ទំព័រដើមប្រវត្តិសាស្ត្ររចនាសម្ព័ន្ធនៃសំណង់ព្រះវិហារក្នុងតំបន់អង្គរ

រចនាសម្ព័ន្ធនៃសំណង់ព្រះវិហារក្នុងតំបន់អង្គរ

នៅក្នុងអត្ថបទរបស់លោក Henri Marchal ដែលមានចំណងជើងថា Monuments secondaires et Terrasses bouddhiques d’Angkor-Thom ​នៅឆ្នាំ ១៩១៨​ លោកបានសិក្សាអំពីសំណង់ព្រះពុទ្ឋសាសនាថេរវាទមួយនៅក្នុងតំបន់អង្គរ ដែលហៅជាភាសាបារាំង ថា “​ Terrasse bouddhique’’ គឺសំដៅលើព្រះវិហារ ឬឧបោសថាគារបច្ចុប្បន្ន។​ បន្តបន្ទាប់មកមានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចាប់សិក្សាស្រាវជ្រាវលើប្រធានបទនេះកាន់តែធំទូលាយ។ ដោយឡែក ដោយសារតែនេះជាអត្ថបទខ្លីពុំអាចបង្ហាញប្រវត្តិ ស្រាវជ្រាវបានទាំងស្រុងទេ ប៉ុន្តែចំណងជើងនៃការស្រាវជ្រាវលើប្រធានបទនេះ គឺរក្សាតាមឯកសារយោង។

ពាក្យព្រះវិហារឃើញមានដំបូងនៅក្នុងសិលាចារឹក កៅរុង (K.505) ចុះកាលបរិច្ឆេទឆ្នាំ​៦៣៩នៃគ.ស. ​ស្ថិតក្នុងខេត្តច័ន្ទបុរី បច្ចុប្បន្នក្នុងប្រទេសថៃ និងសិលាចារឹកគោកស្វាយចេក (K .754) បានបង្ហាញអំពីព្រះមហាក្សត្រស្រីន្រ្ទវរ្ម័នបានត្រាស់បង្គាប់ទៅឧបាសកម្នាក់ឈ្មោះ សិរិមាលិរតនលក្ខី ឲ្យកសាងព្រះវិហារមួយ ។ ចំពោះកាលបរិច្ឆេទនៃសិលាចារឹកនេះ គឺនៅសតវត្សទី១៤នៃគ.ស​។ នេះជាភស្តុតាងដ៏សំខាន់មួយសម្រាប់បង្ហាញពីវត្តមាននៃព្រះវិហារនាសម័យកណ្តាល។​​ ភស្តុតាងដំបូងនៃព្រះវិហារ ឬឧបោសថាគារ ឃើញមាននៅក្នុងប្រទេសកម្ពុជាប្រហែលក្នុងសតវត្សទី៨-៩នៃគ.ស។ ភស្តុតាងដំបូងៗមាននៅលើភ្នំគូលែន រួមមាន សីមាពាមគ្រែ(ក្បែរបន្ទាយ) នឹងសីមាដូនមាស។ គួរឲ្យចាប់អារម្មណ៍ គឺនៅលើសន្លឹកសីមាទាំងនោះ មានឆ្លាក់រូបធម្មចក្រ រូបទម្រង់ចេតិយ និងរូបក្អប ទឹក ដែលក្នុងសិល្បៈខ្មែរសម័យនោះកម្រឃើញបង្ហាញ។ គេគិតថា ទាំងនោះជាសិល្បៈមន នៃទ្វារបតី ដែលមាននៅក្នុងប្រទេសកម្ពុជានាសម័យនោះ ។ 

