ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ចំណាំឆ្នាំទាំង៤ ខាល មមី វក ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៦ ជូត ឆ្លូវ​ រោង មមែ រកា កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ ថោះ ម្សាញ់ រាសីស្រុតចុះ។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការផ្លាស់ប្តូរទាំង ឡាយរួមទាំងទីកន្លែងធ្វើការរបស់អ្នកផងដែរ។ ចំនែកមនុស្សនៅក្នុងក្រុមការងារនឹងជួយ ជ្រោមជ្រែងទំនុកបម្រុងអ្នកច្រើន ដូច្នេះមិនមានអ្វីដែលលំបាកក្នុងការបំពេញការងារនោះ ទេ។ ផ្ទុយទៅវិញ សូមកុំប្រញាប់ប្រញាលអនុវត្តការងារប្រសិនបើអ្នកមិនមានភាពច្បាស់ លាស់ទេ ពីព្រោះអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ហេតុនេះគ្មានហេតុផល ត្រូវប្រថុយនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានលទ្ធភាពច្រើនចេញទៅប្រឈមនឹងមជ្ឈ ដ្ឋានខាងក្រៅគឺនឹងទទួលបានឳកាសកាន់តែច្រើន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ ហើយលោកអ្នកក៏អាចធ្វើការដោះស្រាយបញ្ហាតូចធំបាន ល្អ ដោយរួមទាំងការដោះស្រាយភាពរឹងស្ទះលើករណីហិរញ្ញវត្ថុផងដែរ។ ក្រៅពីនេះ អ្នក រំពឹងថាទទួលបានការតម្លើងតួនាទី ឳកាស និងសូម្បីតែប្រាក់កាសជាដើម។ សម្រាប់លោក អ្នកដែលបំពេញអាជីវកម្មក៏នឹងអាចមានលទ្ធភាពកាន់តែខ្ពស់ដើម្បីស្តារឡើងវិញនូវភាពអវិ ជ្ជមានកន្លងមក ហើយរកបានផលចំណេញច្រើនទ្វេរដង។ ក្រៅពីនេះ ចំពោះមនុស្សនិន្ទាឈ្នានីស និងការរិះគន់ទាំងឡាយនឹងមិនអាចនាំការលំបាកដល់អ្នកនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើការបណ្តាក់ទុននានា។ លោកអ្នករំពឹងថានឹងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក។ មនុស្សម្នារជាច្រើននៅជុំវិញខ្លួន នឹងគាំទ្រទំនុកបម្រុងលើការងាររបស់អ្នក ដែលអាចសម្រួលល្បឿននៃភាពជោគជ័យរបស់អ្នក។ បើទោះបីជាទូទៅអ្នកនឹងទទួលបានផលល្អប្រសើរ ប៉ុន្តែករណីជម្លោះអាចនឹងកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ និងដៃគូជំនួញរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់អ្នក។ ផ្ទុយពីអំណោយផលល្អប្រសើរនៅពេលនេះ សូមលោកអ្នកកុំពាក់ព័ន្ធនឹងករណីបំណុល ប្រយ័ត្ននាំដល់ការខាតបង់ធំ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ដោះ ស្រាយបញ្ហាក្នុងអាជីព។ ពាក្យសំដី និងយោបល់នានារបស់អ្នកត្រូវបានយល់ដឹង ហេតុនេះ គ្មានអ្វីដែលលំបាកក្នុងការដោះស្រាយបញ្ហានោះទេ។ លើសពីនេះ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ ឬសូម្បីតែកិច្ចការដែលប្រកបដោយភាពចម្រូងចម្រាស់យ៉ាងណាក្តី។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមាន​បំផុត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនលូតលាស់ គួរអោយកត់សម្គាល់។ ក្នុងនោះ លោកអ្នកអាចនឹងខកខានមិនបានបំពេញករណីកិច្ច ដែលធ្វើអោយបាត់បង់លំនឹងការងារ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ចំណែកការងារ ជាក្រុមគឺលោកអ្នកអាចធ្វើទៅបាន ប៉ុន្តែក៏គួរបែងចែកតួនាទីអោយបានសមរម្យ និងល្អិត ល្អន់ផងដែរ។ លើសពីនេះ គួរពិនិត្យវាយ តម្លៃអោយបានច្រើនដងមុនពេលធ្វើការសម្រេច ចិត្តលើការងារសំខាន់។ ដោយឡែក សូមលោកអ្នកប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ ហើយបើអាចកុំផ្ទេរផ្ទូរការទទួលបន្ទុកនៅពេលនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកនៅពេលនេះអាចដំណើរការទៅ បានដោយរលូន។ ប៉ុន្តែក៏គួររំលឹកដែរថា អ្នកនៅមានអស្ថេរភាពខ្លះនៅលើផ្លូវដែលអ្នកកំពុង អនុវត្តការងារ ហេតុនេះក៏គួរសម្របសម្រួលអោយបានរហ័សរហួនផងដែរ។ ចំពោះ ករណី លុយកាក់នៅពេលនេះមិនគួរប្រើប្រាស់ច្រើននោះទេ កំណត់ការចាយវាយ ឬផ្អាកសិន