ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តីរីក...

ឆ្នាំទាំង៣ រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត មាស ប្រាក់ តំណែងការងារ និងក្តីរីករាយនានានឹងចូលមករកអ្នកក្នុងពេលនេះ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៣រោច ខែចត្រ     ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមអ្នកព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យបានតិចបំផុត ហើយប្រហែលជាការល្អប្រសើរណាស់ ប្រសិនបើអ្នកចូលរួមជាមួយការងារដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ ឬគិតគូរច្រើន។ ក្រៅពីនេះ សូមបោះបង់ចោលការសង្ស័យ និងការព្រួយបារម្ភ។ ថ្ងៃនេះ អ្នកកំពុងស្ថិតនៅលើផ្លូវដែលទាមទារពត៌មានលម្អិតខ្លាំងណាស់។ លើសពីនេះ ក្រោមឥទ្ធិពលនៃអារម្មណ៍អ្នកអាចបង្កើតឲ្យមានកំហុស ដែលពិបាកដោះស្រាយបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សជាច្រើនក្នុងមជ្ឈដ្ឋានជុំវិញ។ ប៉ុន្តែអ្វីដែលលោកអ្នកគួរជៀសវាងគឺការមើលងាយចំពោះខ្លួនឯង។​ ថ្ងៃនេះអាចមានបញ្ហាមួយចំនួនអាចកើតឡើង ហើយអាចដោះស្រាយបានដោយងាយស្រួល ប្រសិនបើអ្នកបញ្ឈប់ការយាយីលើអារម្មណ៍ខ្លួនឯង ជាពិសេសកុំសង្ស័យដាច់ខាត។ ដោយឡែក សូមកុំទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ចូរចំណាយពេលធ្វើកិច្ចការរបស់ខ្លួនឲ្យបានចប់សព្វគ្រប់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជាប្រឈមមុខនឹងការបោកប្រាស់ពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំផែកការឲ្យបានច្បាស់លាស់ ដើម្បីបញ្ជៀសស្ថានភាពមិនច្បាស់លាស់ដែលនឹងអាចមានលទ្ធភាពកើតឡើង។ ក្រៅពីនេះ សូមលោកអ្នកវាយតម្លៃស្ថានភាពងាយស្រួលពេក ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយចំណាយពេលវេលាបន្ថែមធ្វើការងារដែលមានក្នុងដៃ។ ទន្ទឹមនឹងនេះសូមគ្រប់គ្រងអារម្មណ៍ និងការសម្រេចចិត្តពឹងផ្អែកពត៌មានជាក់លាក់។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកកំពុងដំណើរការទៅដោយភាពប្រញឹកណាស់ ដូច្នេះលោកអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ប៉ុន្តែអ្នកក៏គួរតែព្យាយាមកាត់បន្ថយបន្ទុកការងារខ្លះ។ ថ្ងៃនេះលោកអ្នកអាចប្រឈមជាមួយមមជ្ឈដ្ឋានខាងក្រៅច្រើន ដូច្នេះសូមព្យាយាមរក្សាខ្លួនកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅខ្លាំងពេក។ អ្វីៗត្រូវការការគិតពិចារណាវែងឆ្ងាយ។ ម្យ៉ាងទៀត សូមរក្សាតម្លៃរបស់ខ្លួនចំពោះមុខមនុស្សគ្រប់គ្នា។ ថ្ងៃនេះលោកអ្នកមានអំណោយផលចំពោះការដោះស្រាយបញ្ហា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងមុខរបរមានលទ្ធភាគគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំធេងក្នុងថ្ងៃ។ អ្វីៗមិនអាចធ្វើឲ្យអ្នកមានភាពលំបាកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកបានគ្រោងទុកក្នុងពេលនេះ។  ប៉ុន្តែជៀសវាងការបង្ហាញសមត្ថភាពវិជ្ជាជីវរបស់អ្នកចំពោះអ្នកដទៃ ពីព្រោះវាគ្មានប្រយោជន៍ដល់ការងាររបស់អ្នកទេ គឺគួរតែចំណាយពេល និងទទួលខុសត្រូវការងារដែលអ្នកកំពុងប្រតិបត្តិ។ ដោយឡែកសូមកុំមានការប្រុងប្រយ័ត្ន ពីព្រោះអ្នកអាចជួបនឹងជម្លោះ ឬការបោកប្រាស់ពីដៃគូការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារនានាតាមបំណងប្រាថ្នា ដូច្នេះសូមកុំមានការព្រួយបារម្ភ ចូរធ្វើការ ឬបង្ហាញសមត្ថភាពរបស់អ្នកដោយការជឿជាក់។ ថ្ងៃនេះមានអំណោយដល់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ពីព្រោះអ្វីៗនឹងទទួលបានសញ្ញាណវិជ្ជមាន។​ ក្រៅពីនេះសូមលោកអ្នកធ្វើការងារយោងទៅលើសមត្ថភាព និងបទពិសោធន៍។ ការពឹងពាក់អ្នកដទៃគឺអាចធ្វើទៅបាន ប៉ុន្តែសូមកុំឲ្យគំនិតទាំងនោះមានអំណាចលើការសម្រេចចិត្តរបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងស្ថិតក្នុងគន្លងផ្លូវជោគជ័យ ដូច្នេះសូមព្យាយាមបន្ថែម ហើយគិតគូរឡើងវិញពីគម្រោងការងារ និងស្ថានភាពជុំវិញខ្លួន។ អ្វីដែលលោកអ្នកគួរជៀងវាងក្នុងថ្ងៃនេះ គឺភាពអស់សង្ឃឹម ការបរាជ័យវិជ្ជាជីវៈ ពីព្រោះហេតុការនេះនឹងកន្លងទៅយ៉ាងឆាប់រហ័ស ហើយមានភាពងាយស្រួលប៉ុណ្ណោះ។ ដោយឡែកចំពោះភាពរំខានតិចតួចពីមជ្ឈដ្ឋានខាងក្រៅ គួរតែកុំយកចិត្តទុកដាក់ វាគ្មានប្រយោជន៍ដល់ការងាររបស់អ្នកទេ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបស់បន្ថែម ឬបណ្តាក់ទុន ពីព្រោះផលចំណេញមានកំរិតខ្ពស់យ៉ាងខ្លាំង។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានឳកាសនៃការតម្លើងឋានៈ។ ពេលវេលាថ្ងៃនេះអំណោយផលតាំងពីព្រឹករហូតដល់ពេលល្ងាច ដូច្នេះលោកអ្នកអាចជ្រើសរើសចាប់ផ្តើមការងារពេលណាក៏មិនជំទាស់ដែរ។ ដោយឡែកសូមធ្វើការសម្រាកខ្លះ កុំឲ្យការងារមានឥទ្ធិពលខ្លាំងលើសុខភាពរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះហាក់បញ្ជាក់ពីភាពស្មុគ្រស្មាញ ប្រទាក់ក្រឡាលើកិច្ចការនានា។ ការងាររបស់លោកអ្នកអាចជាប់គាំងដោយងាយស្រួល ប៉ុន្តែប្រសិនបើអ្នកមានភាពរហ័សរហួនគ្រប់គ្រងស្ថានការណ៍ និងកែប្រែវិធីសាស្រ្តការងារ និងជំនួញ នោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានយ៉ាងច្រើន។ ទោះបីថ្ងៃនេះភាពជោគជ័យធំដុំមិនស្ថិតក្នុងគន្លងផ្លូវរបស់អ្នកក្តី ក្នុងអនាគតដ៏ខ្លីអាជីពការងាររបស់នឹងទទួលបានផ្លែផ្កាជាទីមោទន។ សកម្មភាពដែលអំណោយផលបំផុតសម្រាប់លោកអ្នកក្នុងពេលនេះ គឺលទ្ធភាពក្នុងការវាយតម្លៃ និងការទាញសន្និដ្ឋានវិជ្ជមាន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកហាក់មានការព្រួយបារម្ភច្រើនចំពោះការងារ និងរបរអាជីវកម្មដែលអ្នកកំពុងប្រតិបត្តិ ប៉ុន្តែលោកអ្នកកំពុងព្រួយ ចំពោះបញ្ហាដែលមិនគួរព្រួយ។​ កិច្ចការរបស់អ្នកមានដំណើរការទៅល្អណាស់ ភាពរឹងស្ទះតិចតួចជារឿងធម្មតា គឺលោកអ្នកអាចដោះស្រាយបានដោយសមត្ថភាពខ្លួនឯង។ អ្នកគួរចំណាយពេលមកគិតអំពីសុខភាព ពីព្រោះលោកអ្នកកំពុងប្រើប្រាស់អារម្មណ៍ និងគំនិតលើប្រធានបទមិនចាំបាច់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពវិជ្ជមានក្នុងការធ្វើឲ្យមានភាពចម្រើនដល់ការងារ ពិសេសគឺការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ សូមបដិសេធការរិះគន់ វាយតម្លៃ ឬការបង្ហាញគោលគំនិតរបស់អ្នកជ្រុលពេក។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលគិតគូរដល់រឿងហិរញ្ញវត្ថុ។​ ប្រសិនបើមានពាក់ព័ន្ធដល់ការខ្ចីបុលនានា គួរដោះស្រាយសងបំណុលនោះឲ្យបានជ្រះស្រលះ។ ដោយឡែកប្រសិនបើលោកអ្នកធ្វើការទាក់ទងនឹងលុយកាក់ សូមប្រយ័ត្នក្នុងការភ្លេចភ្លាំង ឬគិតគូរខុសខ្ទង់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតអាជីពថ្មី ក៏ដូចជាការផ្លាស់ប្តូរការងារបានដោយមិនមានអ្វីជំទាស់ទេ។ ភាពរឹងមាំ និងការសម្រេចចិត្តរបស់អ្នក នឹងជួយស្តារស្ថានការណ៍លំបាកពីកន្លងមក។ សូមមានភាពរីករាយ រាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន​ និងព្យាយាមប្រាស្រ័យទាក់ទងក្នុងគោលបំណងការងារ។ ថ្ងៃនេះជំលោះ ឬភាពអន់ចិត្តតូចតាចនៅក្នុងក្រុមការងារអាចនឹងកើតឡើង ដូច្នេះសូមរក្សាចិត្ត និងអនុគ្រោះឲ្យបានច្រើន។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!