ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ មមី រកា ចរ កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថ្ងៃនេះជាពេលវេលា លាភសំណ...

ឆ្នាំទាំង៤ មមី រកា ចរ កុរ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថ្ងៃនេះជាពេលវេលា លាភសំណាង និងប្រាក់កាស ចំណែកមង្គល និងភាពរីករាយក៏ជារបស់លោកអ្នកផងដែរ

ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ប៉ុន្តែមានអ្នកច្រណែនក៏ច្រើនដែរ។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែចូររក្សាទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមិត្តរួមការងារ។ សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗនៅក្នុងថ្ងៃនេះស្ថិតក្នុងការគ្រប់គ្រង។ សូមកុំនិយាយផ្តេសផ្តាស ពិសេសទាក់ទងនឹងបញ្ហាអ្នកដទៃ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងកាយ ចិត្តយ៉ាងណារក្សាការរស់នៅប្រចាំថ្ងៃឲ្យបានល្អ។ ភាពស្ងប់ស្ងាត់ យោគយល់ ជាអ្វីដែលអ្នកគួរប្រតិបត្តិ។  កុំពាក់ព័ន្ធនឹងជម្លោះ ហើយប្រុងប្រយ័ត្នក្នុងមុខរបរអាជីវកម្ម និងការងារ។ មនុស្សដែលអាចជួយគាំទ្រលោកអ្នកបាន គឺមានកំណើតឆ្នាំចរ និងសូមជៀសវាងមនុស្សឆ្នាំម្សាញ់។ អ្នកអាច   សង្គ្រោះខ្លួនឲ្យចេញពីបញ្ហាប្រសិនបើអ្នករក្សាភាពអត់ធ្មត់។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរមានលទ្ធផលល្អជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណេះក៏នឹងទទួលបានការគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ សូមលោកអ្នកគិតគូរអំពីការរៀនសូត្រចំណេះដឹងផ្សេងៗ ពីព្រោះរាសីថ្ងៃនេះផ្សារភ្ជាប់នឹងគំនិតបញ្ញា។ ប្រសិនបើអ្នកសម្រេចចិត្តរៀបចំពិធីមង្គល សូមជ្រើសរើសយកពេលព្រឹក។​ថ្ងៃនេះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានដោយរលូន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ។ ចំណែកការបណ្តាក់ទុន សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យជាទីមោទនមិនទាន់បានឃើញនោះទេ។ ថ្ងៃនេះសូមប្រើចំណេះដឹង និងបទពិសោធន៍ឲ្យខ្លាំងបំផុត។ អារម្មណ៍របស់អ្នកហាក់គ្មានសុវត្ថិភាពនោះទេ ដូច្នេះជួបជុំ និងសុំការពិភាក្សាពីមនុស្សដែលនៅក្បែរជាការល្អ។ ចំពោះការសម្រេចចិត្តទិញអចលនទ្រព្យមិនគួរធ្វើម្នាក់ឯងនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កា និងការទទួលស្គាល់សមត្ថភាពការងារ ពីក្រុមការងារដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ។ កុំបាក់ទឹកចិត្ត ខំប្រឹងបន្តទៅទៀត ព្រោះលាភធំនៅក្បែរអ្នកប៉ុណ្ណោះ។ រក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សផ្ទុយភេទ ដែលកំពុងនៅក្បែរអ្នក គេអាចជួយលោកអ្នកបានច្រើនណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ គម្រោងការ និងការសំឡឹងមើលឳកាសនានាត្រូវតែធ្វើជាដាច់ខាត។ ចូរធ្វើតាមគំនិតយោបល់របស់មិត្តរួមការងារ និងដៃគូប្រសិនបើអ្នកមិនចង់ស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែកុំភ្លេចប្រើប្រាស់បទពិសោធន៍ខ្លួនឲ្យអស់ពីសមត្ថភាព។ កុំទាន់សម្រេចបណ្តាក់ទុនធំ ព្រោះផលមិនទាន់ស្មើទុនដែលដាក់ចេញទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកស៊ីដំណើរការទៅដោយល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះអ្នកធ្វើការរាជការ ដោយសារដំណឹងល្អនឹងបានមកដល់អ្នក។ លោកអ្នកអាចយកឈ្នះចិត្តមនុស្សជាច្រើន ប៉ុន្តែអារម្មណ៍កំហឹងក៏កើតមានផងដែរ ដូច្នេះសូមឃុំគ្រងអារម្មណ៍ឲ្យបានល្អ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពលំបាក សូមពឹងលើបទពិសោធន៍ផ្ទាល់ខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ លោកអ្នកអាចមានលទ្ធភាពដើម្បីទទួលបានការពិភាក្សាពីមនុស្សជិតស្និទ្ធបាន ប៉ុន្តែមនុស្សដែលមិនស្គាល់ច្បាស់ សូមជៀសវាងដាច់ខាត។  សូមគិតគូរផលចំណេញខាត​ឲ្យបានម៉ត់ចត់។ ភាពស្ងប់ ផ្តល់នូវការគិតវែងឆ្ងាយ និងមិនអាចឲ្យគេចាប់ថ្នាក់អ្នកបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណា សូមកុំនៅស្ងៀម ពិភាក្សាជាមធ្យោបាយល្អ។ សូមមានភាពឆ្លាតវៃ និងមើលឲ្យបានឆ្ងាយ។ ថ្ងៃនេះអ្នកអាចស្រលាញ់ចូលចិត្តមនុស្សជាច្រើន ព្រោះភាពទន់ភ្លន់របស់ពួកគេ ប៉ុន្តែសូមប្រយ័ត្នចាញ់បោកគេ។ ទន្ទឹមនឹងនេះ គឺហាមដាច់ខាតការឈ្លោះប្រកែកគ្នា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ។ ពេលវេលាសំណាងរបស់លោកអ្នក គឺពេលព្រឹកប៉ុន្តែចូរប្រយ័ត្នសំដី។ លោកអ្នកគួរធ្វើទំនាក់ទំនងជាមួយមនុស្សចាស់ក្នុងគ្រួសារ ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងក្នុងផ្នែកសេដ្ឋកិច្ច។ សម្រាប់កិច្ចការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ប៉ុន្តែកុំរំពឹងថានឹងទទួលបានប្រាក់ចំណេញរហ័សពេក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដីរបស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់ ហេតុដូច្នេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកចម្រើនលូតលាស់ ហើយគ្មានអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។ សូមលោកអ្នកដាក់ចេញការងារនានាដែលអ្នកបានគ្រោងទុកចុះ ព្រោះឳកាសប្រមូលលុយកាក់មានកំរិតខ្ពស់។ ប៉ុន្តែសូមលោកអ្នកត្រៀមជានិច្ចសម្រាប់ការដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ អ្នកអាចចាប់យកការងារអ្វីក៏នឹងទទួលបានជោគជ័យផងដែរ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ដូច្នេះសូមរក្សាអាកប្បកិរិយាឲ្យល្អ កុំឈ្លោះប្រកែកជាមួយមនុស្សផ្ទុយភេទ។ ចូររក្សាចិត្តឲ្យហ្នឹង អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!