ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះសូមជៀសភាពស្ថានភាពមុខពីរទាំងឡាយ គួរតែធ្វើអ្វីឲ្យច្បាស់ប្រាកដប្រជា។ ឳកាស គឺថាមិត្តរួមការងារ ឬដៃគូនឹងព្យាយាមទាញអ្នកឲ្យមានជម្លោះដែលមិនចាំបាច់។ រាល់កិច្ចការងារទាំងឡាយមិនអាចធ្វើដោយប្រញាប់ប្រញាលបានទេ បើមិនដូច្នេះអ្នកនឹងខកចិត្តយ៉ាងខ្លាំង។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើក្នុងគោលដៅ ឬទស្សនវិស័យវែងឆ្ងាយ។ ដើម្បីអាចជួយស្តារស្ថានភាពក្នុងពេលនេះ សូមព្យាយាមផ្តោតការងារ ដែលទាក់ទងគំនិតច្នៃប្រឌិត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះត្រូវការប្រភពពត៌មាន ឬទិន្នន័យច្បាស់លាស់។ សូមកុំធ្វើខ្លួនឲ្យទោរទន់ទៅនឹងស្ថានភាពខាងក្រៅ ហើយក៏កុំស្រមើស្រមៃច្រើននោះដែរ ព្យាយាមធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ការជឿជាក់លើខ្លួនឯង មានភាពចាំបាច់ណាស់សម្រាប់ថ្ងៃនេះ ហើយបើអាចសូមបង្កើតគំនិតច្នៃប្រឌិតបន្ថែម។ ដោយឡែកលោកអ្នកនឹងទទួលបានក្តីរីករាយសុខសប្បាយ និងមានភាពរស់រវើកក្នុងជីវិតឯកជនណាស់ក្នុងពេលនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាក្នុងថ្ងៃនេះមានស្ថានភាពហ្នឹងហ្ន៎ មិនមានហេតុការអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ចំណែកលាភសំណាងធំដុំមិនស្ថិតនៅខាងអ្នកនោះទេ ប៉ុន្តែទាំងនោះក៏ជាស្ថានភាពបណ្តោះអាសន្នផងដែរ។ អ្នកគួរជ្រើសរើសធ្វើការងារតែមួយ មិនអាចបូកបញ្ចូលការងារច្រើនបានទេ ពីព្រោះស្ថានភាពការងារហាក់មិនសូវស៊ីសង្វាក់ ឬច្បាស់លាស់នោះទេ។ ក្នុងនោះដែរ សូមលោកអ្នកធ្វើអ្វីៗទាំងឡាយ ឲ្យស្របនឹងចំណូលចិត្តរបស់ខ្លួន ដូច្នេះបើទោះបីជាក្នុងកាលទេសនាក៏ដោយ ក៏លោកអ្នកអាចសម្របបានដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយចំនួនទំនាក់ទំនងក្លែងបន្លំ ឬមិនច្បាស់លាស់រវាងមិត្តរួមការងារ ក៏ដូចជាអ្នកគ្រប់គ្រង ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះលោកអ្នកមិនអាចដាក់ភាពស្មុគ្រស្មាញចូលក្នុងជីវិតឡើយ គឺហាមដាច់ខាត បើមិនដូច្នេះលោកអ្នកពិបាករកផ្លូវចេញពីបញ្ហាបានខ្លាំងណាស់។ ប្រសិនបើអ្នកចាប់ផ្តើមការងារពីពេលព្រឹកនោះបញ្ហាអាចកាត់បន្ថយបានយ៉ាងច្រើន ហើយប្រសិនបើអ្នកមិនច្បាស់លាស់លើការងារអ្វីមួយមិនត្រូវប្រថុយជាដាច់ខាត តែត្រូវរកមនុស្សពិភាក្សា និងគូសវាសឲ្យបានម៉ត់ចត់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានាដំណើរការទៅដោយរលូន គ្មានអ្វីអាចបង្អាក់ជំហានរបស់អ្នកបាននោះទេ។ ប៉ុន្តែការធ្វើទំនាក់ទំនង មិនអាចធ្វើទៅបានដោយល្អប្រសើរទេក្នុងពេលនេះ ពីព្រោះភាពយល់ច្រលំរវាងមនុស្សជុំវិញខ្លួនអាចកើតឡើង ជាពិសេសជាមួយមនុស្សក្នុងស្រទាប់ដូចគ្នា។ សូមលោកអ្នកមានភាពអត់ធ្មត់ ចំពោះហេតុការនានាដែលអាចកើតឡើងក្នុងពេលនេះ ពីព្រោះវាអាចនឹងរលត់បាត់ទៅវិញដោយឯកឯង ប៉ុន្តែប្រសិនបើអ្នកចេញមុខ ឬឆេវឆាវពេក ស្ថានភាពអាចបែរជាតានតឹងទៅវិញ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយបញ្ហាប្រទាក់ក្រឡាទាំងឡាយក៏មិនអាចកើតមានឡើយក្នុងពេលនេះ។ សូមកុំបោះបង់វិធីសាស្រ្ត និងគំនិតច្នៃប្រឌិតថ្មីៗ ហើយគួរត្រង់ត្រាប់មតិយោបល់ និងបទពិសោធន៍ល្អៗរបស់មនុស្សរួមការងារ។ ថ្ងៃនេះអារម្មណ៍រីករាយដែលកំពុងមាន គឺធ្វើឲ្យអ្នកអាចជៀសផុតពីបញ្ហា និងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សផងគ្នា។ សូមព្យាយាមសម្រេចចិត្តលើការងារ ដោយពឹងលើពិសោធន៍ និងផែនការ បើមិនដូច្នេះទេ ភាពយល់ច្រលំអាចនឹងកើតឡើង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចសម្រេចទៅបានដោយប្រក្រតី។ បញ្ហានានាមិនទាន់អាចកំណត់បានទាំងស្រុងនោះទេ ដូច្នេះសូមអនុវត្ត និងសម្របទៅតាមស្ថានភាពដោយភាពឈ្លាសវៃ និងរឹងមាំ។ ទោះបីយ៉ាងនេះក្តី ក៏អ្នកនឹងគ្មានបញ្ហាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ការងារធ្ងន់ធ្ងរនោះទេ។ អ្នកគួរចេះគ្រប់គ្រង និងចាត់ចែងពេលវេលាធ្វើការងារជាថ្មី ការទទួលខុសត្រូវលើការងារដែលមិនមែនរបស់អ្នក ឬធ្វើការងារមិនចាំបាច់គឺមិនគួរនោះទេ។ ផ្ទុយទៅវិញ កុំពាក់ព័ទ្ធនឹងស្ថានភាពទាំងឡាយ ដែលមិនច្បាស់លាស់ ឬមានការសង្ស័យ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារលោកអ្នកកំពុងជួបភាពរាំងស្ទះ។ សូមព្យាយាមកុំធ្វើអ្វីដែលស្មុគ្រស្មាញ និងប្រថុយប្រថានក្នុងពេលនេះ។ ប្រសិនបើអ្នកមានតម្រូវការ សូមសម្រេចចិត្តលើការងារសំខាន់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយឡែកសម្រាប់លោកអ្នកប្រកបអាជីវកម្មបែរជាទទួលផលល្អប្រសើរទៅវិញ ប៉ុន្តែសូមកុំធ្វើអ្វីៗប្រញាប់ប្រញាលពេក ការគិតគូរវែងឆ្ងាយសំខាន់។ ក្នុងពេលនេះមានអំណោយផលសម្រាប់ការងារច្នៃប្រឌិត ប៉ុន្តែត្រូវផ្តោតលើអារម្មណ៍ខាងក្នុងរបស់អ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើការងារបានផលដ៏ល្អប្រសើរ។ ប៉ុន្តែសូមចែករំលែកការងារខ្លះទៅឲ្យមនុស្សរួមការងារ ពីព្រោះការងារច្រើនលើសលុបនឹងធ្វើឲ្យលោកអ្នកមានបញ្ហា ហើយជះឥទ្ធិពលដល់ការសម្រេចការងារធំ។ ថ្ងៃនេះការធ្វើទំនាក់ទំនងជាទ្រង់ទ្រាយធំ មិនអាចធ្វើទៅបានទេ គួរជ្រើសរើសមនុស្សសំខាន់ ឬកំរិតត្រឹមភាពចំាបាច់ទើបជាការប្រសើរ។ ជម្លោះ ឬបញ្ហាមួយចំនួនអាចនឹងនាំមកដោយមិត្តរួមការងារផងដែរ ដូច្នេះសូមគីតគូរឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកត្រូវប្រឈមនឹងការសម្រេចចិត្ត គួរជៀសវាងភាពដាច់ណាត់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកនឹងជួបតែស្ថានភាពវិជ្ជមាន បើទោះបីជាមានការផ្លាស់ប្តូរធំៗខ្លះក្តី។ លោកអ្នកអាចសម្របទៅតាមស្ថានភាពដោយងាយស្រួល។ ភាពរីករាយក្នុងរង្វង់ការងារហាក់មិនសូវមានលទ្ធផលល្អនោះទេ ប៉ុន្តែនៅក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងមានឳកាសអនុវត្តការងារ រួមទាំងការបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ។ ក្រៅពីនេះសូមកុំចែករំលែកមធ្យោបាយអនុវត្តការងារ ពិសេសការសំងាត់ការងារត្រូវរក្សាឲ្យបាន។ ការនេះដោយសារ មានមនុស្សមិនបរិសុទ្ធនៅក្បែរការងាររបស់អ្នក។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាងប្រសើរណាស់។ សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍គ្មានស្ថេរភាព ឬប្រសិនបើអ្នកមិនអាចពន្យាពេលវេលាបានទេ សូមមានការប្រុងប្រយ័ត្ន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជាមួយទំនាក់ទំនងនៅក្នុងគ្រួសារ និងកិច្ចការងារ
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ កុំឲ្យគុណក្លាយជាទោស។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាពាក្យសំដី។ ថ្ងៃនេះជម្លោះតិចតួចអាចកើតឡើង ប៉ុន្តែមិនមានអ្វីគួរឲ្យស្មុគ្រស្មាញទេ ពីព្រោះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងបាន។
រៀបរៀងដោយ៖ មាស សុភាព