ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះអំណោយផលសម្រាប់រាល់កិច្ចការនានា។ អ្នករកស៊ីលក់ដូរនឹងទទួលបានផលចំណេញលើសពីការរំពឹងទុក ចំណែកដៃគូអាជីវកម្មក៏ទុកចិត្តថ្លើមអ្នកខ្លាំងផងដែរ។ ដោយឡែកលោកអ្នកធ្វើការរដ្ឋឯកជន នឹងទទួលបានដំណឹងដ៏ល្អតបស្នងការខិតខំប្រឹងប្រែងក្នុងកិច្ចការ។ សូមលោកអ្នកកុំមានមន្ទិលសង្ស័យឡើយ ចាប់យកឳកាសទាំងឡាយក្នុងពេលនេះ ព្រោះអ្វីៗទាំងអស់ស្ថិតក្នុងគន្លងភោគផល។ សម្រាប់សេចក្តីសេ្នហា លោកអ្នកមានភាពសុខដុមរមនាណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន។ សូមបង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបន្ថែម ពិសេសមនុស្សក្នុងរង្វង់ការងារ។ សូមលោកអ្នកបោះបង់ចោល ចរិករឹងរូសឆាប់ខឹងរបស់អ្នកឲ្យបាន ហើយប្តូរមករស់នៅក្នុងសភាពស្ងប់ស្ងាត់ និងអធ្យាស្រ័យ នោះអ្នកនឹងទទួលបានលាភសំណាងទ្វេរគុណ។ ចំពោះទំនាក់ទំនងស្នេហា គូស្នេហ៍ស្រលាញ់ស្មោះស្ម័គ្រនឹងគ្នាណាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីទទួលបានភាពជោគជ័យខ្លាំងណាស់។ ពាក្យសំដីរបស់អ្នកនឹងក្លាយជាកូនសោរនៃភាពជោកជ័យ ដូច្នេះសូមប្រើប្រាស់ពេលថ្ងៃនេះបង្ហាញចេញគំនិតយោបល់របស់អ្នក។ ចំពោះពិធីមង្គលនានា លោកអ្នកអាចរៀបចំធ្វើបាន ហើយមង្គលក៏កើតមានផងដែរ។ សូមកុំបារម្ភពីមនុស្សដែលតែងនាំកង្វល់ដល់អ្នក ថ្ងៃនេះគេដឹងបោះបង់បំណងរបស់គេ។ លោកអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់គ្រួសារផងដែរ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពល្អូកល្អឺនណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកលែងមានបញ្ហាទៀតហើយ អ្វីៗនឹងអាចដោះស្រាយបានយ៉ាងស្រួល។ លាភសំណាងរបស់អ្នកទាក់ទងជិតស្និទ្ធនឹងមនុស្សវ័យចំណាស់ក្នុងក្រុមគ្រួសារ។ លោកអ្នកហាក់មានសញ្ញាណនៃកំហឹង ដូច្នេះចូរព្យាយាមយ៉ាងណាកុំពាក់ព័ន្ធនឹងបញ្ហា។ សូមលោកអ្នករីករាយសម្រាប់ដំណឹងល្អដែលអ្នករំពឹងទុក។ លោកអ្នកអាចនឹងសំឡឹងឃើញថានឹងចំណាយទុនច្រើន ប៉ុន្តែកុំបារម្ភចំណូលដ៏ច្រើនឆ្លើយតបនឹងទុនទាំងនោះ។ ចំពោះគូស្នេហ៍ មានភាពចុះសម្រុងគ្នាណាស់។ ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ សូមព្យាយាមបន្ថែម ហើយប្រឈមមុខនឹងភាពបរាជ័យរបស់អ្នក ព្រោះអ្នកអាចកែប្រែស្ថានការណ៍ដ៏អាក្រក់នានាបានដោយងាយស្រួល។ ប្រសិនបើអ្នកមិនច្បាស់ សូមពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្តបំផុត ប៉ុន្តែជៀសវាងមនុស្សឆ្នាំមមី។ សុខភាពសន្លាក់ និងឆ្អឹង អាចនឹងរំខានអ្នកក្នុងថ្ងៃនេះ សូមមានការប្រុងប្រយ័ត្ន។ សម្រាប់ទំនាក់ទំនងស្នេហា គូស្នេហ៍គោរពស្រលាញ់គ្នាណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះមានអំណោយផលខ្លាំងសម្រាប់រាល់កិច្ចការនានា។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ ជំហ៊ានរបស់អ្នកស្ថិតក្នុងខ្សែបន្ទាត់ជោគជ័យ។ ប៉ុន្តែសូមអ្នកគ្រប់គ្រង គំនិតយោបល់របស់ខ្លួន រក្សាជំហរឲ្យបាន។ ការជឿទុកចិត្ត គឺត្រូវតែស្ថិតក្នុងបរិបទច្បាស់លាស់។ ការបណ្តាក់ទុន និងទិញអចលនវត្ថុនឹងទទួលបានផលល្អ ប៉ុន្តែរាល់ការចំណាយសូមមានខ្ទង់ច្បាស់លាស់។ រាសីអ្នកថ្ងៃនេះ មិនត្រូវគ្នានឹងមនុស្សឆ្នាំកុរនោះទេ។ ចំពោះគូស្នេហ៍ យល់ចិត្តថ្លើមគ្នាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវចេះថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីសដឲនៅក្បែរខ្លួន។ សូមរស់នៅ និងប្រកបការងារដោយមានគម្រោងការ។ លោកអ្នកមិនគួរទាក់ទងមនុស្សមានកំណើតថ្ងៃពុធទេ។ សម្រាប់គូស្នេហ៍ស្រលាញ់គ្នាណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្ម។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែសូមមកុំព្រួយបារម្ភ បញ្ហានឹងអាចដោះស្រាយបានដោយងាយស្រួល។ ប៉ុន្តែសូមរក្សាគ្រប់គ្រងចំណាយ ដូច្នេះការបណ្តាក់ទុនធំមិនគួរធ្វើប្រសិនបើមិនមិនទាន់ច្បាស់ ឬគ្មានគម្រោង។ សូមរក្សាគំលាតពីមនុស្សឆ្នាំជូត និងទាក់ទងមនុស្សឆ្នាំរកា។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អប្រសើរណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើន ចំណែកដៃគូអាជីវកម្មក៏ហាក់មិនមានភាពស្មោះត្រង់ដែរ ដូច្នេះចូរផ្អាកការសម្រេចចិត្តធំដុំសិន ហើយរងចាំឳកាសល្អ។ សូមកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ ចំណែកបញ្ហានានាដែលទាក់ទងហិរញ្ញវត្ថុមិនគួរចំណាយឡើយ ពិសេសកុំឲ្យគេខ្ចី ព្រោះហានិភ័យនៃភាពបោកប្រាស់មានក្នុងថ្ងៃនេះ។ សូមជៀសវាងគ្រឿងស្រវឹង និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។ ទំនាក់ទំនងផ្ទាល់ខ្លួន ហាក់រកាំរកូសបន្តិច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរល្អជាប្រក្រតី។ លោកអ្នកមានមនុស្សច្រណែន ប៉ុន្តែត្រូវរៀបបំភ្លេច ហើយផ្តោតលើកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើ។ តថ្ងៃនេះចូរដើរសំដៅគន្លងជោគជ័យនៅទិសពាយ័ព្យ ហើយជៀសវាងមនុស្សដែលមានសំដីផ្អែមល្ហែម។ គួរចំណាយពេលវិភាគស្ថានភាពការងារ ប៉ុន្តែចៀសវាងនិយាយរឿងមិនគួរនិយាយ ពិសេសទាក់ទងនឹងមិត្តរួមការងារ។ ចំពោះទំនាក់ទំនងសេ្នហា គឺមានភាពចុះសម្រុងគ្នាជាប្រក្រតី។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ និងត្រូវរក្សាសំដីទន់ភ្លន់។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយឲ្យចប់។ ពេលវេលាសំណាងរបស់អ្នក នៅពេលព្រឹក ប៉ុន្តែលោកអ្កអាចសម្រេចចិត្តទិញចូល ឬធ្វើពិធីមង្គលនៅពេលល្ងាចបានដោយគ្មានផលអាក្រក់ឡើយ។សម្រាប់កំលោះក្រមុំ លោកអ្នកនឹងជួបមនុស្សជាទីពេញចេញ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយស្ថានការណ៍។ អ្នកគួរពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម។ កុំពាក់ព័ន្ធជំលោះ និងបញ្ហារបស់អ្នកដទៃឡើយ បើទោះបីជាមានការពឹងពាក់ក៏ដោយ សូមសម្រេចចិត្តដោយគិតគូរឲ្យបានវែងឆ្ងាយ។ អ្នកគួររកពេលវេលាដើម្បីសម្រាកឲ្យបានច្រើន។ សម្រាប់ទំនាក់ទំនងស្នេហា ចូរមានកាអនុគ្រោះ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព