ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៤ ឆ្លូវ ថោះ រកា ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលប...

អស្ចារ្យណាស់ ឆ្នាំទាំង៤ ឆ្លូវ ថោះ រកា ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងធ្លាក់ដល់ដៃអ្នកនៅពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៣ ខែមិនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ដូច្នេះត្រូវដោះស្រាយបញ្ហាបច្ចុប្បន្ន និងសំខាន់បំផុតគឺមិនត្រូវប្រញាប់ប្រញាល ឬដែលភ្លេចភ្លាំងឡើយ។ លោកអ្នកគួរចងចាំផងដែរថា ការងាររវល់ខ្លាំង អាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នកផងដែរ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហា នឹងរកផលវិជ្ជមានដល់ការងារឡើងវិញ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ អ្នកនឹងអាចស៊ូទ្រាំបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនប្រាក់សន្សំ ប៉ុន្តែត្រូវមានភាពអត់ធ្មត់។ សូមមានភាពរួសរាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ វិធីសាស្រ្តនេះនឹងជួយអ្នកក្នុងការដោះស្រាយភាពស្មុគ្រស្មាញ។ ពេលវេលាថ្ងៃនេះអំណោយផលពេញមួយថ្ងៃដូចច្នេះមិនគួរបានការព្រួយបារម្ភអ្វីឡើយ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្តច្រើនផងដែរ។ ចំពោះការផ្លាស់ប្តូរអាជីពការងារវិញ គឺនឹងទទួលផលល្អប្រសើរណាស់ ដូច្នេះលោកអ្នកមិនចាំបាច់ទ្រាំចំពោះការងារដែលអ្នកមិនពេញចិត្តនោះទេ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ សូមលោកអ្នករកពេលវេលាសម្រាកខ្លះ ដើម្បីបញ្ជ្រាសបញ្ហាចំពោះសុខភាព។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មធំធេងណាស់នៅថ្ងៃនេះ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់គឺរក្សាការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន ហើយក៏សូមបោះបង់ចរិកឆេវឆាវ និងការវាយតម្លៃលឿនពេកផងដែរ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មីនោះគ្មានអ្វីអាចជំទាស់ទេ ប៉ុន្តែសូមលោកអ្នកប្រាកដថា គម្រោងផែនការនោះច្បាស់លាស់ មុនពេលបោះចោលការងារចាស់។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ រាសីថ្ងៃនេះណែនាំអ្នករក្សាសកម្មភាពអាជីវកម្មឲ្យនៅ      កំរិតអប្បបរមា។ ប៉ុន្តែត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ និងថ្នាក់លើឲ្យកាន់តែប្រសើរ។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ការងារទាំងអស់នេះគឺពឹងផ្អែកទៅលើសមត្ថភាព ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងនោះនឹងធ្វើឲ្យអាជីពលោកអ្នកកើនឡើង។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពពេញទីក្នុងការគ្រប់គ្រងស្ថានការណ៍បានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍កិច្ចការងារថែមទៀតផង ប៉ុន្តែសូមលោកអ្នកកុំមានការភិតភ័យ ឬព្រួយបារម្ភចំពោះហេតុការណ៍នេះឲ្យសោះ អ្វីៗអាស្រ័យលើអ្នក ថាតើអ្នកឆ្លើយតប​ ឬបោះបង់វាចោលដោយរបៀបណា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងឡើយ។ សូមលោកអ្នកកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគតដ៏ខ្លីនេះ។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវគឺនឹងផ្តល់ផលល្អដល់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍អ្នកបានទេ។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រង។ សូមបោះបង់រាល់គំនិតប៉ុនប៉ងក្នុងករដើរកំសាន្តច្រើន យ៉ាងហោចណាស់រហូតដល់ពេលល្ងាច។ លោកអ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមាន ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ចំណែកការចែករំលែកនឹងផ្តល់សេចក្តីសុខសម្រាប់ផ្លូវចិត្តរបស់អ្នកផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងប្រសើរណាស់។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការងារជាក្រុមផងដែរ ដូច្នេះសូមកុំបោះបង់ការពិភាក្សាជាមួយសមាជិកក្នុងក្រុម។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យចំណោះមនុស្សនៅក្នុងក្រុមការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ សី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងាររបស់លោកដំណើរការដោយល្អប្រសើរណាស់។ ប៉ុន្តែលោកអ្នកហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះសូមដោះស្រាយឲ្យបានចប់ថ្ងៃនេះ។ បើមិនដូច្នេះអ្នកអាចបាត់បង់ឳកាសទទួលប្រយោជន៍ ដោយសារកាតព្វកិច្ចដែលមិនបានបំពេញ។ ថ្ងៃនេះភាគច្រើនអ្នកនឹងកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែកំហុស។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!