ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣

ចំណាំ៖ ឆ្នាំទាំង៤ ខាល ថោះ មមី ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ជូត រោង ម្សាញ់ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ឆ្លូវ​ មមែ វក រកា រាសីស្រុតចុះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬប្រាក់ឧបត្ថម្ភត តបស្នងចំពោះការខិតខំប្រឹងប្រែងកន្លងមក។ សម្រាប់អាជីពអ្នកអាចសម្រេចចិត្តធ្វើការងារ ទៅតាមបំណង ពីព្រោះផលល្អនឹងកើតឡើងយ៉ាងច្រើន។ ក្នុងនោះអ្នកអាចមានបញ្ហាតិចតួច ហេតុនេះសូមព្យាយាមដោះស្រាយអោយបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំទុកបញ្ហា អោយនៅរហូតដល់ស្អែក។ ទន្ទឹមនឹងស្ថានភាពនានាដែលកើតឡើងនៅថ្ងៃនេះ លោកអ្នក នៅតែមានលទ្ធភាពបំពេញការងារទៅរកភាពជោគជ័យ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាអាចនឹងសម្រេចទៅបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកអាចទទួលបានរង្វាន់ ឬសំណាងធំពីមនុស្សក្នុងរង្វង់ការ​ សេចក្តីនេះមិនបានកំណត់ថាអាមិត្តរួមកការងារ ឬថ្នាក់លើនោះទេ។ ចំពោះបញ្ហាតិចតួចដែលអាចនឹងកើតឡើងសូមព្យាយាមដោះស្រាយ ហើយកុំទុកដល់ស្អែក​។ លើសពីនេះ ការបំពេញការងារជាក្រុម ឬរាល់កិច្ចសហការទាំងឡាយគឺអាចធ្វើទៅបាន ដោយងាយស្រួល ដូច្នេះសូមកុំមានការបារម្ភចំពោះកិច្ចសហការ។ ផ្ទុយពីនេះ ចូរចំណាយ ពេលអោយបានច្រើនចំពោះពត៌មានផ្សេងៗ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានសញ្ញាណវិជ្ជមានលើផ្នែកហិរញ្ញវត្ថុ និងការជឿទុកចិត្តខ្ពស់ពីមនុស្សជុំវិញខ្លួន ដូច្នេះសូមព្យាយាមចាប់យកឳកាសនានាដែលនៅជុំវិញខ្លួន។ លើសពីនេះ អ្នកគួរយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើតថ្មី ការច្នៃប្រឌិត ពិសេសការផ្សព្វផ្សាយអោយបានច្រើនសម្រាប់លោកអ្នកដែលមានជំនួញ ឬអាជីវកម្ម។ សម្រាប់ពេលវេលាក្នុងការអនុវត្តគម្រោងផែនការ និងសកម្មភាពអាជីពនៅ ពេលនេះមានបរិបូណ៍ ហេតុនេះគ្មានហេតុផលដែលត្រូវប្រញាប់ធ្វើកិច្ចការណាមួយ ឡើយ។ ក្រៅពីនេះ អ្នកមានអំណោយផលក្នុងការដោះស្រាយបញ្ហា។   ​

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពបង្ហាញថាលោកអ្នកនឹងទទួលបានភាព រីកច្រើនខ្លាំងនៅក្នុងអាជីព។ ទាំងលុយកាក់ សម្ភារៈ និងលាភសំណាងផ្សេងៗនឹងកើតឡើង សម្រាប់អាជីព ឬកិច្ចប្រឹងប្រែងរបស់អ្នកសម្រាប់ពេលកន្លងមក។ ក្នុងនោះទំនាក់ទំនង ជាមួយថ្នាក់លើគឺមានភាពចុះសម្រុងស្រុះស្រួលគ្នាល្អណាស់ ដែលអាចផ្តល់ភាពងាយ ស្រួលក្នុងការអនុវត្តការងារ។ ក្នុងពេលទន្ទឹមគ្នានេះ វានឹងប្រសើរប្រសិនបើអ្នកផ្តោតទៅលើ ការងារតែមួយ បើទោះបីជាការងារធំដុំក្តី ក៏នឹងងាយទទួលបានផលដែរ។ ចំណែកនៅរវាង ពេលព្រឹកសូមប្រយ័ត្នលើករណីបាត់បង់របស់សំខាន់ ប៉ុន្តែចាប់ពីពេលថ្ងៃនេះស្ថានភាពនា នានឹងត្រូវបានធានា។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានភាពរលូន គួរអោយកត់សម្គាល់។ លុយកាក់ថ្ងៃនេះនឹងទទួលបានច្រើន ហើយក្នុងនោះបរិស្ថានជុំវិញ ក៏សម្រួលដល់កិច្ចការរបស់អ្នកផងដែរ។ ហេតុនេះសូមរក្សាពេលវេលា និងប្រើប្រាស់អោយ មានប្រសិទ្ធភាព។ ក្នុងពេលនេះទំនាក់ទំនងមួយចំនួនមិនតែងតែសមប្រកបនោះទេ  ហេតុ នេះសូមយកចិត្តទុកដាក់កុំអោយបង់ខាតព្រោះជំនឿចិត្តរបស់អ្នកឡើយ។ លើសពីនេះ សូម យកចិត្តទុកដាក់នឹងការងារទាំងឡាយ ធ្វើយ៉ាងណាសម្រេចអោយបានទាន់ពេល។ ក្រៅពី នេះ គួរតែប្រុងប្រៀបរៀបចំគម្រោងផែនការជាមុនអោយបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ ជៀសវាងពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ឬមនុស្សដែលមានសំដិផ្អែម តែបង្កប់បំណងមិនល្អ។  ចំណែកការផ្លាស់ប្តូរទីកន្លែងការងារគឺមានស្ថេរភាព ល្អ ដូច្នេះលោកអ្នកអាចផ្លាស់ប្តូរបានទៅតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនេះ គួរចាកចេញ ពីការប្រជុំពិភាក្សា ដែលមិនទាក់ទងនឹងការងារ ពិសេសកុំជ្រៀតជ្រែកការងារ ឬផល ប្រយោជន៍របស់មនុស្សរួមក្រុមរបស់អ្នក ប្រយ័ត្ននាំរឿងមិនល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលដល់អាជីវកម្ម និងកិច្ចការ ងារទាំងឡាយ។ លោកអ្នកទទួលបានភាពវិជ្ជមានណាស់នៅក្នុងការអនុវត្តការងារ ហេតុនេះ មិនគួរជាមានការព្រួយបារម្ភអ្វីអោយធំដុំនោះទេ។ ក្នុងនោះ សូមព្យាយមស្តាប់អោយបាន ជ្រើនជាងការបញ្ចេញមតិ នោះអ្នកនឹងរកឃើញផ្លូវដែលសមស្របក្នុងការអនុវត្ត ឬដោះ ស្រាយករណីចំពោះមុខទាំងឡាយ។ ហើយក្នុងពេលជាមួយគ្នានេះ សូមលោកអ្នកគ្រប់គ្រង ការពាក្យសំដី និងការគិតរបស់អ្នកអោយបានល្អ ធ្វើយ៉ាងណាអោយមានឥទ្ធិពលទៅលើ ការអនុវត្តការងារ និងទំនាក់ទំនងនៅក្នុងក្រុម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ លោកអ្នកទទួលបានដំណើរការល្អប្រសើរណាស់ក្នុងការ អនុវត្តកិច្ចការងារនានា។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងក្នុងក្រៅក៏មានស្ថានភាពល្អ ប្រសើរហ្នឹងហ្ន៎ណាស់។ លោកអ្នកអាចធ្វើការសហការ បណ្តាក់ទុន និងបង្កើតមុខរបរថ្មីបាន នៅថ្ងៃនេះ។ ផ្ទុយពីអំណោយផលនេះ សូមប្រើប្រាស់ពេលវេលាអោយសមហេតុផល កុំ ចំណាយទៅលើករណីមិនចាំបាច់នាំដល់ការបាត់បង់ពេលឥតប្រយោជន៍។ ក្រៅពីនេះ អ្នក សូមកុំខ្លាចក្នុងការចាប់ផ្តើមអាជីពថ្មីដែលអ្នកពេញចិត្ត ពីព្រោះស្ថានភាពហិរញ្ញវត្ថុនៅពេល