ទំព័រដើមហោរាសាស្ត្រឆ្នាំ៤ ខាល​ មមែ មមី រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង លុយកាក់ និងមុខតំណែងនឹងម...

ឆ្នាំ៤ ខាល​ មមែ មមី រកា រាសីឡើងខ្ពស់ត្រដែត លាភសំណាង លុយកាក់ និងមុខតំណែងនឹងមានដល់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់កិច្ចការនៅក្នុងថ្ងៃនេះ អ្នកគួរធ្វើការសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែក៏ត្រូវធ្វើដោយសន្សឹមៗផងដែរ។ នៅក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកផ្តោតអារម្មណ៍ចំពោះការងារ។ អ្វីដែលអ្នកគួរជៀសវាងគឺបញ្ឈប់អារម្មណ៍សង្ស័យចំពោះខ្លួនឯង ហើយព្យាយាមដំណើរការការងារ ទោះបីក្នុងស្ថានភាពណាក៏ដោយ។ ដោយឡែក ចំពោះកិច្ចការងារណាដែលមិនមែនជាជំនាញរបស់អ្នក​ គួរតែដោះលែងវាចោល​ ពីព្រោះលោកអ្នកហាក់មិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងយល់ពីកិច្ចការងារថ្មីនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរណាស់។ សូមលោកអ្នកព្យាយាមធ្វើការងារជានិច្ច និងកុំបង្អង់ឡើយ ពីព្រោះភាពជោគជ័យរបស់អ្នកកំពុងស្ថិតក្នុងគន្លងផ្លូវប្រកៀកនឹងអ្នកហើយ។  ប៉ុន្តែសូមសម្រេចចិត្តធ្វើកិច្ចការមួយឲ្យរួច​ មុននឹងចាប់យកការងារថ្មី។ កិច្ចការងារដែលនៅសល់ នឹងក្លាយទៅជាកង្វល់រំខានដល់ការទទួលបានឳកាសការងារថ្មី​ និងជោគជ័យ។ ក្រៅពីនេះ សូមទុកចិត្តមនុស្សប្រកបដោយការពិចារណាឲ្យបានម៉ត់ចត់បំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចសម្រេចបានរាល់កិច្ចការងារទាំងឡាយបានយ៉ាងល្អ។ សូមចាប់ផ្តើមការងាររបស់អ្នកឲ្យបានរួសរាន់ ហើយសូមកុំទោរទន់នឹងស្ថានភាពជុំវិញខ្លួនឡើយ។ សូមជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតនៅប្រកៀកនឹងអ្នក ដោយការស្វែងយល់ពីស្ថានការណ៍ជុំវិញខ្លួន ពិសេសពីសំណាក់ដៃគូ ឬគូប្រកួតប្រជែងពាណិជ្ជកម្ម។ ដោយឡែកអ្នកប្រកបកិច្ចការងាររដ្ឋឯកជន ត្រូវគោរពពេលវេលា និងធ្វើកិច្ចការដោយភាពច្បាស់លាស់ ព្រមទាំងស្មោះត្រង់។ សូមរក្សាគោលបំណងរបស់អ្នកឲ្យបានខ្ជាប់ខ្ជួន ប៉ុន្តែក៏ត្រូវស្តាប់មតិយោបល់ពីអ្នកក្រៅផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  រាល់កិច្ចការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានតាមក្តីប៉ងប្រាថ្នាឡើយ ប៉ុន្តែទោះបីយ៉ាងនោះក្តីសូមកុំបាក់ទឹកចិត្ត ចូរប្រឹងប្រែងបន្ថែម។ ស្ថានភាពបច្ចុប្បន្នដែលកំពុងមានឥទ្ធិពលលើការងាររបស់អ្នក គឺជាស្ថានភាពដែលអាចដោះស្រាយបាន តាមរយៈការធ្វើទំនាក់ទំនង ព្រមទាំងគម្រោងការងារលំអិតជាមួយការគូសវាសផ្នែកវិធីសាស្រ្តអនុវត្ត។ ចំពោះដៃគូប្រកួតប្រជែង កំពុងបង្ករភាពអសកម្ម ប៉ុន្តែការតបតមិនមែនជាជម្រើសល្អក្នុងពេលនេះទេ។ គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់ពេលវេលាបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខយ៉ាងខ្លាំង ដូច្នេះលោកអ្នកមិនបានអ្វីគួរឲ្យបារម្ភនោះទេ។ នៅក្នុងថ្ងៃនេះ សូមធ្វើការប្រាស្រ័យទាក់ទងនឹងមជ្ឈដ្ឋានខាងក្រៅបន្ថែម ពិសេសជាមួយថ្នាក់លើ។ ប៉ុន្តែសូមប្រយ័ត្នជម្លោះធំដែលនឹងអាចកើតឡើងព្រោះពាក្យសំដី។ ប្រសិនបើអ្នកមិនច្បាស់លាស់​ លើកិច្ចការណាមួយសូមផ្អាកសិន ឬសុំការពិភាក្សាបន្ថែម។ ដោយឡែក សូមរក្សាការសំងាត់ការងារឲ្យបានល្អ ពីព្រោះភាពជោគជ័យរបស់អ្នក គឺការបង្ករភាពអស្ថេរភាព និងខ្វះពត៌មានដល់មនុស្សដែលជាគូប្រជែងរបស់អ្នក។ និយាយរួម កុំវាយស្មៅ​ បង្អើលពស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការជាប្រក្រតី