ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤នេះ ជូត ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែតល្អណាស់ លោកអ្នកនឹងក្លាយជា...

ឆ្នាំទាំង៤នេះ ជូត ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែតល្អណាស់ លោកអ្នកនឹងក្លាយជាម្ចាស់ទ្រព្យសម្បត្តិ លាភសំណាង និងតំណែងការងារយ៉ាងល្អប្រសើរបំផុតក្នុងវេលានេះ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំណាស់ក្នុងថ្ងៃនេះ។ រាល់ការងារនានាដែលអ្នកធ្វើទៅហើយ នឹងទទួលបានការគាំទ្រ ផលលាភក៏ប្រមូលបានច្រើនជាងសព្វដង។ ម្យ៉ាងទៀតសំដីរបស់អ្នកហាក់មានរស និងភាពទាក់ទង ដ៏ គួរឲ្យជឿជាក់ណាស់ ដូច្នេះសូមធ្វើយ៉ាងណាទាញផលលាភ និងភាពជោគជ័យឲ្យបាននៅពេលនេះ។  សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបានដោយគ្មានផលរំខានឡើយ។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបណាស់ ប៉ុន្តែសូមរក្សាឥរិយាបថសមរម្យទៅកាន់មនុស្សនៅជុំវិញខ្លួន។ ច្រានចោលកិច្ចការដែលអ្នកមិនមានបទពិសោធន៍ ឬការងារដែលនាំរវល់ តែមិនអាចរកបានផលច្រើន។ ថ្ងៃនេះគួរសំឡឹងមើលការងារដែលអ្នកទងច្រើនជាមួយផ្នែកសិល្បៈ នោះនឹងបានផលល្អប្រសើរខ្លាំង។ សូមលោកអ្នករក្សាភាពអត់ធ្មត់សិន ព្រោះមនុស្សដែលចាំមើលបំណាំអ្នកមានច្រើន​។ ភាពឆេវឆាវអាចធ្វើឲ្យអ្នកបាត់បង់ឳកាស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាង និងភោគទ្រព្យថ្ងៃនេះហូរចូលផ្ទះរបស់អ្នកពេញប្រៀបតែម្តង លើសពីនេះ អ្នកអាចរក្សាសំណាងនេះបានក្នុងរយៈពេលយ៉ាងយូរ។ លោកអ្នកនឹងអាចសម្រេចការងារអ្វីៗបានដោយងាយស្រួលណាស់ ប៉ុន្តែសូមចាំថា ការសិក្សារៀនសូត្រមុខវិជ្ជាជីវៈបន្ថែមគឺជាគន្លឹះនៃភាពជោគជ័យធំរបស់អ្នក។ សូមកុំបារម្ភនឹងកិច្ចការដែលបម្រុងធ្វើ ចាប់ផ្តើមថ្ងៃនេះនឹងទទួលបានផលជាទីគាប់ចិត្ត។ ដោយឡែក ការទិញចូលចលន និងអចលនទ្រព្យ អាចធ្វើទៅបានដោយគ្មានមន្ទិលអ្វីទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អប្រសើរខ្លាំងណាស់។ ថ្ងៃនេះលោកអ្នកអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ ពិសេសជាមួយថា្នក់លើ។ ភាពជោគជ័យធំដុំអាចមិនទាន់បានដល់ដៃរបស់អ្នកក្នុងពេលនេះ ក៏ប៉ុន្តែវាកំពុងតែខិតមកជិតអ្នក ដូច្នេះសូមកុំមានការបារម្ភ។ ដោយឡែក សូមរក្សាឥរិយាបថ និងរស់នៅដោយាភាពយោគយល់។ ចំពោះសំដី ត្រូវប្រយ័ត្ន បើមិនមានប្រយោជន៍មិនបាច់និយាយទេ រីឯពាក្យរិះគន់ត្រូវជៀសវាងដាច់ខាត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមិនសូវទទួលបានផលលាភដូចការរំពឹងទេ ដូច្នេះសូមគុណគូររកមធ្យោបាយទប់ទល់។ កុំទុកចិត្តនរណាឡើយ សូម្បីមនុស្សដែលអ្នកធ្លាប់ស្គាល់ក្តី ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ ជម្លោះ និងការនិន្ទាឈ្នានីសមានច្រើន ប៉ុន្តែកុំបារម្ភអ្វីដែលអ្នកត្រូវធ្វើ គឺរក្សាភាពអត់ធ្មត់ និងស្ងៀមស្ងាត់។ សូមគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឲ្យបានល្អ ហើយកុំចិត្តល្អ ឲ្យគេខ្ចីបុលទ្រព្យធនឡើយ ព្រោះលោកអ្នកអាចគ្មានសំណាងទទួលបានសំណងវិញឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ ទទួលបានតែភាពជោគជ័យ​ ចំណែកដំណឹងល្អក្នុងវិជ្ជាជីវៈក៏នឹងកើតឡើងក្នុងពេលនេះផងដរ។ សូមអ្នករងចាំដំណឹងល្អ និងរីករាយទទួលវាចុះនៅថ្ងៃនេះ ប៉ុន្តែសូមកុំប្រញាប់ប្រញាលពេក រក្សាភាពស្ងៀមស្ងាត់ទើបជាការប្រសើរ។ ថ្ងៃនេះលោកអ្នកគួរចាប់ផ្តើមអ្វីៗតាំងពីព្រលឹម ប៉ុន្តែលេខសំណាងធំរបស់អ្នកគឺនៅពេលរសៀល។ ចំពោះការផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបាន ប៉ុន្តែសូមគិតគូរឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្ត ឬបោះបង់ការងារចាស់ចោល។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យបានល្អ។ រក្សាគំលាតពីមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ក្នុងករណីលោកអ្នកមានកិច្ចការសំខាន់ដែលត្រូវធ្វើ។ សញ្ញាណនៃសុខភាពផ្នែកឆ្អឹងមានភាពប៉ះពាល់បន្តិចបន្តួច ដូច្នេះសូមរក្សាតុល្យភាពរវាងការងារ និងសុខភាពឲ្យបានល្អប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺជៀសវាងជម្លោះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើអ្វីដែលអ្នកមិនស្គាល់ស្ថានការណ៍ច្បាស់ទេ។ កុំទាន់សម្រេចចិត្តប្តូរការងារ ឬមុខរបរពេលនេះ ផលប្រយោជន៍មានតិចណាស់ គួររក្សាការងារចាស់សិន។ សូមធ្វើជាមិត្តនឹងមនុស្សឆ្នាំឆ្លូវទើបប្រសើរ។ គួររៀបចំកិច្ចការងារសំខាន់នៅទិសនិរតី។ ថ្ងៃនេះលោកអ្នកមានស្មារតីទទួលខុសត្រូវខ្ពស់ណាស់ ដូច្នេះផលរំខានតិចតួចមិនអាចធ្វើឲ្យលោកអ្នកខាតបង់ប្រយោជន៍ឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកជាម្ចាស់នៃភាពរីករាយ និងសុភ មង្គល។ ការងារមុខរបររកស៊ីស្គាល់តែភាពចម្រើនលូតលាស់ ចំណែកលុយកាក់វិញហូរចូលយ៉ាងច្រើនណាស់។ សូមរក្សាភាពស្ងប់ស្ងាត់នៅពេលអ្នកអបអរភាពជោគជ័យ ព្រោះគ្មានប្រយោជន៍អី្វត្រូវវាយស្មៅបង្អើលពស់នោះទេ។ វេលាល្អសម្រាប់ធ្វើកិច្ចការ និងពិធីមង្គលមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើពេលណាក៏បានផលល្អដែរ។ ម៉្យាងទៀតក្នុងថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពយល់ដឹងពីស្ថានការណ៍ និងរកវិធីដោះស្រាយបានយ៉ាងរហ័ស និងជោគជ័យ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផលក្នុងការងាបានទាំងអស់ ដូច្នេះសូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនឲ្យសោះ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក។ សូមកុំធ្វើទំនាក់ទំនងជិតស្និទនឹងមនុស្សផ្ទុយភេទ ដែលមកពីចំងាយ ឬមនុស្សដែលអ្នកទើបស្គាល់។  ការប្រមូលទិញអចលនទ្រព្យអាចធ្វើទៅបាន ហើយមង្គលក៏កើតមានច្រើនផងដែរ ប៉ុន្តែសូមថ្លឹងថ្លែងតុល្យភាពហិរញ្ញវត្ថុផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់នៅទ្រឹង ប៉ុន្តែសូមកុំបារម្ភពេក ដោះស្រាយដោយសន្តិវិធី។ គម្រោងការងារម៉ត់ចត់ត្រឹមត្រូវ តែងនាំអ្នកឲ្យទទួលបានជោកជ័យ។ ការជឿទុកចិត្តមនុស្ស គួរប្រុងប្រយ័ត្ន ត្រូវចេះពិចារណា។ ទង្វើប៉ះពាល់ផលប្រយោជន៍អ្នកដទៃមិនគួរពាក់ព័ទ្ធទេ។ សូមរំលត់កំហឹងឲ្យបាន ពីព្រោះវានឹងនាំគ្រោះថ្នាក់ដល់ការងាររកស៊ីរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន គួរធ្វើបន្ថែម។ សំដីខ្លះមិនគួរនិយាយទេ បើទោះជាសំដីពិតក៏ដោយ រក្សាការសំងាត់ជានិច្ច។ មនុស្សដែលអាចពឹងពាក់បានក្នុងពេលនេះ គឺមនុស្សដែលនៅជិតស្និទ្ធនឹងអញនកជាទីបំផុត។ រីឯសញ្ញាណនៃមន្ទិល និងគ្រោះថ្នាក់មានច្រើន ប៉ុន្តែអ្នកអាចបញ្ជៀសបានដោយធ្វើទំនាក់ទំនងល្អជាមួយមនុស្សទ័លក្រ។ បើទោះបីជាជួបប្រទះនឹងបញ្ហាតិចតួចដែលនាំឲ្យរំខានដល់សេចក្តីសុខ និងភាពជោគជ័យបន្តិចក្តី អ្វីៗនឹងអាចប្រែជាល្អក្នុងពេលយ៉ាងឆាប់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!