ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ជូត ខាល មមី វក ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្...

ឆ្នាំទាំង៥ ជូត ខាល មមី វក ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះពេលវេលារបស់អ្នកមានច្រើន ដូច្នេះលោកអ្នកអាចចាប់ផ្តើមកិច្ចការនៅពេលណាក៏បានដោយគ្មានផលលំបាកឡើយ។ ក្នុងនោះការងារដែលតម្រូវឲ្យឆ្លើយតបលឿនក៏ក្នុងពេលនេះក៏មិនកើតឡើងដែរ។ ក្រៅពីនេះលោកអ្នកអាចទទួលបានសំណាងផ្នែកលុយកាក់ផងក្នុងពេលរសៀលនេះ ប៉ុន្តែក្នុងពេលស្របគ្នា គួរប្រយ័ត្នចាញ់បោកបញ្ឆោតរបស់គេ ដែលបណ្តាលឲ្យបាត់បង់លាភសំណាងនោះទៅវិញ។  វេលានេះមានអំណោយផលក្នុងកិច្ចការដែលមិនពាក់ព័ទ្ធច្រើននឹងអ្នកដទៃ ដូច្នេះសូមផ្តោតការយកចិត្តទុកដាក់លើការងារដែលអ្នកកំពុងអនុវត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មី ក្នុងនោះលោកអ្នកនឹងមើលឃើញការផ្លាស់ប្តូរល្អៗចំពោះអាជីពការងារ ក៏ដូចជាជីវិតរបស់អ្នកផងដែរ។  លោកអ្នកត្រូវស្រូតបំពេញការងារ ក៏ដូចជាចាប់យកឳកាស ប៉ុន្តែមិនមានន័យថាត្រូវតែសម្រេចចិត្តភ្លាមនោះទេ។ ចំពោះការងារទាំងឡាយណា ដែលមើលឃើញថានឹងទទួលបានជោគជ័យឆាប់ៗ សូមកុំបណ្តាក់ទុន ឬចំណាយពេលវេលាអ្វី ពីព្រោះវាជារូបភាពបោកបញ្ឆោតទេ លោកអ្នកមិនអាចអាចជួបការងារណាដែលនឹងទទួលជោគជ័យក្នុងពេលខ្លីនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមព្យាយាមគូសវាសគម្រោងផែនការទាំងឡាយណាដែលលោកអ្នកមានបំណងនឹងទទួលបានផលចំណេញបន្ថែម។ ថ្ងៃនេះមានបញ្ហាមួយចំនួនតូចបានកើតឡើង ក៏ប៉ុន្តែកុំទាន់ប្រញាប់ប្រញាលដោះស្រាយវាពេក ពីព្រោះហេតុការណ៍នោះអាចសាបរលាបទៅវិញដោយមិនចាំបាច់អ្នកដោះស្រាយក៏អាចទៅរួច។ ប៉ុន្តែសម្រាប់ការងារទាំងឡាយ ដែលនៅលើតុរបស់អ្នក គួរព្យាយាមបញ្ចប់បានរួចរាល់ទើបកាន់តែប្រសើរ។ ក្រៅពីនេះលោកអ្នកមានឥទ្ធិពលផ្នែកពាក្យសំដី ដូច្នេះការពិភាក្សារាល់ការងារគង់នឹងបានសម្រេច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកដំណើរទៅដោយរលូនជាប្រក្រតី ហើយមិនមានកិច្ចការដែលពិបាកធ្ងន់ធ្ងរ រំខានឲ្យអ្នកតានតឹងក្នុងចិត្ត ឬត្រូវប្រញាប់ប្រញាលនោះទេ ដូច្នេះសូមធ្វើការដោយការច្នៃប្រឌិតខ្ពស់។ ក្នុងពេលនេះប្រសិនបើអ្នកមានលទ្ធភាពចាប់យកឳកាសដើម្បីផ្តើមការងារអាជីវកម្មដោយខ្លួនឯង នោះឳកាសដែលទទួលបានជោគជ័យមានកំរិតខ្ពស់។ លក្ខណៈរបស់អ្នកក្នុងពេលនេះ គឺមិនសំឡឹងមើលការងារដែលទទួលបានផលលឿនជ្រុលនោះទេ ពីព្រោះអ្នកឲ្យសារៈសំខាន់ទៅលើពេលវេលា ចំណុចនេះជាចំណុចវិជ្ជមានរបស់អ្នកដើម្បីទទួលបានជោគជ័យ។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះមានដំណើរការល្អណាស់ លោកអ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងក្រុមការងារ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ ចំពោះបញ្ហានានានឹងមិនកើតឡើង ដែលបណ្តាលឲ្យអ្នកមានការលំបាក ឬប៉ះពាល់ការងារនោះទេ។ រាល់បញ្ហាទាំងអស់នឹងអាចដោះស្រាយបាន ​ដូច្នេះសូមកុំមានការស្ទាក់ស្ទើរនឹងផ្តើមកិច្ចការងារដែលអ្នកប៉ុនប៉ង។ ក្រៅពីនេះលោកអ្នកអាចមានលទ្ធភាពបញ្ជាក់ និងបង្ហាញពីផ្នត់គំនិតរបស់ខ្លួនចំពោះមនុស្សរាល់គ្នា។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក ពិសេសសូមកុំបញ្ចេញភាពឆេវឆាវ និងរាល់មតិរិះគន់ទាំងឡាយឡើយ។ ចំពោះឳកាសការងារក្នុងពេលនេះមានច្រើន ប៉ុន្តែសូមកុំទាន់ចាប់យកប្រសិនបើអ្នកកំពុងដំណើរការងារហើយ គួរផ្តោតលើការងារដែលកំពុងអនុវត្តទើបជាការប្រសើរជាង។ សូមធ្វើទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក ពិសេសថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ ក្រៅពីនេះដើម្បីធានាភាពរីកចម្រើនឲ្យបានយូរសូមគិតគូរពីការរៀនសូត្របន្ថែម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ឬរំខានដ់អារម្មណ៍របស់អ្នកឡើយ ដូច្នេះមិនចាំបាច់ត្រូវផ្អាក ឬរងចាំឳកាសឡើយ គែលោកអ្នកអាចធ្វើបានទាំងអស់។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានអាកប្បកិរិយាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ឡើយ។ សូមធ្វើកិច្ចការ​ និងរស់នៅដោយស្ងប់ស្ងាត់ នោះសំណាងផ្នែកហិរញ្ញវត្ថុកើនឡើងទ្វេរគុណ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរដំណើរការទៅដោយល្អប្រសើរណាស់។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបាន គឺជាលទ្ធផលវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីណាមួយឡើយ។ ក្រៅពីនេះ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ ពីព្រោះឳកាសក្នុងការចាញ់បោកបញ្ឆោតគេអាចកើតមានឡើងក្នុងពេលនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ អ្វីៗដែលអ្នកមានបំណងធ្វើ ឬកំពុងតែអនុវត្តនឹងទទួលបានជោគជ័យគួរជាទីមោទនក្រៃលែង។ ដូច្នេះសូមកុំមានការសង្ស័យចំពោះសមត្ថភាពរបស់ខ្លួនឲ្យសោះ ហើយបញ្ហាពីអតីតកាលក៏មិនគួររំលឹកនាំឲ្យអ្នកស្ទាក់ស្ទើរដែរ។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភពីព្រោះលោកអ្នកមានមនុស្សជាច្រើនជួយជ្រោមជ្រែង ហើយយកអាសារពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះសូមរក្សាសុខភាព ពិសេសអារម្មណ៍រវើរវាយដែលមិនចាំបាច់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខផ្ទាល់ខ្លួនរបស់អ្នលឲ្យសោះ។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី​ ឬកែលម្អវិធីសាស្រ្តអនុវត្តការងារ ពីព្រោះបញ្ហា និងភាពដដែលៗមិនជាការល្អប្រសើរបំផុតចំពោះភាពរីកចម្រើនការងារនោះទេ។ ត្រូវប្រយ័ត្នប្រយែងឲ្យខ្ពស់ ក្រែងចាញ់បោកគេ ហើយជម្លោះក៏រឹតតែត្រូវជៀសឲ្យបានជាដាច់ខាតដែរ។ ថ្ងៃនេះសញ្ញាណល្អផ្នែកហិរញ្ញវត្ថុនឹងកើតឡើងដល់អ្នក ដូច្នេះសូមរៀនគ្រប់គ្រងវាឲ្យបានល្អ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ចំណែកកិច្ចការងារនានាដែលអ្នកកំពុងអនុវត្តនឹងទទួលបានជោគជ័យយ៉ាងធំ។ លោកអ្នកអាចមានការផ្លាស់ប្តូរស្ថានភាពការងារខ្លះៗ ប៉ុន្តែមិនមានអ្វីលំបាកឲ្យអ្នកសម្របនោះទេ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានការ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។ សម្រាប់ការលក់ចេញ និងទិញចូលអចលនទ្រព្យនឹងទទួលបានចំណេញច្រើន ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពគួរតែសាកល្បង។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ពីរបៀបប្រាស្រ័យទាក់ទង និងការចរចាជាថ្មី ក្នុងនោះក៏តូ្រវរៀបចំខ្លួនប្រាណឲ្យបានសមសួនផងដែរ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ពីមនុស្សក្នុងក្រុមការងារ ក៏ដូចជាថ្នាក់លើ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកដោយមានទំនុកចិត្ត។ អ្វីដែលអ្នកគួរជៀសវាង គឺសូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់លុយកាក់ច្រើន។ សូមចងចាំថា លោកអ្នកគួរចាប់យកការងារទាំងឡាយណាដែលលោកអ្នកមានបទពិសោធន៍ និងមានចំណូលចិត្ត។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!