ទំព័រដើមហោរាសាស្ត្រចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ជូត ថោះ រោង មមែ ចរ រាសីការងារឡើងខ្ពស់ល្អណាស់ ទ្...

ចូលឆ្នាំថ្មី រាសីឆ្នាំទាំង៥ ជូត ថោះ រោង មមែ ចរ រាសីការងារឡើងខ្ពស់ល្អណាស់ ទ្រព្យសំណាង លាភសក្ការ និងតំណែងការងារស្ថិតក្នុងដំណើររបស់អ្នក

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកកំពុងធានាបាននូវស្ថេរភាពរីកចម្រើនយ៉ាងខ្លាំងក្នុងពេលនេះ។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ផ្លាស់ប្តូរការងារ ឬប្រារព្វពិធីសំខាន់ៗបានដោយមិនមានអ្វីមករាំងស្ទះនោះទេ។ លោអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរការ ដូច្នេះអ្នកអាចចាប់ផ្តើមពេលណាមួយក៏បានដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា និងដោះស្រាយបញ្ហាពីអតីត ឬបំញ្ហាថ្មីៗដែលបានកើតឡើង។ គួររំលឹកថា នៅពេលព្រឹកការងារ ឬអាជីវកម្មហាក់មិនសូវដំណើរការខ្លាំងនោះដែរ ប៉ុន្តែនៅពេលរសៀលអ្វីៗនឹងភាពលូតលាស់នឹងសងត្រឡប់មកវិញ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគឺមានដំណើរការល្អសម្រាប់លោកអ្នកប្រកបការងារដោយប្រើប្រាស់កំលាំង និងលោកអ្នកដែលធ្វើការងារទាក់ទងនឹងរដ្ឋបាល។ ការខិតខំរបស់អ្នកនឹងផ្តល់ប្រយោជន៍យ៉ាងពេញចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងនោះអ្នកអាចប្រតិបត្តិការរាល់គម្រោងផែនការដែលអ្នកបានរៀបចំ។ អ្វីដែលអ្នកគួរចងចាំក្នុងពេលនេះ គឺបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ។ ការចំណាយពេលវេលាផ្តេសផ្តាសមិនមែនជាអ្វីដែលអ្នកធ្វើបានក្នុងពេលនេះទេ សូមប្រើប្រាស់ពេលវេលាសម្រាប់ការងារឲ្យបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចាការងារតូចធំនានា ដូច្នេះសូមកុំយឺតយ៉ាវ​ សូមឆ្លើយតបចំពោះការផ្តល់ជូននានាឲ្យបានរហ័សរហួន និងកុំមានការរុញរាក្នុងអាជីវកម្មឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី វាចាំបាច់សម្រាប់អ្នកក្នុងការប្រយ័ត្នប្រយែងចំពោះរាល់ការសម្រេចចិត្ត ឬការចុះហត្ថលេខាឯកសារសំខាន់ៗ។ ភាពលេចធ្លោរបស់អ្នកអាចនឹងរំខានដល់ដៃគូជំនួញរបស់អ្នក ព្រមទាំងមានឥទ្ធិពលចំពោះការយល់ដឹងរបស់អតិថិជនផង ដូច្នេះគួរតែរក្សាសក្តានុភាពនេះឲ្យស្ថិតក្នុងកំរិត​មធ្យម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មមានការរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពក្នុងការចរចា និងពិភាក្សារាល់ការងារសំខាន់ទាំងឡាយជាមួយមនុស្សគ្រប់ស្រទាប់ ប៉ុន្តែសូមប្រយ័ត្នប្រយែងកំហុសផ្នែកពត៌មាន ដូច្នេះសូមពិនិត្យឲ្យបានលំអិត។ លោកអ្នកប្រកបអាជីវកម្ម គួរចាប់អារម្មណ៍ទៅលើការធ្វើការផ្សព្វផ្សាយ។ ដោយឡែកមិត្តភក្តិក្នុងរង្វង់ការងារ ពេញចិត្តក្នុងការស្តាប់គំនិតវិជ្ជជីវៈរបស់អ្នកណាស់​ ហើយក្នុងអនាគតដ៏ខ្លីអ្នកអាចនឹងទទួលបានពត៌មានទាក់ទងនឹងការតំឡើងតំណែងការងារផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយគ្រប់ទិសទី ហើយការងារ និងមុខរបររបស់អ្នករីកចម្រើនខ្លាំងណាស់។ ក្នុងនោះសូមលោកអ្នកគិតគូរអំពីទស្សនៈវិស័យបង្កើតវិជ្ជាជីវៈ បើលោកអ្នកអាចធ្វើបាននោះភាពជោគជ័យធំនឹងកើតឡើងក្នុងពេលខាងមុខដ៏ខ្លីនេះ។ លោកអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាពអាជីពទៅតាមការពេញចិត្តរបស់អ្នក។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត ចំពោះភារកិច្ចការងារ។ ទោះជាយ៉ាងណាអ្នកអាចខកខានក្នុងការទទួលបានការផ្តល់ជូននូវភាពចំណេញ ដោយសារតែភាពយឺតយ៉ាវរបស់អ្នក ហេតុដូច្នេះសូមលោកយកចិត្តទុកដាក់ចំណុចហាមឃាត់មួយនេះ ប្រសិនបើអ្នកចង់បានភាពរីកចម្រើនគួរជាទីមោទន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកស្ថិតក្នុងដំណើរការល្អ ប៉ុន្តែការរំខាន និងភាពស្មុគ្រស្មាញក៏មានច្រើនទន្ទឹមនោះដែរ។ សូមលោកអ្នកកុំបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬខ្វល់ខ្វាយនឹងបញ្ហាដែលកើតឡើងជ្រុលហួសហេតុរហូតភ័យខ្លាចក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។ បន្ទាប់ពីបញ្ហាតូចតាចក្នុងរយៈពេលបាត់បង់ទៅ លោកអ្នកនឹងទទួលបានភាពជោគជ័យជំនួសវិញ ដូច្នេះមិនចាំបាច់ត្រូវពិបាកចិត្តនឹងរឿងបណ្តោះអាសន្នទាំងនេះទេ។ ដោយឡែក ថ្ងៃនេះលោកអ្នកមានអំណោយផលក្នុងការទទួលបានដំណោះស្រាយ សម្រាប់ផលលំបាកនានា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កាតាមការប៉ងប្រាថ្នាផងដែរ។​ ប៉ុន្តែលោកអ្នកគួររកពេលវេលាសមស្របធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តក្នុងក្រុមការងារ ពីព្រោះប្រសិនបើអ្នកធ្លាប់មានបញ្ហាខ្លះដែលមិនយល់ពីគ្នា​ នោះរាសីថ្ងៃនេះនឹងដោះស្រាយបញ្ហាទាំងនោះបានដោយងាយស្រួលណាស់។ វេលានេះមិនមានហេតុការអ្វីចាំបាច់គួរឲ្យកត់សម្គាល់ថានឹងមករំខានអ្នកឡើយ ដូច្នេះសូមបន្តដំណើរការការងារដែលអ្នកមានក្នុងពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកទទួលបានការកត់សម្គាល់ និងគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន ដូច្នេះលោកអ្នកនឹងមានសំណាងទ្វេរដងពីការងារដែលអ្នកកំពុងប្រតិបត្តិក្នុងថ្ងៃនេះ។ ដោយឡែក អ្នកនឹងទទួលបានទ្រព្យសម្បត្តិ និងមុខតំណែង ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ផ្ទុយទៅវិញ លោកអ្នកមិនទាន់អាចទទួលបានលទ្ធភាពពេញលេញក្នុងការបង្កើតមុខរបរថ្មី ឬការបណ្តាក់ទុនធំនោះឡើយ។ ហើយប្រសិនបើអ្នកគ្រាន់គម្រោងយុទ្ធសាស្រ្តទៀតនោះ ការងាររបស់អ្នកបែរជាប្រឈមនឹងការខាតបង់ទៅវិញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះដើម្បីកុំឲ្យខាតលាភ។ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់ភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។ ត្រូវមានភាពទន់ភ្លន់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការជឿទុកចិត្តរបស់អ្នកជុំវិញខ្លួន ពិសេសដើម្បីទទួលបានឳកាសច្រើនក្នុងវិថីការងារ។​ ផ្ទុយទៅវិញ អ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ ដូច្នេះសូមមានការប្រុងប្រយ័ត្ន និងកុំឆ្លើយតបនឹងហេតុការណ៍អ្វីទាំងអស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងជានិច្ច​ និងមិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ អ្នកគួរចំណាយពេលសមស្របមួយក្នុងការគិតគូរ និងរៀបចំគម្រោងផែនការការងារក្នុងពេលអនាគត។ ពិសេសគួរយកចិត្តទុកដាក់លើគម្រោងចាយវាយ ពីព្រោះស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតក្នុងកំរិតមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក សូមកុំមានចិត្តទន់ទោរទៅនឹងហេតុការណ៍ខាងក្រៅដែលបានកើតឡើង។ អ្នកគួរបន្ថែមការទុកចិត្តលើខ្លួនឯង ពីព្រោះជំងឺមិនជឿជាក់លើខ្លួនឯងជាហេតុផលនៃការបរាជ័យ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺវិជ្ជមានហើយក្នុងពេលនេះ។ សំណាងរបស់លោកអ្នកកើតឡើងច្រើនដងក្នុងមួយថ្ងៃនេះ ហេតុដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាល្អក្នុងកំរិតអតិបរមា​។ ជៀសវាងមតិរិះគន់ ជម្លោះ ឬការពិភាក្សាទាំងឡាយណាដែលអាចរំខានដល់ភាពជោគជ័យ និងសេសចក្តីសុខរបស់អ្នកដទៃ។ ក្នុងពេលវេលានេះ លោកអ្នកមានលទ្ធភាពក្នុងការបំពេញការងារ យល់ដឹងពីបញ្ហា ព្រមទាំងយល់ដឹងពីវិធិសាស្រ្តដោះស្រាយដោយសន្តិវិធី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ សូមគិតគូរផលចំណេញខាត​ឲ្យបានម៉ត់ចត់ ហើយកុំចុះហត្ថលេខាដាច់ខាតប្រសិនបើអ្នកមានមន្ទិលក្នុងកិច្ចការនោះ។ ភាពស្ងប់ផ្តល់នូវការគិតវែងឆ្ងាយ និងអាចឲ្យអ្នកយល់ដឹងស្ថានការណ៍បានល្អ។ កុំធ្វើជាមនុស្សសង្ស័យច្រើន បណ្តោយរឿងណាត្រូវកើត ឲ្យវាកើតចុះ ពីព្រោះក្នុងរយៈពេលល្ងាចលោកអ្នកនឹងទទួលបានភាពធូរស្រាល ឬដែលអាចនឹងអាចកែប្រែស្ថានការណ៍លំបាកដោយជោកជ័យ។ ទោះបីភាពជោគជ័យ និងបរិយាកាសរីករាយហាក់មានតិចតួច សូមកុំបាក់ទឹកចិត្ត បន្តការងារ ពីព្រោះជោគជ័យស្ថិតនៅក្បែរអ្នក។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!