ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៦ ជូត រោង ម្សាញ់ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រពស្ត...

ឆ្នាំទាំង៦ ជូត រោង ម្សាញ់ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត លាភសំណាង ភោគទ្រពស្តុកស្តម្ភ និងឱកាសនៃមុខតំណែងការងារ នឹងចូលមករកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ កិច្ចការងារនានារបស់អ្នកលែងមានបញ្ហាទៀតហើយ  អ្វីៗនឹងអាចដោះស្រាយបានយ៉ាងស្រួល។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក៏កើតឡើងយ៉ាងពេញចិត្តផងដែរ។ លោកអ្នកហាក់មានសញ្ញាណនៃកំហឹង និងភាពឆេវឆាវច្រើនក្នុងពេលនេះ ដូច្នេះចូរព្យាយាមយ៉ាងណាកុំពាក់ព័ន្ធនឹងបញ្ហា ហើយត្រូវសង្កត់ចិត្តឲ្យបានល្អ។ ថ្ងៃនេះលោកអ្នកអាចនឹងសំឡឹងឃើញថានឹងចំណាយទុនច្រើន ក៏ប៉ុន្តែកុំបារម្ភពីព្រោះចំណូលដ៏ច្រើនឆ្លើយតបនឹងទុនទាំងនោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវចេះថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីសដឲនៅក្បែរខ្លួន។ ថ្ងៃនេះលោកអ្នកអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលប្រសិនបើបញ្ឈប់ការយាយីខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងមានដំណើរល្អជាប្រក្រតី។ លោកអ្នកមានមនុស្សច្រណែន ប៉ុន្តែត្រូវរៀបបំភ្លេច ហើយផ្តោតលើកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើ។ ក្រៅពីនេះសូមលោកអ្នកផ្តោតលើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពីព្រោះថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងសម្រាប់ការងារជាក្រុម។ តែទោះបីយ៉ាងណាក្តី សូមកុំឲ្យមានការប៉ះលើប្រធានបទដែលមានភាពចម្រូងចម្រាស់។ ក្នុងថ្ងៃនេះអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីបំពេញភារកិច្ចដែលបានគ្រោងទុក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយស្ថានការណ៍។ ថ្ងៃនេះមិនមែនជាពេលវេលាល្អធ្វើការជាមួយឯកសារនោះទេ ពីព្រោះកំហុសាឆ្គងលើការគណនានឹងអាចកើតឡើង។ ដូច្នេះត្រូវយកចិត្តទុកដាក់ និងកុំភ្លេចពត៌មានលំអិត។ អ្វីដែលអ្នកគួរជៀសវាង គឺការបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ដោយឡែក លោកអ្នកអាចពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីទទួលបានភាពជោគជ័យខ្លាំងណាស់។ ពាក្យសំដីរបស់អ្នកនឹងក្លាយជាកូនសោរនៃភាពជោកជ័យ ដូច្នេះសូមប្រើប្រាស់ពេលថ្ងៃនេះបង្ហាញចេញគំនិតយោបល់របស់អ្នក។ ក៏ប៉ុន្តែមិនត្រូវតស៊ូមតិឬព្យាយាមបង្ហាញគំនិតយោបល់អ្នកខ្លាំងពេកឲ្យសោះ ពីព្រោះពេលខ្លះអាចបង្កើបានជាកំហុសទៅវិញ ដូច្នេះវាគ្រប់គ្រាន់ហើយក្នុងការបំពេញបេសកកម្មដែលខ្លួនមានឲ្យល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ ម្យ៉ាងទៀតជោគជាតារាសីថ្ងៃនេះក៏បានព្យាករណ៍ទៅដល់ភាពជោគជ័យយ៉ាងខ្លាំងនៅថ្ងៃអនាគតដ៏ឆាប់ៗនេះ។ សូមព្យាយាមបន្ថែម ហើយប្រឈមមុខនឹងភាពបរាជ័យរបស់អ្នក ព្រោះអ្នកអាចកែប្រែស្ថានការណ៍ដ៏អាក្រក់នានាបានដោយងាយស្រួល។ ថ្ងៃនេះលោកអ្នកទទួលបានគំនិតរស់រវើក