ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ លើសពីនេះ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារថ្មីបានយ៉ាងពេញទំហឹងផងក្នុងពេលនេះ។ ភាពលំបាកមួយចំនួនក្នុងថ្ងៃនេះ គឺទិន្នន័យការងារដែលមានភាពច្របូកច្របល់ ហេតុដូច្នេះប្រសិនបើអ្នកចង់ឲ្យការងារសម្រេចទៅបានរលូន សូមព្យាយាមប្រតិបត្តិការងារតែមួយទើបប្រសើរ។ សូមប្រយ័ត្នចាញ់បោកពាក្យផ្អែមល្ហែមរបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកធ្លាប់ស្គាល់ខ្លះក៏ដោយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស។ ដោយឡែកចំពោះកិច្ចការងារនានានឹងអាចលទ្ធផលទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកមានសកម្មភាពចម្រើនលូតលាស់ណាស់ក្នុងពេលនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នកជួប្រទះនូវភាពលំបាកមួយចំនួនសូមចងចាំថា អ្វីៗនឹងបានប្រសើរឡើងវិញក្នុងពេលដ៏ខ្លួ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភនាំរំខានដល់អារម្មណ៍ឡើយ។ ដោយឡែកលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមក្នុងការពិនិត្យ និងវាយតម្លៃគម្រោងការងារកន្លងមក និងត្រូវកែប្រែខ្លះឲ្យស្របនឹងស្ថានភាពបច្ចុប្បន្ន។ ដោយឡែកសូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដែលទងនឹងតំរង់នោមផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ដោយឡែក ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានការតម្លើងប្រាក់ខែ ឬឋានៈផង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។ ប្រសិនបើអ្នកជាអាជីវករ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងការគូសវាស តែងនិពន្ធនោះនឹងកាន់តេប្រសើរណាស់។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ដើម្បីទទួលបានទំនុកចិត្ត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយទៅវិញ ភាពអសកម្មតូចតាចអាចកើតឡើងរវាងទំនាក់ទំនងនោះផងដែរ ដូច្នេះសូមលោកអ្នកប្រយ័ត្នប្រយែងពាក្យសំដី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះភាពអសកម្មនានានឹងមិនអាចជាឧបស័គ្គចំពោះការងារ និងអាជីវកម្មរបស់អ្នកនោះទេ។ លោកអ្នកអាចបង្កើតការងារ បណ្តាក់ទុន ប្តូរការងារ និងធ្វើកិច្ចពិធីសំខាន់ៗបានដោយរលូន។ អ្វីដែលចាំបាច់បំផុត ត្រូវមានការជឿទុកចិត្តលើសកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន ហើយចំពោះបទពិសោធន៍អវិជ្ជមានពីអតីត ត្រូវកែប្រែទៅជានមេរៀន ប៉ុន្តែមិនត្រូវអន្ទោលអារម្មណ៍ឲ្យផុងក្នុងអតីតនោះទេ។ ដោយឡែក សូមលោកអ្នកព្យាយាមកែប្រែស្ថានភាពវិជ្ជាជិវៈ និងការតុបតែងខ្លួនដើម្បីទទួលបានលទ្ធភាពច្រើនក្នុងការយល់ដឹងស្ថានការណ៍ និងការចរចា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ ថ្ងៃនេះលោកនឹងទទួលអារម្មណ៍ប្រែប្រួលលឿន ហើយហេតុការខាងក្រៅហាក់មានឥទ្ធិពលចំពោះអ្នកខ្លាំង ហេតុដុច្នេះសូមគ្រប់គ្រងអារម្មណ៍ ហើយគួរចំណាយពេលលើការងារឲ្យបានច្រើន ជាជាងចូលរួមពិភាក្សារឿងរ៉ាវមិនបានប្រយោជន៍។ នៅពេលរសៀល លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរ ឬដំណើរឆ្ងាយទាក់ទងនឹងការងារអាជីវកម្ម ដូច្នេះសូមត្រៀមដោយត្រូវស្វែងរកការងាររបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយនៅពេលរសៀលនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា ហើយគួរនិយាយតែរឿងដែលមិនទាក់ទងនឹងអ្នកដទៃ ទើបជាការប្រសើរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ លោកអ្នកប្រកបអាជីវកម្ម អាចនឹងទទួលបានការគាំទ្រពីដៃគូរជំនួញ ហើយការយោគយល់ អនុគ្រោះផ្នែកអាជីវកម្មក៏នឹងកើតឡើងផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានការលំបាកខ្លះក្នុងដំណើរការអនុវត្តសូមផ្អាកបន្តិច ហើយប្រើប្រាស់ពេលគិតគូរពីវិធីសាស្រ្តការងារ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ននឹងការភ្លេចភ្លាំង និងច្រលំទិន្នន័យ។ ចូរពិនិត្យឲ្យបានច្រើនដងមុនសម្រេចការអ្វីមួយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាប្រក្រតី។ ក្នុងនោះលោកអ្នកអាចកែប្រែស្ថានការណ៍យ៉ាប់យឺននានាឲ្យប្រសើរឡើងបានដោយគ្រាន់តែសម្របខ្លួនទៅតាមផែនការដែលបានរៀបចំ។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងមានភាពមិនប្រាកដប្រជា ហើយភាពប្រែប្រួលមួយចំនួនគឺមិនទាន់អាចកំណត់បានទេក្នុងពេលនេះ ដូច្នេះសូមរក្សាស្ថេរភាពហិរញ្ញវត្ថុឲ្យនៅហ្នឹងសិន។ ការចាយវាយ ឬប្រើប្រាស់ថវិកាច្រើនគួរតែត្រូវគិតគូរឲ្យបានវែង។ ក្នុងនោះដែរ ត្រូវប្រយ័ត្នការយល់ច្រលំ ឬជម្លោះរវាងមនុស្សរួមការងារ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព