ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ ខាល រោង វក រកា ​កុរ មានសំណាងធំ រាល់ការងារទាំងអស់នឹង...

អស្ចារ្យណាស់ ឆ្នាំទាំង៥ ខាល រោង វក រកា ​កុរ មានសំណាងធំ រាល់ការងារទាំងអស់នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងណាស់ លោកអ្នកអាចសម្រេចធ្វើការតាមក្តីប្រាថ្នាដោយមិនជំទាស់ឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែជេស្ឋ

ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះក៏មិនមែនជាពេលវេលាល្អបំផុងក្នុងការធ្វើសកម្មភាពទេ ដូច្នេះប្រសិនបើអាចធ្វើបាន ប្រសិនបើកិច្ចការនោះមិនតម្រូវដំណើរការក្នុងពេលនេះ អ្នកគួរពន្យារពេលសិន។ ក្នុងនោះ សូមដំណើរការចំពោះកិច្ចការដែលសាម័ញ្ញ និងមិនត្រូវការការពិភាក្សាវែកញែក ឬប្រើប្រាស់ទុនធំ។ សូមប្រកាន់ភាពរស់រវើក រាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីលោកអ្នកក្នុងថ្ងៃនេះនឹងផ្តល់ជូននូវភាពរីកចម្រើននៅក្នុងអាជីវកម្ម ព្រមទាំងកិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ទន្ទឹមនឹងនោះដែរ សូមព្យាយាមឲ្យអស់ពីលទ្ធភាព កុំបោះបង់ចោលការប៉ងប្រាថ្នាដោយងាយ។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកហាក់មានការប៉ះទង្គិចច្រើន វិធីសាស្រ្តដោះស្រាយក៏ប្រហែលជាមិនងាយស្រួលប៉ុន្មានទេ ដូច្នេះសូមលោកអ្នកព្យាយាមរក្សាចិត្ត ហើយគិតវិជ្ជមានជានិច្ច។ ហេតុការនោះនឹងចាកចេញពីលោកអ្នក ហើយរឿងថ្មីនឹងជួយឲ្យជីវិតលោកអ្នកមានភាពរីករាយ និងកើតលាភផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺអាចធ្វើទៅបានដោយរលូន។ ទន្ទឹមនឹងនោះសូមប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះការខាតបង់ផ្នែកហិរញ្ញវត្ថុអាចនឹងកើតឡើងក្នុងពេលនេះ។ សូមលោកអ្នកគិតគូរអំពីការធ្វើទំនាក់ទំនង និងការចែករំលែកខ្លះៗ ពីព្រោះសេចក្តីសុខផ្លូវចិត្តគឺសំខាន់ណាស់នាពេលនេះ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង អាស្រ័យហេតុនេះអ្នកគួរកំណត់គម្រោងការឲ្យបានច្បាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ក្នុងនោះលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរកន្លែងការងារគួរតែធ្វើក្នុងពេលនេះ។ សម្រាប់ពេលវេលាប្រកបការងារអាចនឹងខើចខ្លីបន្តិច ដូច្នេះសូមចាប់ផ្តើមធ្វើការងារសំខាន់ ហើយចាប់ផ្តើមឲ្យបានរួសរាន់។ អំណោយក្នុងពេលនេះ គឺសំដីរបស់លោកអ្នកនឹងទទួលបានការជឿទុកចិត្តខ្ពស់។

