ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥នេះ ជូត ឆ្លូវ មមែ វក ចរ រាសីឡើងខ្ពស់ត្រដែតល្អណាស់ លោកអ្នកនឹងក្លាយ...

ឆ្នាំទាំង៥នេះ ជូត ឆ្លូវ មមែ វក ចរ រាសីឡើងខ្ពស់ត្រដែតល្អណាស់ លោកអ្នកនឹងក្លាយជាម្ចាស់ទ្រព្យ លាភសំណាង និងតំណែងការងារក្នុងវេលានេះ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាង និងភោគទ្រព្យថ្ងៃនេះហូរចូលផ្ទះរបស់អ្នកពេញប្រៀប។ លោកអ្នកនឹងអាចសម្រេចការងារអ្វីៗបានដោយងាយស្រួលណាស់។ សូមកុំបារម្ភនឹងកិច្ចការដែលបម្រុងធ្វើ ចាប់ផ្តើមថ្ងៃនេះនឹងទទួលបានផលជាទីគាប់ចិត្ត។ ជោគជាតារាសីថ្ងៃនេះ តម្រូវឲ្យអ្នកធ្វើទានសណ្តោសប្រណីអ្នកទ័កក្រ ដោយចិត្តជ្រះថា្ល។ ការទិញចូលអចលនទ្រព្យ អាចធ្វើទៅបានដោយគ្មានមន្ទិលអ្វីទេ។ អ្នកអាចធ្វើពិធីមង្គលនានាបាន ដោយចាប់ផ្តើមនៅទិសឥសាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ ទទួលបានតែភាពជោគជ័យ។ សូមអ្នករងចាំដំណឹងល្អ និងរីករាយទទួលវាចុះនៅថ្ងៃនេះ។ សំណាងលាភសត្វជើងពីរនឹងបានដឹងនៅពេលរសៀល ប៉ុន្តែសំណាងនេះផ្សារភ្ជាប់នឹងភាពសុច្ចរឹតទៀងត្រង់។ ថ្ងៃនេះរាសីអ្នកមិនត្រូវគ្នានឹងមនុស្សកើតឆ្នាំមមែ ដូច្នេះសូមរក្សាគំលាតទើបមិននាំកង្វល់។ ការបណ្តាក់ទុន អ្នកធ្វើទៅបាន ប៉ុន្តែគួរការងារជាក្រុមនឹងទទួលផលច្រើន។ សម្រាប់ទំនាក់ទំនងប្តីប្រពន្ធ និងគូស្នេហ៍មានភាពល្អូកល្អឺនខ្លាំងណាស់។ សូមរក្សាសុខភាព ដោយពិសារ អាហារស្អាត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបណាស់ ប៉ុន្តែសូមរក្សាឥរិយាបថសមរម្យទៅកាន់មនុស្សនៅជុំវិញខ្លួន។ ច្រានចោលកិច្ចការដែលអ្នកមិនមានបទពិសោធន៍ ឬការងារដែលនាំរវល់ តែមិនអាចរកបានផលច្រើន។ គួររក្សាភាពអត់ធ្មត់សិន ព្រោះមនុស្សដែលចាំមើលបំណាំអ្នកមានច្រើន​។ ធ្វើអ្វីក៏ដោយ ត្រូវប្រាកដថាមិនប៉ះពាល់ដល់សេចក្តីសុខអ្នកដទៃ។ ជៀសវាងមនុស្សកើតឆ្នាំចរសិនថ្ងៃនេះ។ គូស្នេហ៍រក្សាគ្នាបានល្អណាស់ ប៉ុន្តែសូមកុំមើលងាយស្ថានការណ៍ គួររឹតចំណងស្នេហ៍ជាប្រចាំ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន គួរធ្វើបន្ថែម។ សំដីខ្លះមិនគួរនិយាយទេ បើទោះជាសំដីពិតក៏ដោយ រក្សាការសំងាត់ជានិច្ច។ មនុស្សដែលអាចពឹងពាក់បាន មានកំណើតឆ្នាំរកា ហើយគួរជៀសវាងមនុស្សឆ្នាំជូត។ សញ្ញាណនៃមន្ទិល និងគ្រោះថ្នាក់មានច្រើន ប៉ុន្តែអ្នកអាចបញ្ជៀសបានដោយធ្វើទំនាក់ទំនងល្អជាមួយកុមារ។ ទំនាក់ទំនងផ្ទាល់ខ្លួនហាក់មានភាពរកាំរកូសបន្តិច សូមអនុគ្រោះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យបានល្អ។ រក្សាគំលាតជាមួយមនុស្សឆ្នាំចរ ក្នុងការពិភាក្សាការងារធំ។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុ។ សញ្ញាណនៃសុខភាពផ្នែកឆ្អឹងមានភាពប៉ះពាល់បន្តិចបន្តួច ដូច្នេះសូមឈរ អង្គុយឲ្យបានត្រឹមត្រូវ។ សូមជៀសជម្លោះដែលនាំដោយមនុស្សស្រីនៅថ្ងៃនេះឲ្យបាន ពីព្រោះនឹងនាំអ្នកទៅជួបកង្វល់ក៏ស្មុគ្រស្មាញ។ គូស្នេហ៍ និងប្តីប្រពន្ធមានក្តីស្រលាញ់រាបអានគ្នាណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមិនសូវទទួលបានផលលាភដូចការរំពឹងទេ ដូច្នេះសូមគុណគូររកមធ្យោបាយទប់ទល។ កុំទុកចិត្តនរណាឡើយ ប្រយ័ត្នចាញ់បោកគេ។ ជម្លោះ និងការនិន្ទាឈ្នានីសមានច្រើន