ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

ចំណាំ៖ ឆ្នាំទាំង៥ ជូត ខាល រោង រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ឆ្លូវ ថោះ ម្សាញ់ មមែ រាសីល្អមធ្យម។

ឆ្នាំទាំង៣ មមី វក ច រាសីល្អមធ្យម។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងប្រកបទៅដោយភាពជោគជ័យខ្លាំងទ្វេរដង។ រាល់បញ្ហាដែល ធ្លាប់ជួបប្រទះហាក់រសាត់បាត់ទៅឆ្ងាយ ហើយនាំមកនូវភាពងាយស្រួល និងស្ថេរភាព។ ក្នុងពេលនេះ សូមជៀសវាងរាល់ការងារទាំងឡាយដែលមិនមានគម្រោង ឬដោយការ ប្រថុយប្រថានពីព្រោះវានឹងធ្វើអោយអ្នកបាត់បង់លំនឹងច្រើន ហើយក៏ចំណាយពេលវេលា ដោយឥតសមហេតុផលផងដែរ។ សូមបែងចែកពេលវេលាខ្លះដើម្បីរៀបចំគម្រោង។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភសំណាងធំសម្រាប់អ្នក។ រាល់ការងាររដ្ឋឯកជន ព្រមទាំងជំនួញជួញប្រែនានានឹងទទួលបានភាពងាយស្រួល និង ប្រាក់ចំណេញច្រើនលើសពីការរំពឹងទុក។ ក្នុងនោះដែរ លោកអ្នកក៏នឹងត្រូវប្រឈមជាមួយ ការទទួលខុសត្រូវច្រើនផងដែរ។ អាស្រ័យហេតុនេះសូមប្រើប្រាស់ពេលវេលាអោយបាន សមប្រកបទៅនឹងការងារចំបងរបស់អ្នក។ ទន្ទឹមនឹងផលល្អប្រសើរនេះ  ចាំបាច់ត្រូវរក្សាពាក្យសំដី និងអាកប្បកិរិយាជាមួយនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ដោយឡែក ទិសភោគផលរបស់អ្នកនៅថ្ងៃនេះ គឺទិសឧត្តរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លទ្ធផលការងារទាំងឡាយរបស់អ្នកទទួល បានភាពជោគជ័យធំច្រើនជាងការរំពឹងទុក។ ទន្ទឹមនឹងនេះពត៌មានថ្មីៗអាចនឹងទទួលបាន ច្រើន ហើយក៏សុទ្ធតែផ្តល់លទ្ធភាពពេញលេញសម្រាប់ការអភិវឌ្ឍន៍ដ៏មានភាពហ្នឹងហ្ន៎ផង ដែរ។ ប៉ុន្តែវាពឹងផ្អែកនៅលើអ្នកក្នុងការរៀបចំបរិបទការងារ និងរាល់ការទទួលយកពត៌មាន ពីព្រោះភាពប្រែប្រួលនៅខាងក្រៅអាចធ្វើឲ្យប៉ះពាល់ដល់ការងារ ប្រសិនបើអ្នកមិនចេះគ្រប់ គ្រងវាឲ្យបានល្អ។ ក្រៅពីនេះលោក អ្នកអាចធ្វើការដោះស្រាយបញ្ហាប្រទាក់ក្រឡានានា បាន​ល្អប្រសើរបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាក្នុងពេលមួយថ្ងៃនេះ អ្នកនឹងទទួលបានអំណោយផលការងារយ៉ាងប្រសើរបំផុត។ អ្នកអាចធ្វើការអនុវត្តការងារ បានតាមគម្រោងដែលបានគ្រោងទុក បើទោះបីជាការងារនោះតូចធំយ៉ាងណាក្តី។ ផ្ទុយទៅ វិញបញ្ហាដែលអ្នកអាចនឹងជួបប្រទះ គឺការធ្វើទំនាក់ទំនងក្នុងការងារ។ អ្នកមិនអាចធ្វើអោយ មានភាពល្អក់កករណាមួយក្នុងកិច្ចសហការនោះទេ។ ក្រៅពីនេះ សូមកុំធ្វើអោយដៃគូការ ងាររបស់អ្នកមានការសង្ស័យចំពោះការប្រថុយប្រថានរបស់អ្នកសោះឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះមិនគួរផ្សារភ្ជាប់កិច្ចការងារសំខាន់ ជាមួយនឹងបញ្ហាតូចតាចនោះទេ។ ស្ថានភាពការងាររបស់អ្នកនៅពេលនេះប្រហែលជាត្រូវ ការសំណាងមកជាជំនួយ ពីព្រោះស្ថានភាពស្មុគ្រស្មាញច្រើនអាចនឹងកើតឡើងដោយមិន នឹងស្មានដល់។ បន្ថែមពីនេះ សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនង និងធ្វើការស្វែងយល់ពី ការងារ ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការងាររបស់អ្នកប្រកបដោយការយកចិត្តទុក ដាក់។ ក្រៅពីនេះ​​ ប្រសិនបើអ្នកអាចគ្រប់គ្រងស្ថានភាពទាំងនេះអោយមានល្អក្នុងមួយរយៈ ពេលនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី។ ក្នុងពេលនេះមិនចាំបាច់មានការភ័យខ្លាច ឬព្រួយបារម្ភអំពីការងារ ឬការ ចំណាយដើមទុនទេ ពីព្រោះអ្នកនៅតែមានលទ្ធភាពធ្វើអោយការងាររបស់អ្នកទទួលបាន ភាពជោគជ័យផងដែរ។ ប៉ុន្តែ ប្រហែលជាអ្នកអាចនឹងមានការលំបាកផ្នែកទំនាក់ទំនង ជាមួយមនុស្សរួមក្រុម ឬដៃគូជំនួញខ្លះដោយសារការមិនជឿទុក ឬបញ្ហាចាស់ដែលមិនបាន ដោះស្រាយកន្លងមក។ ដោយឡែក លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ដ៏រីករាយផង ដែរ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ឬធ្វើការចាកចេញដើម្បីទទួលបានឪកាសថ្មីៗ។ ចំពោះស្ថានភាពប្រែប្រួលខាងក្រៅនៅមិនទាន់នឹងហ្ន៎នៅឡើយ ប៉ុន្តែមិនគួរមានការព្រួយ បារម្ភច្រើនពេកទេ ដោយសារលោកអ្នកអាចសម្រប និងដោះស្រាយបញ្ហាចំពោះមុខបាន ល្អប្រសើរណាស់។ ក្រៅពីនេះ សូមលោកអ្នកកុំធ្វើការចំណាយដើមនទុនច្រើន ឬកុំពាក់ព័ន្ធ អោយសោះជាមួយបំណុល ក្រែងមានបញ្ហាប្រទាក់ក្រឡាពិបាកដោះស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះនឹងមានអំណោយផលជាពិសេសទៅលើលោក អ្នកដែលបំពេញការងារផ្នែកសិល្បៈ។ រាល់ការងារទាំងឡាយនឹងទទួលបានផលសម្រេច គាប់ចិត្ត ហេតុនេះអ្នកអាចកាលវិភាគដើម្បីតាមបង្ហាញស្នាដៃ ការធ្វើបទបង្ហាញ និងការ តាំងពិព័រណ៍ស្នាដៃនានាផងដែរ។ សម្រាប់អាជីពរបស់លោកអ្នកក្នុងពេលនេះគឺស្ថិតនៅក្នុង​ ជំហានដំបូង។ អ្នកមិនអាចគិតគូរពីអ្វីផ្សេងក្រៅពីការងារបានទេ ប៉ុន្តែវាគ្មានហេតុផលណា មួយដែលអោយអ្នកសំកុកនៅកន្លែងការលើសកំរិតនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ចូររក្សាអ្វីៗអោយស្ថិតនៅក្រោម ស្ថានភាពដែលអាចគ្រប់គ្រងបាន។ ក្នុងនោះ ការរឿងលុយកាក់ ការខ្ចីបុល រួមទាំងផ្ទេរផ្ទូរ នានាគួរតែត្រូវប្រុងប្រយ័ត្ន ដោយសារការខាតបង់មានកំរិតខ្ពស់ណាស់។ ស្របពេលនេះ សូមព្យាយាមបញ្ចប់ការងារនៅលើតុទាំងឡាយ ហើយចែករំលែកពេលវេលាខ្លះដើម្បីដោះ ស្រាយបញ្ហាចាស់ថ្មីអោយបានជ្រះស្រឡះ។ លើសពីនេះ ភាពរវល់អាចជះឥទ្ធិពលដល់សុខមាលភាព ហេតុនេះសូមរកពេលវេលាសម្រាកអោយបានគ្រប់គ្រាន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែលទ្ធភាពនឹងជួបកំហុសឆ្គងក៏ហាក់មានច្រើនផងដែរ។ មិនចាំបាច់ធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់មិត្តរួមការងារ ឬដៃគូជំនួញរបស់អ្នកឡើយ។ ធ្វើយ៉ាងណាបំពេញការងារតាមគម្រោង​ និងកាលវិភាគរបស់ខ្លួន។ ចំពោះលាភសំណាងធំដុំមិនទាន់អាចទទួលបានទេក្នុងពេលនេះ ដូច្នេះសូមមានការអត់ធ្មត់ ហើយបន្តការងារទៅទៀត ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលឆាប់ៗ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អារម្មណ៍ប្រែប្រួល និងចំណាត់ដែលមិនបានគ្រោង ទុកអោយបានត្រឹមត្រូវរបស់អ្នកនឹងអាចធ្វើអោយមានការប៉ះពាល់ទៅដល់លទ្ធផល និង អនាគតការងារយ៉ាងខ្លាំង។ ហេតុនេះ សូមធ្វើការសម្រេចចិត្តដោយផ្តោតទៅលើភាពពិតឬ ពត៌មានត្រឹមត្រូវដែលអ្នកប្រមូលបាន។ ក្នុងនោះ សូមចងចាំថា លោកអ្នកមិនអាចប្រើប្រាស់ អារម្មណ៍ក្នុងគ្រប់កាលទេសមកបំពេញការងារ ពិសេសធ្វើការសម្រេចចិត្ត។ ផ្ទុយពីស្ថាន ភាពនេះ លោកអ្នកមានសន្តិភាពផ្លូវចិត្តគ្រប់គ្រាន់ ដើម្បីអោយអ្នកយល់ដឹងពីស្ថានភាព។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!