ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃ...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង​ ឆស័ក ព.ស​២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៥

*ចំណាំ៖ ឆ្នាំទាំង៣ ជូត រោង មមែ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៥ ឆ្លូវ ខាល មមី រកា កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៤ ថោះ ម្សាញ់ វក ច​ រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាក្នុងពេលមួយថ្ងៃនេះអ្នកនឹង ទទួលបានអំណោយផលការងារយ៉ាងប្រសើរបំផុត។ អ្នកអាចធ្វើការអនុវត្តការងារបាន តាមគម្រោងដែលបានគ្រោងទុក បើទោះបីជាការងារនោះតូចធំយ៉ាងណាក្តី។ ផ្ទុយទៅវិញ បញ្ហាដែលអ្នកអាចនឹងជួបប្រទះ គឺការធ្វើទំនាក់ទំនងក្នុងការងារ។ អ្នកមិនអាចធ្វើអោយ មានភាពល្អក់កករណាមួយក្នុងកិច្ចសហការនោះទេ។ ក្រៅពីនេះ សូមកុំធ្វើអោយដៃគូការ ងាររបស់អ្នកមានការសង្ស័យចំពោះការប្រថុយប្រថានរបស់អ្នកសោះឡើយ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នមាត់កបន្តិច កុំធ្វើអោយប៉ះពាល់ទៅដល់រឿងអ្នកដទៃ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយរបស់អ្នកមាន ដំណើរការល្អប្រសើរ។ លោកអ្នកជាអាជីវករនឹងអាចទទួលបានប្រាក់ចំណេញច្រើន ការ បណ្តាក់ទុនដែលប្រកបទៅដោយតុល្យភាព។ ចំណែកបុគ្គលិករដ្ឋឯកជននានាអាចនឹង ទទួលបានភាពរលូនក្នុងការអនុវត្តការងារ និងទទួលបានការតបស្នងយ៉ាងប្រសើរចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងអាជីព។ ក្នុងពេលនេះ លែងជាពេលដែលអ្នកត្រូវព្រួយបារម្ភចំពោះ ផលលំបាកទៀតហើយ ពីព្រោះមិនត្រឹមតែអ្នកអាចដោះស្រាយស្ថានភាពទាំងនោះទេ ប៉ុន្តែ អ្នកមានមនុស្សចាំជួយយកអាសារច្រើន ដូច្នេះគ្មានបញ្ហាដែលត្រូវព្រួយនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះមិនគួរផ្សារភ្ជាប់កិច្ចការងារសំខាន់ ជាមួយនឹងបញ្ហាតូចតាចនោះទេ។ ស្ថានភាពការងាររបស់អ្នកនៅពេលនេះប្រហែលជាត្រូវ ការសំណាងមកជាជំនួយ ពីព្រោះស្ថានភាពស្មុគ្រស្មាញច្រើនអាចនឹងកើតឡើងដោយមិន នឹងស្មានដល់។ បន្ថែមពីនេះ សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនង និងធ្វើការស្វែងយល់ពីការ ងារ ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការងាររបស់អ្នកប្រកបដោយការយកចិត្តទុក ដាក់។ ក្រៅពីនេះ​​ ប្រសិនបើអ្នកអាចគ្រប់គ្រងស្ថានភាពទាំងនេះអោយមានល្អក្នុងមួយរយៈ ពេលនេះ លាភសំណាងនឹងកើតឡើងចំពោះលោកអ្នក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងពេលនេះគួរតែអនុវត្តន៍ ប្រកបដោយគំនិតច្នៃប្រឌិត។ ព្យាយាមស្វែងយល់ពីស្ថានភាពនៅជុំវិញខ្លួន ហើយធ្វើការ សម្រប និងដោះស្រាយអោយបានល្អ។ ចំណាយពេលវេលាអោយបានត្រឹមត្រូវដើម្បីដក