“Ploy” is a free-reed mouth organ. The number of pipes, made of bamboo, varies from two, three, or five to seven. Each of the pipes has one finger-hole and a reed. It sounds when a player covers the finger-hole, inhaling or exhaling through the opening of the gourd—its resonator box.
“Ploy” is found among several indigenous ethnic groups, living on the plain and in the mountainous areas in Cambodia, including the Poar, Kuoy, Suoy, and Pnorng. It is used in a small ensemble along with a drum and singers in ethnic guardian spirit worship ceremonies to ward off evils and for community blessing. Ploy is also used in the music ensemble to accompany folk dances, namely, Wild Ox Dance of the indigenous ethnic group Poar in Pursat province, and Ploy Suoy Dance of the Suoy in Kampong Spoeu province.
In 2020, our research team conducted studies on the Suoy Trang indigenous ethnic group and community in Sangkae Satorb commune (with 239 families or 984 persons, 535 are females), Orall district, Kampong Spoeu province where the Suoy under study still make and play the mouth organ—ploy in limited ceremonies when they call for the ploy ensemble. The Suoy still somehow maintains and celebrates a handful of Suoy ethnic ceremonies, evolving around their lives and agrarian cycles.
“ព្លយ” ជាឧបករណ៍តន្ត្រីគ្រឿងផ្លុំមួយដែលមានប្រើនៅក្នុងចំណោមជនជាតិដើមភាគតិចរស់នៅតាមតំបន់ខ្ពង់រាបនិងតំបន់ភ្នំនៃប្រទេសកម្ពុជាមានដូចជា ព័រ កួយ សួយ និងព្នងជាដើម។
“ព្លយ” មានបំពង់សូរធ្វើពីឫស្សីពកចំនួនពីរ បី ឬប្រាំ រហូតដល់ប្រាំពីរស៊កចូលទៅក្នុងប្រអប់សូរធ្លាយពីម្ខាងទៅម្ខាងដោយចងផ្តុំគ្នាជាមួយដុំដោយចម្រៀកផ្តៅ។បំពង់សូរនីមួយៗ មានចោះរន្ធមួយនិងអណ្តាតមួយ ហើយមានប្រវែងមិនស្មើគ្នាឡើយ គឺបំពង់សូរខ្លី មានសំឡេងខ្ពស់ឯបំពង់សូរវែង មានសំឡេងទាប។ ប្រអប់សូររបស់ព្លយ ធ្វើពីផ្លែឃ្លោកទុំមូលស្ងួតនិងមានត្រដង់បំពង់ខ្យល់មួយតូចវែងសម្រាប់ផ្លុំឱ្យឮសូរកាលណាអ្នកលេងដាក់ម្រាមដៃខ្ទប់រន្ធហើយផ្លុំចូលឬដកដង្ហើមចេញ តាមបំពង់ឃ្លោកខ្យល់នៃឧបករណ៍។
យើងឃើញមានឧបករណ៍ព្លយ ប្រើជាមួយនឹងស្គរនិងអ្នកច្រៀងនៅពេលសែនព្រេនបន់អ្នកតានិងឡើងអ្នកតាដើម្បីសុំសេចក្តីសុខសួស្តីសិរីមង្គលឲ្យរួចផុតពីគ្រោះចង្រៃនិងមហន្តរាយផ្សេងៗ។ យើងក៏ឃើញមានឧបករណ៍ព្លយសម្តែងនៅក្នុងវង់តន្ត្រីលេងកំដររបាំទន្សោងក្នុងចំណោមជនជាតិដើមភាគតិចព័រ ខេត្តពោធិសាត់និងរបាំព្លយសួយ ក្នុងចំណោមជនជាតិដើមភាគតិចសួយខេត្តកំពង់ស្ពឺ។
សព្វថ្ងៃនៅកម្ពុជា ឧបករណ៍ព្លយ សឹងតែបាត់បង់ ដោយយើងមិនបានចាប់អារម្មណ៍គាំទ្រនិងលើកទឹកចិត្តដល់អ្នកបដិបត្តិនិងថែវប្បធម៌ដ៏កម្រនេះ ហើយយុវជនយុវនារីបច្ចុប្បន្នក៏មិនបានសិក្សារៀនសូត្រដើម្បីយល់ដឹង ថែរក្សា និងបន្តប្រពៃណីនេះទៅមុខទៀតដែរ។តាមរយៈការស្រាវជ្រាវរបស់យើងនៅឆ្នាំ២០២០ ក្នុងសហគមន៍សួយត្រាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺនៅមានតែចាស់ៗពីរបីនាក់តែប៉ុណ្ណោះដែលនៅចេះធ្វើ និងសម្តែងឧបករណ៍ព្លយ។ ឯក្មេងៗសួយជំនាន់ឥឡូវនេះ មិនបានយកចិត្តទុកដាក់រៀនសូត្រធ្វើនិងសម្តែងព្លយទៀតឡើយ ដែលជាការព្រួយបារម្មណ៍មួយចំពោះអនាគតនៃឧបករណ៍នេះទៅថ្ងៃមុខ។ម្យ៉ាងវិញទៀត ក្នុងបច្ចុប្បន្នកាលឧបករណ៍ព្លយ ក៏មានការវិវត្តក្នុងការធ្វើ មានដូចជាការជំនួសផ្លែឃ្លោកដោយត្រឡោកដូង ព្រោះពិបាករកផ្លែឃ្លោក ដោយសារគេមិនសូវដាំឃ្លោកប្រភេទនេះទៀតឡើយ។
អត្ថបទដើម៖ បណ្ឌិត សំ សំអាង