ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ ជូត រោង វក ចរ កុរ កំពុងបើកថង់ប្រមូលទ្រព្យហោរាចង្អុល...

អស្ចារ្យណាស់ ឆ្នាំទាំង៥ ជូត រោង វក ចរ កុរ កំពុងបើកថង់ប្រមូលទ្រព្យហោរាចង្អុលបង្ហាញផ្លូវល្អសម្រាប់អនុវត្តន៍ថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលដូចទឹក​ពីមនុស្សសំលាញ់ដែលនៅឆ្ងាយ។ សម្រាប់អ្នកប្រកបកមុខរបរ សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ឬការបើកហាងនានា សញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះមិនមានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់កុំបង្ករជម្លោះ។  សម្រាប់ពិធីមង្គល ឬការសម្រេចចិត្តសង់គេហដ្ឋាន ឬកមង្គលមានពេញលេញ​ ដូច្នេះលោកអ្នកអាចចាប់ផ្តើធ្វើបានដោយគ្មានមន្ទិលនោះទេ។ ដោយឡែកសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានភាពស្និទ្ធស្នាលយោគយល់គ្នាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានរំខានឡើយ។ ការងារដែលអ្នកបានដាក់ចេញហើយ សូមកុំបារម្ភអ្វីៗនឹងទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងពីមនុស្សក្នុងក្រុមការងារ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ ទោះល្អ ឬអាក្រក់ក្តី។ សូមរក្សាសភាពលេចធ្លោខាងក្រៅ ដោយតុបតែងខ្លួនឲ្យបានសមរម្យ និងស្រស់ស្អាតជានិច្ច។ ទឹកចិត្តលោកអ្នកហាក់កំពុងមានភាពស្មុគ្រស្មាញ ហោរាសូមឲ្យអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍ស្រលាញ់ថែទាំចិត្តគ្នាល្អណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ ប៉ុន្តែសូមប្រឹងប្រែងបន្ថែមពីព្រោះជោគជ័យនោះមិនទាន់ស្ថិតស្ថេរនៅឡើយទេ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ព្រោះវិធីសាស្រ្តចាស់កំពុងត្រូវរំខាន។ ប្រសិនបើអ្នកមានបំណងបង្កើតគម្រោងការងារថ្មី ចូរព្យាយាមធ្វើចុះ និងទទួលបានផលល្អប្រសើរណាស់។ ចូររក្សាឥរិយាបថ និងពាក្យសំដីជាមួយមនុស្សជុំវិញខ្លួន។ ដោយឡែកស្នេហា ហាក់មានភាពយល់ច្រឡំតិចតួច។ ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកត្រូវរៀបចំផែនការការងាររកស៊ីឡើងវិញ ដោយត្រូវ ពិភាក្សាយោបល់ជាមួយមនុស្សជីតស្និទ្ធ ពិសេសដៃគូ។ មានដៃគូអាជីវកម្មជាច្រើន មិនសូវមានភាពស្មោះត្រង់នឹងអ្នកទេ ដូច្នេះសូមរក្សាអាថ៌កំបាងនៃគន្លឹះអាជីវកម្មឲ្យបាន។ ដោយឡែកគូស្នេហ៍ អាចនឹងមានការយល់ច្រលំ ប៉ុន្តែលោកអ្នកអាចមានលទ្ធភាពទប់ទល់នឹងស្ថានការណ៍បាន។

 ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលគ្រប់យ៉ាង។ គួរប្រើប្រាស់រាសីថ្ងៃនេះចាប់យកគម្រោងការងារថ្មី ហើយសូមកុំខ្លាចរអាក្នុងការសម្រេចចិត្ត អ្វីៗទាំងអស់រុំព័ទ្ធដោយសញ្ញាណនៃភាពជោគជ័យ។ លាភសំណាងរបស់អ្នក អាចនឹងទទួលបានពីមនុស្សមកពីឆ្ងាយ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់រើសពេលវេលាក្នុងការធ្វើអ្វីមួយនោះទេ គឺពេលណាក៏ជាពេលមង្គលដែរ។ សម្រាប់គូសេ្នហ៍ លោកអ្នកស្រលាញ់ រក្សាការពារគ្នាបានល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញចិត្តមនុស្ស។សូមពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយមន្ទិលរាំងស្ទះការងារកន្លងមក ដើម្បីកុំឲ្យក្លាយជាទំងន់ដែលនាំឲ្យមានភាពស្មុគ្រស្មាញនៅថ្ងៃក្រោយ។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់។ សូមរក្សាគំលាតពីមនុស្សឆ្នាំម្សាញ់សិន។ សម្រាប់គូស្នេហ៍ មានអធ្យាស្រ័យគ្នាជាប្រក្រតីទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារជាថ្មី ដើម្បីឲ្យភោគផលចម្រើនប្រសើរជាងមុន។ ធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដោយពាក្យសំដីទន់ភ្លន់។ ចូររៀនចុះចាញ់ ដើម្បីបណ្តោយពេលវេលាអាក្រក់កន្លងទៅដោយមិនឲ្យរំខានដល់ឳកាសលាភសំណាងរបស់អ្នក។ កុំទាន់សម្រេចចិត្តធ្វើដំណើរទៅឆ្ងាយ បើអាចគួរពន្យាពេលទើបប្រសើរ។ មនុស្សដែលមានកណើតឆ្នាំកុរ គួរជៀសវាងពិភាក្សាកិច្ចការងារធំ។ ចំពោះសុខភាព លោកអ្នកគួរប្រយ័ត្នប្រយែងនឹងជាតិស្ករ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី​ និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សចាំគាំទ្រ និងលើកទឹកចិត្ត។ សូមសម្រេចចិត្តជាថ្មី ប្រសិនបើការងារពីមុនរបស់អ្នកមិនទាន់បានជោគជ័យ ពីព្រោះរាសីថ្ងៃនេះល្អណាស់សម្រាប់ការងាររដ្ឋ និងឯកជននានា។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួន ហើយបោះបង់ភាពមានៈ។ ជៀសវាងទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដែលមកពីឆ្ងាយ។  សម្រាប់គូស្នេហ៍ ទំនាក់ទំនងកំពុងមានមន្ទិល សូមពិភាក្សាដោះស្រាយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលយ៉ាងច្រើន ព្រោះតែទឹកចិត្តល្អ និងភាពស្មោះត្រង់របស់អ្នក។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងទទួលបានការគាំទ្រ ដូច្នេះកុំបង្អង់ ឬបោះបង់គម្រោងដែលបានគ្រោងនោះ ដាក់វាចេញចុះនឹងទទួលបានផលល្អ។ ថ្ងៃនេះមនុស្សដែលធ្លាប់យល់ច្រលំ ឬនិន្ទាលោកអ្នក នឹងបោះបង់ការប៉ុនប៉ងរបស់គេចោលទាំងស្រុង។ សម្រាប់កំឡោះក្រមុំ លោកអ្នកអាចសាងទំនាក់ទំនងសេ្នហាជាមួយមនុស្សដែលកំពុងសំលឹងបាន ឳកាសដែលទទួលបានដំណឹងល្អមានខ្ពស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ប៉ុន្តែកុំទាន់សម្រេចចិត្តចាប់យកកិច្ចការថ្មីឡើយ ព្រោះការងារនោះស្ថិតក្នុងចន្លោះដែលមិនប្រាកដប្រជា។ ចូររក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ កុំទាន់ចេញដំណើរឆ្ងាយបើសិនជាចាំបាច់។ សូមចែករំលែក ឬឲ្យទានខ្លះជាការលើកលាភជ័យ។ លោកអ្នកមិនគួរពិភាក្សាកិច្ចការងារធំដុំជាមួយមនុស្សឆ្នាំខាលនោះទេ គួរធ្វើទំនាក់ទំនងនឹងមនុស្សឆ្នាំរោងទើបប្រសើរ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាយ៉ាងល្អ។    

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសក្ការៈយ៉ាងធំពីថ្នាក់លើ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើនទ្វេរគុណ ហើយដៃគូអាជីវកម្មនឹងនាំឳកាសចំណេញធំដល់អ្នក ប៉ុន្តែសូមកុំទាន់ដាក់ទុនធំ ប្រសិនអ្នកមិនទាន់យល់ច្បាស់ពីស្ថានការណ៍ ស្ទាប់ស្ទង់បន្តិចក៏មិនហួសពេលដែរ។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការការងារថ្មី ហើយត្រូវយកចិត្តទុកចិត្តនឹងមនុស្សជុំវិញខ្លួន។ សម្រាប់គូស្នេហ៍មាន  សេចក្តីស្រលាញ់ ស្មោះត្រង់នឹងគ្នាល្អណាស់។ ចំពោះសុខភាព សូមសម្រាកអារម្មណ៍ខ្លះ កុំប្រើខួរក្បាលច្រើនពេក។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងគឺជារបស់អ្នក។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ ទទួលយកវាដោយរីករាយ ប៉ុន្តែសូមរក្សាភាពស្ងប់ស្ងាត់។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុនធំគឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារចាស់ដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អ ដើម្បីដោះស្រាយស្ថានការណ៍ផងដែរ។ លោកអ្នកអាចគិតគូរពីការទិញចូលអចលនទ្រព្យបានដែរ។ សម្រាប់សេ្នហា លោកអ្នកនឹងទទួលបានតែភាពផ្អែមល្ហែម។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!