ស្រង់យកបទពិសោធន៍ពីមនុស្សរួមក្រុមការងារ ឬចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា។ ក្រៅ ពីនេះ សូមធ្វើការអនុវត្តការងារប្រកបទៅដោយហេតុផលជានិច្ច ពីព្រោះស្ថានភាពជុំវិញ ខ្លួនអ្នកមិនទាន់មានស្ថេរភាពទាំងស្រុងនោះទេ។ ក្រៅពីនេះ សូមលោកអ្នកច្រានចោលបញ្ហា ដែលមិនចាំបាច់ វាមិនមែនជាពេលអោយអ្នកទាមទារ ឬតវ៉ារឿងដែលមិនទាក់ទងនឹងការ ងារនោះទេ។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយ ចំណាយពេលវេលចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ឬការសន្យាដែលមិន មែនជាការពិត។ សូមបំពេញការងារអោយបានរួសរាន់ និងប្រកបដោយការទទួលខុសត្រូវ នឹងនាំមកនូវលទ្ធផលជាក់លាក់ទើបជាការល្អប្រសើរសម្រាប់ស្ថានភាព និងអនាគតអាជីព របស់អ្នក។ ផ្តោតការយកចិត្តទុកដាក់ទៅលើការងារដែលមានគំនិតច្នៃប្រឌិត ព្យយាមធ្វើ ទំនាក់ទំនងក្នុងក្រៅអោយបានជិតស្និទ្ធ ហើយបោះបង់ការសង្ស័យដែលគ្មានមូលដ្ឋាន។ ដោយឡែក លោកអ្នកក៏មិនគួរធ្វើការក្រោមឥទ្ធិពលនៃអារម្មណ៍នោះដែរ ប្រយ័ត្នថ្លោះ ធ្លោយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ សូមលោកអ្នកចំណាយពេល វេលាក្នុងការវាយតម្លៃលើផែនការអនុវត្តការងារជាថ្មី។ លោកអ្នកនឹងជួបស្ថានភាពប្រែប្រួល ខ្លាំងដែលពិបាកអោយអ្នកដោះស្រាយ ដូច្នេះសូមត្រៀមទុកជាមុនជានិច្ច។ ប្រការដែល សំខាន់នាពេលនេះ គឺកុំធ្វើការសម្រេចចិត្តលឿនអោយសោះ ពីព្រោះអ្នកអាចនឹងជួបនូវ ភាពខាត់បង់ ឬការខកបំណងដោយងាយស្រួល។ ក្រៅពីនេះ ជាទូទៅ លោកអ្នកអាចនឹង បោះជំហានទៅមុខដើម្បីទទួលបានភាពជោគជ័យបាន ពីព្រោះអ្នកកំពុងស្ថិតនៅក្នុងគន្លង ផ្លូវដែលត្រឹមត្រូវ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះព្រមានដល់ការ សម្រេចចិត្ត ឬវាយតម្លៃការងារដោយការប្រញាប់ប្រញាល ពីព្រោះអ្នកនឹងអាចជួបនូវបញ្ហា ឬការ ខាត់បង់បានដោយងាយ ហើយក៏រឹតតែពិបាកក្នុងការកែប្រែនៅពេលក្រោយផងដែរ។ ផ្ទុយទៅវិញលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងតុល្យភាពផ្នែកអារម្មណ៍ និង សន្តិភាពផ្លូវចិត្ត។ ហេតុដូចនេះសូមមានការភ្ញាក់រលឹកជានិច្ចនៅពេលដែលអ្នកនឹងប្រឈម ជាមួយហេតុការណាមួយ។ ក្រៅពីនេះ ទំនាក់ទំនងរបស់អ្នកនឹងមនុស្សឆ្នាំម្សាញ់មិនសូវ ស្របនឹងគ្នានោះទេ ប្រយ័ត្នក្រែងមានជម្លោះតែម្តង។

ឆ្នាំកុរ ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមានការយល់ច្រលំខ្លះពីមិត្ត រួមការងារ និងអ្នកគ្រប់គ្រង។ អាស្រ័យហេតុនេះសូមទុកការងារសំខាន់មួយឡែកសិន ហើយ រងចាំពេល​វេលាល្អនៅថ្ងៃក្រោយ។ សូមផ្តោតជាពិសេសទៅលើការងារដែលមានគំនិតច្នៃ ប្រឌិត។ ក្នុងពេលនេះហោរាសាស្រ្តអាជីព ណែនាំលោកអ្នកមិនអោយផ្តោតយកចិត្តទុកដាក់ ទៅលើចំណុចអវិជ្ជមាន។ សូមបន្តអនុវត្តការងាររបស់អ្នក ពីព្រោះលោកអ្នកនឹងធានាថា ទទួលបានលទ្ធផលដែលល្អប្រសើរ។ ក្នុងនោះសម្រាប់រឿងរបស់អ្នកដទៃនឹងនាំទុក្ខខ្លាំងនៅ ក្នុងថ្ងៃនេះ ដូច្នេះសូមជៀសវាងអោយខានតែបាន។  

