ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះសំណាងល្អ ទ្រព្យស...

ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះសំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ ពេលវេលាល្អ នឹងកើតឡើងចំពោះអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃរោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើការរៀបចំគម្រោងប្រតិបត្តិការណ៍ និងដំណើរការជីវិតដោយខ្លួនអ្នក។ លោកអ្នកអាចសម្របទៅតាមបញ្ហា និងដោះស្រាយវាបានដោយសន្តិវិធី ដោយគ្រាន់តែអ្នកត្រូវអត់ធ្មត់ និងព្យាយាមបន្តិច។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ ដូច្នេះប្រសិនបើអ្នកអាចពន្យាពេលបានសូមពន្យាសិន។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យយ៉ាងប្រសើរ។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនានាបានតាមក្តីប្រាថា្ន ដូច្នេះមិនគួរព្រួយបារម្ភអ្វីនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស ព្រមទាំងការជួយយកអាសារពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់ ការខ្ចីបុលគ្មានលទ្ធផលល្អនោះទេ។ ដោយឡែកសូមព្យាយាមរក្សាលំនឹងការងារ និងស្ថេរភាពសុភមង្គលផ្ទាល់ខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយល្អប្រសើរណាស់។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហា ព្រមទាំងធ្វើទំនាក់ទំនង។ លោកអ្នកគួរប្រាស្រ័យទាក់ទងនឹងមនុស្សដែលមានវ័យក្មេង ពីព្រោះលោកអ្នកប្រហែលជាត្រូវការកំលាំងបន្ថែមក្នុងការធ្វើប្រតិបត្តិការក្នុងអាជីព។ បញ្ហាខ្លះៗអាចកើតឡើងពីមនុស្សដែលនៅក្បែរ ដូច្នេះឲសូមរក្សាឥរិយាបទ និងបង្ហាញក្តីស្រលាញ់ឲ្យបានច្រើនជាងមតិវែកញែក។ ដោយឡែក សូមប្រុងប្រយ័ត្នសុខភាពទាក់ទងនឹងផ្លូវដង្ហើម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ក្នុងរយៈពេលពេញមួយថ្ងៃ លោកអ្នកអាចចាប់ផ្តើមការងារបានមិនតម្រូវលើពេលវេលាទេ។ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកដែលនាំតែឲ្យមានភាពខុសឆ្គង ឬបាត់បង់ជំហរ។ ផ្ទុយទៅវិញ ធ្វើការដោយសន្សឹមៗនឹងម៉ត់ចត់ ហើយចូររីករាយនឹងឳកាសល្អៗជាច្រើនដែលនិងកើតមាន។ដោយឡែកចំពោះលោកអ្នកដែលធ្វើការទាក់ទងនឹងការច្នៃប្រឌិត ឬផ្នែកសិល្បៈនឹងទទួលបានលាភសក្ការៈគួរឲ្យកត់សម្គាល់ក្នុងវេលានេះ។ លោកអ្នកក៏អាចមានលទ្ធភាពផ្តល់នូវកិច្ចសន្ទនាដ៏មានទំនុកចិត្តផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកនឹងសម្រេចបានជោគជ័យ ដោយគ្មានអ្វីអាចរាំងស្ទះនោះទេ។ ប្រសិនបើអ្នកចង់បានផលកាន់តែប្រសើរសូមរក្សាភាពឆេវឆាវ​ និងគំនិតដែលចង់វែកញែករវាងភាពខុសនិងត្រូវ។ កត្តានេះចាំបាច់ហើយ ប៉ុន្តែក្នុងស្ថានភាពនេះមិនអាចយកមកប្រើការបានទេ សូមព្យាយាមសម្របទៅតាមកាលទេសសិនទើបផ្តល់ផលច្រើន។ ចំពោះបញ្ហាស្មុគ្រស្មាញធំដុំនឹងមិនកើតឡើងនោះទេ ប៉ុន្តែបញ្ហាតូចតាចខ្លះក៏អាចនឹងរំខានអារម្មណ៍ផងដែរ ដូច្នេះសូមមានការអត់ធ្មត់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ ព្រមទាំងការចាញ់បញ្ឆោតគេ។ យុទ្ធសាស្រ្តការងាររបស់អ្នកកំពុងតែរងសម្ពាធពីស្ថានភាពជុំវិញខ្លួន ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលាបន្ថែមកែលម្អគម្រោងការងារ និងយុទ្ធសាស្រ្ត។ ក្នុងនោះដែរ ប្រសិនបើអ្នកមានបំណងនឹងបង្កើតការងារ ឬប្រារព្វពិធីអ្វីមួយហាក់នឹងមានភាពស្មុគ្រស្មាញច្រើន។ សូមរស់នៅក្នុងសភាពស្ងប់ស្ងាត់ជាធម្មតាសិន។       