ប្រសិនបើមិនចាំបាច់ពេកទេ។ ដោយឡែក ថ្ងៃនេះអ្នកមានអំណោយផល ដល់ការកែលម្អ សភាពអវិជ្ជមាន ឬផែនការសកម្មភាព។ ក្នុងនោះ វាមិនយឺតពេលនោះទេ ដើម្បីធ្វើការកែ លម្អទម្រង់ការងារទៅតាមបំណងរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបំពេញការងារទៅបាន ប៉ុន្តែក៏អាចនឹងជួបបញ្ហារឹងស្ទះមួយចំនួនដែលនាំដល់ភាពតានតឹងក្នុងពេលអនុវត្តការងារ ផងដែរ ដូច្នេះសូមយកចិត្តទុកដាក់ ហើយព្យាយាមដោះស្រាយ។ ទន្ទឹមនឹងនេះ សូមពិនិត្យ វាយតម្លៃស្ថានភាពដែលកើតឡើង ហើយក៏មិនគួរទុកបញ្ហាអោយនៅប្រមូលផ្តុំនោះដែរ។  លើសពីនេះ វាក៏នឹងល្អប្រសើរប្រសិនបើអ្នកនឹងចូលរួមសកម្មភាពក្រុមអោយមានជិតស្និទ្ធ ហើយព្យាយាមស្វែងយល់ និងរៀនសូត្រពីមនុស្សនៅក្នុងក្រុម។  ប៉ុន្តែលោកអ្នកក៏គួរតែ កំណត់ដែនរបស់ខ្លួនក្នុងការបញ្ចេញមតិផងដែរ។ កុំបង្កើតភាពតានតឹងក្នុងទំនាក់ទំនង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពអាជីពថ្ងៃនេះនាំដល់ភាពល្អប្រសើរក្នុងការអនុវត្ត កាងារ ឬសូម្បីតែការផ្លាស់ប្តូរទីកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមលោកអ្នក ព្យាយាមដោះស្រាយភាពរកាំរកូសក្នុងទំនាក់ទំនងមនុស្សរួមក្រុម ឬសម្របសម្រួលកុំអោយ មានប្រសិទ្ធភាពបំផុត។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដែលថ្មីៗ ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចមានកំហុសដោយងាយបំផុត ហើយធ្វើអោយអ្នកខាត បង់លុយកាក់តែម្តង។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺអាចផ្លាស់ប្តូរទៅ បាន ដូច្នេះសូមសម្រេចទៅតាមបំណងរបសអ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។  លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែក​សូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។ ផ្ទុយទៅវិញ សូមលោកអ្នកកុំអន្ទោលទៅនឹង កំហុសអតីតកាល ហើយបំពេញការងារទៅតាមគម្រោងផែនការដែលបានរៀបចំ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការយ៉ាងរលូន។​ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងបន្សល់ស្លាកស្នាមមិនល្អចំពោះទំនាក់ទំនងនានាក្នុងការងារ។ លើសពីនេះ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ស្វែងរកវិធីសាស្ត្រធ្វើឲ្យការងារមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកនឹងអាច ការពារទស្សនៈយោបល់ក្នុងការបំពេញការងារបានល្អ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សកម្មភាពអាជីពនៅពេលនេះហាក់មានភាពតានតឹង ខ្លាំង ដូច្នេះសូមកុំសម្រេចចិត្តលឿនពេក។ ប្រមូលពត៌មាន ហើយធ្វើការវិភាគអោយបាន ល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះ ការចាកចេញពីទីកន្លែងការងារមួយទៅមួយទៀតនៅ ពេលនេះមិនទាន់ជាពេលល្អប្រសើរនោះទេ ហេតុនេះបើអាចគួរតែផ្អាកសិន។ លើសពីនេះ បើអាចគួរព្យាយាមបំពេញការងារដោយបញ្ចៀសការប្រើប្រាស់លុយកាក់ដើមទុនច្រើន ទើបអ្នកអាចរក្សាបានតុល្យភាពហិរញ្ញវត្ថុ។ ក្រៅពីនេះ ក៏សូមរំលឹកដែរថា លុយកាក់ក៏នឹង ក្លាយជាប្រឈមបញ្ហានៅក្នុងទំនាក់ទំនងនៅពេលនេះ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលល្អប្រសើរសម្រាប់ ធ្វើកិច្ចការដែលប្រថុយ​ប្រថានណាមួយនោះទេ។ អ្នកមិនអាចជឿទុកចិត្តទៅលើស្ថានភាព ដែលអ្នកកំពុងមើលឃើញនោះទេ ពីព្រោះអស្ថេរភាពក្នុងការអនុវត្តអាជីពកើតឡើងទាំង កិច្ចការងារផ្នែកការិយាល័យ និងអាជីវកម្ម។ យកល្អគួរបន្តសកម្មភាពការងារដោយសន្សឹមៗ ហើយរងចាំឳកាសដែលប្រសើរជាងថ្ងៃនេះសម្រាប់បំពេញការងារសំខាន់។ លើសពីនេះ សូមកុំអោយបោះបង់អាកប្បកិរិយាវិជ្ជមាន និងកិច្ចសហការជិតស្និទ្ធជាមួយមនុស្សរួមក្រុម របស់អ្នក។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!