ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ រោង ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពចម្រើន...

ឆ្នាំទាំង៤ រោង ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងកិច្ចការ និងតួនាទី

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ សូមប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសដែលលោកអ្នកអាចធ្វើឲ្យស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកធ្លាក់ចុះ គឺមានកំរិតខ្ពស់ ហើយក៏អាចប៉ះពាល់ដល់ការងារទាំងមូលផងដែរ។ បើទោះបីជាយ៉ាងណាក្តី សូមលោកអ្នកកុំប្រឹងប្រែងលើសពីសមត្ថភាព ឬលទ្ធភាពពីព្រោះនឹងធ្វើឲ្យចិត្តរបស់អ្នកមានសំពាធខ្លាំង។ ម្យ៉ាងទៀតសូមបណ្តោយពេលវេលានេះឲ្យកន្លងទៅចុះ ពីព្រោះភាពវិជ្ជមាននឹងកើតឡើងចំពោះអ្នកក្នុងពេលឆាប់ៗ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចកាងាររបស់លោកអ្នកកំពុងជួបស្ថានភាពប្រសើរឡើងវិញ។ ក្នុងពេលនេះការទទួលខុសត្រូវចំពោះការងារដែលមានចំពោះមុខគឺមានសារសំខាន់ណាស់ ហើយការគិតគូរបង្កើតសមត្ថភាពវិជ្ជាជីវគឺមានសារសំខាន់  ឳកាសដែលលោកអ្នកអាចទទួលភាពស្មុគ្រស្មាញ ឬអារម្មណ៍ខ្ជិលច្រអូសកើតឡើងខ្ពស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងចិត្ត កុំស្រមើស្រមៃ ឬទទួលឥទ្ធិពលពីខាងក្រៅច្រើនពេក។ ទន្ទឹមនឹងនោះសូមប្រុងប្រយ័ត្នថែរក្សាកំរិតហិរញ្ញវត្ថុ ប្រយ័ត្នក្នុងការចំណាយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី ប៉ុន្តែការផ្លាស់ប្តូរការងារ ឬការបង្កើតអាជីវកម្ម និងបណ្តាក់ទុនមិនទាន់អាចទទួលបានលទ្ធភាពតាមក្តីប្រាថ្នារបស់អ្នកនោះទេ។ លោកអ្នកគួរគួរស្វែងរកជំនួយពីថ្នាក់លើ ឬពីមនុស្សដែលមានឥទ្ធិពល ពីព្រោះស្ថានភាពអវិជ្ជមានខ្លះដែលនឹងអាចឲ្យអ្នកដោះស្រាយដោយខ្លួនឯងដោយងាយៗនោះទេ។ ក្នុងនោះដែរការអត់ធ្មត់មានសារសំខាន់ខ្លាំងណាស់។ ជាសំណាងល្អ លោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ក្នុងពេលនេះសូមមានការប្រុងប្រយ័ត្ន និងអត់ធ្មត់បំផុត។ លោកអ្នកអាចនឹងប្រឈមជាមួយថ្នាក់លើ ដូច្នេះសូមកុំពាក់ព័ទ្ធនឹងបញ្ហារសើបណាមួយក្តី រក្សាពាក្យសំដី និងគ្រប់គ្រងអារម្មណ៍។ លោកអ្នកក៏អាចនឹងធ្លាក់ជាកូនអុកនៃមនុស្សនៅជុំវិញខ្លួនរបស់អ្នកផងដែរ។ ដើម្បីអាចដោះស្រាយស្ថានភាពការងារក្នុងពេលនេះ ប្រហែលជាលោកអ្នកត្រូវខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្តយ៉ាងខ្លាំង។ ដោយឡែក លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាទាំងឡាយដែលកើតឡើងកាលពីអតីត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជំនាញវិជ្ជាជីវៈ និងអាជីពនានាជួបនឹងលទ្ធផលល្អប្រសើរណាស់។ គ្មានបញ្ហាធ្ងន់ធ្ងរណាមួយនឹងកើតឡើងចំពោះលោកអ្នកនោះទេ។ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នក ដែលស្ថិតក្រោមការគ្រប់គ្រង ឬការបង្គាប់បញ្ជារបស់អ្នកដទៃ ឬថ្នាក់លើ។ ប្រហែលជាអ្នកគួរតែចាប់អារម្មណ៍បន្ថែមអំពីស្ថានភាពនៅជុំវិញខ្លួន និងកិច្ចការដែលអ្នកកំពុងដំណើរការ ប៉ុន្តែការងាររបស់អ្នកដទៃមិនចាំបាច់សម្រាប់អ្នកគិតគូរនោះទេ។ ក្នុងថ្ងៃនេះ ភាគច្រើនលោកអ្នកអាចដោះស្រាយបញ្ហា និងគ្រប់គ្រងស្ថានភាពអវិជ្ជមានបានយ៉ាងល្អប្រសើរ។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់លោកអ្នកមានដំណើរល្អប្រសើរ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួន។ ភាពចម្រើនក្នុងថ្ងៃនេះទាក់ទងនឹងការបង្កើតគំនិតច្នៃប្រឌិត ដូច្នេះសូមព្យាយាមផ្លាស់ប្តូរវិធីសាស្រ្តអនុវត្តការងារ។ ស្ថានភាពលំបាកតិចតួចអាចនឹងកើតឡើងក្នុងពេលនេះ ប៉ុន្តែមិនចាំបាច់ត្រូវពិបាកចិត្តនោះទេ ពីព្រោះស្ថានភាពនេះនឹងអាចកែប្រែបានដោយងាយស្រួល និងជោគជ័យណាស់។ អំណោយផលល្អប្រសើរបំផុតក្នុងពេលនេះ គឺលោកអ្នកអាចមានលទ្ធភាពក្តោបក្តាប់ពត៌មានសំខាន់នៃការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ លោកអ្នកគួរប្រកាន់ការងារដែលកំពុងអនុវត្តក្នុងពេលនេះ ចំណែកការផ្លាស់ប្តូរការងារមិនឃើញថានឹងអាចទទួលបានភាពងាយស្រួល ឬចម្រើនលូតលាស់ជាទីមោទននោះទេ។ លោកអ្នកមិនគួរដាក់ខ្លួនឯងចូលទៅក្នុងភាពមិនប្រាកដប្រជានៃកំរិតហិរញ្ញវត្ថុនោះទេ ពីព្រោះភាពអវិជ្ជមាននៃកំរិតហិរញ្ញវត្ថុក្នុងពេលនេះអាចនឹងពិបាកកែប្រែយ៉ាងខ្លាំង។ សូមលោកអ្នកអត់ធ្មត់ក្នុងការងារ ហើយពិសេសរាល់ការសម្រេចចិត្តត្រូវតែប្រុងប្រយ័ត្ន និងម៉ត់ចត់។ លោកអ្នកអាចជួបនឹងការយល់ច្រលំ និងភ្លេចភ្លាំងផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ ហើយសំណាងជាច្រើនក៏នឹងកើតឡើងផងដែរ។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីដែលអាចមករំខានដល់កិច្ចការងារនោះទេ។ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានដំណឹងយ៉ាងល្អចំពោះតួនាទីការងារ ឬភាពប្រសើរនៃស្ថានភាពហិរញ្ញវត្ថុ។ អ្វីដែលអ្នកគួរជៀសវាងក្នុងពេលនេះ គឺរក្សាការគិត ជឿជាក់លើខ្លួនឯង