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចរចា និងកិច្ចសន្ទនាការងារធំតូចនានា។ ទន្ទឹមនឹងនោះកិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយមានការគាំទ្រខ្ពស់។ លោកអ្នកអាចនឹងមានខ្សត់ខ្សោយពេលវេលាបន្តិច ដូច្នេះសូមប្រើប្រាស់ពេញវេលាឲ្យបានម៉ត់ចត់ និងត្រូវមានភាពរហ័សរហួន។ ដោយឡែកលោកអ្នកទទួលបានអំណោយផលសម្រាប់គំនិតយោបល់វិជ្ជមាន និងការគាំទ្រស្នាដៃរបស់ខ្លួនដោយពេញលេញ ដូច្នេះការដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក ក៏នឹងអាចធ្វើទៅបានដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាចម្រើនលូតលាស់ណាស់ក្នុងពេលនេះ ចំនែកទ្រព្យសំណាងនានានឹងកើតឡើងជាប្រាកដណាស់។ លោកអ្នកគ្រាន់តែត្រូវរក្សាស្ថានភាពថ្ងៃនេះក្នុងកំរិតវិជ្ជមានជានិច្ច។ ត្រូវចេះបោះបង់បញ្ហាខ្លះ ពីព្រោះភាពតានតឹងនឹងជះឥទ្ធិពលលើការសម្រេចចិត្ត និងទំនុកចិត្តលើខ្លួនឯង។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ព្រមទាំងកែប្រែការរៀបចំខ្លួនប្រាណជាថ្មី ដើម្បីមានលទ្ធភាពបន្ថែម និងទទួលបានការជឿជាក់ពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមប្រយ័ត្នក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ សញ្ញាណបញ្ហាធំតូចមិនទាន់អាចកំណត់បាន ហើយភាពប្រែប្រួលក្នុងការងារក៏អាចនឹងកើតឡើងផងដែរ​ ហេតុដូច្នេះសូមកុំទាន់ភ្លេចខ្លួន ត្រូវពិនិត្យតាមដានភាពប្រែប្រួលនានាដោយការយកចិត្តទុកដាក់។ សូមព្យាយាមកុំចរចា ឬនិយាយស្តីច្រើនពេក ដើម្បីជៀសវាងបញ្ហាដែលអាចនឹងកើតឡើងដោយមិននឹកស្មានដល់។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ហើយទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនក៏កើនឡើងផងដែរ។ ថ្ងៃនេះផ្តល់អំណោយផលសម្រាប់ការងារផ្លូវឆ្ងាយ ឬការចាកចេញពីស្ថានភាពចាស់ដែលប្រកបដោយភាពអវិជ្ជមាន។ លោកអ្នកនឹងជួបប្រទះនឹងមនុស្សដែលពិបាកយល់ចិត្ត ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យប្រាកដថា អ្នកយល់ដឹងពីភាពប្រែប្រួល និងរកពិធីទប់ស្កាត់បានដោយជោគជ័យ។ ប្រសិនបើមានផលរំខាន កុំបាក់ទឹកចិត្ត ពីព្រោះទាំងនេះជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ 

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ សូមលោកអ្នកកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ព្យាយាមបញ្ចប់ការងារដែលមាននៅលើតុឲ្យបានជ្រះស្រឡះ។ លោកអ្នកមិនគួរគិតគូរពីរឿងទាំងឡាយណាដែលមិនទាន់កើតឡើងជ្រុលពេកទេ សូមព្យាយាមដំណើរការបញ្ហាជីវិត និងការងារដោយប្រក្រតី និងប្រកបដោយភាពយោគយល់ជាទីបំផុត។ ចំពោះបញ្ហាហិរញ្ញវត្ថុអាចនឹងត្រូវគំរាមកំហែងបន្តិច ដូច្នេះកុំចំណាយច្រើន ឬឲ្យគេខ្ចីបុលឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាគិតគូររឿងរ៉ាវចាស់ ឬភាពអវិជ្ជមានកន្លងមកទេ។ ការលំបាកក្នុងថ្ងៃនេះ លោកអ្នកជាអ្នកដឹកនាំ បើលោកអ្នកជាអ្នកដឹកនាំទាំងស្រុង ដូច្នេះភាពជោគជ័យ និងលាភសក្ការៈក៏នឹងត្រូវសម្រេចដោយលោកអ្នកផ្ទាល់ដែរ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការងារទាំងឡាយណាដែលមិនត្រូវការការសម្រេចចិត្ត ឬភាពប្រញាប់ប្រញាល ដូច្នេះសូមកែខែស្ថានភាពនេះឲ្យបាន។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!