ទំព័រដើមប្រវត្តិសាស្ត្រប្រវត្តិសិល្បៈហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

*ចំណាំ៖ ឆ្នាំទាំង៦ ថោះ រោង ម្សាញ់ មមី មមែ កុរ រាសីខ្ពស់ត្រដែត។

ឆ្នាំទាំង៤ ឆ្លូវ ខាល វក ច រាសីល្អមធ្យម។

ឆ្នាំទាំង២ ជូត រកា រាសីស្រុតចុះ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពធ្វើការងារគ្រប់បែបយ៉ាងឲ្យទទួលបានជោគជ័យយ៉ាងងាយស្រួល ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូរអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អនោះទេ។ ក្រៅពីនោះ សូមកុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះការធ្វែសប្រហែសតែបន្តិច អាចនឹងផ្លាស់ប្តូរក្តីរំពឹងទុកក្នុងអាជីពរបស់អ្នកទាំងស្រុង។ បើទោះបីហេតុការណ៍ថ្ងៃនេះអាចនឹងកន្លងផុតដោយភាពស្ងប់ស្ងាត់ក៏ដោយ ត្រូវចាប់អារម្មណ៍ជានិច្ចចំពោះសកម្មភាពដែលបានធ្វើ។  ហើយក្នុងពេលស្របគ្នានេះដែរ សូមលោក អ្នកកុំបោះបង់ចោលគំនិតយោបល់ និងចំណុចវិជ្ជមានរបស់មនុស្សនៅក្បែរខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេល និងពិភាក្សាជាមួយមនុស្សនៅក្នុងគ្រួសារ។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមិត្តភក្តិនៅកន្លែងការងារ និងចៅហ្វាយនាយ។ ចូររក្សាពាក្យសំដីឲ្យបានល្អ ពីព្រោះលោកអ្នកអាចនឹងបង្កើតកំហុសដោយអចេតនា។ លើសពីនេះការអត់ធ្មត់ ហើយធ្វើការពិនិត្យសង្កេតទៅលើគម្រោងការងារ និងរបៀបបំពេញការងាររបស់អ្នកនឹងធ្វើអោយមានលទ្ធភាពច្រើនក្នុងការយល់ដឹងបន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការការងារទាំងអស់កំពុងផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមរៀបចំពាក្យសំដី ក៏ដូចជាផ្លាស់ ប្តូររបៀបតុបតែងខ្លួនយ៉ាងណាអោយមានភាពទាក់ទាញ។ ថ្ងៃនេះសំណាងជាច្រើននឹងចូលមករកអ្នក ប្រសិនបើអ្នកចេះរៀបចំឆ្លើយតបបានត្រឹមត្រូវ ពិសេសសូមលោកអ្នកកុំច្រាន ចោលចំណុចអវិជ្ជមានខ្លះដែលបានកើតឡើង។ ចំពោះលោក អ្នកដែលមានបំណងផ្លាស់ ប្តូរទីកន្លែងការងារ និងរួមទាំងការប្រើប្រាស់លុយកាក់ជាដើម គឺគ្មានបញ្ហាអ្វីគួរអោយកត់ សម្គាល់នោះទេ ហេតុនេះចូរធ្វើតាមគម្រោង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពីព្រោះពេលវេលាទាំងអស់ក្នុងថ្ងៃនេះសុទ្ធតែអាចធានាបាននូវភាពរីកចម្រើនជោគជ័យធំដុំយ៉ាងប្រាកដណាស់។ កុំមានការព្រួយបារម្ភព្យាយាមឲ្យអស់ពីលទ្ធភាពសម្រេចក្តីប៉ងប្រាថ្នា រួមដោយរាសីវិជ្ជមានរបស់អ្នកក្នុងពេលនេះ។ លើសពីនេះ សូមលោកអ្នកធ្វើការងារជាមួយនឹងគម្រោងជានិច្ច ពីព្រោះការ ប្រថុយប្រថាននៅពេលនេះក៏នៅតែមិនល្អប្រសើរនោះដែរ បើទោះបីជាស្ថានភាពអាជីព