥឡូវៈ ឬទុកជីវិតនាងទេវីនុ៎ះជាតិវេទនា!! ឬសម្លាប់នាងមណី នាងទេវីសម្លាញ់ស្លាប់!!

          ចំណែកនាងទេវីវិញ ពីរមុខរឿងនេះ តើស្រីគិតយ៉ាងណា?

          នាងនឹកថាក្នុងមួយពេលនេះ បើមានន្ទសុខចិត្តអោយគេសម្លាប់នាងប្រុសនេះហៅចំ ជាប្រុសអាក្រក់មែន គ្មានចិត្តប្រុសឡើយ។ នាងនឹកទៀតថា ការតស៊ូមិនមែនប្តូរមនុស្សដូច ប្តូរអាវនោះទេ គឺមានល្បិចបន្ថែម។ រីឯជីវិតមនុស្សថ្លៃណាស់។ ស្រីជ្រួញចិញ្ចើមស្រីឃើញ ថានាងស្លាប់ហើយ​ ស្រីឃើញថាមានន្ទប្តីសម្លាញ់នាងសម្លាប់នាង នឹងដៃឯងហើយព្រោះ ទឹកមុខមានន្ទប្រឹងៗ បុរសប្រឹងគិតប្រឹងទាល់តែដល់ចុងបំផុត បញ្ហាជាតិមានជ័យជំនះលើ សេចក្តីស្នេហ៍។ មានន្ទខាំធ្មេញជាសញ្ញាប្រាប់ថា សម្លាប់នាងមណី សុខចិត្តឲ្យគេសម្លាប់ទេវី ពន្លកចុះ។ ស្រីជាភរិយាខឹងឆួលឡើងណែនអស់ដើមទ្រូង។

          តែពេលដដែលនោះ ព្រួញពីររត់ពីមាត់បង្អួចខាងនោះ ចូលមកត្រូវអ្នកចាប់នាងទេវី ពឹបៗ ទាហានស្រែកអូយៗដួលច្រងាង។ នាងទេវីស្ទុះរត់ទៅក្រៅ។

នាងមាលាដែលទើបនឹងបាញ់ព្រួញអម្បាញ់មិញនេះជាមួយស្រ្តីម្នាក់ទៀតក៏រត់ទៅ ខ្ទប់ទ្វារមិនឲ្យនាងទេវីដែលយំរហាមរត់រួចឡើយ។

          នៅបង្អួចពីលើម្ខាងទៀត អារុណយិតព្រួញតម្រង់ចុងដង្ហើមព្រះនាងខត្តិយាណី។ ព្រួញរត់ហេរមកបុកដើមទ្រូងនោះឮឌឹប។ ស្រីដូលតូងស្រែកថាៈ

          អូយ! អូយ!

          មានន្ទក្រឡេកទៅលើឃើញវីរៈ មហាកាល និងមិត្តឯទៀតជាច្រើនមកដល់ដែរកំពុង តដៃរីករាយជាមួយខ្មាំង។

          ព្រះនាងមណីឈឺចុករមួលទាំងខ្លួនក្នុងរង្វង់ដៃមានន្ទ។ នាងនិយាយឡើង ខ្សាវៗថាៈ

          បង! បង! ប្អូនសូមចងកម្ម…​ចងពៀរវេរា…ជាមួយបងទៅជាតិមុខទៀត…សុំចង …ចង…ពៀរ…ពៀរ…

          ឮដូច្នោះ មានន្ទងក់ក្បាលនិយាយថាៈ

          បាទ! មិនអីទេ!

          ធីតាក៏កម្រើកខ្លួនចុងក្រោយបំផុត ដើម្បីជូនសង្ខារស្រីឲ្យមច្ចុរាជវិញ។

          នេះហើយ អំពើទុច្ចរិតដែលពីដើមធ្លាប់តែមានជ័យជន្នះ តែដល់ពេលមួយទុច្ចរិត តាមទាន់ជនអ្នកជាតួឯកដែលសប្បាយនឹងលេងល្បែងនេះរមែងតែងចាញ់មិនខាន។ អយុត្តិ ធម៌រស់បាន តែដោយសារមនុស្សប្រាសចាកការតស៊ូ ឬខ្លាចញញើតទេ។ ដរាបណាមនុស្ស ចេញចុះ ពុះពារដោយម៉ឹងម៉ាត់ហើយ ដរាបនោះសុចរិតធម៌ផុស ឡើងមិនយូរឡើយ។

          ភស្តុតាង ព្រះនាងមណីដែលទើបនឹងដួលស្តូកស្តឹងស្លាប់ក្នុងថ្លុកឈាមអាក្រក់ អម្បាញ់មិញនេះ។

          មានន្ទក្រោកឡើងជួយប្រកាប់ប្រចាក់នឹងគេ រួចក្រឡេកមើលខាងឆ្វេងឃើញមហា កាលកំពុងតដៃជាមួយកាមា។ ក្រឡេកមើលស្តាំឃើញនាងទេវីកំពុងបម្រះចេញពីដៃនាង មាលារកផ្លូវរត់។

          និលឯកយឺតធ្នូបាញ់នាងទេវីផូង។ ព្រួញរត់ឆាល់យ៉ាងលឿន។ មានន្ទស្រែកៈ

          គេច! អូន!(សូមរងចាំតាមដានភាគទី៧៥ នៅសប្តាហ៍ក្រោយ)

រឿង មហាចោរនៅទល់ដែន

ភាគទី៧៤ (ជោគជ័យ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!