ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់បង្ហាញចំណេះជំនាញដូច្នេះលោកអ្នកប្រកបការងាររាជការ និងឯកជនមានលទ្ធភាពពេញទីក្នុងការបង្ហាញកិច្ចការដែលកំពុងមានក្នុងដៃ។ ដោយឡែក អាជីវករ ពាក្យសំដីរបស់លោកអ្នកទាក់ទាញមនុស្សជុំវិញខ្លួនបានល្អ ដូច្នេះប្រាក់កាសនឹងហូរចូលហោប៉ៅមិនដាច់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកពឹងផ្អែកទាំងស្រុងទៅលើគម្រោងដែលអ្នកមាន ដូច្នេះសូមពិនិត្យកែលម្អគម្រោងប្រសិនមានចំណុចខ្វះចន្លោះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយពាក្យសំដីទន់ភ្លន់ ពីព្រោះជោគជ័យ និងមង្គលកើតឡើងព្រោះមាត់។ សូមកុំបោះបង់ឳកាសការងារ ប៉ុន្តែសូមជ្រើសរើសការងារដែលសមនឹងអ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពជោគជ័យ និងលាភសំណាងធំណាស់ពីមនុស្សជាទីស្រលាញ់។ ក្នុងនោះដែរ ទំនុកចិត្តពីមនុស្សក្នុងការងារមានកំរឹតខ្ពស់ ដូច្នេះសូមរងចាំដំណឹងល្អពីថ្នាក់លើ។ សម្រាប់អ្នកប្រកបអាជីវកម្ម ទុនដែលអ្នកបានដាក់ចេញ នឹងទាញផលចំណេញដល់អ្នកជាប្រាកដ។ ប៉ុន្តែសូមរក្សាឲ្យបាននូវភាពស្មោះត្រង់ និងនិយាយតែរឿងចាំបាច់បានហើយ ដើម្បីកុំឲ្យមានបញ្ហាដល់ការងារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ភាពស្មុគស្មាញតូចតាចជាច្រើនកំពុងរំខានដល់ការងារ និងលាភសក្ការរបស់អ្នកក្នុងពេលនេះ។ ដូច្នេះសូមត្រៀមដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាដែលនឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តលើកិច្ចការណាមួយសូមដកឃ្លាសិន ហើយប្រើពេលឲ្យបានគ្រប់គ្រាន់គិតគូរឲ្យបានច្បាស់ កុំធ្វើអ្វីដែលអ្នកមិនច្បាស់។ សូមជៀសវាយយកខ្លួនទៅពាក់ព័ន្ធនឹងលុយកាក់ ពិសេសការខ្ចីបុលមិនត្រូវធ្វើនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារកំពុងតែមានភាពរីកចម្រើនខ្លាំងសម្បើមណាស់។ អ្វីដែលអ្នកសម្រេចចិត្តហើយ នឹងទទួលបានជោគជ័យ។ ថ្ងៃនេះសំណាងណាស់ ពីព្រោះមនុស្សផ្ទុយភេទក្នុងកន្លែងការងារនឹងជួយជ្រោមជ្រែងការងាររបស់អ្នកទាំងស្រុង ប៉ុន្តែត្រូវតបស្នងទៅវិញ ដោយភាពសប្បុរសរបស់អ្នក។ ចំពោះការចំណាយលុយធំដុំ មិនអាចធ្វើតែឯងបានទេ កិច្ចសហការទើបប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញទឹកចិត្តមនុស្ស។ ចូរពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយភាពរាំងស្ទះការងារកន្លងមកឲ្យបាននៅថ្ងៃនេះ។ កុំបណ្តែតបណ្តោយឲ្យមន្ទិលអន្ទោលក្នុងភាពជោគជ័យរបស់អ្នក ពីព្រោះវានឹងរំខានស្ថេរភាពការងារអ្នក ព្រមទាំងជីវិតផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សគាំទ្រច្រើន។ សូមកុំមានភាពស្មុគ្រស្មាញ និងអាក់អន់ចំពោះភាពបរាជ័យ ពីព្រោះវាជាមេរៀនដែលអ្នកត្រូវកែប្រែ។ រាសីអ្នកថ្ងៃនេះបង្ហាញឲ្យឃើញទស្សនវិស័យការងារវែងឆ្ងាយ ដូច្នេះសូមត្រៀមគម្រោងឲ្យមានច្បាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលមិនដាច់ ព្រោះតែទឹកចិត្តដ៏ល្អ និងភាពស្មោះត្រង់ដែលអ្នកកំពុងប្រតិបត្តិ។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងត្រូវបានជួយទំនុកបំរុងយ៉ាងសស្រាក់សស្រាំ។ ភាពសំងាត់នៃវិធីសាស្រ្ត និងគម្រោងការងារគួរតែថែរក្សាឲ្យល្អ ពីព្រោះលោកអ្នកមានមនុស្សប្រកួតប្រជែងច្រើន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សំណាង និងភាពជោគជ័យរបស់អ្នកស្ថិតក្នុងគន្លងប្រកៀកនឹងអ្នកយ៉ាងខ្លាំង ដូច្នេះសូមចេះចាប់យកឳកាសឲ្យបានរហ័ស និងត្រឹមត្រូវ។ ការជឿទុកចិត្តមនុស្សដែលមានសំដីទន់ភ្លន់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាកុំបណ្តោយឲ្យប៉ះពាល់កិច្ចកាងាររបស់អ្នកបាន។ សូមកុំសន្យាលើកិច្ចការងារណាមួយ ដែលអាចប៉ះពាល់កិច្ចការងារអ្នកក្នុងរយៈពេលវែងឲ្យសោះ ពាក្យសំដីនីមួយៗត្រូវពឹងលើហេតុ និងផល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសំណាងយ៉ាងធំ។ ក្នុងនោះអាជីវករ និងទទួលបានផលចំណេញទ្វេរគុណ ហើយដៃគូអាជីវកម្មស្មោះត្រង់នឹងអ្នកខ្លាំងណាស់។ ការបណ្តាក់ទុនធំតូចសូមសម្រេចចិត្តធ្វើចុះ អ្វីៗនឹងទទួលបានទិន្នផលដ៏ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលលើការងារ ដែលទាក់ទងនឹងមនុស្ស ដូច្នេះលោកអ្នកជាបុគ្គលិករដ្ឋឯកជន ត្រូវគ្រប់គ្រងអាកប្បកិរិយា និងរបៀបក្នុងការប្រាស្រ័យទាក់ទង។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ ប៉ុន្តែវាទាក់ទងយ៉ាងជិតស្និទ្ធទៅលើទង្វើដែលអ្នកសំដែងចេញផងដែរ។ សូមលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ និងការសម្រេចចិត្តជាអត្តនោម័តិ។ លោកអ្នកអាចមានអារម្មណ៍មិនរីករាយចំពោះការងារដែលកំពុងធ្វើ ប៉ុន្តែអត់ធ្មត់សិន ការបោះបង់ការងារចាស់ពេលនេះ មិនអាចទទួលផលល្អទេ។ សូមរក្សាការចំណាយធំដុំ ពីព្រោះសញ្ញាណខាតបង់មានខ្ពស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមរងចាំដំណឹងល្អសម្រាប់ការងារដែលអ្នកបានដាក់ចេញ ហើយសូមកុំមានការព្រួញបារម្ភអ្វីៗសោះឡើយ ពីព្រោះលោកអ្នកនឹងទទួលបានសេចក្តីស្រលាញ់ និងទំនុកបំរុងដោយផ្ទាល់ពីថ្នាក់លើ។ សូមបន្តការខិតខំបន្ថែម និងត្រូវរិះរកមធ្យោបាយទប់ស្កាត់បញ្ហាដែលអាចនឹងកើតឡើងជាយថាហេតុ។ សម្រាប់ការងាររកស៊ីជួញដូរអាចត្រូវចំណាយច្រើនលើសសព្វដង ដូច្នេះសូមព្រាងហិរញ្ញវត្ថុរបស់អ្នកឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកមិនអាចទៅរួចពេលនេះ ហាមដាច់ខាតការខ្ចីបុល។
រៀបរៀចំដោយ៖ កញ្ញា មាស សុភាព