ប៉ុន្តែកុំបារម្ភភាពអត់ធ្មត់ និងស្ងៀមស្ងាត់អាបញ្ជៀសស្ថានភាពនេះបានដោយជោគជ័យ។ កុំចិត្តល្អ ឲ្យគេខ្ចីបុលទ្រព្យធនឡើយ សញ្ញាណនៃការសងត្រឡប់មកវិញមានតិចតួចណាស់។ កំឡោះក្រមុំមិនគួរសម្រេចចិត្តសារភាពស្នេហ៍ពេលនេះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើអ្វីដែលអ្នកមិនស្គាល់ស្ថានការណ៍ច្បាស់ទេ។ កុំទាន់សម្រេចចិត្តប្តូរការងារ ឬមុខរបរពេលនេះ ផលប្រយោជន៍មានតិចណាស់ គួររក្សាការងារចាស់សិន។ សូមធ្វើជាមិត្តនឹងមនុស្សឆ្នាំឆ្លូវទើបប្រសើរ។ គួររៀបចំកិច្ចការងារសំខាន់នៅទិសនិរតី។ ទំនាក់ទំនងស្នេហាប្រុសស្រី មានភាពល្អូនល្អឺននឹងគ្នាណាស់។   

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងមានសំណាងណាស់ថ្ងៃនេះ។ រាល់ការងារនានាដែលអ្នកធ្វើទៅហើយ នឹងទទួលបានការគាំទ្រ ផលលាភក៏ប្រមូលបានច្រើន។ សំដីអ្នកហាក់មានរស និងគួរជឿជាក់ណាស់ ដូច្នេះសូមធ្វើទំនាក់ទំនងការងារឲ្យបានច្រើន។  ភាពរីករាយក្នុងទំនាក់ទំនង និងក្រុមគ្រួសារមានច្រើន។ ចូររាប់អានក្មេងៗ ព្រោះពួកគេនឹងអាចជួយសង្គ្រោះដល់គ្រោះថ្នាក់នានា។ ចំពោះសុខភាព សុវត្ថិភាព គ្មានអ្វីគួរឲ្យបារម្ភទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផលក្នុងការងាបានទាំងអស់ ដូច្នេះសូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនឲ្យសោះ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ហើយនឹងអាចមកពីទិសនិរតី ដោយមនុស្សជាទីស្រលាញ់។ សូមកុំធ្វើទំនាក់ទំនងជិតស្និទនឹងមនុស្សផ្ទុយភេទ ដែលកើតថ្ងៃពុធសិន។ ការប្រមូលទិញអចលនទ្រព្យអាចធ្វើទៅបាន ហើយមង្គលក៏កើតមានច្រើនផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អ ប៉ុន្តែពាក់ពឹងនឹងឥរិយាបថរបស់អ្នក។ ចំពោះសំដី ត្រូវប្រយ័ត្ន បើមិនមានប្រយោជន៍មិនបាច់និយាយទេ។ ភាពស្ងប់ស្ងាត់របស់អ្នក នឹងនាំការសង្ស័យដល់សត្រូវរបស់អ្នក។ កុំពាក់ព័ន្ធនឹងជម្លោះ។ ស្នេហាកំឡោះក្រមុំដំណើរការទៅល្អប្រសើរណាស់ ចំណែកអ្នកមិនទាន់មានដៃគូនឹងជួបមនុស្សដែលរំពឹងទុក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកជាម្ចាស់នៃភាពរីករាយ និងសុភ មង្គល។ ការងារមុខរបររកស៊ីស្គាល់តែភាពចម្រើនលូតលាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងច្រើនណាស់។ សូមរក្សាភាពស្ងប់ស្ងាត់នៅពេលអ្នកអបអរភាពជោគជ័យ ព្រោះគ្មានប្រយោជន៍អីត្រូវវៃស្មៅបង្អើលពស់ទេ។ វេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផលល្អដែរ។ មនុស្សគួរប្រាស្រ័យទាក់ទងមានកំណើតថ្ងៃព្រហស្បតិ៍។ គូស្នេហ៍យល់ចិត្ត ស្រុះស្រួលគ្នាល្អណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់នៅទ្រឹង ប៉ុន្តែសូមកុំបារម្ភពេក ដោះស្រាយដោយសន្តិវិធី។ គម្រោងការងារម៉ត់ចត់ត្រឹមត្រូវ តែងនាំអ្នកឲ្យទទួលបានជោកជ័យ។ ការជឿទុកចិត្តមនុស្ស គួរប្រុងប្រយ័ត្ន ត្រូវចេះពិចារណា។ ទង្វើប៉ះពាល់ផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ទ្ធទេ។ សូមរំលត់កំហឹងឲ្យបាន ពីព្រោះវានឹងនាំគ្រោះថ្នាក់ដល់ការងាររកស៊ីរបស់អ្នក។ ទំនាក់ទំនងសេ្នហា ហាក់មានកង្វល់មន្ទិលច្រើន សូមចេះកែប្រែស្ថានការណ៍ដោយការយោគយល់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!