ទំព័រដើមហោរាសាស្ត្រឆ្នាំ៥ ជូត ខាល រោង មមែ ចរ រាសីឡើងខ្ពស់ត្រដែត លាភសំណាង មុខតំណែងការងារ ធានានឹ...

ឆ្នាំ៥ ជូត ខាល រោង មមែ ចរ រាសីឡើងខ្ពស់ត្រដែត លាភសំណាង មុខតំណែងការងារ ធានានឹងអាចកើតឡើងក្នុងពេលនេះយ៉ាងពិតប្រាកដណាស់

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ។ ថ្ងៃនេះការសម្រេចចិត្តរបស់អ្នកមានភាពច្បាស់លាស់ហើយយោងលើហេតុផលបានល្អ។ សូមប​ន្តព្យាយាម​ ពីព្រោះរាសីថ្ងៃនេះធានាថានឹងនាំភាពចម្រើន ព្រមទាងសេចក្តីសុខផង។ ប្រសិនបើអ្នកចង់ប្រកបរបរថ្មី ផ្លាស់ប្តូរកន្លែងការងារ គឺសូមកុំមានការព្រួយបារម្ភ លោកអ្នកអាចធ្វើទៅបាន។ ដោយឡែកសម្រាប់ជម្លោះថ្ងៃនេះអាចកើតឡើងជាមួយមនុស្សនៅក្បែរ សូមប្រយ័ត្នពាក្យសំដី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះ លោកអ្នកមិនទាន់អាចសម្រេចការងារតាមក្តីប្រាថ្នាទេ ប៉ុន្តែក៏មិនចាំបាច់ពិបាកចិត្តដែរ សូមបន្តការងារ និងគម្រោងដែលអ្នកកំពុងមានក្នុងពេលនេះ ពីព្រោះលោកអ្នកនឹងទទួលបានភាពរីកចម្រើនយ៉ាងធំក្នុងពេលខាងមុខដ៏ខ្លីនេះ។ ក្រៅពីនេះសូមលោកអ្នកសំលឹងមើលឳកាសនៅភាគនារតី ពីព្រោះស្ថានភាពទិសនេះនឹងផ្តល់ឲ្យអ្នកនូវស្ថេរភាពយូរអង្វែង។ ចំណែកអារម្មណ៍រវើរវាយ ពាក្យសំដីចាក់ដោត រិះគន់នានាគួរជៀសវាងឲ្យខានតែបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត លោកអ្នកមានលទ្ធភាពពេញលេញក្នុងការប្រកបការងារដោយភាពជោគជ័យ។ សំណាងថ្ងៃនេះនឹងកើតឡើងក្នុងរយៈពេលព្រឹកច្រើនជាងពេលរសៀល ហើយមិនមានបានពីឆ្ងាយនោះទេ គឺនៅក្នុងរង្វង់ការងារ ឬដូចជាក្រុមគ្រួសារ។ ដោយឡែក ចំពោះកិច្ចការទាំងឡាយណាដែលលោកអ្នកធ្វើការសហការសូមយកចិត្តទុកដាក់ និងមានជំនឿចិត្តខ្ពស់ទៅលើដៃគូ ឬក្រុមការងារ។ ភាពមន្ទិលសង្ស័យជ្រុលពេកអាចនឹងរំខានដំណើរជោគជ័យបាន។ ផ្ទុយទៅសូមចងចាំថា រាល់ឯកសារ​នានាត្រូវពិនិត្យឲ្យបានច្បាស់ ប្រយ័ត្នច្រឡំទិន្នន័យ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការជាប្រក្រតី។ ក្នុងពេលានេះចំពោះលោកអ្នកដែលធ្វើជំនួញអាចនឹងទទួលបានស្ថេរភាពគួរឲ្យកត់សម្គាល់។ ផលចំណេញថ្ងៃនេះអាចទាក់ទងនឹងយុទ្ធសាស្រ្តទីផ្សារ ជាពិសេសពាក្យសំដី។ ថ្ងៃនេះសញ្ញាណនៃបញ្ហា ឬភាពស្មុគ្រស្មាញមិនទាន់អាចកំណត់បានទេ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ច។ នៅពេលរសៀល