និងអាចបត់បែនបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្ម ក៏ប៉ុន្តែក៏មិនទាន់ជាថ្ងៃដែលគួរឲ្យរីករាយបំផុតនោះទេ។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែសូមមកុំព្រួយបារម្ភ ប៉ុន្តែប្រសិនបើអាចគួរព្យាយាមពេលរឿងសំខាន់ៗទាំងអស់ នោះវានឹងអនុញ្ញាតឲ្យអ្នកទទួលបានភាពរឹងមាំ។ សូមរក្សាគ្រប់គ្រងចំណាយសិន ក្នុងនោះការបណ្តាក់ទុនធំដុំខ្លាំង គឺមិនគួរធ្វើឡើយ ប្រសិនបើមិនមិនទាន់ច្បាស់ ឬគ្មានគម្រោង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីរបស់លោកអ្នកហាក់មានភាពចម្រូងចម្រាស់ប្រទាក់ក្រឡាច្រើន ចំណែកដៃគូអាជីវកម្មក៏ហាក់មិនមានភាពស្មោះត្រង់ដែរ ដូច្នេះចូរផ្អាកការសម្រេចចិត្តធំដុំសិន ហើយរងចាំឳកាសល្អ។ សូមកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ ចំណែកបញ្ហានានាដែលទាក់ទងហិរញ្ញវត្ថុមិនគួរចំណាយឡើយ ពិសេសកុំឲ្យគេខ្ចី ព្រោះហានិភ័យនៃភាពបោកប្រាស់មានក្នុងថ្ងៃនេះ។  ដោយឡែកសូមព្យាយាមរក្សាខ្លួន និងគំនិតរបស់អ្នកឲ្យនៅក្នុងដៃជានិច្ច ដោយកុំមានប្រតិកម្មខ្លាំងពេក ឬឈឺចាប់ចំពោះការរិះគន់ពីមិត្តរួមការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវរក្សាសំដីទន់ភ្លន់។ អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយៗឲ្យចប់ កុំទុកបណ្តោយទៅជាមន្ទិលដល់កិច្ចការផ្សេងៗ។ ភាគច្រើនអ្នកនឹងអាចរកដំណោះស្រាយចំពោះបញ្ហាដែលលំបាកបំផុត ប៉ុន្តែសូមព្យាយាមកុំឲ្យមានការរំខាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះមានអំណោយផលខ្លាំងសម្រាប់រាល់កិច្ចការនានា។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារសូមកុំស្ទាក់ស្ទើរ ជំហ៊ានរបស់អ្នកស្ថិតក្នុងខ្សែបន្ទាត់ជោគជ័យ។ ប៉ុន្តែសូមអ្នកគ្រប់គ្រង គំនិតយោបល់របស់ខ្លួន រក្សាជំហរឲ្យបាន។ ការជឿទុកចិត្ត គឺត្រូវតែស្ថិតក្នុងបរិបទច្បាស់លាស់។ ការបណ្តាក់ទុន និងទិញអចលនវត្ថុនឹងទទួលបានផលល្អ ប៉ុន្តែរាល់ការចំណាយសូមមានខ្ទង់ច្បាស់លាស់។ រាសីថ្ងៃនេះសន្យាចំពោះអ្នកនូវផលប្រយោជន៍យ៉ាងខ្លាំងនៅពេលរសៀល។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន។ សូមបង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបន្ថែម​ ពិសេសមនុស្សក្នុងរង្វង់ការងារ។ ទោះបីយ៉ាងនេះក្តីសូមរក្សាជម្លាតពីបញ្ហា ឬកុំមានយោបល់រិះគន់ទលើកិច្ចការងាររបស់អ្នកដទៃឡើយ។ សូមលោកអ្នកបោះបង់ចោល ចរិករឹងរូសឆាប់ខឹងរបស់អ្នកឲ្យបាន ហើយប្តូរមករស់នៅក្នុងសភាពស្ងប់ស្ងាត់ និងអធ្យាស្រ័យ​ នោះអ្នកនឹងទទួលបានលាភសំណាងទ្វេរគុណ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលាថ្ងៃនេះអំណោយផលសម្រាប់រាល់កិច្ចការនានា ដូច្នេះសូមអ្នកត្រៀមខ្លួនទទួលភាពរឹងមាំសម្រាប់របកគំហើញថ្មីនៅថ្ងៃបន្ទាប់។ ចំពោះលោកអ្នករកស៊ីលក់ដូរនឹងទទួលបានផលចំណេញលើសពីការរំពឹងទុក ចំណែកដៃគូអាជីវកម្មក៏ទុកចិត្តទុកថ្លើមអ្នកខ្លាំងផងដែរ។ សូមលោកអ្នកកុំមានមន្ទិលសង្ស័យឡើយ ចាប់យកឳកាសទាំងឡាយក្នុងពេលនេះ ព្រោះអ្វីៗទាំងអស់ស្ថិតក្នុងគន្លងភោគផល។  

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!