ឆ្នាំរោង

​​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ រាល់កិច្ចការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានមនុស្សជួយទំនុកបម្រុងផង។ អ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុកឡើយ ពីព្រោះស្ថានភាពល្អ និងវិជ្ជមាននៅតែស្ថិតក្នុងគន្លងផ្លូវរបស់អ្នក។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភនឹងរឿងអ្វីឡើយ ពីព្រោះស្ថានភាពលំបាកទាំងនោះនឹងសាបរលាបទៅវិញជាធម្មតា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅរាល់ពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងលុយកាក់ ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះរាល់ភាពមិនច្បាស់លាស់ ជាកត្តាអាក្រក់ក្នុងដំណើរការការងារពេលនេះ ហេតុដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះលោកអ្នកនឹងធានាថាអាចបំពេញការងារនានាដោយជោគជ័យ និងមានភាពងាយស្រួលជាងធម្មតា។ កិច្ចការងាររបស់អ្នកហាក់ទាមទារពេលវេលាច្រើន ប៉ុន្តែគ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរកិច្ចការឲ្យចប់ទាន់ពេល។ ក្នុងថ្ងៃនេះប្រសិនបើអ្នកគិតគូរពីការផ្លាស់ប្តូរស្ថានភាពការងារ គឺអាចធ្វើទៅបានដោយមិនជំទាស់ទេ។ ដោយឡែក លោកអ្នកនៅមានមនុស្សចាំមើលបំណាំ ដូច្នេះរាល់កិច្ចការទាំងអស់គួរព្យាយាមធ្វើយ៉ាងណាកុំឲ្យមានកំហុស។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ បើទោះបីជាទាំងនេះជាអំណោយផល ក៏សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្មឲ្យបានជិតស្និត គួរធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ដែលមិនចាំបាច់។ បើអាចសូមកុំចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលទាមទារការសម្រេចចិត្តនាពេលនេះ ពីព្រោះអារម្មណ៍របស់អ្នកកំពុងប្រទះនឹងឥទ្ធិពលខាងក្រៅ។ ការគ្រប់គ្រងអារម្មណ៍សំខាន់ណាស់ក្នុងពេលនេះ បើធ្វេសប្រហែសការងាររបស់អ្នកក៏នឹងជួបការលំបាកដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ដោយឡែក ការទទួលយកការងារថ្មី ឬការងារដែលត្រូវចំណាយពេលវេលា និងកំលាំងច្រើនហាក់មិនសមប្រកបនឹងអ្នកទេក្នុងពេលនេះ។ អ្វីៗទាមទារសកម្មភាពសន្សឹមៗ និងច្បាស់លាស់។ ដោយឡែក លោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនណាស់ក្នុងថ្ងៃនេះ ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ និងដោះស្រាយបានទាន់ពេល។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នកអាចយកឈ្នះរាល់ស្ថានការណ៍លំបាក និងកិច្ចការងារទាំងឡាយដែលអ្នកបានគ្រោងទុក ឬកំពុងតែអនុវត្ត។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តបច្ចុប្បន្ន គឺលោកអ្នកអាចផ្លាស់ប្តូរបាន ប៉ុន្តែការលែងជើងក្រោយគួរតែប្រាកដណាស់។ ដោយឡែក សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ការចំណាយលើសខ្ទង់អាចធ្វើឲ្យស្ថានភាពអាជីវកម្មមានផលលំបាក។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ពឹងផ្អែកជាសំខាន់ទៅលើភាពស្មោះត្រង់។ 

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ​។ ភាពជោគជ័យធំដុំមានទំនាក់ទំនងនឹងអាកប្បកិរិយា ព្រមទាំងការសម្រេចចិត្តរបស់អ្នក ដូច្នេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តមិនឲ្យទទួលឥទ្ធិពលពីបរាជ័យក្នុងអតីតនោះទេ។ ក្រៅពីនេះ​សូមមានភាពរួសរាយរាក់ទាក់ និងអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ចំពោះ ភាពស្មុគ្រស្មាញនានាអាចនឹងកើតឡើង ដូច្នេះសូមព្យាយាមដោះស្រាយឲ្យអស់លទ្ធភាព និងដោយសន្តិវិធី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ ព្រមទាំងការទទួលស្គាល់យ៉ាងខ្លាំង។ សូមព្យាយាមធ្វើសកម្មភាពដោយអង់អាច ស្វាហាប់ និងត្រូវតែជឿទុកចិត្តខ្លួនឯងជាសំខាន់។ ត្រូវធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ភាពលំបាកអាចកើតឡើង ដូច្នេះសូមត្រៀមវិធីសាស្រ្តដោះស្រាយសមស្រប។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ការធ្វើទំនាក់ទំនង ឬការផ្សព្វផ្សាយការងារឲ្យបានទូលាយ។ ក្នុងនោះដែរ ប្រយ័ត្នចាញ់បោកគេ រឿងលុយកាក់ ឬបំណុល។ 

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!