ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ខាល ថោះ​ ម្សាញ់ រាសីការងាររបស់អ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹ...

ឆ្នាំទាំង៤ ឆ្លូវ ខាល ថោះ​ ម្សាញ់ រាសីការងាររបស់អ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យយ៉ាងទីគាប់ចិត្ត ក្នុងនោះការទុកចិត្តពីមជ្ឈដ្ឋានខាងក្រៅជាអំណោយផលដ៏ប្រសើរសម្រាប់ការងារ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។​ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។ ក្នុងរយៈថ្ងៃនេះសូមប្រុងប្រយ័ត្នចំពោះមនុស្សដែលមិនសូវស្គាល់សាវតាច្បាស់លាស់។

ឆ្នាំឆ្លូវ

View Post

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពធ្វើការងារគ្រប់បែបយ៉ាងឲ្យទទួលបានជោគជ័យយ៉ាងងាយស្រួល ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូរអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អនោះទេ។ ក្រៅពីនោះ សូមកុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះការធ្វែសប្រហែសតែបន្តិច អាចនឹងផ្លាស់ប្តូរក្តីរំពឹងទុកក្នុងអាជីពរបស់អ្នកទាំងស្រុង។ ក្នុងនោះរួមទាំងសុវត្ថិភាពផ្ទាល់ខ្លួនផង។ ហេតុការណ៍ក្នុងថ្ងៃនេះអាចនឹងធូរស្រាលទៅវិញបាន អាស្រ័យលើការចាប់អារម្មណ៍ចំពោះស្ថានការណ៍ និងការឆ្លើយតប ឬអនុវត្តរបស់អ្នកដែរ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការការងារទាំងអស់របស់អ្នកផ្សារភ្ជាប់នឹង ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមបង្កើនការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួនឲ្យបានល្អ។ ដោយឡែក លាភសំណាងជាច្រើននឹងកើតឡើងចំពោះអ្នកប្រសិនបើអ្នកចេះរៀបចំឆ្លើយតបបានត្រឹមត្រូវ។ ដោយឡែក ការសម្រេចចិត្តអ្វីធំមិនទាន់សក្តិសមក្នុងគ្រានេះទេ។ ចំពោះការផ្លាស់ប្តូរដែលគ្មានគម្រោងជាក់លាក់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកធ្ងន់ និងអាចប្រើពេលយូរដើម្បីស្ថានឡើងវិញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរការងារ មុខរបរ ក៏ដូចជាការបណ្តាក់ទុន។ ពេលវេលាក្នុងមួយថ្ងៃនេះ ផ្តល់ដល់អ្នកនូវភាពវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលបានដំណឹងរីករាយពីថ្នាក់លើ ហើយបញ្ហាផ្ទាល់ខ្លួនក៏អាចទទួលបានដំណឹងរីករាយផងដែរ។ ប្រសិនបើលោកអ្នកមានបញ្ហាប្រទាក់ក្រឡាដែលនៅសេសសល់ គួរប្រើពេលវេលាថ្ងៃនេះដោះស្រាយ ពីព្រោះពាក្យសំដីលោកអ្នកទទួលបានការជឿជាក់ទុកចិត្តយ៉ាងខ្លាំង។ បន្ថែមពីនេះ សូមលោកអ្នកធ្វើការចែករំលែកខ្លះផងទើបកាន់តែប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសពេញទីក្នុងការអភិវឌ្ឍន៍ការងារទាំងឡាយ។ សូមរកពេលវេលាឈប់សម្រាក ឬថ្លឹងថ្លែងរវាងសុខុមាលភាព និងការងារពីព្រោះលោកអ្នកហាក់ដូចជាមិនបានគិតគូរពីសុខភាពរបស់ខ្លួនឡើយ។ លោកអ្នកគួរកំណត់អទិភាពការងារ ចំពោះការងារណាដែលមិនមែនជាជំនាញរបស់ខ្លួនក៏មិនចាំបាច់ប្រឹងប្រែងចាប់យកពេកដែរ ពីព្រោះវាអាចនឹងបង្ករភាពស្មុគ្រស្មាញដោយងាយស្រួលផង។ ក្រៅពីនេះសូមធ្វើទំនាក់ទំនងជាពិសេសចំពោះមនុស្សដែលមានកំណើតដូចលោកអ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញកន្លងមក ដោយឡែកសម្រាប់ការងារថ្មីៗ សូមកុំមានការស្ទាក់ស្ទើរ ចូរសម្រេចចិត្តធ្វើចុះ ពីព្រោះលោកអ្នកនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រង។ ក្នុងនោះសូមកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ពីព្រោះលទ្ធភាពទទួលបានជោគជ័យគ្មាននោះទេ ហើយថែមទាំងបង្ករឲ្យបានបញ្ហាជំនួសវិញ។ លោកអ្នកគួរគិតគូរពីការរៀនសូត្រ និងចែករំលែកវិជ្ជាជីវៈក្នុងពេលនេះ ដើម្បីជាទុនក្នុងការអនុវត្តការងារបន្ថែម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែលម្អវិធីសាស្រ្តអនុវត្តការងារ និងវិជ្ជាជីវជាថ្មី។ ទោះបីជាពេលនេះអ្នកមិនមានឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ ក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍ ឬបរិបទកិច្ចការងារតាមចិត្តរបស់អ្នក។ អ្នកគ្រាន់តែត្រូវជ្រើសរើសការងារណាដែលមានអទិភាពជាងគេ ហើយចំណាយពេលវេលា​ និងកំលាំងធ្វើវាឲ្យបានល្អ គឺល្មមគ្រប់គ្រាន់ហើយនៅពេលនេះ។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ​ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះច្រើនពីមជ្ឈដ្ឋានជុំវិញ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ក្នុងនោះសូមព្យាយាមស្វែងយល់ពីស្ថានភាពជុំវិញខ្លួន ពិសេសទំនាក់ទំនងជាមួយថ្នាក់លើ។ដោយឡែក ហិរញ្ញវត្ថុរបស់អ្នកកំពុងត្រូវគំរាមកំហែង ដូច្នេះសូមស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោធន៍។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតីក្នុងពេលនេះ។ ក្នុងនោះបញ្ហាក៏ហាក់នៅប្រកៀកខ្លាំងផងដែរ។ ចំណែកភាពស្មុគ្រស្មាញជាច្រើនកំពុងកើតឡើងពីបញ្ហាតូចតាច ឬពីកិច្ចការដែលនៅសេសសល់។ ដូច្នេះសូមចំណាយពេលវេលាបំពេញការងារនោះឲ្យបានចប់ ឬគួរតែរកមធ្យោបាយដោះស្រាយដោយប្រើបទពិសោធន៍ និងចំណេះដែលខ្លួនមាន។ សូមលោកអ្នកព្យាយាមបំពេញការងារដែលសំខាន់មុនគេ ហើយធ្វើដោយប្រុងប្រយ័ត្ន ក្នុងនោះមិនគួរជឿយោបល់ពីមនុស្សនៅក្បែរងាយស្រួលពេកនោះទេ ប្រយ័ត្នខាតបង់។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរណាស់​ ក្នុងនោះលោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងតូនាទីការងារ ឬការចាកចេញដើម្បីបំពេញការងារដែលនឹងអាចទទួលបានភាពជោគជ័យធំ។ ផ្ទុយទៅវិញ មិនត្រូវបង្ករជម្លោះ ឬបង្កើតហេតុការណ៍តានតឹងឡើយ ពីព្រោះអ្វីៗមិនស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកនោះទេ ប៉ុន្តែជាប់ទាក់ទងនឹងមនុស្សក្នុងក្រុមការងារ ដ៏ដូចជាដៃគូជំនួញទៅវិញ។ លើសពីនេះ អ្នកមិនគួរសម្រេចចិត្តរហ័សពេកទេ ពីព្រោះអ្នកអាចចូលទៅក្នុងស្ថានភាពលំបាក និងពិបាកកែលម្អ។

