ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល ថោះ មមែ វក រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រព្យ និងតំណែ...

ឆ្នាំទាំង៥ ខាល ថោះ មមែ វក រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រព្យ និងតំណែងការងារ នឹងមានដល់អ្នក សូមរីករាយទទួលផលលាភ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីចិញ្ចឹមជីវិតនៅក្នុងថ្ងៃនេះហាក់មិនសូវទទួលបានផលចំណេញ និងជោគជ័យតាមបំណងប្រាថ្នាឡើយ។ លោកអ្នកមានមនុស្សច្រណែននិន្ទា និងចាំតែជាន់កែងប៉ុណ្ណោះ។ សូមកុំមានភាពស្មុគ្រស្មាញបោះបង់ចោលការតាំងចិត្ត ស្ងប់ស្ងាត់ ហើយដើរចេញពីបញ្ហា។ ចូរកុំធ្វើដំណើរផ្លូវឆ្ងាយបើគ្មានភាពចាំបាច់។ ដោយឡែកគូស្នេហ៍មានភាពសង្ស័យនឹងគ្នាបន្តិចបន្តួច ចូរពិភាក្សាដោយសន្តិវិធី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រមុខរបររកស៊ីជួញដូរ និងកិច្ចការងារ មានដំណើរការល្អជាប្រក្រតី។ ​សំណាងរបស់លោកអ្នកកំពុងតែធ្វើដំណើរក្នុងគន្លងផ្លូវ ដូច្នេះសូមរក្សាចិត្តល្អចំពោះអ្នករាល់គ្នា។ ការបណ្តាក់ទុនអាចធ្វើទៅបាន ប៉ុន្តែសូមជ្រើសរើសពេលព្រឹកដើម្បីចាប់ផ្តើម។ លោកអ្នកអាចមានកង្វល់ដោយសារបញ្ហាមនុស្សក្នុងគ្រួសារ។ មនុស្សដែលលោកអ្នកអាចពឹងពាក់បាន គឺមានកំណើតថ្ងៃព្រហស្បត្តិ៍។ សម្រាប់គូស្នេហ៍មានក្តីស្រលាញ់រាប់អានគ្នាណាស់។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរ។​ ជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការ។ រាល់កិច្ចការងារ និងអាជីវកម្មនឹងទទួលបានភាពជោគជ័យធំណាស់។ លោកអ្នកជាម្ចាស់នៃភោគទ្រព្យដែលហូរចូលពីទិសឥសាន។ កុំខ្លាចក្នុងការផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗគ្រប់យ៉ាងនឹងនាំផលដ៏ប្រសើរណាសើ។​ ចំពោះសេចក្តីស្រលាញ់ លោកអ្នកនឹងទទួលបានចម្លើយយ៉ាងពេញចិត្តពីដៃគូ។ ​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ ប្រាក់កាក់នឹងហូរចូលក្នុងផ្ទះ ដោយគ្មានអ្វីមករំខានឡើយ ចំណែកអ្នកធ្វើការងារនឹងទទួលបានការលើកទឹកចិត្តពីចៅហ្វាយនាយ ហើយលទ្ធភាពអភិវឌ្ឍន៍ការងារក៏មានច្រើន។ សម្រាប់ទំនាក់ទំនងសេ្នហា គុស្នេហ៍យល់ចិត្តថ្លើមគ្នាណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ ប្រសិនបើអ្នកមានផលលំបាកផ្នែកហរិញ្ញវត្ថុ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សចាស់។ លាភសំណាងរបស់អ្នកផ្សារភ្ជាប់នឹងកុមារ។ ទិសដែលនាំមង្គលក្នុងថ្ងៃនេះ គឺទិសបូព៌។ ថ្ងៃនេះសុខភាពរបស់លោកអ្នក អាចប៉ះពាល់តិចតួចផ្នែកផ្លូវដង្ហើម។

 ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់     សម្គាល់។  សូមលោកអ្នកធ្វើទំនាក់ទំនងនឹងមនុស្សវ័យក្មេងផ្ទុយភេទ គេនឹងអាចជួលើកស្ទួយស្ថានការណ៍បានកាន់តែប្រសើរ។ ចូរផ្តោតលើសកម្មភាពបច្ចុប្បន្ន ការផ្លាស់ប្តូរកិច្ចការងារ និងអាជីវកម្មនឹងមិនអាចឲ្យទទួលផលធំដុំទេ ដូច្នេះរក្សាអ្វីដែលមានក្នុងដៃសិន។  ដោយឡែកគូស្នេហ៍ ស្រលាញ់គោរពចិត្តគ្នាបានយ៉ាងល្អប្រសើរ។

ឆ្នំាមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ជាធម្មតា។ ប្រសិនបើអ្នកមានមន្ទិលក្នុងកិច្ចការងារ សូមធ្វើទំនាក់ទំនងជាមួយមនុស្សចាស់ក្នុងគ្រួសារ។ ការរក្សាគម្លាតពីមនុស្សដែលមានឆ្នាំកុរគឺប្រសើរណាស។ ចូរកុំជឿទុកចិត្តនរណាក្រៅពីខ្លួនឯង ព្រោះលោកអ្នកមានសញ្ញាណចាញ់បោកគេ។ ថ្ងៃនេះអ្នកនឹងមានសំណាងលើបញ្ហាជីវិតផ្ទាល់ខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការ និងការបណ្តាក់ទុន។ ចូរត្រៀមខ្លួនទទួលយកផលលាភ និងជោគជ័យ ប៉ុន្តែសូមកុំធ្វេសប្រហែស ដោយជឿទុកចិត្តមនុស្សដោយងាយ។ រក្សាភាពសម្បុរស ប្រយ័ត្នាពាក្យសំដី មិនគួរនិយាយរឿងមិនមានប្រយោជន៍ទេ។ កុំលាយឡំការងារផ្ទាល់ខ្លួន និងអាជីវកម្ម។ សម្រាប់សេចក្តីស្នេហា សូមរក្សាទឹកចិត្តមនុស្សជាទីស្រលាញ់ និងមានក្តីមេត្តា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងាររកស៊ីរបស់លោកអ្នក គ្មានអ្វីអាចបង្អាក់បានឡើយ។ ជៀសវាងពិភាក្សាការងារធំជាមួយមនុស្សឆ្នាំជូត ហើយមនុស្សដែលអាចពឹកពាក់បានគឺមានកំណើតឆ្នាំឆ្លូវ។ ការបណ្តាក់ទុន និងផ្លាស់ប្តូរការងារថ្មីគឺអាចធ្វើទៅបាន ប៉ុន្តែសូមកុំបោះបង់ការងារចាស់ បើអ្នកមិនទាន់ច្បាស់ការងារថ្មី។ ពេលវេលាមង្គលគឺនៅចមន្លោះម៉ោង៨ ទៅ១១ព្រឹក។ ថ្ងៃនេះចំណងសេ្នហា មានភាពចុះសម្រុងគ្នាជាធម្មតា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងណាស់ណាទេ ព្រោះលទ្ធផលវិជ្ជមានស្ថិតក្នុងដៃអ្នកហើយ។ ពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលណាស់ ដូច្នេះចូរប្រើពេលនេះដើម្បីទាញផលចំណេញ និងជោគជ័យក្នុងរបរចិញ្ចឹមជីវិត។ ចូរជៀសឲ្យបានពីជម្លោះ ដែលនឹងនាំមកដោយមនុស្សស្រីវ័យចំណាស់។ អ្នកមិនគួរពាក់ព័ទ្ធបញ្ហាអ្នកដទៃទេ ទោះល្អអាក្រក់ក្តី។ សម្រាប់កំលោះក្រមុំនឹងទទួលបានចម្លើយវិជ្ជមានពីមនុស្សដែលអ្នកពេញចិត្ត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបាន ផលចំណេញយ៉ាងធំសម្បើម សូមរក្សាលាភសំណាងនោះដោយការដាក់ទានទៅមនុស្សទ័លក្រ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់។ ថ្ងៃនេះនឹងនាំសំណាង និងភាពរីករាយផ្អែមដល់ជីវិតរបស់អ្នក។ រក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដោយឥរិយាបថល្អ និងស្មោះត្រង់ជានិច្ច។ សម្រាប់គូស្នេហ៍ ភាពល្អូកល្អឺនមានពេញមួយថ្ងៃតែម្តង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារួទាំងអស់របស់លោកអ្នកនឹងទទួលបានការគាំទ្រច្រើនពីមនុស្សជុំវិញខ្លួន។ អ្នកគួរចំណាយពេលក្នុងថ្ងៃនេះ ដោយម៉ត់ចត់ ហើយជៀសពីជម្លោះ និងការនិន្ទាឈ្នានីសផ្សេៗ។ លោកអ្នកអាចនឹងមានគេនាំបញ្ហាមកឲ្យ ដូច្នេះចូរឆ្លើយតប ហើយដោះស្រាយដោយភាពវ័យឆ្លាត។ ឳកាសការងារក្នុងថ្ងៃនេះមានច្រើន ប៉ុន្តែផលរំខានក៏មានមិនតិចដែរ ដូច្នេះប្រសិនបើអ្នកអាចគ្រប់គ្រងស្ថានការណ៍បាន លោកអ្នកនឹងមានថ្ងៃដ៏ល្អ។​ ដោយឡែកទំនាក់ទំនងសេ្នហា លោកអ្នកស្គាល់តែមង្គលសួស្តី។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!