ហោរាសាស្រ្តប្រចាំសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ចូរទំនាក់ទំនង និងពិភាក្សាជាមួយមនុស្សកើតថ្ងៃច័ន្ទ នឹងជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ ការប្រមូលទិញអចលនទ្រព្យគឺអាចធ្វើទៅបាន និងទទួលបានមង្គលផងដែរ។ សម្រាប់គូស្នេហ៍ សូមរក្សាលំនឹងផ្លូវចិត្តគ្នាទៅវិញទៅ មក។ សម្រាប់សុខភាពសូមរកពេលសម្រាកឲ្យបានច្រើន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន។ លោកអ្នកហាក់រវល់ខ្លាំងក្នុងការងារ តែទោះយ៉ាងនេះក្តីសូមរកពេលដើម្បីទំនាក់ទំនងខាងក្រៅដើម្បីដកស្រង់បទពិសោធន៍ និងទទួលយោបល់ពីអ្នកដទៃ។ លោកអ្នកមានមនុស្សមួយចំនួនចាំមើលបំណាំ ដូច្នេះសូមប្រយ័ត្ន អត់ធ្មត់ ហើយរក្សាភាពស្ងៀមស្ងាត់។ ការធ្វើដំណើរផ្លូវឆ្ងាយ សូមប្រយ័ត្នមាត់។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អឺននឹងគ្នាណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសំដីរបស់អ្នកនឹងទទួលការជឿជាក់ណាស់។ ទំនាក់ទំនងសេ្នហាប្តីប្រពន្ធ និងគូស្នេហ៍មានភាពចុះសម្រុង ស្រលាញ់រាបអានគ្នាណាស់។ សម្រាប់សុខភាពលោកអ្នកប្រយ័ត្នគ្រោះគ្រិចដៃជើង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ចូរធ្វើទំនាក់ទនងជាមួយមនុស្សឲ្យច្រើន ដើម្បីទទួលបានគំនិតយោបល់។ ការផ្លាស់ប្តូរការងារ និងការបណ្តាក់ទុនធំដុំ មិនគួរចាប់ផ្តើមថ្ងៃនេះទេ។ សូមលោកអ្នករស់នៅថ្ងៃនេះរបៀបធម្មតា និងស្ងប់ស្ងៀម។ ពន្យាពេលប៉ុនប៉ងធ្វើពិធីមង្គលសិន ហើយរងចាំពេលល្អមកដល់ទើបចាប់ផ្តើម។ ចំពោះគូស្នេហ៍ ហាក់មានភាពសោះអង្គើយនឹងគ្នាបន្តិច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ អ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ចូរគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកដើម្បីបញ្ជៀសការខាតបង់។ មនុស្សដែលគួរជៀសវាងក្នុងការពិភាក្សាការងារធំ គឺមានកំណើតឆ្នាំម្សាញ់។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អឺននឹងគ្នាណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកគួរប្រាស្រ័យទាក់ទងនឹងមនុស្សផ្ទុយភេទ ហើយមាន វ័យក្មេង។ សូមរក្សាឥរិយាបទ និងពាក្យសំដីល្អសមរម្យ ចំពោះមនុស្សផងគ្នា។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ ឬអ្នកមិនសូវជឿទុកចិត្ត។ ចំពោះសុខភាព ចូរប្រយ័ត្នជំងឺបំពង់ អាហារ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុង និងអាណិតស្រលាញ់គ្នាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ ដូច្នេះមុខរបរការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ ទំនាក់ទំនងប្រុសស្រី ហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ ការលក់ចេញទិញចូលអចលនទ្រព្យគួរកុំធ្វើធំដុំពេក ពីព្រោះការងារនេះហាក់មានមន្ទិលច្រើន។ គូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អប្រសើរណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ មនុស្សដែលតែងនិន្ទាឈ្នានីសអ្នកនឹងបោះបង់គំនិតនោះចោល។ ទិសនៃភោគទ្រព្យថ្ងៃនេះ គឺទិសឥសាន។ ចំពោះសុខភាព ចូរប្រយ័ត្នរបបអាហារ សូមពិសារអាហារដែលមានជីជាតិដល់សុខភាព។ គូស្នេហ៍មានអធ្យាស្រ័យ ស្រលាញ់រាប់អានគ្នាណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សូមមានចិត្តល្អ និងចេះអនុគ្រោះដល់មនុស្សជុំវិញខ្លួន។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ច្បាស់ និងមានកំណើតឆ្នាំមមី។ សម្រាប់គូស្នេហ៍ និងកំឡោះក្រមុំ ទំនាក់ទំនងសេ្នហាកំពុងដំណើរការទៅយ៉ាងល្អបំផុត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ ការកិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ លាភសំណាង និងទ្រព្យធនរបស់អ្នកនឹងហូរចូលក្នុងផ្ទះយ៉ាងច្រើន ហើយរក្សាស្ថេរភាពបានយូរណាស់។ មង្គលនានាអាចសម្រេចធ្វើបានគ្រប់ពេលទាំងអស់ គ្មានអ្វីមកបង្អាក់ទេ។ សម្រាប់គូស្វាមីភរិយាមានភាពស្រលាញ់រាប់អានគ្នាណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ សូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានសមរម្យ ដើម្បីប្រមូលយកលាភសក្ការៈមកកាន់កាប់។ កុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកប្រាថ្នាមិនបានដូចបំណង។ ទទួលគំនិតយោបល់របស់អ្នកជុំវិញខ្លួន មកគិតគូរ ព្រោះគំនិតច្រើនប្រសើរជាងគំនិតតិច។ សូមជៀសវាងជម្លោះ និងបញ្ហារបស់អ្នកដទៃឲ្យបានដាច់ខាត។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព