ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ ឆ្លូវ រោង មមែ រកា​ កុរ កំពុងបើកថង់ប្រមូលទ្រព្យ ទទួល...

អស្ចារ្យណាស់ ឆ្នាំទាំង៥ ឆ្លូវ រោង មមែ រកា​ កុរ កំពុងបើកថង់ប្រមូលទ្រព្យ ទទួលបានសេចក្តីសុខក្សេមកក្សាន្ត និងមានជោគជ័យខ្លាំងណាស់

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញទឹកចិត្តមនុស្ស។សូមពិភាក្សាការងារជាមួយមិត្តក្នុងក្រុមការងារ ហើយដោះស្រាយភាពរាំងស្ទះកន្លងមក ដើម្បីកុំឲ្យក្លាយជាទំងន់ដែលនាំឲ្យមានភាពស្មុគ្រស្មាញនៅថ្ងៃក្រោយ។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់ ពីព្រោះសញ្ញាណគ្រោះថ្នាក់កើនឡើងក្នុងកំរិតខ្ពស់ ពិសេសនៅពេល  រសៀល។ លើសពីនេះទៀត​សូមកុំផ្តោះផ្តងយោបល់ ឬមានមតិរិះគន់ចំពោះការងាររបស់អ្នកណាម្នាក់ឡើយ រក្សាភាពស្ងៀមស្ងាត់ជាជម្រើសល្អប្រសើរក្នុងការងារ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសំណាង និងការគាំទ្រចំពោះគំនិតយោបល់ និងការស្នើឡើងនានាក្នុងរង្វង់ការងារ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើន ក្នុងនោះដៃគូអាជីវកម្មនឹងនាំឳកាសចំណេញធំ ដែលមានស្ថានភាពយូរអង្វែង។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការការងារថ្មី ហើយកុំភ្លេចត្រូវយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ពិសេសត្រូវរក្សាតុល្យភាពនៃសេចក្តីសុខផ្ទាល់ខ្លួន ។ ថ្ងៃនេះលោកអ្នកមានសមត្ថភាពយល់ដឹងពីស្ថានការថ្មីៗបានលឿន​ និងអាចដោះស្រាយបញ្ហាបានយ៉ាងល្អឥតខ្ចោះផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើការងារដែលខ្លួនពេញចិត្ត ដោយមិនមានផលរំខានធំដុំនោះទេ។ សូមកុំមានក្តីបារម្ភ ពីព្រោះអ្វីៗនឹងទទួលបានជោគជ័យ និងទទួលការគាំទ្រខ្លាំងពីមនុស្សជុំវិញខ្លួន។ សុខភាពផ្លូវចិត្តលោកអ្នកកំពុងមានភាពស្មុគ្រស្មាញ។ សូមលោកអ្នកបោះបង់អារម្មណ៍នោះចោលភ្លាម ព្រោះលោកអ្នកកំពុងបារម្ភរឿងដែលមិនគួរបារម្ភ។ គួរចំណាយពេលគិតគូរពីការបំពេញការងារឲ្យចប់សព្វគ្រប់ទើបជាការល្អប្រសើរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងថ្នាក់លើ។ ដោយឡែកសម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ពីព្រោះស្ថានភាពជំនួញកំពុងតែស្ថិតក្នុងស្ថានភាពមិនសូវច្បាស់លាស់។ លោកអ្នកអាចជួបភាពរឹងស្ទះដោយងាយស្រួលណាស់ ហេតុដូច្នេះដើម្បីកែប្រែស្ថានភាពនេះសូមពិនិត្យកែប្រែគម្រោង និងវិធីសាស្រ្តអនុវត្តការងារជាថ្មី។ សូមកុំស្ទាក់ស្ទើរចំពោះផលលំបាក លោកអ្នកនឹងអាចយល់ដឹង ព្រមទាំងដោះស្រាយបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់ ​ដែលនៅស្រុកឆ្ងាយ ឬដែលឃ្លាតឆ្ងាយគ្នាក្នុងរយៈពេលយូរ។ ចំពោះការបណ្តាក់ទុន គឺអាចធ្វើទៅបាន ប៉ុន្តែអ្នកគួរបង្កើនវិធីសាស្រ្តក្នុងការទំនាក់ទំនង។ ហើយក៏ត្រូវចងចាំថា ពាក្យពិតខ្លះក៏មិនគួរត្រូវនិយាយដែរ។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់។ ប្រសិន បើអ្នកជួបភាពអសកម្ម សូមកុំយកចិត្តទុកដាក់ខ្លាំងពេក បន្តការងារតាមគម្រោងផែនការ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកស្ថិតក្នុងហ្នឹងហ្ន៎ ប្រសិនើបើអ្នកអាចគួរតែរៀបចំកែប្រែគម្រោងការងារឡើងវិញ ពីព្រោះសា្ថនភាពប្រែប្រួលជានិច្ច ដុដូច្នេះគម្រោងអនុវត្តក៏ត្រូវតែសម្របទៅតាមស្ថានការណ៍ដែរ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយពាក្យសំដីទន់ភ្លន់ ហើយការជឿទុកចិត្តគឺត្រូវតែមានកំរិត។ ក្នុងនោះដែរ សូមធ្វើចិត្តឲ្យបានត្រជាក់ជានិច្ច ពីព្រោះលោកអ្នកកំពុងប្រឈមនឹងចំណុចអវិជ្ជមានលើការប្រែប្រួលអារម្មណ៍។ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អាជីពការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី​ និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សគាំទ្រ និងទំនុកបម្រុងច្រើន។ សូមសម្រេចចិត្តជាថ្មី ប្រសិនបើការងារពីមុនរបស់អ្នកមិនទាន់បានជោគជ័យ ពីព្រោះរាសីថ្ងៃនេះល្អណាស់សម្រាប់ការងាររដ្ឋ និងឯកជននានា គឺភាពជោគជ័យមានកំរិតខ្ពស់ល្អណាស់។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួនទើបបានល្អប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកមិនសប្បាយចិត្តនឹងការងារចាស់ ការផ្លាស់ប្តូរអាចទៅរួច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលគ្រប់យ៉ាង។ គួរប្រើប្រាស់រាសីថ្ងៃនេះចាប់យកគម្រោងការងារថ្មី ហើយសូមកុំខ្លាចក្នុងការសម្រេចចិត្ត អ្វីៗទាំងអស់នឹងមានភាពជោគជ័យ ហើយស្ថិតស្ថេរភាពយូរទៀតផង។ លាភសំណាងរបស់អ្នក អាចនឹងទទួលបានពីមនុស្សដែលនៅជិត ពិសេសក្នុងរង្វង់អ្នកធ្វើការជាមួយគ្នា។ ថ្ងៃនេះលោកអ្នកមានពេលវេលាច្រើនក្នុងការប្រកបការងារ ដូច្នេះមិនចាំបាច់រើសពេលវេលាទេ ពេលណាក៏ជាពេលមង្គល និងជោគជ័យទាំងអស់ដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ លោកអ្នកកំពុងជួបរឿងរ៉ាវតូចតាចជាច្រើនដែលរំខានដល់ការសម្រេចចិត្តក្នុងរង្វង់ការងារ។ លើាសពីនេះជះឥទ្ធិពលដល់ផ្លូវចិត្តរបស់អ្នកទៀតផង។ លោកអ្នកត្រូវព្យាយាមកែប្រែស្ថានភាបនេះឲ្យបាន។ បញ្ហាទាំងនេះជាភាពអវិជ្ជមានបណ្តោះអាសន្នប៉ុណ្ណោះ អ្នកមិនគួរបណ្តោយចិត្តឲ្យអន្ទោលទៅក្នុងបញ្ហានោះទេ។ ប្រសិនបើអ្នកពិបាករកផ្លូវចេញ សូមរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ និងសុំកិច្ចពិភាក្សា នោះអ្វីៗនឹងអាចដោះស្រាយបានដោយប្រាកដណាស់។

