ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៣ ជូត មមី កុរ រាសីរបស់អ្នកឡើងខ្ពស់ ដូច្នេះលោកអ្នកអាចស...

អស្ចារ្យណាស់ ឆ្នាំទាំង៣ ជូត មមី កុរ រាសីរបស់អ្នកឡើងខ្ពស់ ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីបានតាមក្តីប៉ងប្រាថ្នា លាភសំណាង ភោគទ្រព្យ នឹងកើតឡើងចំពោះអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបានជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្នុងពេលនេះ លោកអ្នកអាចរកឃើញដំណោះស្រាយថ្មីចំពោះបញ្ហាដែលមានកន្លងមកហើយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើអ្នកអាចធ្វើបាន គឺអ្នកអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន។ ប៉ុន្តែត្រូវចេះគួរសម គ្មានការរិះគន់យោបល់ ឬក៏បង្ហាញអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលលោកអ្នកមិនគួរធ្វើការហួសកំរិតទេ។ សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតការងារច្រើនពេក ដើម្បីកុំឲ្យលោកអ្នកមានអារម្មណ៍ធុញទ្រាន់។ ក្នុងពេលនេះចិត្តរបស់ហាក់មានសន្ទុះខ្លាំង ឯភាពវាងវៃក៏មានស្របគ្នាដែរ ដូច្នេះលោកអ្នកអាចអារម្មណ៍ទៅលើអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្វីៗក្នុងពេលនេះដំណើរទៅដោយរលូន ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឡើយ ​បើទោះបីជាវាអាចប៉ះពាល់តិចតួចក្តី។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិត និងគ្រប់គ្រង ដូច្នេះលោកអ្នកអាចប្រើប្រាស់បញ្ញដើម្បីទទួលបានការទំនាក់ទំនងរឹងមាំជាមួយមនុស្សនៅជុំវិញខ្លួន និងធ្វើឲ្យមានផលប្រយោជន៍ដល់កំរិតធនធានបាន។ ស្របពេលជាមួយគ្នា លោកអ្នកអាចស្វែងយល់ និងគ្រប់គ្រងស្ថានការណ៍ដែលនឹងអាចកើតឡើងបានដោយវិជ្ជមាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការបង្កើនមុខរបរការងារ ការបណ្តាក់ធុន ហើយចំពោះលោកអ្នកដែលមិនពេញចិត្តនឹងកន្លែងការងារបច្ចុប្បន្នអាចផ្លាសប្តូរបាន។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវគ្រប់គ្រងចិត្ត និងត្រូវមានវិធីសាស្រ្តសមស្របក្នុងការឆ្លើយតបទៅលើបញ្ហាតិចតួចដែលអាចនឹងកើតឡើងក្នុងកន្លែងការងាររបស់អ្នក។ សូមយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវការនានាឲ្យបានចប់ចុងចប់ដើម ពីចំណុចនេះអាចជួយលោកអ្នកទទួលបានភាពជោគជ័យសម្រាប់វិជ្ជាជីវៈដោយងាយស្រួល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីស្វែងរកការងារថ្មីទេ។​ ប៉ុន្តែថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែល ជាអាចទទួលបានការតម្លើងប្រាក់ខែ។ ជោគជតាថ្ងៃនេះចាត់ថ្នាក់ថាមិនសូវល្អ សម្រាប់លទ្ធភាពនៃការវាយតម្លៃរបស់អ្នក។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយកុំរិះគន់វិធីសាស្រ្តធ្វើការងាររបស់មិត្តរួមការងារ។ ក្នុងស្ថានភាពស្របគ្នានេះ លោកអ្នកអាចកំណត់ភាពប្រែប្រួលស្ថានភាពនៅជុំវិញខ្លួនបាន ដូច្នេះប្រសិនបើជួបបញ្ហាគួរដោះស្រាយ ហើយក៏គ្មានអ្វីគួរប្រុងប្រយ័ត្នពេកដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរទិសដៅត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមចងចាំថា ថ្ងៃនេះកំរិតភាពភាពខ្ជិលច្រអូស និងការធ្វេសប្រហែសមួយចំនួនអាចកើតឡើង ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានចប់ចុងចប់ដើម ហើយមិនត្រូវស្រមើស្រមៃពេកទេ។ ប្រសិនបើអ្នកអាចគ្រប់គ្រងបាន នោះលោកអ្នកនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយភាពវិជ្ជមាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមចូរធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសប្រមូលទ្រព្យ។ ភាពចម្រើនលូតលាស់នេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក បើអ្នកអាចគ្របគ្រងបាន នោះលោកអ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ក្នុងនោះដែរ សូមមានការអត់ធ្មត់ ហើយជៀសវាងការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ ពីព្រោះលោកអ្នកមិនអាចអាចមានលទ្ធភាពពេញលេញនៅឡើយ។ ក្រៅពីនេះ សូមរៀនពីរបៀបប្រើប្រាស់ពេលវេលាធ្វើការដែលប្រកបទៅដោយប្រសិទ្ធភាព។ ក្នុងពេលនេះអ្នកក៏អាចងាយនឹងទទួលឥទ្ធិពលពីខាងក្រៅដោយងាយផង ដូច្នេះសូមគិតគូរឲ្យបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមកុំខ្ជះខ្ជាយពេលវេលាទៅនិយាយ ឬធ្វើកិច្ចការដែលឥតប្រយោជន៍ ពីព្រោះលោកអ្នកមិនសូវមានពេលវេលាគ្រប់គ្រងក្នុងការបំពេញការងារឲ្យបានចប់ដោយងាយស្រួលនោះទេ។ ពេលវេលាបំពេញការងារដែលល្អបំផុតគឺនៅពេលព្រឹក ប៉ុន្តែត្រូវចេះចែកចាយកម្លាំងឲ្យបានសមហេតុផល។ ក្រៅពីនេះសូមគិតគូរពីការបង្កើនកំរិតវិជ្ជាជីវៈ​ និងការតុបតែងខ្លួនប្រាណឲ្យមានភាពស្រស់ស្រាយជានិច្ច ពីព្រោះលោកអ្នកត្រូវចាកចេញ ប្រឈមនឹងស្ថានភាពខាងក្រៅច្រើន​ ទើបអាចជួយអាជីពរបស់អ្នកឲ្យទទួលបានភាពចម្រើន និងបំពេញបំណងប្រាថ្នារបស់អ្នកបាន។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ កុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាឡើយ ពីសេសការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក។ សូមព្យាយាមបំពេញការងារដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែលោកអ្នកក៏អាចសុំការពិភាក្សាអំពីអ្នកដទៃបានដែរ គ្រាន់តែធ្វើយ៉ាងណាគិតគូរឲ្យបានវែងឆ្ងាយមុននឹងជឿទុកចិត្ត។ ដោយឡែក លោកអ្នកអាចជួបប្រទះនឹងការចាយវាយ ឬការចល័តធនធានដូច្នេះមិនគួរបណ្តោយឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកប្រឈមនឹងបញ្ហាឡើយ។ អំណោយផលក្នុងពេលនេះ គឺលោកអ្នកអាចរកឃើញដំណោះស្រាយចំពោះផលលំបាកនានា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងច្រើនពេកទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះ ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ប៉ុន្តែបែជាទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនជំនួសវិញ ហើយក៏អាចមានលទ្ធភាពក្នុងការគិតគូរពីគម្រោងផែនការទៅថ្ងៃអនាគតបានផងដែរ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង ហើយពិបាកក្នុងការស្តារឡើងវិញ។ ក្នុងនោះដែរ មិនចាំបាច់ត្រូវពិភាក្សារឿងរ៉ាវទាំងឡាយណាដែលបានកើតមានកន្លងមកនោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងពេលនេះសូមរក្សាស្ថានភាពការងាររបស់អ្នកឲ្យនៅធម្មតាសិន។ ភាពចម្រើនលូតលាស់ និងប្រតិបត្តិការងាយស្រួលគឺអាចមើលឃើញ ប៉ុន្តែវាត្រូវការពេលវេលាបន្ថែមដើម្បីអាចកំណត់ ឬបង្កើនភាពរឹងមាំទៅលើកិច្ចការងារនោះបន្ថែមទៀត។ ប្រសិនបើអ្នកមិនអាចផ្អាកការសម្រេចចិត្ត ឬការផ្លាស់ប្តូរស្ថានភាពការងារនោះទេ គឺអ្នកអាចប្រឈមនឹងបញ្ហា ប៉ុន្តែប្រសិនបើអ្នកអនុវត្តកិច្ចការនានាទៅតាមគម្រោង នោះមិនមានអ្វីកើតឡើងធ្ងន់ធ្ងរដល់អាជីពរបស់អ្នកទេ។ ចំណុចសំខាន់ដែលត្រូវជៀសវាងក្នុងពេលនេះ គឺរក្សាភាពស្ងប់ស្ងាត់ រស់នៅធម្មតា ហើយបំពេញការងារដែលកំពុងមានក្នុងដៃពេលនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមធ្វើវាឲ្យបានរួសរាន់។ លើសពីនេះសូមចេះគួរសម រក្សាពាក្យសំដី និងមានភាពរួសរាយរាក់ទាក់ជានិច្ច។

រៀបរៀងដោយ៖ កញ្ញា​ មា​ស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!