ហើយក៏មិនចាំបាច់កែប្រែគម្រោងការងារដែលបានគ្រោងទុកនោះដែរ។ ថ្ងៃនេះភាពស្មុគ្រស្មាញខ្លះអាចកើតឡើង ប៉ុន្តែលោកអ្នកអាចដោះស្រាយបាន ដោយមិនលំបាកទេ។ សូមលោកអ្នកព្យាយាមធ្វើការងារទាំងឡាយឲ្យបានរួចរាល់ ហើយការពឹងពាក់អ្នកដទៃមិនមែនជាជម្រើសមានប្រសិទ្ធិភាពចំពោះអ្នកទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះអ្នកអាចគ្រប់គ្រង និងកែប្រែស្ថានភាពនានាបាន ដោយងាយស្រួល និងមិនបង្ករផលរំខានដល់កិច្ចការងារឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។​ ចំពោះលទ្ធភាពការងារនានាដែលអ្នកបានរងចាំនឹងទទួលបានដំណឹងនៅក្នុងពេលនេះផងដែរ។  ក្នុងថ្ងៃនេះអ្វីដែលចាំបាច់បំផុតសម្រាប់អ្នក គឺការជឿជាក់លើខ្លួនឯង និងអនុវត្តការងារទៅតាមបទពិសោធន៍ជាធំ។ លោកអ្នកអាចទទួលគំនិតយោបល់អ្នកដទៃបាន ប៉ុន្តែជាទូទៅអ្នកមិនអាចទទួលបានគំនិតវិជ្ជមាននោះទេ។ ចំពោះការងារដែលទាក់ទង់អចលទ្រព្យ គឺមានលទ្ធភាពវិជ្ជមានធំ ហើយកាន់តែប្រសើរក្នុងពេលល្ងាច។

 ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ​ ហើយភាពរីកចម្រើននានាមិនបានកើតឡើងចំពោះអ្នក។ ចំពោះការបណ្តាក់ទុនហាក់ស្ថិតក្នុងស្ថានភាពមិនអាចកំណត់បាននៅឡើង។ លោកអ្នកអាចធ្វើទៅបាន ប៉ុន្តែផលចំណេញ និងស្ថេរភាពពឹងពាក់ទៅលើការខិតខំប្រឹងប្រែងរបស់អ្នកទាំងស្រុង។ ចូរគ្រប់គ្រងគំនិតយោបល់របស់អ្នក ឲ្យស្ថិតក្នុងដែនកំណត់មួយ ដែលមិនបង្ករបញ្ហាដល់ការងារ និងភាពរីកចម្រើនរបស់ខ្លួនឯង។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះកិច្ចការងារនានាហាក់មានភាពអសកម្ម និងស្មុគ្រសា្មញតិចតួចដែលបង្អាក់គោលដៅរបស់អ្នក។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំដាក់កំរិតលើខ្លួនពេក ហើយធ្វើយ៉ាងណាបំភ្លេចភាពបរាជ័យនោះចោលសិន ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ឬឲ្យវាមានឥទ្ធិពលលើការងារថ្មី។ លោកអ្នកគួរប្រើពេលវេលាថ្ងៃនេះកែប្រែស្ថានការណ៍យ៉ាប់យឺននានាទើបចំណេញជាង។ ចំណែកអារម្មណ៍រវើរវាយ ពាក្យសំដីចាក់ដោត រិះគន់នានាគួរជៀសវាង។ ដោយឡែកភាពស្មុគ្រស្មាញក្នុងពេលនេះ អាចដោះស្រាយបាន ប្រសិនបើអ្នកប្រើពេលវេលា និងបទពិសោធន៍ដោះស្រាយវា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើផងដែរ។ គំនិតយោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដូច្នេះសូមធ្វើយ៉ាងណារក្សាបង្ហាញគំនិត​ និងការងារដែលអ្នកបានគ្រោងទុកឲ្យអស់លទ្ធភាព។ ​ចំពោះបញ្ហាតូចតាចនឹងអាចកើតមាន ប៉ុន្តែសូមកុំមានការព្រួយបារម្ភឡើយ។   ដោយឡែកចំពោះបំណងនៃការផ្លាស់ប្តូរការងារ ឬចាប់យកមុខជំនួញថ្មី ហាក់ទទួលបានភាពរាំងស្ទះបន្តិចបន្តួច ដូច្នេះប្រសិនបើអាច គួរអនុវត្តការងារចាស់សិន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរក្នុងពេលនេះ។ លើសពីនេះ​ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម គឺអាចជួបប្រឈមនឹងដៃគូអាជីវកម្ម ឬមិត្តរួមការងារដែលមានអារម្មណ៍តឹងតែង ដូច្នេះសូមប្រើភាពទន់ភ្លន់ និងហេតុផល។ ផ្ទុយទៅវិញ លោកអ្នកអាចជួបបញ្ហាតិចតួចក្នុងរង្វង់ការងារ ប៉ុន្តែកុំមានក្តីព្រួយបារម្ភ ព្រោះហេតុការនោះមិនអាចរំខានអ្នកបានទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ ប៉ុន្តែទោះបីយ៉ាងនេះក្តីសូមកុំបារម្ភច្រើនពេក ខិតខំធ្វើកាតព្វកិច្ចរបស់អ្នកឲ្យល្អ ព្រមទាំងយកចិត្តទុកដាកល់ការតុបតែងខ្លួនបន្ថែម ពីព្រោះវានឹងផ្តល់ទំនុកចិត្តលើការទំនាក់ទំនងរបស់អ្នក។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!