របស់អ្នកកំពុងមានភាពវិជ្ជមានយ៉ាងណាក្តី។ ហើយក៏គួរប្រយ័ត្នប្រសិនបើអ្នកនឹងធ្វើការ ជាមួយនឹងមនុស្សថ្មី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការទទួលបានភាពជោគជ័យគ្រាប់ភារកិច្ចការងារដែលអ្នកកំពុងអនុវត្ត ឬគ្រោងនឹងចាប់ផ្តើមថ្មី។ ប៉ុន្តែលោកអ្នកមិនសូវមានលទ្ធភាពក្នុងការប្រាស្រ័យការទាក់ទងនោះទេ​។ ទន្ទឹមនឹងនេះក៏អាចនឹងទទួលបានភាពយល់ច្រលំដែលមនុស្សនៅជុំវិញខ្លួនបង្កឡើង។ សម្រាប់ការប្រើប្រាស់លុយកាក់ នៅក្នុងពេលនេះគ្មានសញ្ញាអវិជ្ជមានណាមួយគួរអោយកត់សម្គាល់នោះទេ ហេតុនេះសូមកុំ មានការព្រួយបារម្ភចំពោះករណីនេះ។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់ឳកាសផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនឹងរីកលូតលាស់ ហើយអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ លោកអ្នកដែលធ្វើការងាររាជការ ឬឯកជននឹងទទួលបានការសរសើរលើកទឹកចិត្តយ៉ាងខ្លាំងពីថ្នាក់លើ ហើយការប៉ងប្រាថ្នានានានឹងអាចសម្រេចទៅបានល្អប្រសើរណាស់។ បើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិនត្រូវធ្វើការវាយតម្លៃចំពោះសកម្មភាពណាមួយតានតឹងពេកទេ ពីព្រោះវានឹងធ្វើអោយ អ្នកជួបភាពខ្វះចន្លោះច្រើនទៅវិញ។ ហើយ ប្រសិនបើអ្នកនឹងត្រូវចាកចេញពីស្ថានភាពមួយ ទៅមួយ ចូរកុំបោះបង់ចោលគម្រោងលំអិត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា ហើយចំពោះបញ្ហាក៏មិនមានអ្វីធំដុំគួរឲ្យកត់សម្គាល់ដែរ។ ថ្ងៃនេះការពិភាក្សាការងារក្នុងក្រុមហាក់មានភាពតានតឹង ការការសរសើរគាំទ្រប្រហែលជាមិនអាចកើតឡើងនោះទេ ប៉ុន្តែភាពយល់ច្រលំបែជាអាចកើតមានក្នុងកំរិតខ្ពស់។ សូមលោកអ្នកព្យាយាមកែប្រែរបៀបនៃការឆ្លើយតបទៅនឹង បញ្ហា ឬការបំពេញការងារជាទូទៅ ធ្វើដូច្នេះស្ថានការណ៍ទាំងឡាយនឹងអាចប្រែជាវិជ្ជមាន  ហើយបើអាចចូរបំពេញការងារសំខាន់អោយបានមុន។ ក្រៅពីនេះ សូមលោកអ្នកព្យាយាម បំពេញការងារជាមួយនឹងភាពអត់ធ្មត់។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសជាច្រើន ដើម្បីទទួលបានអំណោយផលក្នុងអាជីវកម្ម និងកិច្ចការងារ។ ក្នុងវេលានេះគំនិតយោបល់របស់លោកអ្នកកំពុងស្ថិតក្នុងសភាពហ្នឹងហ្ន៎ គ្មានអ្វីដែលគួរអោយចាប់អារម្មណ៍នៅឡើយ ហេតុនេះវាមាន ភាពចាំបាច់ណាស់ ដែលអ្នកគួរព្យាយាមបញ្ចូលរាល់គំនិតច្នៃប្រឌិត និងសកម្មភាពដែល ស្វាហាប់ រហ័សរហួន។ លើសពីនេះ សូមកុំគិតគូរពីករណីដែលកន្លងទៅច្រើនពេក សូម ព្យាយាមយ៉ាងណាអោយគំនិតរបស់អ្នកថ្មី ពីព្រោះការផ្តោតនឹងបញ្ហាចាស់ក៏នឹងអាចបង្អាក់ គោលដៅរបស់អ្នកព្រោះបញ្ហាអតីតកាលផងដែរ។ ទន្ទឹមនឹងនេះ សូមកែប្រែស្ថានភាពតុប