ចាប់ពីសតវត្សទី១៤មក ការកសាងសំណង់ប្រាសាទស្កឹមស្កៃលែងមានទៀតហើយ ប៉ុន្តែជំនួសមកវិញនូវសំណង់ព្រះវិហារ ឬឧបោសថាគារ និងចេតិយ​​ ហើយគេយកថ្មប្រាសាទមកធ្វើ។ យើងបានដឹងហើយថា អាគារចម្បងសម្រាប់ព្រះពុទ្ឋសាសនា គឺព្រះវិហារ ឬឧបោសថាគារនេះឯង ដែលជាកន្លែងសក្ការៈសម្រាប់ព្រះសង្ឃ​បំពេញធម៏ ឬធ្វើឧបោសថសីលជាដើម ។

សំណង់ព្រះវិហារនៅក្នុងតំបន់អង្គរ និងក្រៅតំបន់អង្គរមានយ៉ាងសន្ឋឹកសន្ឋាប់ទាំងនៅទីវាល និងនៅក្នុងព្រៃ ហើយមានរចនាសម្ព័ន្ឋខុសគ្នា។ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា សំណង់ព្រះវិហារក្នុងក្រុងអង្គរមានប្រមាណជាង៨០ ដោយបែងចែកជា៤ជ្រុង (ទ្វារក្រុង) ជ្រុងលិច កើត ជើង និងត្បូង ដែលកំណត់យកប្រាសាទបាយ័នជាគោល។

រចនាសសម្ព័ន្ឋនៃសំណង់ព្រះវិហារ ពុំមានទ្រង់ទ្រាយដូចគ្នាទាំងស្រុងនោះទេ តែគេអាចកំណត់ទ្រង់ទ្រាយគោលចំនួន៣ ដូចខាងក្រោម ៖

  • មានខឿនរាងចតុកោណវែង ដែលកសាងអំពីថ្មបាយក្រៀមឬថ្មភក់​។ សសរឈើ គ្មានជញ្ជាំង និងប្រក់ក្បឿង។ ភាគច្រើនបែរទៅទិសខាងកើត។ ជួនកាលកសាងជាខឿនចតុកោណវែង ខាងក្រោយមានចេតិយ​ និងជួនកាលទៀតកសាងជាខឿនចតុកោណវែងទោល ពុំមានជាប់នឹងប្រាសាទ​ ឬចេតិយនោះទេ ។
  • មានសន្លឹកសីមាទោល ឬភ្លោះនៅតាមទិសទាំង៨។  ខ្លះទៀតមានកូនចេតិយនៅជុំវិញនៃព្រះវិហារ។ សីមានៅខាងមុខ​ព្រះវិហារ ហៅថា​សីមាឥន្រ្ទកិល ។
  • នៅចុងខាងលិចនៃខឿនព្រះវិហារមានតម្តល់ព្រះជី។

សំណង់នេះមានចំនួនបីប្រភេទ គឺ ព្រះវិហារទោល ,ព្រះវិហារជាប់ ឬមុខប្រាសាទនិង ព្រះវិហារចេតិយ​​ជុំវិញ ឬខាងក្រោយមានចេតិយ។ រីឯវត្ថុដែលកំណត់ថាទីកន្លែងនេះជាទីសក្ការៈគឺ សន្លឹកសីមាដែលព័ទ្ឋជុំវិញទិសធំទាំង៤ និងអនុទិស៤ ករណីដូចនៅសីមានៅលើភ្នំគូលែន មានតែសន្លឹកសីមាជុំវិញ ពុំមានខឿនថ្មភក់ ឬបាយក្រៀមនោះទេ ។