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកក្នុងពេលនេះហាក់ជួបប្រទះនូវភាព លំបាក ស្មុគ្រស្មាញមួយចំនួនដែលពិបាកអោយអ្នកឈានទៅដល់ជោគជ័យទៅតាមបំណង ប៉ុន្តែទាំងនេះមិនមានន័យថា អ្នកត្រូវបោះបង់ចោលបំណងប្រាថ្នា ឬផែនការអនុវត្តការងារ នោះទេ។ សូមមានការប្រុងប្រយ័ត្ន និងរវាសរវៃបន្ថែមក្នុងការប្រមូលយកពត៌មាន និងធ្វើ ការយោងទៅលើហេតុផលទាំងនោះ។ ក្រៅពីនេះ អ្នកអាចនឹងជួបស្ថានភាពប្រកួតប្រជែង ដែលលំបាកមួយចំនួន ដែលទាមទារការប្រើប្រាស់ចំណេះជំនាញ និងបទពិសោធន៍ ឬបើ មិនដូច្នេះសូមស្នើសុំការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្តជានិច្ច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនាក់ទំនងក្នុងកន្លែងការងារហាក់មិនសូវ ជាសមប្រកបនោះទេ ពីព្រោះអ្នកអាចនឹងត្រូវពង្វក់ផ្លូវចិត្តគំនិតពីសំណាក់មិត្តរួមការងារ។ អាស្រ័យហេតុនេះ សូមធ្វើការស្វែងយល់ការងាររបស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ ហើយ ការជួបជុំពិភាក្សាច្រើនពេកមិនជាការល្អប្រសើរសោះឡើយ។ ក្នុងនោះ សូមកុំធ្វើការវាយ តម្លៃកិច្ចការងាររបស់អ្នកដទៃ ហើយប្រហែលជាអ្នកគួរតែចំណាយពេលវេលាអោយកាន់ តែច្រើនដើម្បីវាយតម្លៃការងាររបស់ខ្លួនវិញ។ ក្រៅពីនេះ សូមធ្វើទំនាក់ទំនងល្អ ហើយព្យា យាមដោះស្រាយបញ្ហាតាមសភាពជាក់ស្តែង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការពិភាក្សា ទៅលើការងារណាមួយឡើយ។ វានឹងប្រសើរជាង ប្រសិនបើអ្នកពិភាក្សាគម្រោងការងារ ទាំងឡាយណាដែលមិនត្រូវការការសម្រេចចិត្តលើទិសដៅវែងឆ្ងាយ។ ផ្ទុយពីស្ថានភាព អវិជ្ជមាននេះ ហោរាសាស្រ្តអាជីពសន្យាថាស្ថានភាពនេះនឹងមានការប្រែប្រួលក្នុងរយៈពេល យ៉ាងឆាប់ ហើយអ្នកនឹងទទួលបានភាពរីកចម្រើនលូតលាស់ត្រឡប់មកវិញ ហេតុនេះសូម មានការអត់ធ្មត់បន្ថែម។ ក្នុងនោះដែរ សូមលោកអ្នកត្រៀមលក្ខណៈជាស្រេចដោយសារ ការងារខ្លះនឹងត្រូវទទួលខុសត្រូវដោយមិនបានត្រៀម។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អារម្មណ៍ប្រែប្រួល និងចំណាត់ដែលមិនបានគ្រោង ទុកអោយបានត្រឹមត្រូវរបស់អ្នកនឹងអាចធ្វើអោយមានការប៉ះពាល់ទៅដល់លទ្ធផល និង អនាគតការងារយ៉ាងខ្លាំង។ ហេតុនេះ សូមធ្វើការសម្រេចចិត្តដោយផ្តោតទៅលើភាពពិតឬ ពត៌មានត្រឹមត្រូវដែលអ្នកប្រមូលបាន។ ក្នុងនោះ សូមចងចាំថា លោកអ្នកមិនអាចប្រើប្រាស់ អារម្មណ៍ក្នុងគ្រប់កាលទេសមកបំពេញការងារ ពិសេសធ្វើការសម្រេចចិត្ត។ ដោយឡែក សម្រាប់ការចាកចេញទាំងឡាយ ចូរលោកអ្នកត្រៀមក្រែងមានបញ្ហាអស្ថេរភាពខ្លះទៅលើ រឿងលុយកាក់។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!