ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើនពីមនុស្សក្នុងក្រុមកាងារ។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់រៀបចំគម្រោងការសម្រាប់អនាគត។ សូមប្រកាន់ខ្ជាប់អាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែកប្រសិនបើអ្នកមានបំណងរៀបចំពិធីនឹងកើតមង្គលល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចបានទាំងស្រុងនោះទេ សូមរងចាំពេលវេលាបន្តិចទៀតសិន ហើយត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី និងស្តាប់ភាពប្រែប្រួលនានា។ ចំពោះស្ថានភាពហិរញ្ញវត្ថុ គឺកំពុងមានការគំរាមកំហែង ដូច្នេះសូមចាយវាយដោយភាពល្អិតល្អន់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ ក្នុងពេលនេះលោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ក្រៅពីនេះ សូមប្រយ័ត្នមានគ្រោះពីព្រោះភាពធ្វេសប្រហែលក្នុងការធ្វើដំណោះជិតឆ្ងាយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលតាមក្តីប៉ងប្រាថ្នានៅឡើយ។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម កំពុងជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ ឬស្ថានភាពប្រែប្រួលក្នុងទីផ្សារ។ សូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវដើរចេញពីរាល់បញ្ហា ឬជម្លោះនានា។ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយក៏មិនគួរបាក់ទឹកចិត្តចំពោះការងារដែលមិនទាន់បានសម្រេចក្នុងពេលនេះដែរ អ្នកគួរព្យាយាមបន្ថែម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងមតិរិះគន់នានាជាដាច់ខាត។ លាភសំណាងក្នុងពេលនេះ ផ្សារភ្ជាប់ទៅនឹងការខិតខំប្រឹងប្រែង ដូច្នេះសូមព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក នោះសក្តិយស លាភសម្បត្តិនឹងកើតឡើងចំពោះលោកអ្នក។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដោះស្រាយបានដោយមិនចាំបាច់សុំជំនួយនោះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានាដំណើរការទៅដោយគ្មានផលរំខានសោះឡើយ។ លើសពីនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំចាប់ពីពេលព្រលឹមតែម្តង ដូច្នេះសូមត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អដែលនឹងកើតឡើងក្នុងថ្ងៃនេះ។ សូមលោកអ្នកបន្តការខិតខំប្រឹងប្រែង ប៉ុន្តែក៏គួរទំលាក់ចោលការងារខ្លះដែលមិនសូវចាំបាច់ ឬដែលសមស្របនឹងសមត្ថភាពរបស់អ្នក ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក បើមិនដូច្នេះទេ ភាពស្មុគ្រស្មាញនឹងរំខានអ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងល្អប្រពៃណាស់។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោល គួរមានភាពរហ័សរហួន ដើម្បីអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍បានមុនគូប្រជែង។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបាន តាមបំណង។ ក្រៅពីនេះ សូមប្រយ័ត្នប្រយែង និងគួររក្សាតុល្យភាពរវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងក្តី។ ផ្ទុយទៅវិញ លោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីធ្វើការចរចា ឬសុំជំនួយដែលប្រកបដោយភាពវិជ្ជមាន។ ប្រសិនជាអាច សូមព្យាយាមធ្វើការដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប្រសើរជាងធ្វើការជាក្រុម ពីព្រោះស្ថានភាពជុំវិញខ្លួនរបស់អ្នកអាចនឹងរំខានអារម្មណ៍អ្នកច្រើនណាស់។ លើសពីនេះសូមប្រយ័ត្នក្នុងការរងរបួស។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ សូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ ដោយឡែកលោកអ្នកមានអំណោយផលក្នុងការនិយាយស្តីដែលឲ្យអ្នកដទៃជឿជាក់ និងអាណិតស្រលាញ់ ដូច្នេះផលលំបាកទាំងឡាយនឹងអាចកែប្រែបានដោយភាពជឿជាក់របស់អ្នក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ ចំណែកដំណឹងល្អក្នុងរង្វង់ការងារនឹងអាចកើតឡើងផងដែរក្នុងពេលនេះ ហើយប្រសិនបើអ្នកធ្វើកិច្ចការទាក់ទងនឹងសិល្បៈលោកអ្នកអាចទទួលបានការគាំទ្រសម្រាប់ឋានៈផងដែរ។ សូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងភាពយោគយល់ បើមិនដូច្នេះលោកអ្នកអាចរងគ្រោះព្រោះភាពឆេវឆាវជំនួសវិញ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំនឹងទទួលបានដំណឹង។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ព្រោះភាពចំណេញកើនឡើងក្នុងកំរិតខ្ពស់។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានានឹងអាចដាក់ចេញនូវកិច្ចការទៅកាន់ក្រុមការងារ ឬថ្នាក់លើដោយទទួលបានការគាំទ្រទាំងស្រុង។ ក្រៅពីនេះ អ្នកគួរមានការប្រុងប្រយ័ត្នពីការចាញ់បញ្ឆោតគេ ឬបាត់បង់ទ្រព្យសម្បត្តិព្រោះការជឿជាក់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រ លើសពីនេះពាក្យសំដីរបស់លោកអ្នកហាក់មានការជឿជាក់ណាស់ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ឲ្យបានច្រើន ពិសេសដោះស្រាយរឿងចាស់។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបានតាមក្តីប្រាថា្ន។ នៅរវាងពេលរសៀល លោកអ្នកក៏អាចនឹងទទួលដំណឹងទាក់ទងនឹងការសម្រេចចិត្តធំដុំក្នុងរង្វង់ការងារ ឬដំណើរចាកចេញដែលត្រូវការភាពឈ្លាសវៃបំផុតផងដែរ ដូច្នេះសូមត្រៀមខ្លួន។
រៀបរៀងដោយោះ កញ្ញា មាស សុភាព