លោកអ្នកអាចនឹងទទួលបានដំណឹងពីការផ្លាស់ប្តូរស្ថានភាពការងារបន្តិចបន្តួច ដូច្នេះសូមត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ។ ដោយឡែក ប្រសិនបើអ្នកមានបំណងរៀបចំពិធីមង្គលផ្ទាល់ខ្លួននឹងបានសុភមង្គលណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចសម្រេចបានរាល់កិច្ចការងារទាំងឡាយបានយ៉ាងល្អ។ សូមចាប់ផ្តើមការងាររបស់អ្នកឲ្យបានរួសរាន់ ឲ្យមុនដៃគូរបស់អ្នក។ ចូរព្យាយាមសំឡឹងមើលស្ថានការណ៍ ពីព្រោះកំរិតនៃភាពប្រែប្រួលមានច្រើន ដែលអាចឲ្យអ្នកពិបាកក្នុងការបត់បែន ប៉ុន្តែចំពោះលោកអ្នកប្រកបការងាររដ្ឋឯកជន គឺមានបានកំណត់ក្នុងស្ថានភាពនេះទេ។ សូមរក្សាគោលបំណងរបស់អ្នកឲ្យបានខ្ជាប់ខ្ជួន ប៉ុន្តែក៏ត្រូវស្តាប់មតិយោបល់ឲ្យបានច្រើន។ ក្នុងនោះដែរ ការជឿទុកចិត្តទាំងឡាយ មិនត្រូវធ្វើអស់ពីពោះពេកទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  រាល់កិច្ចការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានតាមក្តីប៉ងប្រាថ្នាឡើយ។ លោកអ្នកកំពុងស្ថិតក្នុងសា្ថនភាពដែលមិនទាន់ប្រាកដ ប៉ុន្តែទាំងនេះមិនមែនមានន័យថាសុទ្ធតែជាស្ថានការណ៍ពិបាកទាំងអស់ទេ។ អ្វីដែលអ្នកចាំបាច់ធ្វើ គឺប្រុងប្រៀបឆ្លើយតប ឬទបទល់នឹងការប្រែប្រួល។ ផ្ទុយទៅវិញ លោកអ្នកមានមនុស្សអាណិតស្រលាញ់សណ្តោសប្រណី ដែលជាចំណុចល្អដើម្បីឲ្យអ្នកមានលំនឹងផ្លូវចិត្តចំពោះការខំប្រឹងប្រែង និងជឿជាក់លើខ្លួនឯង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខយ៉ាងខ្លាំង។ លោកអ្នកត្រូវយកចិត្តទុកដាក់ទៅលើវិធីសាស្រ្ត ដោយរួមទាំងការធ្វើការចរចា និងពិភាក្សាដែលមានលក្ខណៈរីក​រាយ ប៉ុន្តែច្បាស់លាស់។ ផលរំខានថ្ងៃនះអាចនឹងកើតឡើងច្រើនគួរសម ដូច្នេះសូមប្រយ័ត្នជម្លោះធំដែលនឹងអាចកើតឡើង។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរកន្លែងការងារ គឺមិនគួរមានការព្រួយបារម្ភទេ អ្វីៗមានភាពវិជ្ជមានគួរឲ្យកត់សម្គាល់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងក្នុងអាជីព។ មតិយោបល់របស់ និងការសម្រេចចិត្តរបស់អ្នកហាក់មានការគោរពកោតសរសើរច្រើនពីមនុស្សនៅជុំវិញខ្លួន។ កាន់តែពិសេសលោកអ្នកលទ្ធភាព និងសមត្ថភាពពេញលេញក្នុងការដោះស្រាយបញ្ហានានាដែលបានកើតតាំងពីមុន ក៏ដូចជាពេលនេះក្តី។ ដោយឡែក ចំពោះសំណាងផ្អែកសេដ្ឋកិ​ច្ច