នេះត្រូវធានា។ ក្នុងនោះ សូមរកពេលសម្រាកអោយបានសមរម្យដើម្បីអោយមានតុល្យភាព រវាងការងារ និងសុខភាព។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំណេញ គឺនៅមានកំរិតនៅឡើយ ដូច្នេះសូមអត់ធ្មត់សិន ។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារនៅ ក្នុងថ្ងៃនេះមិនសូវជាល្អទេ អ្នកអាច​ងាយនឹងជួប ឧបសគ្គច្រើននៅក្នុងស្ថានភាពថ្មីនេះ ហេតុដូច្នេះសូមរងចាំសិន។ ក្រៅ​ពីនេះ សូមព្យាយាម អត់ធ្មត់អោយបានច្រើនបំផុត។ យកល្អកុំទាន់តវ៉ា ឬព្យាយាមបកស្រាយទៅលើលក្ខខណ្ឌនា នាប្រសិនបើអ្នកមើលមិនឃើញលទ្ធភាពល្អប្រសើរនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរសោះឡើយសម្រាប់ ការដោះស្រាយបញ្ហាប្រមូលផ្តុំ។ កំហុសក្នុងសកម្មភាពមានភាពវិជ្ជមាន ហើយអ្នកក៏ពិបាក នឹងធ្វើកិច្ចសហការ ឬទំនាក់ទំនងផងដែរ។ ហេតុនេះ វានឹងល្អប្រសើរ ប្រសិនបើអ្នកកុំទាន់ សម្រេចចិត្តធ្វើការសំខាន់នៅថ្ងៃនេះ។ សូមទុកពេលអវិជ្ជមាននេះអោយស្ងប់ស្ងាត់ទៅវិញ វានឹងមិនយឺតពេលក្នុងការស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច និងជួសជុលដំណើរការ ដែលអ្នករំពឹងនោះទេ។ ក្នុងនោះ សូមលោកអ្នកតាមដាន និងវាយតម្លៃអោយមានភាពច្បាស់ លាស់ ហើយព្យាយាមកែតម្រូវ។ អាស្រ័យដោយអតុល្យភាពថ្ងៃនេះមិនគួរផ្លាស់ប្តូរទីកន្លែង ការងារនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំ ការរក្សាស្ថានភាពអាជីពអោយនៅដដែលផ្តល់ប្រយោជន៍ល្អប្រសើរជាង។ ចំណាយពេលវេលានេះដើម្បីព្យាយាមយល់ដឹងពីស្ថាន ភាពអាជីព កែតម្រូវផែនការអនុវត្ត ហើយសម្របទៅតាមស្ថានការណ៍ដែលកំពុងកើត ឡើង។ ទាំងនេះមិនមានន័យថា អ្នកត្រូវផ្អាកអ្វីៗទាំងស្រុងនោះទេ ប៉ុន្តែគឺសូមធ្វើយ៉ាងណា អោយអាជីពរបស់អ្នកស្ថិតក្នុងការគ្រប់គ្រង។ ក្នុងស្ថានភាពអវិជ្ជមានថ្ងៃនេះ ចូរកុំបាក់ទឹកចិត្ត ជឿជាក់ទៅលើសមត្ថភាព និងចំណេះជំនាញរបស់អ្នកក្នុងការគ្រប់គ្រងស្ថានការណ៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះហាក់មានភាពរឹងស្ទះ ការខាតបង់អាចនឹងកើតឡើងខ្ពស់ ដូច្នេះហើយសូមព្យាយាមស្វះស្វែងយលដឹងពីប្រភព បញ្ហា ដោះស្រាយ ឬសម្របអោបានល្អប្រសើរ។ ក្នុងនោះ សូមកុំពាក់ព័ន្ធនឹងបំណុល ពីព្រោះវានឹងក្លាយជាប្រភពនៃបញ្ហាសម្រាប់រយៈពេលយូរ។ ក្នុងនោះដែរក៏សូមព្យាយាម អនុវត្តន៍ការងារដែលមាននៅក្នុងដៃសិន​ ហើយរកចាំឳកាសល្អនៅថ្ងៃខាងមុខ។ សម្រាប់ ស្ថានភាពតានតឹងនានា សូមលោកអ្នកកុំប្រថុយប្រថាន គួរស្វែងរកកិច្ចពិភាក្សា ឬជំនួយពី មនុស្សដែលគួរទុកចិត្ត រួមទាំងមនុស្សក្នុងគ្រួសារផងដែរ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!