ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រ...

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣

*ចំណាំ៖ ឆ្នាំទាំង៤ ជូត ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ខាល ថោះ រោង មមី កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ ផ្លូវ មមែ រកា រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ អ្នកគួរស្តាប់មតិយោបល់នានា ដើម្បីជៀសវាងការសម្រេចចិត្តដែលខកបំណង។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់ នោះ អ្នកនឹងទទួលបានផលតាមការរំពឹងទុក ។ សម្រាប់បំណងនៃការផ្លាស់ប្តូរទីកន្លែងការងារគឺ អាចធ្វើទៅបាន គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ពេលនេះជាពេលសក្តិសម សម្រាប់ធ្វើកិច្ចការនានា។ ប៉ុន្តែក៏គួរយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួនពិសេសជាមួយមិត្តរួមការងារ និងដៃគូជំនួញរបស់ខ្លួន។ លើសពីនេះ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំពីព្រោះអ្នកអាចមានជម្លោះ ឬភាព​រអាក់រអួលមិនចុះសម្រុងខ្លះនៅក្នុងទំនាក់  ទំនង។ ក្រៅពីកិច្ចការដែលមានអំណោយផល លោកអ្នកក៏អាចធ្វើទំនាក់ទំនងល្អផងដែរ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មតម្រូវអោយមានការយោគយល់ច្រើនទើប ដំណើរនេះរក្សាបានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងក្នុងការជឿទុក ចិត្តអ្នកដទៃផងដែរក្រែងមានការភ្លាំងភ្លាត់ចាញ់កលគេជាដើម។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរអ្នកសម្រេចចិត្តក្នុងការងារ ឬការប្រកបអាជីវកម្មដោយសន្សឹមៗ ហើយគួរនិយាយតែពាក្យត្រឹមត្រូវ និងសំខាន់បានហើយ។ អ្នកអាចបញ្ចៀសជំលោះបានប្រសិនបើអ្នកមិនអាត្មានិយមហួសហេតុ ពីព្រោះការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកខាតបង់ធំ ។ ទំនាក់ទំនងនានា ក៏ដូចជាស្នេហាអាចមានភាពរង្គោះរង្គើរបន្តិច។ ចូរកុំរំលឹកគាស់កកាយរឿងរ៉ាវនានាចំពោះដៃគូរបស់អ្នក គឺត្រូវដើរមួយជំហ៊ានគិតមួយជំហាន។ ក្រៅពីនេះ លោកអ្នកនៅតែអាចបោះជំហានជាមួយនឹងគម្រោងផែនការរបស់ខ្លួនជានិច្ច គ្រាន់តែត្រូវការត្រូវការភាពល្អិតល្អន់បន្តិចប៉ុណ្ណោះ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ សម្រាប់សុខភាព និងការងារ អ្នកគួរធ្វើអ្វីៗសម្រាប់ខ្លួនឲ្យបានច្រើន កាត់បន្ថយការងារខ្លះចោលទើបប្រសើរ។ ក្រៅពីនេះ ចូរប្រើ ប្រាស់ពេលវេលាដោយសន្សំសំចៃ ដោយសារលោកអ្នកនឹងត្រូវប្រើប្រាស់ពេលវេលាច្រើន ក្នុងពេលខាងមុខនេះ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសនោះទេ។ លោកអ្នកអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារ ដូច្នេះចូររៀបគម្រោងយ៉ាងណាដើម្បបញ្ជៀសជម្លោះ ។ អ្នកអាចគ្របសង្កត់ដោយកំហឹងបន្តិចបន្តួច ប៉ុន្តែត្រូវចេះអត់ធ្មត់ និងអនុគ្រោះ ដើម្បីកុំឲ្យខាតលាភ។ ក្នុងនោះសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួននៅក្នុងការិយាល័យ គឺសូមលោកអ្នកបញ្ចៀសដើម្បី កុំអោយមានផលប៉ះពាល់នៅក្នុងអាជីពរបស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ លោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យមូលផងដែរ ដោយមិនត្រូវបែងចែកអារម្មណ៍ច្រើនក្នុងពេលតែមួយនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ​ ប៉ុន្តែក៏ត្រូវធ្វើការងារដោយច្បាស់លាស់ផងដែរ។ ភាពជោគជ័យធំ អាស្រ័យទៅលើវិន័យរបស់អ្នកទាំងស្រុង។ ក្រៅពីនេះ​សូមមានភាពរួសរាយរាក់ទាក់ និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះរាល់ភាពស្មុគ្រស្មាញនានា ទាមទារឲ្យលោកអ្នកព្យាយាមដោះស្រាយអោយបានរហ័សរហួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។ ក្នុងពេលនេះ ប្រហែលជាអ្នកគួរកំណត់ការប្រើប្រាស់លុយកាក់អោយបានច្រើន បំផុត ជៀសវាងការខាតបង់។ ប្រសិនបើអ្នកនឹងធ្វើការងារជាក្រុម សូមព្យាយាមបែងចែក ការងារអោយបានល្អិតល្អន់ ហើយធ្វើយ៉ាងណាកុំអោយប៉ះពាល់ទៅដល់ការងារក្រោម បន្ទុករបស់អ្នកដទៃ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ និងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះគម្រោងការងារខ្លះដែលទើបនឹងកើតឡើង គឺមិនត្រូវរហ័សរហួសចាប់យកពេកទេ គូរបន្តធ្វើការងារដែលមានក្នុងដៃសិន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះ ប៉ុន្តែប្រហែលជាស្ថានភាពជាច្រើនមិនអាចធ្វើអោយអ្នកអាចទទួល បានភាព ជោគជ័យទៅតាមបំណងនោះទេ។ ម្យ៉ាងបញ្ហាប្រទាក់ក្រឡានឹងនាំអោយអ្នកមាន កង្វល់ច្រើន។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ថ្ងៃនេះបើទោះជាមិនតម្រូវឲ្យអ្នកធ្វើការពីពេលព្រឹកក្តី ក៏គូរកុំចោលវេលា ចាប់ផ្តើមការងារឲ្យបានរួសរាន់បំផុត។ ក្រៅពីនេះ សូមកុំទាន់បាក់ទឹកចិត្តចំពោះស្ថានភាពបណ្តោះអាសន្នទាំងនេះ៕

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!