ទំព័រដើមហោរាសាស្ត្រឆ្នំាទាំង៤ ឆ្លូវ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត​ ថ្ងៃនេះកាក់កបខ្លាំងណាស់...

ឆ្នំាទាំង៤ ឆ្លូវ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត​ ថ្ងៃនេះកាក់កបខ្លាំងណាស់ លោកអ្នកអាចសម្រេចបានផលយ៉ាងប្រសើរចំពោះរាល់កិច្ចការនានា ចំណែក គ្រោះកាចចង្រៃ មិនអាចកើតឡើងដល់អ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ ​ដោយឡែកកំហុសដោយអចេតនាអាចកើតឡើង ដែលនាំឲ្យរំខានដល់ផលលាភសក្ការក្នុងពេលនេះ ដូច្នេះដើម្បីបញ្ជៀសស្ថានភាពនេះ សូមលោកអ្នកពិនិត្យរាល់ពាក្យសំដី អាកប្បកិរិយា និងការងារនានាឲ្យបានម៉ត់ចត់ជាមុន។ ថ្ងៃនេះចូរខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះត្រូវប្រើកំលាំងខាងរាងកាយច្រើន ប៉ុន្តែសូមព្យាយាមសិន ដើម្បីត្រួសត្រាយផ្លូវជោគជ័យ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ លាភសំណាងធំនឹងកើតឡើងចំពោះអ្នក ក្នុងនោះដើម្បីអាចរក្សាលំនឹងនៃអំណោយផលនេះសូមកុំមានមតិរិះគន់ដែលនាំឲ្យរំខានចិត្តអ្នកដទៃ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ គួរប្រើពេលថ្ងៃនេះ​ បង្ហាញគម្រោងការងារថ្មី ឬអនុវត្តការងារដែលអ្នកបានគ្រោងទុក។ ពេលវេលាល្អថ្ងៃនេះមានពេញបរិបូណ៌ ដូច្នេះលោកអ្នកអាចសម្រេចចិត្តរៀបចំកិច្ចការនានាបានដោយមិនមានជំទាស់ទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែស្ថិតនៅលើគន្លងផ្លូវដែលមិនសូវស្ថិតស្ថេរបានយូរនោះទេ ហេតុដូចនេះប្រហែលជាលោកអ្នកត្រូវចំណាយពេលវេលា និងកំលាងំច្រើនជាងមុន។ បញ្ហានៅកន្លែងការងារអាចនឹងកើតឡើងពីព្រោះភាពយល់ច្រលំ ដូច្នេះសូមដោះស្រាយកុំទុកឲ្យក្លាយជាមន្ទិលធំ។ ក្នុងពេលជាមួយគ្នាសូមលោកអ្នកព្យាយាមបំពេញការងារដែលមានក្នុងដៃ ហើយរក្សាការយកចិត្តទុកដាក់ចំពោះការងារនោះ។ រាល់ឥទ្ធិពលពីខាងក្រៅសូមចេះគ្រប់គ្រង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់កិច្ចការរបស់អ្នកនោះទេ។ ចំពោះលាភសំណាងក៏ហាក់ជួបការរាំងស្ទះ​ដែលមិនអាចសម្រេចបានក្នុងពេលនេះ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ជឿជាក់លើសមត្ថភរបស់ខ្លួន។ ក្រៅពីនេះ សូមកុំជឿទុកចិត្តគេដោយងាយ គិតគូរឲ្យបានច្រើន និងវាងវៃក្នុងស្ថានការណ៍នានា។​ សូមលោកអ្នកព្យាយាមរៀបចំគម្រោងផែនការ និងគួរយកចិត្តទុកដាក់ចំពោះការបង្កើនចំណងមិត្តភាព។

ឆ្នាំរោង

​​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អលើវឌ្ឍនភាពការងារពីក្នុងបរិស្ថានរបស់អ្នក។ អំណោយផលបំផុតក្នុងពេលនេះ គឺលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងជួយយកអាសារណាស់។ ក្រៅពីនេះសូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃដោយប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានគ្រប់លទ្ធភាព។ សម្រាប់ការធ្វើដំណើរ សូមប្រុងប្រយ័ត្នបន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន ព្រមទាំងអាជីវករនានានឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។​ លោកអ្នកមានមនុស្សស្រលាញ់រាប់អានខ្លាំងណាស់ ហើយការជឿទុកចិត្តក៏ស្ថិតក្នុងកំរិតខ្ពស់ដែរ។ ក្នុងពេលនេះលោកអ្នកអាចស្ថិតក្នុងស្ថានភាពជាអ្នកដឹកនាំបានយ៉ាងល្អប្រសើរ។ ក្នុងនោះសូមមានចិត្តល្អ សណ្តោសប្រណីឲ្យបានច្រើន ហើយចូរចាំថាភាពឆេវឆាវជាចំណុចអវិជ្ជមានក្នុងពេលនេះ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រង និងដោះបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ច្រើនជាងការរំពឹងទុក។ ចំពោះអ្នកធ្វើការរដ្ឋឯកជន គួររក្សាពាក្យសំដី ជៀសវាងការនិយាយរិះគន់មិត្តរួមការងារ ទោះបីជារឿងល្អ ឬអាក្រក់ក្តី។ ក្នុងនោះបញ្ហាហាក់នៅមិនទាន់អាចកំណត់បានជាក់លាក់ទេ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្នឲ្យបានច្រើន និងសូមដោះស្រាយដោយសន្តិវិធី ឬសុំជំនួយប្រសិនបើអ្នកមិនអាចដោះស្រាយបាន។ ការប្រថុយប្រថាន មិនមែនជាជម្រើសល្អនោះទេ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច ភាពអំនួតនឹងច្រានអ្នកឲ្យជួបប្រទះនឹងផលលំបាក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ក្នុងពេលនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីតាមក្តីប្រាថ្នា ចំណែកពេលវេលាក៏មានពេញបរិបូណ៌ដែរ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ សូមរក្សាអាកប្បកិរិយា និងចិត្តល្អជានិច្ច ពីព្រោះលោកអ្នកចាំបាច់ត្រូវរក្សា និងបង្កើតទំនាក់ទំនងបន្ថែមចំពោះការងាររបស់អ្នក។ ក្នុងនោះសូមកុំភ្លេចយកចិត្តទុកដាក់លើការតុបតែងខ្លួន។ ចំពោះស្ថេរភាពផ្នែកហិរញ្ញវត្ថុ គឺស្ថិតក្នុងកំរិតល្អប្រសើរណាស់ គ្មានអ្វីគួរឲ្យបារម្ភទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ដោយឡែកលោកអ្នកហាក់កំពុងទទួលឥទ្ធិពលពីស្ថានភាពខាងក្រៅច្រើន ដែលធ្វើឲ្យលោកអ្នកមានមន្ទិលសង្ស័យ និងភ័យខ្លាចក្នុងការសម្រេចចិត្ត។ ក្នុងវេលានេះ លោកអ្នកគួរសុំជំនួពីមនុស្សដែលនៅក្បែរ កុំធ្វើអ្វីដោយមិនប្រាកដ។ ប្រសិនបើអាច សូមរក្សាការងារដែលកំពុងអនុវត្តឲ្យនៅធម្មតាសិន ហើយការងារធំដុំពេកគួរផ្អាកសិន ដើម្បីកុំឲ្យប៉ះពាល់ ឬជួបនឹងបញ្ហាពិបាកដោះស្រាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញមិនទាន់ទទួលបានលទ្ធផលតាមបំណងទេ។ ភាពចំណេញខាត និងបញ្ហាដែលអ្នកអាចជួបប្រទះក្នុងពេលនេះ គឺទាក់ទងនឹងប្លង់ការងារ ព្រមទាំងវិធីសាស្រ្តក្នុងការអនុវត្តការងារ។ សូមចំណាយពេលពិនិត្យស្ថានការណ៍នៅជុំវិញខ្លួនអ្នកដោយម៉ត់ចត់។ ក្នុងនោះដែរ កុំធ្វើឲ្យបញ្ហាពីអតីតមកបន្លប់ចិត្តអ្នក ឬទទួលយកគំនិតផ្សេងៗមកធ្វើឲ្យខ្លួនភ័យខ្លាច ឬលែងជឿជាក់លើខ្លួនឯង។ សូមធ្វើការវាយតម្លៃស្ថានភាពដោយយកចិត្តទុកដាក់។ ក្រៅពីនេះ សូមប្រយ័ត្នមនុស្សសំដីផ្អែមល្ហែមលួងលោម។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច ព្រមទាំងការជឿទុកចិត្តណាស់ ហេតុនេះសូមកុំមានក្តីព្រួយបារម្ភពេក។ លោកអ្នកមិនអាចយកបញ្ហាមកវាស់ស្ទង់និងភាពរីកចម្រើនបានទេ ប្រសិនបើមានបញ្ហាកើតឡើង គួរដោះស្រាយដោយសន្តិវិធី ពីព្រោះវាជាហេតុការណ៍ធម្មតា។ ទឹកចិត្តរបស់អ្នកក្នុងពេលនេះសំខាន់ លោកអ្នកត្រូវស្គាល់ខ្លួនឯង ហើយកែប្រែស្ថានភាពអវិជ្ជមានទើបជាការប្រសើរ។ ក្នុងនោះដែរ សូមរក្សាឥរិយាបថ និងពាក្យសំដី ហើយជៀសវាងរឿងអ្នកដទៃ។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់ឡើងខ្ពស់ណាស់។ ប្រសិនបើអ្នកគ្រោងនឹងធ្វើអ្វីមួយ ជោគជ័យនិងកើតឡើងបាន។ រាសីអ្នកស្ថិតនៅកំរិតខ្ពស់ ដែលអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំការងារតូចធំបានយ៉ាងប្រសើរ។ សូមធ្វើយ៉ាងនេះចេះគ្រប់គ្រងពេលវេលាល្អក្នុងថ្ងៃនេះ ដើម្បីធានាភាពរីកចម្រើនក្នុងការងារយូរអង្វែង។ ដោយឡែកចំពោះអាជីករ សូមកុំបោះបង់ចោលការធ្វើទំនាក់ទំនង ពិសេសការផ្សាយពាណិជ្ជកម្ម។ ក្នុងពេលនេះដែរ លោកអ្នកក៏អាចមានលទ្ធភាពសំឡឹងអាជីពការងារធំសម្រាប់អនាគតផងដែរ។

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!