ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃ...

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤

*ចំណាំ៖ ឆ្នាំទាំង៦ ជូត ថោះ រោង ម្សាញ់ មមី រកា រាសីខ្ពស់ត្រដែត។

ឆ្នាំទាំង៣ ឆ្លូវ ខាល កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៣ មមែ វក ច រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការងារ និង អាជីវកម្មទាំងឡាយ។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានផ្តល់ជូននូវទិន្នផលដែលគួរ អោយកត់សម្គាល់។ ហើយអ្នកក៏ប្រហែលជាអាចចាប់ផ្តើមកិច្ចការងារក្នុងគម្រោងធំ និងមាន មហិច្ចតាផងដែរ។ ក្នុងនោះដែរ សម្រាប់ការងារសហការ និងការជាក្រុមនឹងអាចសម្រេចទៅ បាន ហើយមានតុល្យភាពក្នុងសកម្មភាពផងដែរ។ ហើយចំពោះលោកអ្នកដែលមានបំណង ចង់ផ្លាស់ប្តូរស្ថានភាពការងារ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត។ លោកអ្នកនឹងមិនជួប បញ្ហា ហើយម្យ៉ាងករណីហិរញ្ញវត្ថុត្រូវបានធានាថាមានលំនឹង។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការធ្វើ ការងារសហការ ហេតុនេះសូមកុំយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងការផ្តល់ជូនក្នុងកិច្ចសហ ការ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី វាមានភាពចាំបាច់ដែលលោកអ្នកត្រូវធ្វើការទាំងនេះ ប្រកបទៅដោយហេតុផល និងប្រុងប្រយ័ត្នផងដែរ ពិសេសូមផ្តោតទៅលើភាពលំអិតនៃកិច្ច សន្យា។ ក្នុងនោះដែរ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកអោយរៀនសូត្រពីរបៀបផ្តើម ការងារជាមួយនឹងគោលដៅដែលមានភាពជាក់លាក់ ពិតប្រាកដ។ ហើយប្រហែលជាអ្នកគួរ តែបញ្ឈប់ការគិតគូរទៅលើការងារដែលតម្រូវអោយបានការចាកចេញ ហើយផ្តោតពេល វេលាទៅលើការងារបច្ចុប្បន្ន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការបើកអាជីវកម្មថ្មី ធ្វើកិច្ចសហការ និងបោះ ទុនជាមួយដៃគូបានដោយងាយស្រួល និងទទួលបានផលចំណេញច្រើនជាងសព្វ មួយដង។ អាស្រ័យហេតុនេះ សូមប្រើប្រាស់ពេលវេលាអោយមានប្រសិទ្ធភាពបំផុត។ លើស ពីនេះ ប្រសិនបើអ្នកទទួលបានការផ្តល់ជូននូវកិច្ចការងារ និងឳកាសនៅពេលេនះ គឺអ្នកនឹង ទទួលបានទិន្នផលខ្ពស់ ហេតុនេះសូមពិនិត្យពិច័យហើយធ្វើការសម្រេចចិត្តអោយទាន់ ពេលវេលា និងប្រកបទៅដោយការយល់ដឹង។ ចំពោះបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ នៅពេលនេះនឹងទទួលបានផលសម្រេច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបញ្ចប់ការងារដែលបាន គ្រោងទុកយ៉ាងឆាប់រហ័ស និងប្រកបទៅដោយភាពជោគជ័យ។ ស្របពេលល្អប្រសើរនេះ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយផ្តោតការយកចិត្តទុកដាក់លើការងារទាំងឡាយ ណាដែលមានសកម្មភាពពេញលេញ ឬប្រកបដោយគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមកុំ បណ្តោយអោយបាត់បង់ឳកាសក្នុងការបង្ហាញការងារ គំនិតយោបល់ និងផែនការដែលអ្នក បានគិតគូរ ឬគ្រោងទុក។ ផ្ទុយទៅវិញ សម្រាប់ទំនាក់ទំនងនឹងមនុស្សផ្ទុយភេទ ឆ្នាំថោះនៅ ពេលនេះច្រើនមានភាពរកាំរកូស ហេតុនេះសូមលោកអ្នកអត់ធ្មត់ ហើយអធ្យាស្រ័យ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលច្រើនពីកិច្ចការងារ ដែលអ្នកដាក់ចេញនៅពេលនេះ។ លើសពីនេះ សម្រាប់ការប្រើប្រាស់តិចច្រើន គឺគ្មានអ្វីជា ការលំបាកនោះទេ ករណីហិរញ្ញវត្ថុរបស់អ្នកមានលំនឹងណាស់។ លើសពីនេះ វេលាថ្ងៃនេះ ជាពេលវេលាដែលល្អបំផុតសម្រាប់ការពិភាក្សាចរចាផ្តោះប្តូរគំនិតរវាងមនុស្សនៅក្នុងក្រុមការងារ ក៏ដូចជាដៃគូសហការក្នុងអាជីវកម្ម។ ប្រការសំខាន់មួយចំនួនដែលអ្នកត្រូវយកចិត្ត ទុកដាក់នៅពេលនេះ គឺកុំចរចាទៅលើប្រធានបទដែលមិនចាំបាច់ ពីព្រោះការលេងសើច ច្រើននាំដល់ការយល់ច្រលំ ដែលនាំដល់ការខាតប្រយោជន៍ការងារច្រើនផងដែរ នៅពេល នេះ។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់ការពិភាក្សាចរចា និងការទំនាក់ទំនង។ អាស្រ័យហេតុ នេះសូមព្យាយាមរៀបចំ គម្រោងផែនការអោយបានល្អប្រសើរអោយបានពេញមួយថ្ងៃ ដើម្បីអោយអ្នកមានលទ្ធ ភាពគ្រប់គ្រាន់ដើម្បឆ្លើយតបបានទាន់ពេលវេលា។ សម្រាប់បញ្ហានៅក្នុងពេលនេះហាក់ គ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ដូច្នេះសូមអនុវត្តការងារទៅតាមផែនការ ដែលបាន រៀបចំ។ ផ្ទុយពីភាពវិជ្ជមានជាច្រើនដែលអ្នកអាចនឹងទទួលបាននៅពេលនេះ ចូរធ្វើយ៉ាង ណាកុំបៀតបៀនជ្រៀតជ្រែកក្នុងទំនាក់ទំនង ពិសេសកុំចូលខ្លួនក្នុងករណីលុយកាក់របស់ នរណាម្នាក់ដាច់ខាត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមអនុវត្តការងារទៅតាម គម្រោងដែលបានរៀបចំ ដោយគ្មានបញ្ហារឹងស្ទះនោះទេ។ ប៉ុន្តែហោរាសាស្រ្តអាជីពណែនាំ អោយអ្នកប្រើប្រាស់ជានិច្ចនូវពត៌មាននានាដើម្បីនឹងធ្វើការសម្រេចចិត្តទៅលើកិច្ចការអ្វីមួយ នៅក្នុងពេលនេះ។ ក្នុងនោះដែរ លោកអ្នកប្រហែលជាមិនចាំបាច់ដេញតាមគម្រោងការងារ ថ្មីនោះទេ គ្រាន់តែពិនិត្យតាមដានការងារ និងធ្វើការសម្របសម្រួលការងារដែលអ្នកកំពុង មានគឺជាការស្រេចនៅពេលនេះ។ លើសពីនេះ សម្រាប់ទំនាក់ទំនងនឹងមនុស្សនៅក្បែរខ្លួន ពិសេសមនុស្សរួមការងារជាមួយគ្នា គឺមានអំណោយល្អ លោកអ្នកអាចរៀនសូត្រពីគេបាន ផងដែរ។  

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីធ្វើការ សន្ទនា និងទំនាក់ទំនងជាមួយមនុស្សរួមការងារ ពីព្រោះទំនាក់ទំនងនេះនឹងផ្តល់ទិន្នផលល្អ ប្រសើរណាស់។ ហើយសម្រាប់កិច្ចការងារ និងអាជីវកម្មនៅពេលនេះមានដំណើរការល្អ លោកអ្នកទទួលបានផលចំណេញច្រើន ក្នុងនោះការគាំទ្រក៏រឹតតែច្រើន។ ប៉ុន្តែពេលវេលា សម្រាប់ធ្វើការនៅពេលនេះមានអំណោយផលនៅពេលព្រឹក ហេតុនេះសូមរហ័សរហួន ហើយជ្រើសរើសការងារអាទិភាពមកបំពេញជាមុនទើបកាន់តែល្អប្រសើរ។ ចំពោះការប្រើ ប្រាស់លុយកាក់នៅពេលនេះហាក់មានកំរិបន្តិច ដូច្នេះសូមព្យាយាមសន្សំសំចៃសិន។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំទាន់បញ្ឈប់ដំណើរការការងារ ក្នុងខណៈដែលអ្នកយល់ឃើញថាកំពុងទទួលបានភាពជោគជ័យ។ ជោគជ័យក្នុងពេលនេះ គឺគ្រាន់តែជាជោគជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហេតុនេះ សូមកុំមានការភ័យខ្លាចក្នុងការ បន្តដំណើរទៅមុខ។ បើទោះបីជាយ៉ាងនេះ សូមលោកអ្នកធ្វើដំណើរជាមួយនឹងផែនការ ដែលបានរៀបចំជានិច្ច។ ក្នុងពេលស្របគ្នា សូមប្រយ័ត្នរាល់ការធ្វើទំនាក់ទំនង ឬរឹតចំណង មិត្តភាពជាមួយនរណាម្នាក់។ ក្រៅពីនេះ សម្រាប់លោកអ្នកដែលប្រកបរបរអាជីវកម្ម និងជំនួញនានាចូរផ្តោតការយកចិត្តទុកដាក់ទៅលើការតាំងបង្ហាញ និងការផ្សព្វផ្សាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនគួរចំណាយពេលវេលា និងថាមពល ទៅលើករណីដែលមិនចាំបាច់នោះទេ។ លោកអ្នកត្រូវគ្រប់គ្រងការវិនិច្ឆ័យរបស់អ្នកចំពោះ រាល់ពត៌មានទាំងឡាយណាដែលអ្នកទទួលបាន បើមិនដូច្នោះការងាររបស់អ្នកនឹងងាយជួប នូវបញ្ហាដែលពិបាកនឹងដោះស្រាយបាន។ ក្រៅពីនេះ ប្រសិនបើអ្នកមានការសង្ស័យទៅលើ ចំណេះដឹង និងបទពិសោធន៍របស់ខ្លួនគួរតែពិភាក្សាយោបល់ពីមនុស្សដែលអ្នកជឿទុកចិត្ត ហើយព្យាយាមធ្វើយ៉ាងណាកុំប្រថុយនឹងការងារ ដោយសារនៅពេលនេះលោកអ្នកមិន ទាន់ជាមានសំណាងទៅលើភាពចៃដន្យនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ការងារនោះទេ។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរនៅពេលនេះនឹងជះឥទ្ធិពលខ្លាំងទៅលើ អាជីព ពីព្រោះអ្នកនឹងអាចធ្វើអោយកំរិតហិរញ្ញវត្ថុកាន់តែដុនដាបជាងមុន។ ក្នុងពេលនេះ លោកអ្នកក៏មានទំងន់ការងារច្រើន ហេតុនេះសូមស្នើសុំជំនួយប្រសិនបើអ្នកយល់ឃើញថា មិនអាចបញ្ចប់ការងារទាន់ពេល។ ផ្ទុយទៅនឹងផលលំបាកខ្លះដែលអ្នកអាចជួបប្រទះនៅ ក្នុងពេលនេះ គឺលោកអ្នកនៅតែមានឳកាសក្នុងការសម្របសម្រួលកែប្រែបានល្អ ហេតុនេះ សូមអត់ធ្មត់ និងរងចាំឳកាសល្អប្រសើរនៅពេលខាងមុខ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកស្រុតចុះ។ ទឹកចិត្តរបស់អ្នកនៅក្នុងថ្ងៃនេះអាចនឹងរងឥទ្ធិពលច្រើនពីបរិស្ថានជុំវិញ ហេតុនះ ចូរលោកអ្នកព្យាយាមគ្រប់គ្រងចិត្ត ហើយព្យាយាមពីស្ថានភាពការងារអោយកាន់តែច្រើន ជាងមុន ធ្វើដូច្នេះលោកអ្នកអាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវ។ ហើយសម្រាប់ការងារដែល មាននៅក្នុងពេលនេះ ចូរព្យាយាមបញ្ចប់ទៅតាមគម្រោង ហើយការងារដែលថ្មីមិនចាំបាច់ ចំណាយពេលដេញតាមនោះទេ នាំខាតបងើ។ លើសពីនេះ អ្នកមានលទ្ធភាពយល់ដឹង ពីស្ថានភាពនៅជុំវិញខ្លួនបានល្អ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចការពារទស្សនៈយោបល់របស់ ខ្លួនបាន។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!