គឺមានសញ្ញាណវិជ្ជមាននៅពេលព្រឹកច្រើនជាងពេលរសៀល។ ដូច្នេះប្រសិនបើអ្នកគិតចង់បណ្តាក់ទុន និងបើកការរកស៊ីគួរតែជ្រើសរើសពេកព្រឹក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ ច្រើនជាងការដែលអាចទទួលបានផលចំណេញ។ ដោយឡែកលោកអ្នកធ្វើការរដ្ឋឯកជន អាចនឹងប្រទះភាពយល់ច្រឡំធំពីក្នុងការងារ ដូច្នេះសូមប្រុងប្រយ័ត្នពាក្យសំដី ឬកិច្ចការងារត្រូវតែច្បាស់ ហើយមិនគួរបណ្តោយឲ្យគេធ្វើការងារជំនួសទេ។ បញ្ហាធំជាងគេបំផុតរបស់អ្នកក្នុងថ្ងៃនេះ គឺការបាត់បង់លំនឹងក្នុងចិត្ត ដែលនឹងនាំឲ្យលោកអ្នកអន្ទោលទៅតាមស្ថានការណ៍ដោយងាយ ដូច្នេះសូមលោកអ្នកធ្វើយ៉ាងណាឲ្យប្រាកដថាស្ថានភាពផ្ទាល់ខ្លួននេះមិនប៉ះពាល់ដល់ការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរ។ សូមព្យាយាមបញ្ចប់ការងារទាំងអស់ដែលនៅលើតុរបស់អ្នក បើមិនដូច្នេះលោកអ្នកនឹងជួបការលំបាកក្នុងការដោះស្រាយរឿងចាស់នៅថ្ងៃស្អែកជាថ្មី។ ភាពជោគជ័យ និងលាភសំណាងរបស់អ្នកស្ថិតនៅប្រកៀកនឹងអ្នក តែអ្នកគួរមានភាពរហ័សរហួនបន្តិច ដើម្បីកុំឲ្យឳកាសនេះរំលងទៅបាន។ ជម្លោះ និងភាពយល់ច្រលំអាចកើតឡើងពីមនុស្សស្រី។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ ឬការតម្លើងប្រាក់ខែ។ ចំពោះការបណ្តាក់ទុនហាក់ស្ថិតក្នុងស្ថានភាពមិនអាចកំណត់បានទេ ប៉ុន្តែមិនមានហេតុផលអ្វីបង្អាក់ការប៉ងប្រាថ្នារបស់អ្នកបានឡើយ។ លោកអ្នកអាចធ្វើទៅបាន ដោយគ្មានតែត្រូវមានផែនការ និងប្រើប្រាស់វិធីសាស្រ្តក៏ដូចជាពក្យសំដីឲ្យចប់មនុស្ស ឬស្ថានការណ៍។ ចំពោះការខ្ចីបុល សូមកុំសាក់ល្បងឲ្យសោះ វានឹងនាំផលលំបាកច្រើនដល់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់កិច្ចការនៅក្នុងថ្ងៃនេះស្ថិតក្នុងស្ថានភាពហ្នឹងហ្ន៎ជាប្រក្រតី។ ការបណ្តាក់ទុន និងបង្កើតមុខរបរថ្មីអាចធ្វើទៅបាន តែសូមប្រាកដថាលោកអ្នកជឿជាក់ស្ថានការណ៍ដែលនៅជុំវិញខ្លួនអ្នកក្នុងកំរិតអតិបរមា​។ ប្រសិនបើមានមន្ទិលសង្ស័យមិនគួរសាកល្បងទេ។ លោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកផ្តោតអារម្មណ៍នឹងការងារ។ ដោយឡែក ចំពោះកិច្ចការងារណាដែលមិនមែនជាជំនាញរបស់អ្នក​ គួរគិតគូរឡើងវិញ ពីព្រោះផលលំបាកអាចមានកំរិតខ្ពស់ ប៉ុន្តែរាសីថ្ងៃនេះមិនបានបង្អាក់ស្ថានភាពនេះនោះទេ ប្រសិនបើអ្នកមានគម្រោង។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!