និងមិនត្រូវភ្ជាប់ខ្លួនទៅនឹងកំហុសពីអតីតច្រើនពេកនោះទេ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ លោកអ្នកអាចសម្រេចកិច្ចការងារដែលអ្នកកំពុងតែអនុវត្តបានល្អប្រសើរ ហើយប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរស្ថានភាពអាជីព គឺលោកអ្នកអាចធ្វើទៅបាន និងគ្មានបញ្ហាអ្វីមកជំទាស់នោះទេ។ សូមលោកអ្នកព្យាយាមចំណាយពេលវេលាសម្រាក ឬកំសាន្ត ពីព្រោះទឹកចិត្តរបស់អ្នកកំពុងជួបនឹងបញ្ហាស្មុគ្រស្មាញដែលមិនចាំបាច់ទាល់តែសោះ។ ភាពព្រួយបារម្ភដែលអ្នកកំពុងមានក្នុងពេលនេះ ជាបញ្ហានៃភាពរីកចម្រើនក្នុងអាជីព និងសេចក្តីសុខផ្ទាល់ខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងស្ថិតក្នុងដំណាក់កាលហ្នឹងហ្ន៎ ភាពចម្រើនលូតលាស់ធំដុំ គឺមិនទាន់អាចកំណត់បាននោះទេ។ បញ្ហាហិរញ្ញវត្ថុ អាចប្រទះនឹងធ្វើឲ្យអ្នកជួបស្ថានការណ៍មិនល្អ ដូច្នេះកុំចំណាយច្រើន ការខ្ចីបុលនានាគឺមិនអាចធ្វើទៅបាននោះទេ ពីព្រោះភាពខាត់បង់គឺមានកំរិតខ្ពស់។ លោកអ្នកមិនអាចបោះជំហ៊ានដោយគ្មានផែនការបាននោះទេ។ ម្យ៉ាងទៀត សូមកុំបន្តការសន្យា ឬគ្រាន់តែគ្រោងទុក សូមព្យាយាមធ្វើយ៉ាងណាបង្កើតការងារនោះឲ្យចេញជារូបរាង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅដោយរលូន និងទទួលបានការទំនុកបម្រុងយ៉ាងខ្លាំង។ លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអ្វីទេ លោកអ្នកអាចធ្វើការងារនានាទៅតាមក្តីប្រាថ្នារបស់ខ្លួនបាន។ ថ្ងៃនេះជាពេលវេលាដែលអ្នកត្រូវប្រឈមទៅនឹងស្ថានភាពការងារខាងក្រៅ មិនចាំបាច់ត្រូវរងចាំពេលវេលាបន្តទៀតនោះទេ អ្វីដែលសំខាន់បំផុតត្រូវមានឆន្ទះ និងការខំប្រឹងប្រែង។ ក្នុងនោះមុននឹងធ្វើសកម្មភាពត្រូវគិតគូរឲ្យបានម៉ត់ចត់។ ​ដោយឡែក ប្រសិនបើអ្នកមានបញ្ហាដែលមិនទាន់ដោះស្រាយ ថ្ងៃនេះជាពេលវេលាសម្រាប់ការដោះស្រាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចប្រកបការងារនានាបានតាមក្តីប្រាថ្នា ហើយ គ្មានបញ្ហាអ្វីមកអាចមកបំផ្លាញគម្រោងការ និងការតាំងចិត្តរបស់លោកអ្នកបានទេ។  ក្រៅពីនេះសំណាង និងភាពរីករាយនឹងកើតឡើងចំពោះជីវិតអ្នក ដូច្នេះសូមចំណាយពេលវេលាក្នុងថ្ងៃនេះដោយភាពវិជ្ជមាន។ សូមព្យាយាមរក្សាកំលាំងកាយចិត្ត ក្នុងការអនុវត្តការងារដែលនឹងកើតឡើងចំពោះលោកអ្នកក្នុងពេលនេះ។ ក្នុងនោះដែរ ការគ្រប់គ្រងអារម្មណ៍ឆេវឆាវដែលកំពុងមានក្នុងខ្លួនអ្នក គឺមានសារសំខាន់ណាស់។

រៀបរៀងដោយ៖ កញ្ញា​ មាស​​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!