ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក "មហាពន" កណ្ឌទី៧

មហាព្រះវេស្សន្តរជាតក “មហាពន” កណ្ឌទី៧

          ជូជកោ រីជូជកចាស់ជរាចូលដល់អាស្រមបរមសាលាក៏មានក្តីសោមនស្សស្រស់ស្រាយ និយាយសួរសុខទុក្ខព្រះតាបស។​

          តាបសថាៈ អាត្មាឥតជម្ងឺតម្កាត់អ្វីទេ ព្រាហ្មណ៍អើយអ្នកមកអំពីទីឆ្ងាយសមក្តៅក្រហាយ ​ចូរអញ្ជើញទៅងូតទឹកជម្រះកាយ បរិភោគផ្លែឈើទាំងឡាយតាមប្រាថ្នាចុះ នុ៎ះន៍ផ្លែឈើមានទម្លាប់ ព្នៅ បង្គៅ សិរមាន់ ច័ន្ទន៍ ម៉ាក់ប៉ែន ធុរេន គុយ ស្រគំ មានខ្ចី មានទុំ ចូរអ្នកបរិភោគតាមប្រាថ្នា។​

          ជូជកថាៈ ផលាផលខ្ញុំទទួលយកគ្រាន់តែបរិភោគប៉ុណ្ណោះ ព្រោះខ្ញុំឥតប្រាថា្នការឯទៀតឡើយ ខ្ញុំមកនេះ ដើម្បីជួបនឹងព្រះ វេស្សន្តរតែមួយប៉ុណ្ណោះ។

          តាបសសង្ស័យសួរថាៈ ក្រែងប្រស្តែងឯងមកសុំព្រះអគ្គមហេសី ឬព្រះរាជបុត្រាបុត្រីទេដឹង?

          ជូជកប្រកែកថាៈ ទេ! ទេ! ទានប្រោសពុំមែនដូច្នោះទេ! ខ្ញុំនេះជាព្រាហ្មណ៍មានសីលសត្យា ដែលព្រះបាទស្រីសញ្ជ័យបានប្រើមកសួរសុខទុក្ខព្រះវេស្សន្តរ ព្រះគុណជ្រាបលំនៅនៃព្រះវេស្សន្តរឬទេ?

          តាបសថាៈ ស្គាល់ដែរ អើបើដូច្នោះ ហ៏បរិភោគឲ្យឆ្អែតឆ្អន់ ទៅចុះអាស្រ័យដំណេកនៅទីនេះសិនហើយ ព្រឹកឡើងសឹមយើងនឹងប្រាប់ផ្លូវឲ្យទៅ។

          អច្ចុមហាឥសី មានជំនឿជឿពាក្យជូជកពោលកុហកដូច្នោះ ព្រឹកឡើយចង្អុលប្រាប់មាគ៌ាពណ៌នារាប់រៀបនូវឈើក្នុងព្រៃ នូវពួកបក្សី នូវហ្វូងត្រីក្នុងស្រះមុច្ចលិន ព្រមទាំងភូមិភាគទីបរិវេណ ជុំវិញអាស្រមបរមសាលានៃព្រះវេស្សន្តរ។

ជូជកមានអំណរ ក៏ថ្វាយបង្គំលាធ្វើប្រទក្សិណព្រះអច្ចុមហាប្ញសី៣ជុំ ហើយពុំលង់ឡើយ ក៏ដើរទៅតាមផ្លូវដែលព្រះមហាឥសីពណ៌នាប្រាប់ ប្រញាប់ចង់ឲ្យបានដល់អាស្រមបរមសាលាក្នុងថ្ងៃនោះឯងហោង។

 (ចប់ កណ្ឌទី៧ កណ្ឌមហាពន សូមរងចាំតាមដានកណ្ឌទី៨ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!