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងនឹងធ្លាក់មកដល់ដៃរបស់អ្នកមិនខាន។ ការងារដែលអ្នករំពឹងទុក នឹងទទួលបានដំណឹងយ៉ាងពិតប្រាកដ។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងមានលាភធំតាមរយៈដៃគូអាជីវកម្មដូចគ្នា ដូច្នេះការបណ្តាក់ទុន គឺអាចធ្វើទៅបានដោយគ្មានការជំទាស់ទេ។ ចំពោះកិច្ចការងារដែលគ្មានដំណឹង នឹងទទួលបានដំណឹងល្អក្នុងពេលនេះ។ ការរងចាំរបស់អ្នកនឹងត្រូវសងមកវិញ នូវភាពរីករាយជាទីគាប់ចិត្តណាស់។ សូមចងចាំថា ភាពជោគជ័យ និងក្តីរីករាយក្នុងថ្ងៃនេះពាក់ព័ទ្ធផងដែរទៅនឹងមនុស្សក្នុងក្រុមគ្រួសារ បើដូច្នេះចូរធ្វើយ៉ាងណាថ្លឹងថ្លែងឲ្យបានល្អ​។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ការរក្សាលំនឹងការងារដែលមានក្នុងដៃ គួរតែអាចទទួលបានផលប្រសើរជាងការងារថ្មី ដូច្នេះមិនត្រូវបោះបង់ការប៉ង​ប្រាថ្នាឡើយ ពេលវេលា និងការប្រឹងប្រែងនឹងហុចផលយ៉ាងជាក់ច្បាស់ណាស់។ ហេតុដូច្នេះប្រសិនបើអ្នកកុំទាន់ចាប់យកកិច្ចការថ្មី នោះស្ថានភាពនឹងប្រសើរធូរស្រាលជាង។ ក្នុងនោះដែរ សូមរក្សាកំរិតតុល្យភាពផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ សូមចាយវាយដោយភាពល្អិតល្អន់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលយ៉ាងច្រើន ព្រោះភាពខំប្រឹងប្រែង និងភាពស្មោះត្រង់របស់អ្នក។ គំនិតយោបល់ និងគម្រោងនានារបស់អ្នក នឹងទទួលបានការគាំទ្រ ដូច្នេះកុំបង្អង់ ឬបោះបង់គម្រោងដែលបានគ្រោងទុក ត្រូវព្យាយាមបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ ប៉ុន្តែមិនចាំបាច់ត្រូវបារម្ភពេកទេ គឺអ្នកគ្រាន់តែត្រូវក្តោបក្តាប់ពត៌មានលំអិតនៃការងារទាំងនោះ ហើយអនុវត្តដោយភាពច្បាស់លាស់នោះជាការប្រសើរបំផុត។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!