តែងខ្លួនខ្លះគង់នឹងល្អប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា បើទោះបីជានៅក្នុងពេលចាប់ផ្តើមអ្នកនៅមិនទាន់បានឃើញលទ្ធផលជាក់លាក់យ៉ាងណា ក្តី អ្វីៗមិនអាចមើលឃើញច្បាស់លាស់អំពីកំរិតជោគជ័យនៅក្នុងដំណើរការ។ ហើយ ថ្ងៃនេះបញ្ហា និងភាពស្មុគ្រស្មាញក៏អាចនឹងកើតឡើងខ្លះផងដែរ ហេតុនេះសូមព្យាយាមដោះ ស្រាយតាមសម្រួល អ្វីៗនឹងអាចដោះស្រាយ ហើយប្រែទៅជាល្អប្រសើរដោយងាយ ក្រោម ការយកចិត្តទុកដាក់របស់លោកអ្នក។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរទីកន្លែងការងារ គឺលោកអ្នកអាចផ្លាស់ប្តូរបានតាមបំណង។ ក្រៅពីនេះ សូមកុំមានមន្ទិលសង្ស័យចំពោះលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង ការខិតខំប្រឹងប្រែងប្រាកដជាផ្តល់ទិន្នផលល្អ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញគួរឲ្យកត់សម្គាល់ និងសម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជនក៏នឹងអាចសម្រេចផលតាមការខិតខំប្រឹងប្រែងផងដែរ។ ក្នុងពេលនេះជម្លោះក្នុងក្រុមអាចកើតឡើង ដូច្នេះសូមកុំឆេវឆាវ ដោះស្រាយដោយសន្តិវិធី។ លោកអ្នកត្រូវរៀនស្តាប់ ហើយកុំឆ្លើយតបដោយមិនបានគិតពិចារណា។ លោកអ្នកត្រូវតែមានភាពវិជ្ជមានជានិច្ច អ្វីៗទាមទារការអត់ធ្មត់ ពីព្រោះការខិតខំ និងភាពអត់ធ្មត់នឹងផ្តល់ទិន្នផលវិជ្ជមាន។ ចំពោះទំនាក់ទំនងជាមួយនឹងមនុស្សឆ្នាំមមី ចូរមានភាពអត់ធ្មត់ ដើម្បីបញ្ចៀសភាពរកាំរកូស។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ​ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះដល់ភាពជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ដោយឡែកចំពោះហិរញ្ញវត្ថុ គឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះលោកអ្នកគួរត្រូវស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោន៍របស់ខ្លួន។ ក្រៅពីនេះ សូមព្យាយាមធ្វើយ៉ាងណាបំពេញការងារដោយខ្លួនឯង អោយបានច្រើនបំផុតទើបជាការល្អប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះ លោកអ្នកមិនទាន់អាចសម្រេចការងារតាមក្តីប្រាថ្នាទេ ប៉ុន្តែក៏មិនចាំបាច់ពិបាកចិត្តដែរ សូមបន្តការងារ និងគម្រោងដែលអ្នកកំពុងមានក្នុងពេលនេះ ពីព្រោះលោកអ្នកនឹងទទួលបានភាពរីកចម្រើនយ៉ាងធំក្នុងពេលខាងមុខដ៏ខ្លីនេះ។ ក្រៅពីនេះសូមលោកអ្នកសំលឹងមើលឳកាសនៅភាគនារតី ពីព្រោះស្ថានភាពទិសនេះនឹងផ្តល់ឲ្យអ្នកនូវស្ថេរភាពយូរអង្វែង។ ដោយឡែក លោកអ្នកមានអំណោយ ផលទាក់ទងទៅនឹងការយល់ដឹងផ្នែកទំនាក់ទំនង ដែលករណីនេះនឹងជួយជម្រុញដល់ភាពងាយស្រួល។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!