*ចំណាំ៖ ឆ្នាំទាំង៣ ថោះ រកា ច រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៦ ជូត ខាល រោង ម្សាញ់ មមែ កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៣ ឆ្លូវ មមី វក រាសីស្រុតចុះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ ពីព្រោះអ្វីៗនឹងក្លាយទៅជាធូរស្រាលវិញដោយងាយស្រួលណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់ ឡើយ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមលោកអ្នកមានហេតុផល ពិសេសអនុគ្រោះអោយបានច្រើន ដើម្បីរក្សាផលប្រយោជន៍ការងារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយមនុស្សជិតស្និទ្ធ ដូច្នេះសូមមានចិត្តល្អ និងរក្សាសេចក្តីស្មោះត្រង់ ដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ ប៉ុន្តែលោកអ្នកក៏មិនគួរ ជ្រៀតជ្រែកលើរឿងរបស់អ្នកដទៃដែរការចូលរួមរបស់លោកអ្នកនឹងនាំទុក្ខត្រឡប់មកវិញ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុលូតលាស់យ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។ ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលខ្ពស់ពី ការយល់ និងវាយតម្លៃត្រឹមត្រូវ ដូច្នេះសូមប្រើប្រាស់អំណោយផលនេះអោយមានប្រសិទ្ធ ភាព។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្ត។ ក្រៅពីនេះ ថ្ងៃនេះមានអំណោយផលដល់ការទិញចូលរបស់របរ ឬការបើក សម្ពោធកិច្ចការងារ និងអាជីវកម្មថ្មី ភោគផលនឹងកើតឡើងដល់លោកអ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ លើសពីនេះ សូមគ្រប់គ្រងការគិតរបស់អ្នកកុំផ្តោត ទៅលើការងារដែលមិនច្បាស់លាស់ ហើយក៏មិនគួរភ័យព្រួយដោយគ្មានមូលដ្ឋាននោះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនិងអាជីវកម្មនានាក្នុងពេលនេះមាន ដំណើរការល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗបានតាមបំណង ព្រមទាំងមានមនុស្សគាំទ្រការ សម្រេចចិត្តរបស់អ្នកណាស់។ ប៉ុន្តែក៏មិនគួរបណ្តោយទៅតាមស្ថានភាពទេ ចំណាយពេលវេលាខ្លះដើម្បីវាយតម្លៃលើភាពប្រែប្រួល ហើយឆ្លើយតប ឬសម្របអោយបានល្អ។ ហើយ ក្រៅពីនេះ លោកអ្នកក៏នឹងអាចទទួលបានដំណឹងថ្មី ប៉ុន្តែដំណឹងនេះក៏គួរកុំងាយជឿពេក ពិនិត្យវាយតម្លៃ ពីព្រោះនៅជាមួយនឹងដំណឹងល្អ ក៏លោកអ្នកអាចជួបនឹងការក្លែងបន្លំខ្លះ ដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាបានយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ ឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេលវេលា។ សម្រាប់អ្នកប្រកបអាជីវកម្ម សូមកុំរួញរា ភាពជោគជ័យរបស់អ្នកគឺស្ថិតនៅលើផ្លូវដែល លោកអ្នកកំពុងដើរបច្ចុប្បន្ន ដូច្នេះសូមមានចិត្តអត់ធ្មត់ ហើយរងចាំឳកាសល្អបន្ថែមទៀត។ ក្រៅពីនេះ ប្រសិនបើអ្នកទទួលបានដំណឹងដែលនាំមកដោយពីចំងាយ សូមលោកអ្នកកុំទុក ចិត្តដោយងាយ ការពត៌មាននេះច្រើនតែនាំជាកង្វល់ទៅវិញ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹកពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនិងរបររកស៊ីជួញដូរនឹងទទួលបានជោកជ័យយ៉ាងប្រាកដណាស់។ប្រសិនបើមានគម្រោងការងារ សូមកុំស្ទាក់ស្ទើរ ចូរសំដែងចេញដោយភាពឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នក។ ដោយឡែកក្នុងថ្ងៃនេះសូមលោកអ្នកកុំព្យាយាមពន្យល់បន្ថែមការងាររបស់អ្នកទៅអ្នកដទៃខ្លាំងពេកសូមបណ្តោយ ស្ថានការណ៍អវិជ្ជមាន ឬតានតឹងអោយរសាយទៅវិញដោយសន្សឹមៗទើបជាការល្អប្រសើ ជាង។ ហើយចំពោះដំណោះស្រាយនៅពេលនេះ មិនអាចពឹងអាស្រ័យទៅលើហេតុផល ប៉ុណ្ណោះទេ ប៉ុន្តែទំនោរពីទំនាក់ទំនងជួយសម្រួលស្ថានភាពបានច្រើន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ហើយចំពោះលោកអ្នក ដែលធ្វើការងារជាក្រុមទាមទារភាពច្បាស់លាស់ ពីព្រោះការក្លែងបន្លំ និងកំហុសងាយកើត ឡើងណាស់នៅថ្ងៃនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែខៃទស្សនៈវិស័យ និងវិជ្ជាជីវរបស់អ្នក។ ទោះបី ជាពេលនេះអ្នកមិនមានៈឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ គឺនៅក្នុងពេលអនាគតដ៏ខ្លី គឺអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍តាមការពេញចិត្តរបស់អ្នក។ អ្នកគ្រាន់តែត្រូវ ព្យាយាមជ្រើសរើសការងារណាដែលមានអទិភាពជាងគេ ហើយចំណាយពេលវេលា និងកំលាំងធ្វើវាឲ្យបានល្អគឺជាការប្រសើរណាស់ទៅហើយ។ ហើយសម្រាប់ការងារជាមួយនឹង មនុស្សឆ្នាំជូត ទាមទារការអត់ធ្មត់ច្រើនជាងមុន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ ទាក់ទងនឹងរឿងលុយកាក់ ក្នុងនោះត្រូវប្រយ័ត្នមនុស្សសំដីផ្អែម ដែលអ្នកមិនសូវស្គាល់ពង្សាវតា។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នកប្រសិនបើអ្ននមិនអាចរកឃើញច្រកផ្លូវមួយដែលគាប់ប្រសើរ ពីព្រោះពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។