ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ជូន ឆ្លូវ មមែ មានរាសីឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែងការងា ឳកាសល...

ឆ្នាំទាំង៣ ជូន ឆ្លូវ មមែ មានរាសីឡើងខ្ពស់ត្រដែត ភោគសម្បត្តិ តំណែងការងា ឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះលោកអ្នកក្នុងវេលាយ៉ាងប្រាកដណាស់

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងនាំមកពីឆ្ងាយដោយមនុស្សជិតដិត ដោយឡែកមុខរបរអាជីវកម្ម​ ឬកិច្ចការងាររបស់អ្នកនឹងទទួលបានផលលាភជាទីពេញចិត្តក្រៅលែង។ ក្នុងពេលនេះសូម ក្រឡេកមើលឳកាសដើម្បីចរចា ឬពិភាក្សាជាមួយដៃគូការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម ពីព្រោះលោកអ្នកមានឥទ្ធិពលវិជ្ជមានក្នុងការទទួលបានការជឿជាក់យ៉ាងពិសេសពីមនុស្សនៅក្បែរ។ ប្រសិនបើអ្នកមានលទ្ធភាពក្នុងការបង្កើតមុខរបរ ឬដាក់ចេញការងារថ្មីនោះនឹងធានាថាទទួលបានជោគជ័យយូរអង្វែរ។ ដោយឡែកផលរំខានក្នុងវេលានេះមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែមិនគួរពិបាកនោះទេ គ្មានអ្វីបង្អាក់អ្នកបានទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ បានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង។ ស្ថានភាពអាក្រក់ទាំងឡាយដែលបន្សល់ទុកពីពេលមុននឹងអាចដោះស្រាយបានជោគជ័យ។ ដោយឡែកសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ ព្យាយាមបញ្ចប់ការងារនៅលើតុរបស់អ្នក កុំបណ្តោយឲ្យនៅសល់ ពីព្រោះវាអាចនឹងធ្វើឲ្យចិត្តរបស់អ្នកខ្វាយខ្វល់ច្រើន។ ការបណ្តាក់ទុន ឬណែនាំការងារថ្មី គឺអាចធ្វើបានដោយគ្មានជំទាស់នោះទេ ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ ជៀសវាងការបោះជំហ៊ានគ្មានគោលដៅ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញ ឬផលរំខានពីមជ្ឈដ្ឋានខាងកក្រៅអអាចនឹងកើតឡើងច្រើន ដែលនឹងមកបង្អាក់ជំហ៊ានរបស់អ្នក។ ក្នុងករណីនេះត្រូវមានការជឿទុកចិត្តចំពោះសមត្ថភាពរបស់ខ្លួនឯងឲ្យបានច្រើន។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនក៏មិនទាន់អានទទួលបានការតបស្នង ឬដំណឹងល្អនោះដែរ។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្នា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រ និងអាណិតស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីគិតគូរពីគម្រោងអនាគត ដោយរួមទាំងជីវិតឯកជនផងដែរ។ ដោយឡែកប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមកុំសម្រេចចិត្តធ្វើម្នាក់ឯង លោកអ្នកអាចពិភាក្សាបាន ហើយគំនិតយោបល់នោះនឹងបានអត្ថប្រយោជន៍ណាស់។ ក្នុងនោះ អ្នកគួរប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការរស់នៅ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី ចំណែកផលចំណេញល្អប្រសើរអាចនឹងអាចឡើងខ្លាំងនៅពេលរសៀល។ ថ្ងៃនេះលោកអ្នកអាចទទួលបានការងារ ឬការទទួលខុសត្រូវច្រើនជាងសព្វដង ដូច្នេះសូមព្យាយាមធ្វើឲ្យបានល្អ។ ភាពហត់នឿយក៏នឹងកើតឡើងខ្លាំង ដូច្នេះសូមព្យាយាមសម្រាកខ្លះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ពីព្រោះសញ្ញាណដែលអាចពាក់ព័ន្ធនឹងសុខភាពមានភាពវិជ្ជមានក្នុងពេលនេះ។ ក្រៅពីនេះសូមកុំភ្លេចភ្លាំង ត្រូវយកចិត្តទុកដាក់ខ្លាំងជាមួយរាល់ការសម្រេចចិត្តទាំងឡាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លទ្ធភាពទទួលបានភាពរីកចម្រើនការងារ និងផលចំណេញមានកំរិតខ្ពស់ ហើយឳកាសការងារក៏នឹងកើតឡើងច្រើនដែរ ក៏ប៉ុន្តែសូមព្យាយាមសម្រេចចិត្តដោយការទទួលខុសត្រូវ ពីព្រោះការងារខ្លះដែលមិនសក្តិសមនឹងអ្នក គឺនាំឲ្យបានភាពស្មុគ្រស្មាញច្រើនជាងភាពជោគជ័យ។ រាល់កិច្ចការនានាតម្រូវឲ្យមានគម្រោង ទើបមិនស្ថិតក្នុងស្ថានភាពប្រថុយប្រថាន។​ ក្នុងវេលានេះ លោកអ្នកអាចមានលទ្ធភាព និងស្ថានភាពល្អក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សគ្រប់ជាន់ថ្នាក់ ដូច្នេះកុំមានក្តីបារម្ភ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី ពីព្រោះនេះគ្រាន់តែហេតុការបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង ហើយស្ថានភាពទីផ្សារក៏មិនហ្នឹងន៎។ សូមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ បំភ្លេចហេតុការអត់ប្រយោជន៍ទាំងនោះ ហើយចំណាយពេលវេលាក្នុងការងារតែមួយមុខ។ ភាពស្មុគ្រស្មាញទាំងឡាយ គួរពិភាក្សាយោបល់ជាមួយមនុស្សដែលទុកចិត្តប៉ុណ្ណោះ។ ក្នុងស្ថានភាពខ្លះអ្នកត្រូវរងចាំ មិនគួរប្រញាប់ប្រញាលពេកទេ ប្រយ័ត្នបែជាត្រូវខកចិត្តទៅវិញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អប្រសើរពន់ពេក។ ដំណឹងល្អ ឬលាភសក្ការៈអាចនឹងកើតឡើងនៅពេលព្រឹកតែម្តង ដូច្នេះថ្ងៃនេះជាវេលាដែលលោកអ្នកទទួលបានភាពរីករាយ និងសុខដុមរមនាណាស់។ មិនថាការងារ ឬរឿងជីវិតឯកជនទេ លោកអ្នកនឹងទទួលបានភាពជោគជ័យតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនោះសូមប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ ឬកុំបញ្ចេញមតិរិះគន់បើទោះបីជាអ្នកគិតថាគួរតែធ្វើក្តី។ អ្វីដែលកាន់តែប្រសើរទៀតនោះ រាសីថ្ងៃនេះធានាបាននូវសុខសុវត្ថិភាពណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ហើយពេលនេះសំដីរបស់លោកអ្នកហាក់មានអំណាចណាស់​ ដូច្នេះប្រើឳកាសនេះទាញផលពីស្ថានភាពអវិជ្ជមានដែលកើតឡើងកន្លងមក ឬព្យាយាមធ្វើការចរចា និងពិភាក្សាការងារ។ សូមប្រុងប្រយ័ត្ននឹងគម្រោងការងារដដែលៗ ពីព្រោះស្ថានភាពនៅជុំវិញខ្លួនរបស់អ្នកអាចនឹងមានការប្រែប្រួលលឿន។ ដោយឡែក សូមយកចិត្តទុកដាក់ទំនាក់ទំនងរបស់អ្នកនៅក្នុងចំណោមរបស់ក្នុងក្រុមការងារ ក៏ដូចជាអតិថិជន ពីព្រោះកំហុសអចេតនាអាចបង្កស្ថានភាពស្មុគ្រសា្មញដល់ទំនុកចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះពេញចង់ លោកអ្នកធ្វើការងារបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង។ ប្រសិនបើអ្នកនិយាយស្តីឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់គេ នោះស្ថានភាពនេះពិបាកកែលម្អវិញណាស់។ យកល្អសូមជ្រើសដំណើរជីវិតក្នុងពេលនេះយ៉ាងសាម័ញ្ញជាទីបំផុត ស្ងប់ស្ងៀមទើបជាការប្រសើរ និងមិនប៉ះពាល់ដល់ចំណងមិត្តភាពនានា។ ដោយឡែកផលល្អប្រសើរបំផុតក្នុងពេលនេះ គឺកើតឡើងចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារថ្មី។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចនឹងជួបភាពប្រឡាក់ក្រឡាដែលគ្មានហេតុផលអ្វីសោះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបានទេ សូមរងចាំពេលវេលាល្អសិន ហើយប្រសិនបើអាចផ្អាកការសម្រេចចិត្តធំដុំគួរតែប្រសើរជាង។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សផ្ទុយភេទ។ ដោយឡែក ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរក្នុងពេលនេះ ប៉ុន្តែក៏សូមប្រុងប្រយ័ត្នឲ្យមែនទែន ពីព្រោះជំហ៊ានរបស់អ្នកនៅប្រកៀកនឹងបញ្ហា។ សូមធ្វើយ៉ាងណាប្រាកដថា លោកអ្នកបានគិតគូរច្រើនមុនការនិយាយស្តី ឬធ្វើការសម្រេចចិត្ត។ ថ្ងៃនេះពេលវេលារបស់លោកអ្នកមានមិនច្រើននោះទេ ដូច្នេះត្រូវប្រញាប់ប្រញាល ហើយការងារមួយចំនួនអាចប្រឈមនឹងធ្វើមិនចប់សព្វគ្រប់ទេ។ សូមរក្សារបបអាហារ ពិសារអាហារមានប្រយោជន៍ដល់សុខភាព ពិសេសសូមយកចិត្តទុកដាក់នឹងអាហារបំប៉ន និងវីតាមីនជំនួយរាងកាយ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!