របាំស្នា

ចំណុចចាប់ផ្តើមនៃរបាំស្នា មិនត្រឹមតែឈ្មោះឧបករណ៍របាំ «ស្នា» ប៉ុណ្ណោះទេ តែថែ​ម​ទាំងគំនិតដែលផ្តល់ជាគន្លឹះនិងចំណងជើងនៃរបាំស្នានេះផងដែរ។ របាំស្នាបង្ហា​ញអំពី​ការបង្កើតឡើងវិញនូវប្រវត្តិនៃចម្បាំងខ្មែរ ក្នុងស្មារតីប្រយុទ្ធការពារមាតុភូមិតទល់នឹងសត្រូវ។ ក្នុងន័យនេះ​ របាំស្នា មានទ្រង់ទ្រាយជារបាំបែបសង្គ្រាមដែលសិល្បករ សិល្ប​ការិនី មាន​ប្រើអាវុធបុរាណ គឺស្នាជាឧបករណ៍សំខាន់នៃរបាំ។

វង់តន្ត្រីកំដរដោយឧបករណ៍តន្ត្រីចម្រុះ ទាំងតន្ត្រី ចង្វាក់ និងស្គរ យកមកពីវង់តន្ត្រី​យីកេ។ ចំណែកឯពាក្យពេចន៍នៃចម្រៀងបច្ចុប្បន្ន ត្រូវបានគេបង្កើតថ្មីទៅតាមព្រឹត្តិការ​ណ៍​ដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពប្រទេសជាតិនាពេលនោះ។ អត្ថន័យនៃចម្រៀងខ្លះ នៅក្នុង​របាំខ្មែរពាក់ព័ន្ធនឹងមនុស្សនិងធម្មជាតិ ខ្លះទៀតពាក់ព័ន្ធនឹងនយោបាយប្រទេសជាតិ។ ចំណែកឯពាក្យពេចន៍ចម្រៀងនៃរបាំស្នា គឺរំឭកនិងបង្ហាញអំពីអតីតភាពនិងឧត្តមភាព​នៃ​អតីតចក្រភពមហានគរខ្មែរ។

ជាស្នាដៃបង្កើតឡើងដោយសិល្បករនិងសិល្បការិនី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នាសម័យមុនឆ្នាំ១៩៧៥ គេប្រើភ្លេងនិងចម្រៀងបួនបទដើម្បីកំដររបាំស្នាគឺ៖ បទរោទ៍ បទសាធុការយីកេ បទឆាំឆឺយ និងបទចុងឃឹម ​កំដរដោយវង់តន្ត្រីចម្រុះឧបករណ៍។​

បទសាធុការយីកេ

. កូនខ្មែរពូកែចំណាន                             កូនខ្មែរក្លាហាន ការពារខេមរា (ស្ទួន)

កំទេចសត្រូវលុកលុយរដ្ឋា                         ស្ទួយដែនកម្ពុជា ឲ្យបានថ្កើងថ្កាន។

. ខ្មែរស្គាល់លទ្ធផលសក្តិសិទ្ធ        សត្រូវឆ្ងាយជិតឃោរឃៅសាមាន្យ   (ស្ទួន)

បាក់បបខ្លបខ្លាចអំណាចមិនហ៊ាន              ចូលមកបៀតបៀន ខ្លាចខ្មែរប្រហារ។

បទឆាំឆឺយ

បន្ទរ. កូនខ្មែរទាំងអស់គ្នា              ដល់ពេលវេលា យើងក្រោកឡើងហើយ (ស្ទួន)

កម្ចាត់ពួកខ្មាំងអើយនៅបង្កើយ                វាស្រែកដង្ហោយ ហៅរកយើង។

. ជាតិខ្មែរដីខ្មែរកូនខ្មែរនៅ                      មិនឲ្យសត្រូវ ណាឈ្លានពាន (ស្ទួន)

ខ្មែររួមសាមគ្គី ទឹកចិត្តក្លាហាន       ប្រុងប្រៀបគ្រប់ប្រាណ មិនឲ្យលិចលង់។

បន្ទរ. កូនខ្មែរទាំងអស់គ្នា              ដល់ពេលវេលា យើងក្រោកឡើងហើយ (ស្ទួន)

កម្ចាត់ពួកខ្មាំងអើយនៅបង្កើយ                វាស្រែកដង្ហោយ ហៅរកយើង។

. សត្រូវឆ្វេងស្តាំខ្មែរចាំជាក់           ខ្មែរមិនមែនខ្វាក់ ខ្មែរមិនមែនល្ងង់ (ស្ទួន)

ខ្មែរស្រឡាញ់ជាតិ ស្មារតីផ្ចិតផ្ចង់              សត្រូវប៉ុនប៉ង ខ្មែរតាមប្រហារ។

បន្ទរ. កូនខ្មែរទាំងអស់គ្នា              ដល់ពេលវេលា យើងក្រោកឡើងហើយ (ស្ទួន)

កម្ចាត់ពួកខ្មាំងអើយនៅបង្កើយ                វាស្រែកដង្ហោយ ហៅរកយើង។

. ការពារបុរាណភាពទឹកដី           អព្យាក្រឹត្យប្រពៃ ព្រះពុទ្ធសាសនា  (ស្ទួន)

កេរ្តិ៍ខ្មែររុងរឿង ថ្កុំថ្កើងចេស្តា                      ពលរដ្ឋកម្ពុជា យើងបានសុខសាន្ត។

បន្ទរ. កូនខ្មែរទាំងអស់គ្នា              ដល់ពេលវេលាយើងក្រោកឡើងហើយ (ស្ទួន)

កម្ចាត់ពួកខ្មាំងអើយនៅបង្កើយ                វាស្រែកដង្ហោយ ហៅរកយើង។

————————————–

Crossbow Dance

The starting point of the Crossbow Dance is not the instrument—crossbow—from which the dance takes its name, but the idea and thought which are the keys to the dance creation. The Crossbow Dance serves as an illustration of a historical reconstruction of Khmer battles to defend their territory from foreign invasions. As a result, the dance assumes the form of a war dance. And consequently, an ancient form of weapon, the crossbow, is used.

The accompanying mixed instruments, music, rhythms, and drums are borrowed from the Yike ensemble. The lyrics are of contemporary origin, pertaining to the current events of Cambodia. While some lyrics are pure descriptions of man and nature, some are used to serve the country’s political ends. Some lyrics, such as these, are reminiscent of the glory of Cambodia’s ancient past.

អត្ថបទដោយ៖ បណ្ឌិត​ សំ អាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!