ឆ្នាំចរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការលោកអ្នកហាក់កំពុងជួបប្រទះនឹងភាពស្រពិចស្រពិលខ្លាំង ប្រទាក់ក្រឡា និងគ្មានស្ថេរភាព។​ ដូច្នេះប្រសិនបើអ្នកអាចធ្វើបាន គួរផ្អាកការសម្រេចចិត្ត ឬដំណើរបំពេញការងារសិន និងរងចាំឳកាសល្អ។ បញ្ហាថ្ងៃនេះកំណត់ថាអាចកើតឡើងច្រើន សូមព្យាយាមដោះស្រាយរាល់មន្ទិលសង្ស័យទាំងនោះឲ្យបានរួសរាន់។ ដោយឡែក លោកអ្នកមិនគួរប្រថុយប្រថានជាមួយការងារដែលមិនច្បាស់លាស់ឡើយ ម្យ៉ាងទៀតកុំធ្វើអ្វីឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងដៃគូជំនួញរបស់អ្នក។ សំខាន់បំផុតកុំបណ្តោយឲ្យសំដីរបស់អ្នកដទៃមកបំផ្លាញការតាំងចិត្តរបស់អ្នកឲ្យសោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ក្នុងនោះសូមប្រយ័ត្នចំពោះបញ្ហាដែលកើតឡើងនៅពេលព្រឹក ហើយត្រូវធ្វើយ៉ាងណាកុំឲ្យរាលដាលក្នុងរយៈពេលយូរ ដែលអាចនឹងបំផ្លាញស្ថានភាពការងាររបស់អ្នកពេញមួយថ្ងៃនេះ។ ដោយឡែក សម្រាប់អ្នកប្រកបអាជីវកម្មទទួបានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្ត។ ក្នុងរយៈពេលពេញមួយថ្ងៃនេះ សូមរក្សាទឹកចិត្ត និងអារម្មណ៍រីករាយ វិជ្ជមានជានិច្ច។ បើទោះបីលោកអ្នកអាចមើលឃើញស្ថានភាពខ្លះមិនសមប្រកបក្តី​ ចូរជឿជាក់លើសមត្ថភាពរបស់ខ្លួន នោះលោកអ្នកនឹងមិនមានបញ្ហាធំឡើយ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!