សង្កេតឃើញថាសំណង់ព្រះវិហារក្នុងតំបន់អង្គរមានប្រមាណជាង៨០  ប៉ុន្តែមានរូបរាងរចនាសម្ព័ន្ឋជាក់លាក់តែ១២ប៉ុណ្ណោះ។ សំណង់ផ្សេងៗទៀតស្ថិតនៅក្នុងព្រៃអង្គរ​ និងកប់ក្នុងដី។ សំណង់ព្រះវិហារទៅ១២នេះ ស្ថិតនៅជុំវិញប្រាសាទបាយ័ន ដែលមានដូចជានៅប្រាសាទតុបខាងលិច,​ ប្រាសាទតាទូត, ប្រាសាទព្រះខ័ន, ប្រាសាទបន្ទាយក្តី, ព្រះវិហារទេពប្រណម្យ, ព្រះវិហារព្រះសេអារ្យ, ព្រះវិហារប្រាំពីរល្វែង, ព្រះវិហារប្រាំបួនល្វែង, ព្រះវិហារព្រះអង្គគោកធ្លក, ព្រះវិហារព្រះឥន្រ្ទទេព, ព្រះវិហារព្រះអង្គខ្មៅ, ព្រះវិហារព្រះអង្គងោក​  និងនៅក្រៅតំបន់អង្គរ មានដូចជា នៅប្រាសាទវត្តចេតិយ, ប្រាសាទព្រះធាតុខ្វាវ, ប្រាសាទនគរបាជ័យ ប្រាសាទចៅស្រីវិបុលជាដើម ។

សំណង់ព្រះវិហារនៅក្នុងតំបន់អង្គរ ប្រហែលជាកសាងចាប់ពីសតវត្សទី១៣ ដល់១៨នៃគ.ស.។ ករណីសិលាចារឹកភូមានៅលើសន្លឹកសីមា​ នៅព្រះវិហារព្រះអង្គងោកប្រហែលជាឆ្លាក់នៅក្រោយស.វ.ទី១៨។

——————————————————–

Architectural Structure of Vihara in Angkor Region

The architectural structure of Vihara in Angkor region studied by Henri Marchal and published in a book calls Monuments Secondaires et Terrasses Bouddhiques d’Angkor-Thom in 1918. Later on, this topic has been studying wildly by both local and international scholars. Remarkably, Terrasses Bouddhique in French refers to Vihara or Ubosotāgāra. 

The term Vihara found in the Kao Rung inscription, K.505, dated to 639 CE. It is in Chanborei province, presently Thailand. Furthermore, according to Kok Svay Chek inscription, K.754, 14th CE, King Srindravarman ordered a man names Siriliratanalakhi to build a Vihara. In contrast, the term Preah Vihara or Ubosotāgāra found on Sima Peamkre and Sima Don Meas. They are around the 8th-9th century, found on Kulen Mountain. Moreover, there are some figures of Dharmacakra, Stupa and the Jar. Some scholars suggested that it was not common in Cambodian art, but more likely was a Dvaravati art in Cambodia. 

From the 14th century, the erection of the temple was absent. However, Viharas and stupas were built by reused the stone from previous temples. There are many Viharas in the Angkor region. Some of them located inside and outside Angkor city. According to the record, there are 80 Viharas, some of which are inside and outside Angkor City. However, they have a different plan.  

Although there is no exact plan, those Viharas holds three main characteristics.

  1. It has a rectangular terrace made of laterite or sandstone. Also, there are wooden columns without walls and covered with roof tiles. It faces east. Sometimes, it has a stupa at the back of a rectangular terrace that is not connecting to the temple or the stupa.
  2. There are single or double Sima installed in 8 directions. Some of them have small stupas surrounding the Vihara. Remarkably, the Sima in front of Vihara calls Sima Indrakil. 
  3. At the west edge of the terrace was installed a Buddha statue (Preah Ji).

These structures divide into three types, single Vihara, Preah Vihara that connect to other structure or temple, and the Vihara that surrounding by the stupas or there is a stupa at the backside. Additionally, Simas is the key to identify the structure as a religious place.  In conclusion, there are 80 Viharas have been recorded. However, there are only 12 that have a clear plan and structure. Most of them are in the forest and burial under the ground. Those 12 Viharas are around Bayon temple such as West Top, Ta Tout, Preah Khan, Banteay Kdei, Tep Pranam, Preah Sriaya, Preah Vihear Prampi Lveng, Preah Vihear Pramboun Lveng, Preah Vihear Preah Ang Kok Thlok, Preah Vihear Preah Indradeva, Preah Vihear Preah Ang Khmao, Preah Vihear Preah Ang Ngok. Those structures dated between the 13th to 18th centuries.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!