ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ជូត ថោះ រកា រាសីឡើងខ្ពស់ត្រដែត រាល់កិច្ចាករងារ និងរបររកស៊ីជួញដូរ...

ឆ្នាំទាំង៣ ជូត ថោះ រកា រាសីឡើងខ្ពស់ត្រដែត រាល់កិច្ចាករងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោគជ័យគួរជាទីមោទនភាពក្រៃលែង

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ថ្ងៃនេះមិនមានបញ្ហាអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។​ អ្នកអាចមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ អ្នកអាចមានឳកាសដើម្បីសុំជំនួយ ក៏ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺដាច់ខាតត្រូវធ្វើដោយខ្លួនឯង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ អ្នកនឹងអាចស៊ូទ្រាំការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ សូមចាំថា ភាពឆេវឆាវនឹងផ្តល់កំហុសដែលពិបាកកែប្រែ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពវិជ្ជមានខ្ពស់។ ថ្ងៃនេះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ អ្វីដែលអ្នកត្រូវចងចាំ គឺមិនត្រូវបោះបង់ការតស៊ូ និងការប្រកួតប្រជែងឡើយ ចូរធ្វើវាគ្រប់កាលទេសទាំងអស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក។ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍។ ថ្ងៃនេះចូរប្រយ័ត្ននឹងការបាត់បង់ពត៌មាន ដូច្នេះសូមយកចិត្តទុកដាក់ទៅលើឯកសារនានា ពិនិត្យឲ្យបានច្រើនដល់មុននឹងចាកចេញ ឬសម្រេចចិត្ត។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ អ្នកត្រូវរស់នៅ និងប្រកបការងារដោយភាពសុចរិតទៀងត្រង់ ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ ពីព្រោះមនុស្សបង្កើតកំហុសជារឿងធម្មតា។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលមិនច្បាស់លាស់នោះឡើយ។ គួរចំណាយពេលឲ្យបានច្រើនលើការងារដែលកំពុងប្រតិបត្តិ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល

ការសម្រេចចិត្ត​ និងឳកាសទទួលបានភាពជោគជ័យធំ។ សូមរៀនបោះចោលកង្វល់ទាំងនោះ ហើយមកជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នក។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ។ នៅក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងធំផ្នែកហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ខែ។ កិច្ចការថ្ងៃនេះមានទំនាក់ទំនងខ្លាំងននឹងការបង្កើតគំនិតច្នៃប្រឌិត ដូច្នេះសូមកុំខ្លាចក្នុងការសម្តែងចេញគម្រោងរបស់អ្នក។ ក្រៅពីនេះសូមព្យាយាមសម្រចចិត្តដោយយោងទៅលើពត៌មានជាក់លាក់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ សូមបើកកិច្ចពិភាក្សា ឬរៀនសូត្របន្ថែមដើម្បីជាទុនក្នុងការសម្រេចចិត្ត។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ច់ការងារបានដោយជោគជ័យជាទីបំផុត។​ ជាពិសេសចំពោះការបណ្តាក់ទុន ពីព្រោះលោកអ្នកកំពុងមានដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់។ តែយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរំខាននានានៅមានសញ្ញាណវិជ្ជមាននៅឡើងក្នុងពេលនេះ។ គួរជៀសវាងការសន្យា ហើយមិនធ្វើ។ ទំនុកចិត្តជាកត្តាចំបាច់សម្រាប់រាល់ភាពជោគជ័យគ្រប់យ៉ាង ប្រសិនបើអ្នកធ្វើឲ្យមានកំហុស គឺពិបាកកែប្រែស្ថានភាពនៅវិញណាស់។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ គឺត្រូវចងចាំថាកំហុសអាចកើតឡើងទាក់ទងនឹងបពត៌មាន​ ឬទាក់ទងនឹងឯកសារ។ ចូរគិតគូរឲ្យមានម៉ត់ចត់មុននឹងចុះហត្ថលេខា។ ក្រៅពីនោះសូមធ្វើការដោយឆន្ទះ និងគោរពការសម្រេចចិត្តរបស់អ្នកដទៃផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យដ៏ធំ ហើយក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក។ ថ្ងៃនេះអ្នកមានអំណោយផលចំពោះលទ្ធភាពនៃការវាយតម្លៃដ៏ត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប ដូច្នេះមិនគួរភ័យខ្លាចក្នុងការសម្រេចចិត្តពេកនោះទេ។

រៀបរៀងដោយ៖​ កញ្ញា​​ មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!