ហោរាសាស្រ្តថ្ងៃប្រចាំច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួនយ៉ាងច្រើនណាស់។ ប្រសិនបើលោកអ្នកសម្រេចចិត្តទិញចលនទ្រព្យ និងអចលនទ្រព្យក្តីនឹងទទួលបានផលចំណេញ ព្រមទាំងមង្គលជាទីពេញចិត្ត។ ដោយឡែកចំពោះសុខភាព ចូរសម្រាកឲ្យបានច្រើន ព្រោះអារម្មណ៍តានតឹងកំពុងរំខានដល់ដំណេករបស់លោកអ្នក។ សម្រាប់គូស្នេហ៍ ចុះសម្រុងគ្នាណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានការគាំទ្ររាល់កិច្ចការងារទាំងឡាយ ដូច្នេះចូរប្រើប្រាស់ពេលវេលាក្នុងថ្ងៃនេះទាញយកឳកាសរីកចម្រើនធំ។ ថ្ងៃនេះលោកអ្នកអាចសុំការពិភាក្សាពីមនុស្សនៅជុំវិញខ្លួន ប៉ុន្តែការជឿទុកចិត្តមានកំរិត។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ មិនមានផលរំខានធំដុំទេ ប៉ុន្តែក៏ទាមទារការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។ សម្រាប់គូស្នេហ៍ ទំនាក់ទំនងត្រូវការភាពយោគយល់ពីគ្នាទៅវិញទៅមក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចទិន្នផលខ្ពស់ណាស់។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អពីអ្វី ដែលលោកអ្នកបានរងចាំអស់ពេលជាយូរមកហើយ ប៉ុន្តែសូមរក្សាទឹកចិត្តសណ្តោស និងរស់នៅដោយកុំប្រមាថចំពោះរាល់ស្ថានភាពនានា។ ចំពោះការបណ្តាក់ទុនរកស៊ី គឺអាចចាប់ផ្តើមដំណើរការបាននៅថ្ងៃនេះ ហើយផលចំណេញមានកំរិតខ្ពស់។ មនុស្សដែលអាចជួយជ្រោមជ្រែងលោកអ្នកមានកំណើតថ្ងៃសុក្រ ប៉ុន្តែសូមជៀសវាងមនុស្សឆ្នាំវក។ ចំពោះទំនាក់ទំនងប្រុសស្រី មានភាពល្អូកល្អឺននឹងគ្នាណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកហាក់ទទួលផលបានតិច មិនស្មើនឹងកំលាំងទុនដែលដាក់ចេញនោះទេ។ សូមកែប្រែស្ថានការណ៍នេះ តាមរយៈការពិនិត្យសង្កេត និងរៀបចំគម្រោងការងារឲ្យបានលំអិត។ លោកអ្នកមានមនុស្សនិន្ទាឈ្នានីស ហើយអ្នកនោះក៏ជាមនុស្សដែលអ្នកធ្លាប់ជួយទំនុកបម្រុងផងដែរ។ សម្រាប់សុខភាពចូរប្រុងប្រយ័ត្នកុំធ្វើការលើកដាក់ធ្ងន់ ព្រោះអាចប៉ះពាល់ដល់ការគ្រិចថ្លោះ។ ចំពោះគូស្នេហ៍ ទាមទារការអនុគ្រោះខ្ពស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការភ័យព្រួយឡើយ ព្រោះកិច្ចការងារលោកអ្នកនឹងអាចសម្រេចទៅបាន ដោយមានការជ្រោមជ្រែងខ្ពស់ពីមនុស្សនៅក្នុងគ្រួសារ។ លោកអ្នកអាចមានមនុស្សនៅក្នុងក្រុមការងារកំពុងមើលបំណាំ ប៉ុន្តែសូមកុំមានចិត្តអន់អាក់ ឬខឹងសម្បារឡើយ គួរអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងៀមទើបជាការល្អប្រសើរ។ រាសីថ្ងៃនេះទាក់ទងនឹងគំនិតស្មារតី ដូច្នេះការគិតគូរពីការរៀនសូត្ររកបទពិសោធន៍ថ្មីជាការប្រសើរ។ សម្រាប់គូស្នេហ៍ លោកអ្នកទទួលបានសុភមង្គលណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបប្រទះភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនក្នុងកិច្ចការងារ និងមុខរបរផ្សេងៗ ដូច្នេះសូមរក្សាកិច្ចការងារជាធម្មតា កុំទាន់ធ្វើការបោះទុនតូចធំឡើយ។ ចំពោះការផ្លាស់ប្តូរការងារក៏មិនគួរសម្រេចចិត្តពេលនេះដែរ។ សូមប្រយ័ត្នចាញ់បោកពាក្យសំដីផ្អែមល្ហែមបង្កប់ដោយភាពមិនស្មោះត្រង់របស់មនុស្សដែលមកពីចំងាយ។ ចំពោះសុខភាព សូមប្រយ័ត្ន ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ ដោយឡែកកំលោះក្រមុំ មិនទាន់បានទទួលដំណឹងល្អមនុស្សក្នុងសុបិន្តឡើយ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ បញ្ហាតូចតាចថ្ងៃនេះហាក់រំខានដល់កិច្ចការ និងការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ សូមព្យាយាមរកមធ្យោបាយដោះស្រាយឲ្យបានឆាប់ លោកអ្នកមិនអាចបណ្តែតបណ្តោយឲ្យបញ្ហានេះអន្ទោលទៅមកបានទេ។ សូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយកុមារ ព្រោះភាពសោះអង្គើយ និងបណ្តាលឲ្យលំបាក់ក្នុងការជួសជុលចំណងនេះណាស់។ រាសីថ្ងៃនេះមិនត្រូវគ្នានឹងមនុស្សឆ្នាំឆ្លូវ ដូច្នេះមិនគួរពាក់ព័ន្ធពាក្យសំដីនឹងគ្នាទេ។ សម្រាប់ទំនាក់ទំនងប្តីប្រពន្ធ ហាក់មានភាពរកាំរកូសនឹងគ្នា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់។ រូបរាង និងពាក្យសំដីរបស់អ្នកក្នុងថ្ងែនេះមានឥទ្ធិពលទាក់ទាញមនុស្សនៅជុំវិញខ្លួនបានល្អ ដូច្នេះសូមប្រើឳកាសនេះអភិវឌ្ឍន៍កិច្ចការងារដែលអ្នកកំពុងមានក្នុងដៃ។ ប្រសិនបើអ្នកមិនសប្បាយចិត្តចំពោះអ្វីដែលអ្នកកំពុងមាន ការផ្លាស់ប្តូរអាចធ្វើទៅបានដោយជោគជ័យ និងទទួលផលល្អជាទីគាប់ចិត្តផងដែរ។ សូមថែរក្សាសុខភាពរបស់អ្នកដោយពិសារអាហារស្អាត ប្រយ័ត្នមានបញ្ហាពុលអាហារ។ ចំពោះគូស្នេហ៍ មានសេចក្តីសុខសម្រាន្តនឹងគ្នាណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ហើយការបណ្តាក់ទុនលើមុខរបរ ឬការងារថ្មីគឺអាចធ្វើទៅបាន ដោយគ្មានផលរំខានឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច ហើយភាពស្មោះត្រង់គឺជាគន្លឹះនៃភាពជោគជ័យក្នងថ្ងៃនេះ។ សូមកុំជឿទុកចិត្តមនុស្សដោយងាយ បើទោះបីគេជាមនុស្សដែលអ្នកធ្លាប់ប្រាស្រ័យទាក់ទងក្តី។ សូមចេះវិនិច្ឆ័យដោយសុទិដ្ឋិនិយម។ ចំពោះការធ្វើដំណើរ សូមរក្សាពាក្យសំដីឲ្យបានល្អ។ សម្រាប់គូស្នេហ៍ មានមានសុខសាន្តនឹងគ្នាណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សស្រីនៅក្នុងគ្រួសារ ប៉ុន្តែសូមរក្សាលាភនេះដោយសេចក្តីស្មោះត្រង់ និងអធ្យាស្រ័យក្នុងការរស់នៅ។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់ ប៉ុន្តែត្រូវត្រៀមគម្រោងទប់ស្កាត់បញ្ហាជាយថាហេតុ។ មនុស្សដែលអាចជួយលោកអ្នកបានមានកំណើតឆ្នាំម្សាញ់។ សម្រាប់គូស្នេហ៍ ស្រលាញ់រស់រាយនឹងគ្នាណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈមិនទាន់អាចមកដល់នៅពេលនេះទេ សូមព្យាយាមបន្ថែម ហើយជៀសវាងការបាក់ទឹកចិត្ត ព្រោះរឿងនេះជាហេតុការណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ សូមប្រុងប្រយ័ត្នលុយកាក់ មិនគួរពាក់ព័ន្ធនឹងបញ្ហាបំណុលទេ ព្រោះនឹងអាចចាញ់បោកគេ។ សូមធ្វើការពិភាក្សានឹងមនុស្សឆ្នាំជូត ព្រោះគេអាចជួយជ្រោមជ្រែងអ្នកបាន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ភាពរកាំរកូសអាចនឹងកើតឡើង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនណាស់។ សូមកុំមានចិត្តស្ទាក់ស្ទើរ អ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ សូមបើកការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ពិសេសមនុស្សនៅក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់លើជំហ៊ានដែលអ្នកត្រូវដើរ។ សូមកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសក្នុងក្រុមការងារ ពីព្រោះលោកអ្នកអាចនឹងត្រូវទទួលថ្មបាក់ដោយមិនដឹងខ្លួន។ សម្រាប់គូស្នេហ៍ យល់អធ្យាស្រ័យគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព