ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាការរក​ឃើញ​ ផូស៊ីល​ដើម​ឈើ​ថ្មនៅ​ភ្នំ​គូលែន

ការរក​ឃើញ​ ផូស៊ីល​ដើម​ឈើ​ថ្មនៅ​ភ្នំ​គូលែន

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដ្បិតទីតាំងនេះជា​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ធនធានជីវៈ​ចម្រុះ ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​ និង​ស្ថានីយ៍​បុរាណ​ជា​ច្រើន​កន្លែងដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​។​

ថ្មី​ៗ​នេះ​ នៅ​​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២១ លោក​ លឹម​ វណ្ណ​ច័ន្ទ ប្រធាន​ការិយាល័យ​បេតិកភណ្ឌវប្បធម៌​ នៃ​​នាយកដ្ឋាន​តំបន់​​បេតិ​កភណ្ឌ​ ដោយបាន​ចូលរួម​ពី​មន្ត្រី​ឧទ្យា​នុរក្ស​​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​២រូប​ ​និងលោក សា ឌីណា លោក ឡាម៉ូ​ ជា​អ្នក​ថត​រូបនិងក្រុមការងារ​និស្សិត​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន ក្នុងគោលបំណងចុះ​សិក្សា​រៀប​ចំ​ផ្លូវ​ទស្សនា​នៅ​ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ដោយចៃដន្យពេលនោះក៏បាន​ជួប​ប្រទះ​ផូស៊ីល​ដើម​ឈើដែលក្លាយ​ជា​ថ្ម​ នៅ​ចង្កេះ​ភ្នំ​គូលែន​ចំណុចទីតាំង​ព្រះ​បាទ​ជីក​។​ ស្ថានភាព​ផូស៊ីល​ដែលន​យើង​បាន​ឃើញនៅពេលនោះ គឺមាន​ដើម​ឈើ​ជាថ្ម​មួយ​ដើមធំជាង​គេ​ មាន​ប្រ​វែង​ប្រមាណ​២០​ម៉ែត្រ​លេច​ចេញផ្នែក​ខ្លះមក​លើ​ផ្ទៃ​ដី​។​​​ បំណែក​ដើម​ឈើ​ថ្ម​មួយ​ចំនួន​ទៀត​ក៏​បាន​រក​ឃើញ​ផង​ដែរ​ ដូច​ជា​ផ្នែក​ខាង​គល់​ឈើ​ ឬ​បំណែក​ដើម​ឈើ​​ ក្នុង​បរិ​វេណ​​ប្រមាណ​១០០​ម៉ែត្រ។ ទោះ​យ៉ាង​ណា​មាន​បំណែក​តូចៗ​មួយ​ចំនួន​ក៏បាន​ប្រទះ​ឃើញ​ក្នុង​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ​ផង​ដែរ​។​​

លក្ខណៈ​ទីតាំង​ភូមិ​សាស្ត្រ​នៃ​តំបន់​ភ្នំ​គូលែន​ ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់​ មាន​បណ្តោយ​៥០​គីឡូម៉ែត្រ​ និង​ទទឹង​១៨​គីឡូ​ម៉ែត្រ។ ភ្នំ​គូលែន​ជា​ប្រភេទ​ថ្ម​ភក់​ ដែល​មាន​កំណត់​សំគាល់​អក្សរ​ J1 K1ss ដែល​ស្ថិត​នៅ​ស័កទី​២ ( Mesozoic Eira ) ក្នុង​សម័យ​កាល​ ជូរ៉ាស៊ីក និងសម័យ​គ្រេតាស៊ឺស (Jurassic and Cretaceous) ដែល​មាន​អាយុកាល​ចន្លោះ ៦៥,៦ ទៅ​១៩៩​,៦​លាន​ឆ្នាំ​ នេះ​ចំពោះ​តែអាយុ​ថ្ម​នៃ​ភ្នំ​គូលែន​។​ ចំណែក​ដើម​ឈើ​ថ្ម​ដែល​យើង​បាន​ប្រទះ​ឃើញ​នោះ​ស្ថិត​នៅ​ខាង​កើត​ភ្នំ​គូលែន​ ចង្កេះ​នៃ​ភ្នំ​គូលែន​ ផ្នែក​ខាង​លើ​នៃ​តំបន់​ដែល​គេយក​ថ្ម​ធ្វើ​ប្រាសាទ​។​ ដើម​ឈើ​ថ្ម​រក​ឃើញ​ស្ថិត​នៅ​ខាង​លើ​នៃ​ស្រទាប់​ថ្ម​ភក់​​ស្រទាប់​លើ​​ ក្នុង​ន័យ​នេះ​ផូស៊ីល​នេះ​អា​ចមាន​អាយុកាល​នៅ​ក្នុង​សម័យ​ Cretaceous ឬ​ក្រោយ​សម័យ​កាល​នោះ​។​ នៅ​ចំ​ងា​យ​ប្រមាណ​១​គីឡូ​ម៉ែត្រ​ផ្នែក​ខាង​លិច​នៃ​ទីតាំងផូស៊ីល​ដើម​ឈើ​ថ្ម​ នៅ​លើ​ភ្នំ​មាន​ស្នាក​ស្នាម​បាក់​ថ្ម​ ឬ​ចម្រាក់​ភ្នំ​ ហើយ​ទីតាំង​ផូស៊ីល​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ចម្រាក់​នោះ​។​ បើ​យើង​ប្រៀប​ធៀប​ជា​មួយ​នឹងផូស៊ីល​ដើ​ម​ឈើ​ដែល​រក​ឃើញ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ខេត្តរតនគិរី​ ដែល​ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ បាន​ធ្វើ​កំណាយ​សិក្សា​កាល​ពី​ឆ្នាំ​២០១៩-២០ កន្លង​មក​ឃើញ​ថា​៖​ ​រូប​រាង​នៃ​ដើម​ឈើ​ដែល​បាន​រក​ឃើញ​នេះ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ដើម​ឈើ​ក្នុង​ពេល​បច្ចុប្បន្ន​ច្រើន​ ក៏​មិន​ខុសគ្នា​នឹង​ផូស៊ីល​ដើម​ឈើ​ដែល​រក​ឃើញ​នៅ​ ខេត្ត​ស្ទឹង​ត្រែង និង​​ រតនគិរី នេះបើពិនិត្យតាមលក្ខណៈរូប​រាងរបស់ផូស៊ីល។​ ផូស៊ីដែលយើង​រកឃើញនៅភ្នំគូលែនេះ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋានតំបន់​បេតិ​កភណ្ឌ​ នៃក្រសួងបរិស្ថាន នឹងធ្វើការសិក្សា​​ជាបឋម អំពី​ទីតាំង​ និង​រៀប​ចំជា​ផែន​ទី​ស្តី​អំពី​ផូស៊ីល​ឈើ​នៅ​ក្នុង​តំបន់​នេះ​​។​ ហើយការសិក្សាជាបន្តក្រុម​ការងា​រ​សិក្សា​ផូស៊ីល​ នៃ​ក្រសួង​បរិ​ស្ថាន​នឹង​ធ្វើ​ការ​សិក្សា​លម្អិត​ក្នុង​ពេល​ណាមួយខាងមុខ ដោយយើងនឹងពិនិត្យថាតើ​ដើម​ឈើ​ថ្មមាន​តាំង​ពី​ពេល​ណាមក​?​ តើ​វា​អាច​មាន​តាំង​ពី​កំណើត​នៃ​ភ្នំ​គូលែន?  ឬពួក​វា​កើ​ត​នៅ​ពេល​ដែល​ភ្នំ​គូលែនបាន​លេច​ចេញ​ជា​ចម្រាក់​ភ្នំ​​?​ តើវា​​នឹង​មាន​ដើម​ឈើ​ថ្ម​ប៉ុន្មាន​ប្រភេទដែល​នឹង​រក​ឃើញ​នៅ​ទី​នោះ​?​ ​ម្យ៉ាងទៀតក្រុមការងារចាំបាច់ត្រូវការជំនួយបច្ចេកទេសផូស៊ីល ពីបណ្តាប្រទេសអភិវឌ្ឍមួយចំនួន ដ្បិតបច្ចេក​ទេសនៃការសិក្សាផូស៊ីលនៅស្រុកខ្មែរនៅមានកំរិតនៅឡើយ។

———————————————

Fossils of trees found in Phnom Kulen
Preah Jayavarman-Norodom National Park “Phnom Kulen” is part of a protected area with a total area of ​​37,500 hectares and plays an important role in maintaining environmental stability in the Angkor area, as the site is rich in resources such as forests, water sources, and biodiversity. In addition, Phnom Kulen National Park is also an important historical site preserved in various tangible cultural heritages, such as ancient temples and ancient sites, which have historical significance for Cambodia.

On June 29, 2021, Mr. Lim Vanchan, Chief of Office, Department of Heritage, attended by two park rangers of Phnom Kulen National Park and Mr. Sadina, Mr. Lamo, a photographer, and volunteer students team in order to study the preparation of the road for tourist destination in Jayavarman-Norodom National Park “Phnom Kulen” by chance, also encountered the tree fossils that became to stone at the base of Phnom Kulen, the location of Preah Bat Chik. The fossil was found at the time was of one of the largest stone trees, about 20 meters long, appearing partially on the surface. Some pieces of stone trees were also found, such as the base of a tree or a piece of the tree within 100 meters compound. However, some small fragments were also found at a distance of about 500 meters.

The geographical location of Phnom Kulen is a sandstone mountain with a length of 50 km and a width of 18 km. Phnom Kulen was marked as a letter J1 K1ss which was in 2nd Eira (Mesozoic Eira) in the Jurassic and Cretaceous periods, between 65.6 and 199.6 million years ago. Whereas, the fossils tree that we found was located east of Phnom Kulen where the stone was used for building temples in the Angkor complex. The tree fossils are found above the upper sandstone layer, in this context the fossils may have been in the Cretaceous or later periods. If we compare with the tree fossils found in Lumphat Wildlife Sanctuary, Ratanakkiri Province, which the fossil study team of the Department of Heritage Zone conducted excavations in 2019-2020 and found that:
The shape of the tree fossil found is very similar to the tree at present, and it is not much different from the tree fossils found in Stung Treng and Ratanakkiri if we exam at the appearance of the fossils. The fossils we found at Phnom Kulen, the fossil study team of the Department of Heritage Zone of the Ministry of Environment will conduct a preliminary study of the site and prepare a map of the fossils in this location. For further study on this tree fossil, the Fossil Study Team of the Ministry of Environment will conduct a detailed study in the near future, as we will examine when the trees fossil have existed? Could it have appeared on Phnom Kulen? How many types of trees fossil will be found there? In addition, the team needs fossil technical assistance from some developed countries, because the technique of studying fossils in Cambodia is still limited.

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!