ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៣ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបាន...

អស្ចារ្យណាស់ ឆ្នាំទាំង៣ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងធំក្នុងការងារ និងមានមនុស្សនាំសំណាងមកដល់ផ្ទះតែម្តង

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅជាធម្មតាសិន ពីព្រោះស្ថានភាពការងារទាំងស្រុងសម្រាប់ថ្ងៃនេះហាក់មានភាពស្រពិចស្រពិលនៅឡើយ។ សូមព្យាយាមបន្ថែមកំរិតទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ។ ដោយឡែក ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ នោះអ្នកនឹងអាចរក្សាស្ថេរភាពការងារបានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ បញ្ហាប្រទាក់ក្រឡាផ្តើមចេញពីភាពយល់ច្រលំ ដូច្នេះសូមធ្វើការដោយម៉ត់ចត់ និងដោះស្រាយបញ្ហាតូចធំឲ្យបានចប់សព្វគ្រប់។ ដោយឡែក អ្នកគួរចំណាយពេលវេលាបង្ហើយការងារដែលនៅសល់លើតុ កុំប្រមូលផ្តុំនាំឲ្យលំបាកទៅពេលក្រោយ។ ថ្ងៃនេះសុខភាពរបស់អ្នកហាក់ប្រឈមនឹងបញ្ហាតិចតួច តែក៏ត្រូវព្យាបាល ឬសម្រាកឲ្យបានគ្រប់គ្រាន់ដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់បានដោយងាយស្រួល ប្រសិនបើរៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី ជម្លោះ និងការថ្នាំងថ្នាក់ចំពោះគ្នាអាចនឹងកើតឡើង ដូច្នេះសូមរក្សាចិត្ត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់​ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ពីព្រោះភាពប្រសើរនឹងកើតឡើងបន្ទាប់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អប្រសើរ ក្នុងនោះសូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពិសេសថ្នាក់លើ។ ចំពោះមតិរិះគន់ ឬគំនិតយោបល់ណាមួយក្តី គួរតែត្រូវផ្អែកទៅលើភស្តុតាង​ និងទិន្នន័យទើបអ្នកមិនជួបបញ្ហា។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា ហេតុដូច្នេះស្ថានភាពតានតឹងនានានឹងអាចធូរស្រាលទៅវិញ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ប៉ុន្តែកុំមានក្តីបារម្ភវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ការ ការងារនោះទេ។ ក្នុងនោះលោកអ្នកមានមនុស្សចាំជួយជ្រោមជ្រែងច្រើនណាស់ ដូច្នេះគ្មានអ្វីត្រូវខ្លាចនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ ថ្ងៃនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ និងចាប់យកឳកាសសំខាន់នានាបាន ដូច្នេះជៀសវាងធ្វើកិច្ចការប្រញាប់ប្រញាល។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ពីព្រោះចិត្តរបស់លោកអ្នកកំពុងទទួលឥទ្ធិពលពីខាងក្រៅ។ ក្រៅពីនេះ សូមកុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើអាចគួរតែផ្អាកសិន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួនឡើយ។ ចូរធ្វើទំនាក់ទំនងក្នុងថ្ងៃនេះឲ្យមានច្រើន ហើយក៏កុំភ័យខ្លាចនឹងស្ថានភាពថ្មីឡើយ ចូរសម្របខ្លួន និងត្រូវមានភាពរហ័សរហួនផង។ ប្រសិនបើអ្នកអាចធ្វើបាន ផល និងភាពចម្រើនចេញពីអាជីពនឹងមានកំរិតខ្ពស់ និងអាចគង់វង្សបានយូរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ សូមមានភាពរួសរាយរាក់ទាក់ និងប្រកាន់ខ្ជាប់ការទទួលខុសត្រូវ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតឯកជនផងដែរនៅរវាងពេលព្រឹក។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ការជឿទុកចិត្ត ត្រូវមានកំរិតក្នុងពេលនេះ ពីព្រោះការខាតបង់ និងភាពខកចិត្តអាចកើតឡើង។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មគួរជាទីមោទនក្រៃលែង។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ភាពរឹងទទឹង និងអារម្មណ៍ឆេវឆាវមិនអាចប្រើប្រាស់បានទេ បើទោះជាលោកអ្នកត្រឹមត្រូវក្តី។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ឬចុះហត្ថលេខាទាមទារការពិនិត្យជាក់ស្តែង។ លើសពីនេះ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ​ សូមរក្សាលំនឹងសិន ដោយសារភាពប្រែប្រួលអាចនឹងកើតឡើង ដែលនាំមកជាមួយបញ្ហាផង ដូច្នេះវាជាការប្រសើរប្រសិនបើអ្នករងចាំ។   

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!