*ចំណាំ៖ ឆ្នាំទាំង៦ ជូត ខាល រោង មមែ វក រកា រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី ច រាសីល្អមធ្យម។
ឆ្នាំទាំង២ ឆ្លូវ កុរ រាសីស្រុចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ។ សូមលោកអ្នកព្យាយាមធ្វើការទំនាក់ទំនងបន្ថែមទៀតជាមួយអតិថិន ពីព្រោះកំរិតទំនុកចិត្តរបស់មនុស្សនៅជុំវិញខ្លួនរ ក៏ព្រោះតែមិនបានយកចិត្តទុដាក់លើបញ្ហានេះរបស់អ្នក។ កិច្ចការខ្លះធ្វើឲ្យអ្នកត្រូវតែហានសម្រេចចិត្ត ប៉ុន្តែសូមកុំគិតច្រើន សូមចេះបែងចែកឱ្យបានច្បាស់រវាងផលប្រយោជន៍ និងរឿងឥតប្រយោជន៍។ ក្នុងនោះដែរ លោកអ្នកមិនអាចពឹងពាក់ ឬទុចិត្តមិត្តរួមការងារឲ្យជួយសម្រាលកិច្ចការររបស់អ្នកបានទេពីព្រោះ ជៀសវាងកំហុសណាមួយដែលកើតឡើងដោយមិនបានដឹងមុន។ សូមថែរក្សាសុខភាពឱ្យបានល្អដើម្បីអាយុវែង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ថ្ងៃនេះអាជីពរបស់អ្នកនឹងអាចធានាបានស្ថិរភាពយ៉ាងល្អ មិនត្រឹមប៉ុណ្ណោះរាល់បញ្ហា និងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដែលនៅសេសសល់គឺអាចនឹងដោះស្រាយបានទាំងអស់ក្នុងពេលនេះ។ ហើយប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយដូចជា បើកហាង លក់ដូរ និងទិញចូល ឬក៏ផ្លាស់ប្តូរបរិបទការងារ គឺសូមសម្រេចចិត្តធ្វើចុះអ្វីៗនឹងអាចទៅរួច ហើយទទួលបានការគំាទ្រផង។ ក្នុងនោះ សូមលោកអ្នកត្រូវហានសម្រេចចិត្តនិង ក្នុងការទទួលខុសត្រូវការងាររបស់ខ្លួន។ ដោយឡែក ប្រការចាំបាច់បំផុតក្នុងពេលនេះ គឺសូមប្រយ័ត្នជាមួយនឹង សម្តីមនុស្សដែលនិយាយមិនមានហេតុផលគ្រប់គ្រាន់បើអាចជៀសបានគួរជៀស។ សូមថែរក្សាក្រុមគ្រួសារ និងសុខភាពឱ្យបានល្អ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីព ការងារនានារបស់អ្នកមានដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះជាពេលវេលាត្រឹមត្រូវណាស់ ដើម្បីឲ្យអ្នកចេញដំណើរទៅប្រឈមនឹងស្ថានភាពខាងក្រៅ ពីព្រោះទីនោះលោកអ្នកអាចធានាថាទទួលបានឱកាសអភិវឌ្ឍន៍ការងារ និងសមត្ថភាពបានច្រើនណាស់។ ការខិតខំគឺចាំបាច់គឺការយកចិត្តទុកដាក់រាល់ទទួលខុសត្រូវការងារទាំងអស់ និងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយបន្ទាន់ ។ ក្នុងនោះរាល់សកម្មភាពការងារអាជីវកម្ម ត្រូវតែគិតឲ្យបានម៉ត់ចត់ និងធ្វើអ្វីឱ្យបានច្បាស់លាស់ ។ដោយឡែក សូមរក្សាទំនាក់ទំនងល្អ ជាមួយក្រុមការងារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកគួរ ចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ការងារ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅព្រោះអ្វីកើតឡើងដោយខិតខំយ៉ាងខ្លាំង។ ក្រៅពីនេះ លោកអ្នកសូមតាមដាន ទៅលើពត៌មាន និងស្តាប់ហេតុផលក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របខ្លួនទៅតាមកាលៈទេសៈ ។ អ្វីដែលកាន់តែល្អគឺត្រូវមានបង្កើតបរិយាកាសរីករាយក្នុងគ្រួសារ ប៉ុន្តែក៏សូមយកចិត្តទុកដាក់នឹងថែទាំ និងរក្សាសុខភាពជាចម្បង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថា្នក់លើ និងសហការី ដៃគូអាជីវកម្ម។ ការចូលរួមប្រជុំពិភាក្សាគម្រោងការងារតូច ធំ ការគ្រប់គ្រង គឺនឹងអាចធ្វើទៅបានដោយមានភាពរលូន។ ក្នុងនោះក្រុមការងារនៅជុំវិញខ្លួននឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងខ្លាំង។ ក្រៅពីនេះ សូមគិតបែបវិជ្ជមានកុំរស់នៅជាមួយភាពអវិជ្ជមាន និងកុំពិបាកចិត្តខ្លាំងពេក។ ប្រសិនបើអ្នកកំពុងជួបប្រឈម និងការងារអាជីវកម្មលោកអ្នកត្រូវស្វែងរកជំនួយពីក្រុមការងារដែលជាមនុស្សដែល មានសមត្ថភាព និងទេពកោសល្យគឺអាចជួយអ្នកបាន។ សូមរក្សាសុខភាពឱ្យបានល្អ ដែលទ្រព្យសំខាន់បំផុតរបស់ជីវិត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារអាជីវកម្មរបស់លោកអ្នកនឹងអាចសម្រេចទៅបានដូចក្តីប៉ងប្រាថ្នា។ ក្នុងនោះអ្នកក៏មានពេលវេលាគ្រប់គ្រាន់ និង ដែលមានឥទ្ធិពល ទាំងពាក្យសម្តីសម្រាប់ការពិភាក្សាការងារលើកិច្ចការទូទៅ។ អ្វីដែលកាន់តែប្រសើរជាងនោះ គឺអ្នកមិនចាំបាច់ប្រើកម្លាំង ក្នុងការដោះស្រាយបញ្ហាគឺត្រូវប្រើបញ្ញា ។ ប្រសិនបើមានបញ្ហាជាប់គាំងសូមរូតរះដោះស្រាយបញ្ហាដោយមានជំនួយពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ កុំបណ្តែតបណ្តោយទុកយូរនាំឱ្យយប់យូរសុបិន្តច្រើន ព្រោះការងារត្រូវដោះស្រាយបន្ទាន់។ លើសពីនេះលោកអ្នកត្រូវមានការទំនាក់ទំនងល្អ ជាមួយដៃគូសហការការងារទាំងអស់។
ថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការងាទាំងឡាយរបស់អ្នកទទួលបានការកោតសរសើរ និងគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសពីថ្នាក់លើដែលមានការពេញចិត្តនូវស្នាដៃការងារលោកអ្នក។ លោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាល់និងធ្វើសកម្មភាពនោះទេ ពីព្រោះលោកអ្នកមានពេលវេលា គ្រប់គ្រាន់សម្រាប់ការងារទាំងនោះ ហើយមានមនុស្សល្អចាំជួយទំនុកបម្រុងផង ដូច្នេះត្រូវធ្វើការទៅតាមលំអាន ។ លើសពីនេះ នៅក្នុងនាពេលខាងមុខ អ្នកនឹងត្រូវបានដំឡើងឋានៈតួនាទី ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុនឹងមានស្ថិរភាព។ ក្នុងនោះ ក៏សូមព្យាយាមកិច្ចការណាដែលមានអត្ថប្រយោជន៍រួមទាំងក្នុងនិងក្រៅ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់លោកអ្នក ដែលប្រកបរបរអាជីវកម្មនិងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលអចលទ្រព្យនានា និងបានសម្រេច។ហើយផលចំណេញក្នុងថ្ងៃនេះ នឹងបានច្រើន។ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋ និងឯកជនក៏ល្អដែរលោកអ្នកអាចធ្វើការងារទាំងឡាយ ឱ្យទទួលបាន ផលសម្រេចបានដូចបំណងដោយងាយស្រួល។គំនិតរបស់អ្នកនឹងទទួលបានការគាំទ្រច្រើន ពីមិត្តរួមការងារដូច្នេះដំណើរការនឹងរលូន។ក្រៅពីនេះសូមលោកអ្នកធ្វើការងារជាមួយនឹងBព្យាយាមខិតខំធ្វើការងារ ដោយភាពអត់ធ្មត់បំផុត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ថ្ងៃនេះជាពេលវេលា ដែលមានអំណោផលដល់ការគ្នាពិភាក្សាចុះកិច្ចសន្យា ឬរៀបគម្រោងការងារអាជីវកម្ម។ លោកអ្នកទទួលបានភាពឈ្លាសវៃ ដូច្នេះវាជាកត្តាអំណោយផលសម្រាប់អនុវត្តការងារ និងប្រឈមទៅនឹងស្ថានភាពខាងក្រៅ។ អាស្រ័យលើអំណោយផលពេលនេះសូមធ្វើការកុំប្រញាប់ប្រញាល់ពេក អ្នកគួរចាប់ផ្តើមនូវគម្រោងការងារអាជីវកម្មដែលបានរៀបចំរួចរាល់ ដើម្បីសម្រេចឆាប់បានទៅដល់គោលដៅ។ ក្រៅពីនេះលោកអ្នក ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងជួយការពារនូវគុណតម្លៃបុគ្គលិកដែលខិតខំធ្វើការ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើការក្នុងវិស័យ អាជីវកម្ម ពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ លោកអ្នកបាននទទួលបានផលល្អក្នុងការប្រជុំពិភាក្សា និងផ្តោះប្តូរយោបល់ ដែលនឹងអាចជួយជម្រុញដំណើរការការងាររបស់អ្នកឲ្យបានទៅដល់គោលដៅបានឆាប់រហ័ស និងជោគជ័យដោយគ្មានឧបសគ្គ។ ដោយឡែក គ្រប់បញ្ហាទាំងអស់នឹងដោះស្រាយបានទោះជាបញ្ហានោះតូច ឬធំក៏ដោយ។ សូមលោកអ្នកគួរ យកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ និងការលើកទឹកចិត្តដល់ពួកគាត់ផងដែរ។ ក្រៅពីនេះត្រូវមានផែនការច្បាស់លាស់សម្រាប់អាជីកម្មដើម្បីមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីព ការងាររបស់អ្នកមិនអាចផ្តល់ភាពជោគជ័យអ្នកតាមក្តីប្រាថា្នទេក្នុងថ្ងៃនេះ ដោយសារមានបញ្ហាស្មុគស្មាញជាច្រើនពីមជ្ឈដ្ឋានជុំវិញ។ បន្ថែមពីនេះ លោកអ្នកកុំទុកចិត្តមនុស្សដែលមានគំនិតពុតត្បុតមិនស្មោះត្រង់ ដូច្នេះសូមលោកអ្នកប្រយ័ត្នប្រយែងក្នុងការជឿជាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែសូមកុំសង្ស័យគ្រប់រឿង ពីព្រោះវានឹងអាច បញ្ឈប់ភាពក្លាហានរបស់អ្នកទៅវិញ។ អ្វីដែលគួរយកចិត្តទុកដាក់បំផុតគឺការប្រមូលពត៌មានលម្អិតពិនិត្យតាមដានសកម្មភាពអាជីវកម្ម និងមានផែនការលក់ឱ្យបានច្រើននិងព្រមទាំងបង្កើនទាំងបង្កើនគុណភាពនិងបរិមាណដើម្បីទទូលបានកត្តិស័ព្ទឈ្មោះអាជីកម្មបានយូរអង្វែង ប៉ុន្តែសូមកុំធ្វើភ្លេចគិតពីសុខភាពឱ្យសោះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នក ស្រុតចុះ។ រាល់ការងារ អាជីពនឹងទទួលមិនផលទេ ។ រាល់ការសហការទាំងឡាយគឺមិនអាចសម្រេទៅតាមបំណងទេថែមទាំងមានសកម្មភាពរអាក់រអួល។ លើសពីនេះត្រូវចាប់ផ្តើមការងារប្រឹងប្រែងដោយខ្លួនឯង នោះនឹងពិតជាទទួលបាននូវលទ្ធផលល្អមិនខាន ។ ជាការពិត លោកអ្នកមិនគួរធ្វើអ្វីមួយដោយបង្ខំពេកនោះទេព្រោះសុទ្ធតែត្រូវការពេលវេលា។ កុំចាយវាយលុយកាក់ខ្ជះខ្ជាយខ្លាំងពេក ដែលនាំឱ្យមានការប៉ះពាល់ស្ថិររភាពហិញ្ញវត្ថុអ្នក និងកួរលើកកម្ពស់សមត្ថភាព និងអភិវឌ្ឍន៍វិជ្ជាជិវៈ ថ្មីៗដែលជួយជំរុញ អាជីវកម្ម និងការងាររឹតតែរីកចម្រើន។